លើកកម្ពស់គុណភាពជីវភាពជនជាតិភាគតិច

07:36, 12/12/2024

ឃុំវិញគ្វើយ ចម្ងាយពីមជ្ឈមណ្ឌលទីរួមខេត្តង៉ាណាំ៥,៥គីឡូម៉ែត្រ ជាភូមិភាគដែលមានជនរួមជាតិខ្មែររស់នៅច្រើន ស្រូបអត្រាជាង៣០%។ សេដ្ឋកិច្ចរបស់ប្រជាជន សំខាន់ គឺប្រកបរបរកសិកម្មនិងធ្វើអាជីវកម្មនិងលក់ដូរតូច។ នាពេលកន្លង ដោយបានការយកចិត្តទុកដាក់របស់រដ្ឋអំណាចភូមិភាគគ្រប់ថ្នាក់ ក្នុងការអនុវត្តគោលនយោបាយជនជាតិនៅលើភូមិដ្ឋានឃុំវិញគ្វើយ ទីរួមខេត្តង៉ាណាំ (សុកត្រាំង) បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជន ពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

នា​ពេល​កន្លង​ ដោយបាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​កម្មាធិការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់​ ការ​ចូល​រួម​របស់​ប្រ​ព័ន្ធ​នយោ​បាយ ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​របស់​ប្រ​ជាជន​ ឃុំ​វិញ​គ្វើយ​បាន​ផ្តោត​លើ​ការ​យក​ចិត្ត​ទុក​ដាក់​ ចង្អុល​ការ​ដឹក​នាំ​អនុវត្ត​ល្អ​គោល​នយោ​បាយ​ជន​ជាតិ​ នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​។​ ក្នុង​នោះ ​អនុវត្ត​ល្អ​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-​សង្គម តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​ទី​១ ​(២០២១​-​២០២៥) ​សរុប​ទុន​ដែល​បាន​ប្រ​គល់​ក្នុង​ឆ្នាំ​២០២៤​ ជាង​២ពាន់​លាន​ដុង​ ដើម្បី​អនុវត្ត​គម្រោង​នា​នា​ដូចៈ​ ការ​ដោះ​ស្រាយ​ខ្វះ​ដី​នៅ ​ផ្ទះ​នៅ​ ទឹក​ស្អាត​ប្រើ​ប្រាស់ ​អភិវឌ្ឍ​ផលិត​កសិកម្ម ​រុក្ខកម្ម​ប្រ​កប​ដោយ​ស្ថេរ​ភាព​ ពង្រីក​សក្តានុ​ភាព ​នៃ​តំ​បន់​ក្នុង​ការ​ផលិត​ទំ​និញ​តាម​ប្រ​ព័ន្ធ​តម្លៃ ​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំ​ខាន់​ៗ ​ដើម្បី​បម្រើ​ដល់​ការ​ផលិត ​ជីវភាព​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​និង​អង្គ​ភាព​បុព្វ​ហេតុរ​ដ្ឋ​ក្នុង​វិស័យ​ជន​ជាតិ​។ល។

ជា​គ្រួសារ​បាន​ទទួល​ផល​ពី​ដើមទុន​គម្រោងកម្ម​វិធី​ខាង​លើ ​ពូ​ត្រឹង​ភេន ​ភូមិ​វិញ​ធ្វឹង ​ឃុំ​វិញ​គ្វើយ​ បាន​ឧបត្ថម្ភ​ផ្ទះ​នៅ​ដោយ​ថវិកា​៤៤​លាន​ដុង ​ពូ​បាន​បុល​ទុន​ពី​ធនា​គារ​គោល​នយោ​បាយសង្គម​ ដើម្បី​សង់​ផ្ទះ​ថ្មី​រឹង​មាំ ​ពូ​ភេន​រីក​រាយ​ឱ្យ​ដឹង​៖ ឃើញ​ស្ថាន​ភាព​គ្រួសារ​ខ្ញុំ​លំ​បាក ​រស់​ក្នុង​ផ្ទះ​​ទ្រុឌ​ទ្រោម​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បាន​មក​សួរ​សុខ​ទុក្ខ​អំ​ពី​ស្ថាន​​ភាព​និង​ឧបត្ថម្ភ​ផ្ទះ​នៅ​ឱ្យ​ខ្ញុំ ​ពិត​ជា​រំភើប​ចិត្ត​ណាស់​ដែល​បាន​រស់​​ក្នុង​ផ្ទះ​ថ្មី​ស្អាត​ផង ​រឹង​មាំ​ផង​។

គ្រួសារពូត្រឹងភេន នៅភូមិវិញធ្វឹងឃុំវិញគ្វើយបានជំនួយឧបត្ថម្ភផ្ទះនៅថ្មី។
គ្រួសារពូត្រឹងភេន នៅភូមិវិញធ្វឹងឃុំវិញគ្វើយបានជំនួយឧបត្ថម្ភផ្ទះនៅថ្មី។

ទន្ទឹម​នឹង​នោះ​ ឃុំ​នៅ​ទាំង​អនុវត្ត​បន្ថែម​កម្ម​វិធី​ទិស​ដៅ​ជាតិ​បន្ថយ​ក្រ​ស្ថេរ​ភាព ​តាម​របាយ​ការ​ណ៍​លទ្ធ​ផល​ឆ្នាំ​២០២៤ ​នៅ​លើ​ភូមិដ្ឋាន​ឃុំ​វិញ​គ្វើយ​ បាន​អនុវត្ត​ទម្រង់​ចិញ្ចឹម​ជ្រូក​សាច់​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ខ្ពស់ ​ពី​ទម្រង់​នេះ​ ប្រ​ជា​ជន​​ទំ​នុក​ចិត្ត​ឈាន​ឡើង​ក្នុង​ជីវភាព​ មាន​របរ​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួសារ​។ ​ឃុំ​ក៏​បាន​បង្កើត​ក្រុម​សហករណ៏​ចិញ្ចឹម​ជ្រូក​សាច់​ ដោយ​មាន​១៤​គ្រួសារ​ចូល​រួម​ ក្នុង​នោះ ​មាន​គ្រួសារ​ជន​រួម​ជាតិ​ខ្មែរ​ចំនួន​៥​គ្រួសារ ​សរុប​ថវិកា​ឧបត្ថម្ភ​ទម្រង់​នេះ​ជាង​៧០០​លាន​ដុង។​ គ្រួសារ​នី​មួយ​ៗ​បាន​ឧបត្ថម្ភ​កូន​ជ្រូក​៥​ក្បាល​និង​ចំ​ណី​៣៥​បាវ ​សរុប​ជា​ទឹក​ប្រាក់​ចំនួន​៣០​លាន​ដុង។

មក​ទស្សនា​ទម្រង់​ចិញ្ចឹម​ជ្រូក​របស់​គ្រួសារ​មីង​យ័ញ​ធី​ស៊ីម ​នៅ​ភូមិ​វិញ​ធ្វឹង​ ឃុំ​វិញ​គ្វើយ​ បង​ស្រី​ចូវ​ធី​ម៉ាយ​សា​រេត ​ជា​កូន​ស្រី​របស់​មីង​ស៊ីម ​មាន​ភាព​សប្បាយ​រីក​រាយ​ រំភើប​ចិត្ត​ខ្លាំង​ដោយ​ជ្រូក​កំ​ពុង​ឆាប់​ធំ​។ ​“ពេល​បាន​ឃុំ​ឧបត្ថម្ភ​ជ្រូក ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ​ដោយ​សារ​ម្តាយ​ខ្ញុំ​ឈឺ​ធ្ងន់​ ពិបាក​ដើរ​ មិន​អាច​ទៅ​ធ្វើ​ការ​ឆ្ងាយ​បាន ​ពេល​ទទួល​បាន​ជ្រូក​នេះ​ ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ធ្វើ​ការ​ងារ​ បាន​នៅ​ផ្ទះ​មើល​ថែ​ម្តាយ​និង​កូន​ផង ​ថែម​ទាំង​មាន​របរ​ដើម្បី​រក​ប្រាក់​ចំ​ណូល​បន្ថែម​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួសារ​។ ​ខ្ញុំ​តែង​ចូល​រួម​យ៉ាង​សកម្ម​ថ្នាក់​ហ្វឹក​ហាត់ ​ដើម្បី​មាន​ចំ​ណេះ​ដឹង​អំ​ពី​ការ​ចិញ្ចឹម​ជ្រូក​ ដូច្នេះ​ ជ្រូក​ទាំង​អស់​ក្នុង​គ្រួសារ​របស់​ខ្ញុំ​បានឆាប់​ធំ​”​ បង​ស្រី​សា​រេត​ បាន​ឱ្យ​ដឹង​ដូច្នេះ។

គ្រួសារមីងយ័ញធីស៊ីម ភូមិវិញធ្វឹង ឃុំវិញគ្វើយ បានឧបត្ថម្ភកូនជ្រូក៥ក្បាល ដើម្បីបង្កើតរបរសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។
គ្រួសារមីងយ័ញធីស៊ីម ភូមិវិញធ្វឹង ឃុំវិញគ្វើយ បានឧបត្ថម្ភកូនជ្រូក៥ក្បាល ដើម្បីបង្កើតរបរសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។

លោក​ត្រឹង​មិញ​ជៀវ​-​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​វិញ​គ្វើយ​ ឱ្យ​ដឹង​៖​ ចាប់​ពី​ដើម​ឆ្នាំ​២០២៤​ រហូត​មក​ដល់​បច្ចុប្បន្ន ​ឃុំ​បាន​អនុវត្ត​គោល​​នយោ​បាយ​ជន​ជាតិ​ជា​ច្រើន ​ដើម្បី​ឧបត្ថម្ភ​​តំ​បន់​ជន​ជាតិ​ភាគ​តិច​ដូច ​បណ្តា​គម្រោងចំ​ណុះ​កម្មវិធី​ទិស​ដៅ​ជាតិ​ បុលទុន​ឥណ​ទាន​អា​ទិភាព​ ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​ជន​ជាតិ​។ល។ ​ដោយ​សារ​ការ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នៃ​គោល​នយោ​បាយ​នេះ​ បាន​រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ជីវភាព​របស់​ប្រ​ជា​ជន​។ ​ដើម្បី​អនុវត្ត​ល្អ​គោល​នយោ​បាយ​ជន​ជាតិ ​គណៈ​កម្មាធិការ​ប្រ​ជា​ជន​ឃុំ​ពង្រឹង​គណៈ​ចង្អុល​ការ​កម្មវិធី ​ដើម្បី​ចាត់​សមាជិក​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ ប្រ​សិន​បើ​មាន​ការ​លំ​បាក​ក្នុង​ដំណើរ​អនុវត្ត ​ត្រូវ​រាយ​ការណ៍​ជូន​ថ្នាក់​លើ ​ដើម្បី​រួម​គ្នា​ផ្តល់​ដំណោះ​ស្រាយ​ទាន់​ពេល ​ជួយ​ឧបត្ថម្ភ​ប្រ​ជា​ជន​តាម​របៀប​ដ៏​ល្អ​បំ​ផុត ​ធានា​នូវ​តម្រូវ​ការ​ត្រឹម​ត្រូវ ​ចំមុខ​សញ្ញា​ទទួល​ផល៕

​ហុង​ទើ