សមាគមនារីពង្រីកការងារសារគមនាគមន៍តំបន់ជនជាតិភាគតិច

05:30, 25/12/2024

កំណត់ការងារសារគមនាគមន៍សហគមន៍ជាភារកិច្ចសំខាន់ ក្នុងប៉ុន្មានឆ្នាំកន្លង សមាគមនារីសង្កត់វិញភឿក ទីរួមខេត្តវិញចូវ(សុកត្រាំង) តែងប្រមូលផ្តុំជម្រុញការងារសារគមនាគមន៍សហគមន៍ ពង្រីកតួនាទីធ្វើជាស្ពានតភ្ជាប់នាំយកគោលការណ៍ គោលនយោបាយរបស់បក្សនិងក្រឹត្យច្បាប់របស់រដ្ឋដល់សមាជិកា បំផុតគឺសមាជិកតំបន់ជនជាតិភាគតិច។

សមា​គម​នារី​សង្កាត់​វិញ​ភឿក​មាន​សមា​ជិកា​ចំនួន​២.២៣៥​រូប ក្នុង​នោះ សមា​ជិកា​ជា​ជន​ជាតិ​គិញ​ចំនួន​៥៦៤​រូប ជន​ជាតិ​ខ្មែរ​១.៤៦១​រូប​និង​ជន​ជាតិ​ហ្វា​ចំនួន​២២៨​រូប។ ពង្រីក​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង កសាង​នារី​វៀត​ណាម​ក្នុង​សម័យ​ថ្មីនិងកសាង​នារី​សុក​ត្រាំង​មេត្តា​ធម៌ ជឿជាក់ ច្នៃ​ប្រ​ឌិត ។ ចាប់​ពី​ឆ្នាំ​២០២៤ សមា​គម​នារី​សង្កាត់​បាន​កសាង​កម្មវិធី​សកម្ម​ភាពសហការ​ជា​មួយ​គណៈ​ផ្នែក​នានា​ចង្អុល​ការ​និង​ណែ​នាំ​ដើម្បី​ជម្រុញ​ការ​ងារ​សារ​គមនា​គមន៍​ដល់​បង​ប្អូន​នារី​ក្នុង​តំបន់​ជន​ជាតិ​ភាគ​តិច​ពី​បណ្តា​គោល​ការណ៍ សេចក្តី​សម្រេច​របស់​បក្ស បណ្តា​ឯក​សារ​ច្បាប់​បំ​ផុត​គឺ​ឯក​សារ​ច្បាប់​ទាក់​ទិន​ដល់​នារី​និង​កុមារ។

ចាត់តាំងព្រឹត្តិការណ៍សារគមនាគមន៍ពីបញ្ហានារីនិងកុមារ។
ចាត់តាំងព្រឹត្តិការណ៍សារគមនាគមន៍ពីបញ្ហានារីនិងកុមារ។

ជា​មួយ​លក្ខណៈ​ពិសេស​ជា​តំបន់​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ សមា​គម​មាន​ការផ្លាស់​ថ្មី ច្នៃ​ប្រ​ឌិត​ក្នុង​ការ​ចាត់​តាំង​សារ​គមនា​គមន៍​ដោយ​មាន​ខ្លឹម​សារ រូប​ភាព វិធី​សាស្រ្ត​សម​ស្រប​នៃ​មុខ​សញ្ញា​នី​មួយ​ៗ ផ្សារ​ភ្ជាប់​នឹង​បណ្តា​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​ជា​មួយ​ការ​ងារ​ក្តាប់​ស្ថាន​ភាព​មតិ​របស់​សង្គម ណែ​នាំ គួប​ផ្សំ​នឹង​សកម្ម​ភាព​ជាក់​ស្តែង​ដើម្បី​ផ្សព្វ​ផ្សាយ​នៅ​ពេល​ប្រ​ជុំ​បណ្តា​ក្លឹប ក្រុម​នារី​។ល។ ។ បង​ស្រី​ទឺ​ធី​ថា​រី-លេ​ខា​សា​ខាបក្ស​អនុសង្កាត់​សើ​តាយ​បេ ប្រ​ធាន​ក្រុមសារ​គមនា​គមន៍អនុ​សង្កាត់​សើ​តាយ​បេ​បា​នឱ្យ​ដឹង៖ ខ្ញុំ​តែង​ចលនា​បង​ប្អូន​នារី​ជន​ជាតិ​ភាគតិច​ទៅ​សា​លា​ទាន​ឬ​អគារ​វប្បធម៌​សង្កាត់​ដើម្បី​ចូល​រួម​ស្តាប់​ការ​ផ្សព្វ​ផ្សាយ​ពី​បញ្ហា​ទាក់​ទិន​ដល់​នារី​និង​កុមារ​ជួយ​បង​ប្អូន​នារី​យល់​ច្បាស់​ពី​ចំ​ណេះ​ដឹង​ពី​ច្បាប់​អាពាហ៍​ពាហ៍​និង​គ្រួ​សារ សម​ភាព​ភេទ អំពើ​ហឹង្សា​គ្រួ​សារ។ក្នុង​ឆ្នាំ​២០២៤​សមា​គ​ម​បង្កើត​ក្រុម​សារ​គមនា​គមន៍​សហ​គមន៍​បាន​ចំនួន​៨​ក្រុម​ដើម្បី​អនុវត្ត​គម្រោង​៨ អនុវត្ត​សម​ភាព​ភេទ​និង​ដោះ​ស្រាយ​បណ្តា​បញ្ហា​ចាំ​បាច់​ចំ​ពោះ​នារី​និង​កុ​មារ ប្រ​មូល​ផ្តុំ​នៅ​អនុសង្កាត់​ទាំង​៨​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះករ។ ក្រុម​នី​មួយៗ​មាន​ចំនួន​សមា​ជិក​១០​រូប​រួម​មាន លេ​ខា​សា​ខា​បក្ស ប្រ​ធាន​គណៈ​ប្រ​ជាជន​ អង្គ​ការ​ម​ហា​ជន អ្នក​មាន​ប្រិយ​ភាព​អនុ​សង្កាត់ ផ្សព្វ​ផ្សាយ​ចលនា​តាម​រយៈ​រូប​ភាព​ដូច ឈុត​សម្តែង​ខ្លី​ៗ បញ្ចាំង​ទស្សនីយ​ភាព អត្ថា​ធិប្បាយ។ល។ ចាត់​តាំង​តិច​បំផុត​មួយ​លើក/ខែ​ទាក់ទាញប្រ​ជាជន​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ។ ចូល​រួម​ប្រ​ជុំ​ជីវភាព​នៅ​អនុ​សង្កាត់ បងស្រី​ថាច់​ធី​ណា​ស៊ី នៅ​ភូមិ​សើ​តាយ​បេ​បាន​ឱ្យដឹ​ង៖ ខ្ញុំ​តែង​ចូល​រួម​ប្រ​ជុំ​ជីវ​ភាព​មិន​ដែល​ខាន​ម្ល៉ោះ​ហើយ​ខ្ញុំក្តាប់​បាន​ចំណេះ​ដឹង​យ៉ាង​ច្រើន​ក្នុង​ការ​កសាង​គ្រួសារ​សុភ​មង្គល និងអំ​ពើ​ហឹង្សា​ក្នុងគ្រួ​សារ។ ខ្ញុំ​ណែ​នាំ​បង​ប្អូន​នារី​ក្នុង​អនុ​សង្កាត់​ចូល​រួម​ដើម្បី​កសាង​គ្រួសារ​វប្បធម៌ ​ជៀស​វាង​ប្រើ​អំ​ពើ​ហឹក្សា​ក្នុង​គ្រួសារ រៀប​ការ​មិន​គ្រប់​អា​យុ​និង​រៀប​ការ​ក្នុង​សាច់​សារ​លោ​ហិត។ ទន្ទឹម​នោះ​ដើម្បី​ធា​នា​អនុវត្ត​ប្រ​សិទ្ធ​ភាព​ការ​ងារ​សារ​គមនា​គមន៍​កង​ជួរ​អ្នក​ផ្សព្វ​ផ្សាយ​បំផុត​គឺ​អ្នក​ផ្សព្វ​ផ្សាយ​ជា​ជន​ជាតិ​ភាគ​តិច។ សមា​គម​តែង​មាន​ផែន​ការ​ពង្រឹង​បំប៉ន​ចំ​ណេះ​ដឹង​ជំ​នាញ​ គួប​ផ្សំ​នឹង​បណ្តា​គណៈ​ផ្នែក​នានា​បញ្ជូន​កង​ជួរ​អ្នក​ផ្សព្វ​ផ្សាយ​ឱ្យ​រៀន​ថ្នាក់​លើក​កម្ពស់​កម្រិត​វិជ្ជា​ជំ​នាញ​ជួយ​អ្នក​ឃោសនាមាន​ចំ​ណេះ​ដឹង បទ​ពិសោធន៍​ដើម្បី​អនុវត្ត​ការ​ងារ​ឃោសនា។

អ្នកផ្សព្វផ្សាយចូលរួមថ្នាក់ហ្វឹកហាត់ពីទេពកោសល្យផ្សព្វផ្សាយ សារគមនាគមន៍ពីបញ្ហានារីនិងកុមារ។
អ្នកឃោសនាចូលរួមថ្នាក់ហ្វឹកហាត់ពីទេពកោសល្យឃោសនា សារគមនាគមន៍ពីបញ្ហានារីនិងកុមារ។

បង​ស្រី​លឿង​ធី​ប៉ិច​សៀង-ប្រ​ធាន​សមា​គម​នារី​សង្កាត់​វិញ​ភឿក​បាន​ឱ្យ​ដឹង៖ ការ​បង្កើត​ក្រុម​សារគមនា​គមន៍​សហ​គមន៍​តំបន់​ជន​ជាតិ​ភាគ​តិច​បាន​ជួយ​លើក​កម្ពស់​ចំណេះ​ដឹង ផ្លាស់​ប្តូរ​ការ​គិត របៀប​ធ្វើ​និង​មាន​ការ​វិវត្តន៍​យ៉ាង​ខ្លាំង​ពី​យល់​ដឹង​ក៏ដូច​លើ​កកម្ពស់ភារៈ​នៃ​បណ្តា​ថ្នាក់ គ្រួ​សារ សហ​គមន៍​ក្នុង​ការ​អនុវត្ត​សម​ភាព​ភេទ រួម​ចំណែក​បន្ថយ​ស្ថាន​ភាព​ប្រើ​អំពើ​ហឹង្សា​គ្រួសារ បំ​ពានលើ​នារី​និង​កុមារ ជម្រុញ​ការ​ងារ​បង្ការ​ទប់​ស្កាត់ និង​ពិន័យ​បណ្តា​​ករណី​ជួញ​ដូរ​នារី​និង​កុមារ។ នាពេល​ខាង​មុខ សមា​គម​នារី​សង្កាត់​វិញ​ភឿក នឹង​ពង្រីក​លទ្ធផល​ដែល​សម្រេច សំ​ខាន់ពង្រីកតួនាទីរបស់សមាជិកាក្នុងការអនុវត្តការងារសារគមនាគមន៍តំបន់ជនជាតិភាគតិចរួម​ចំ​ណេក​អនុវត្ត​ប្រ​សិទ្ធ​ភាព​បណ្តា​ទម្រង់​ដូច កសាង​គ្រួសារ​សុភមង្គល​”​នារី​ជា​មួយ​ក្រឹត្យ​ច្បាប់

ហុងទើ-សុផល