តំបន់ជនរួមជាតិខ្មែរនៅស្រុកចូវថាញ់មានភាពវិវឌ្ឍន៍

04:56, 26/12/2024

ប៉ុន្មានឆ្នាំកន្លង ស្រុកចូវថាញ់ (សុកត្រាំង) បានប្រមូលផ្តុំផ្សព្វផ្សាយអនុវត្តគ្រប់គ្រាន់នូវគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋចំពោះជនរួមជាតិខ្មែរនៅភូមិភាគ។ តាំងពីនោះ ជីវភាព សម្ភារៈនិងស្មារតីរបស់ជនរួមជាតិខ្មែរបានកែលម្អឥតឈប់ឈរ អត្រាគ្រួសារខ្មែរក្របានថយចុះរៀងរាល់ឆ្នាំ ទិដ្ឋភាពតំបន់ជនបទនៃជនរួមជាតិខ្មែររស់នៅមានភាពរីកចម្រើន។

ផ្លូវជនបទនៅចូវថាញ់បានរដ្ឋវិនិយោគយ៉ាងរឹងមាំ ដើម្បីមាមីងធ្វើដំណើរទៅមកនិងដឹកជញ្ជូនកសិផលកាន់តែងាយស្រួល។
ផ្លូវជនបទនៅចូវថាញ់បានរដ្ឋវិនិយោគយ៉ាងរឹងមាំ ដើម្បីមាមីងធ្វើដំណើរទៅមកនិងដឹកជញ្ជូនកសិផលកាន់តែងាយស្រួល។

លោក​ទ្រឿង​ក្វុកឌៀង-ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ចូវ​ថា​ញ់(សុក​ត្រាំង​) ឱ្យ​ដឹង​៖ ក្នុង​ប៉ុន្មា​ន​ឆ្នាំកន្លង​ ចូវ​ថា​ញ់តែងកំ​ណត់​ច្បាស់​ការ​ផ្សព្វ​ផ្សា​យគោល​នយោ​បាយ​ដើម្បី​បន្ថយ​អត្រា​គ្រួ​សារ​ក្រក្នុង​ជន​ជាតិ​ភាគ​តិ​ច​ជាភារ​កិច្ច​សំ​ខាន់​ ទាមទា​រទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ត្រូវ​ប្តេជ្ញា​ ផ្តោត​លើ​ការ​អនុ​វត្ត​ច្រើន​ដំណោះ​ស្រាយ​ ជួយ​អត្រា​គ្រួ​សារ​ជន​ជាតិ​ភាគ​តិ​ច​ក្រលើ​ភូមិ​ដ្ឋាន​ស្រុក​ថយ​ចុះ​យ៉ាង​ឆាប់​។ ស្រុក​ខិត​ខំ​ដល់​ចុង​ឆ្នាំ​នេះ​​អត្រា​គ្រួ​សារ​​ក្រថយ​ចុះ​នៅ​ក្រោម​៤%។ អនុ​វត្ត​កម្ម​វិធី​ទិសដៅ​ជាតិ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​ ដំណាក់​កាល​២០២១-​២០២៥ ភូមិ​ភាគ​បាន​ប្រ​មូល​ផ្តុំ​អនុ​វត្ត​គម្រោង​ គម្រោង​តូច​ជាច្រើន​ឧប​ត្ថម្ភ​ដល់​មា​មីង​ជន​ជាតិ​ភាគ​តិ​ច​ដើម្បី​មា​ន​លក្ខ​ណៈ​ក្នុង​ការ​អភិ​វឌ្ឍផលិត​មុខ​របរ​ជួយ​ឧប​ត្ថម្ភ​ពីដី​នៅ​ ផ្ទះ​នៅ​… មក​ដល់​ពេល​នេះ​ អត្រា​ផ្តល់​ផ្ទេរ​ប្រាក់​ចំ​ពោះ​ គម្រោង​សម្រេច​១០០%​ ផែន​​ការ​​ទុន​ដែល​បាន​ប្រ​គល់​។ បច្ចុ​ប្បន្ន​ ឃុំ​ទាំង​៧ក្នុង​ទូទាំង​ស្រុក​បាន​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​ ក្នុង​នោះ​ ១ឃុំ​បាន​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​លើ​កកម្ពស់​។ យើង​ខ្ញុំ​សួរ​សុខ​ទុក្ខគ្រួ​សារ​លក់​ពូជ​ដើម​ទន្លាប់ បង​ស្រី​លីធីថា​ញ់ស្វឹង​ នៅ​ភូមិ​ភឿកធ្វឹង​ ឃុំ​ ភូតឹង​ ស្រុក​ចូវ​ថា​ញ់ គ្រួ​សារ​បាន​ផ្សា​រភ្ជាប់​ជាមួយ​នឹង​ដើម​ទន្លាប់អស់​រយៈ​ពេល​ជាង​ ៥ឆ្នាំហើយ​ ពេល​បាន​ភូមិ​ភាគ​បង្ក​លក្ខ​ណៈ​បុល​ទុន​ដើម្បី​ផលិត​ធ្វើ​អា​ជី​វកម្ម​។ ដំបូង​បង​ស្រី​គ្រាន់​តែទិញ​ផ្លែ​ ជ្រើស​យក​គ្រាប់​ដើម្បី​បណ្តុះ​ពូជ​។ ក្រោយ​ពេល​ផលិត​​ពូជ​ទន្លាប់ បាន​អភិ​វឌ្ឍបន្តិច​ម្តង​ៗ

បើ​ក​ទូលាយ​ដាំ​ឡើង​ដល់​រាប់​សិប​ពាន់​ដើម​ពូជ​។ បង​ស្រី​ស្វឹង​ឱ្យ​ដឹង​៖ បាន​ដឹង​ថា​ទន្លាប់ជា​ឈើ​ហូប​ផ្លែ​ដែល​មា​នដើម​កំ​ណើត​ដំបូង​នៅ​តំ​បន់​ដី​ភូតឹង​ ឃុំ​ភូតឹង​ ស្រុក​ចូវ​ថា​ញ់និង​មា​នប្រ​ជា​ជន​ជាច្រើន​ពេញនិយម​​ទិញ​យក​ដាំ​សម្រាប់​ធ្វើ​ជាម្លប់​ឬ​ធ្វើ​អា​ជីវកម្ម​។ នេះ​ជាឈើ​ហូប​ផ្លែ​ងាយ​បណ្តុះ​ អត្រា​លូត​លាស់​ល្អ​ផ្តល់​ប្រាក់​ចំ​ណូល​ខ្ពស់​។ បច្ចុ​ប្បន្ន​ ខ្ញុំ​ធ្វើ​អា​ជីវកម្ម​លក់​ដុំ​និង​រាយ​ អតិថិ​ជន​ភាគ​ច្រើមក​ពី​ភូមិ​ភាគ​នា​នា​ដូច​ជា​​ស្រុក​គូ​​ឡាវ​​យុង (សុក​ត្រាំង​) ខេត្ត​ត្រា​វិញ ដុង​ថា​ប… លក់​បាន​បំ​ផុត​នៅ​រដូវ​វស្សា​។ តាម​ការ​ស្មា​នមធ្យម​ក្នុង​មួយ​ឆ្នាំ គ្រួ​សារ​ខ្ញុំ​រកបាន​ប្រាក់​ចំ​ណេញ​ប្រ​ហែល​៧០លាន​ដុងពីការ​ផលិត​អា​ជីវកម្ម​ពូជ​ឈើ​ហូប​ផ្លែ​។ បាន​រដ្ឋ​វិនិ​យោ​គ កសាង​ផ្លូវ​ជន​បទ​ឆ្លង​កាត់​វាល​ស្រែ​របស់​ខ្លួន​ ពូឡឹម​ហ៊ីប នៅ​ឃុំ​ភូតឹង ស្រុក​ចូវ​ថា​ញ់រីក​រាយ​ឱ្យ​ដឹង​៖ ខ្ញុំ​ឃើញ​ប្រ​ជា​ជន​នៅ​ទីនេះ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ព្រម​ទាំង​ប្រ​ជា​ជន​ពីស្រុក​កេសាច់ មា​មីង​​ក៏​ធ្វើ​ដំណើរ​តាម​ផ្លូវ​ស្រុក​លេខ​៩៦ ដើម្បី​មក​ខេត្ត​សុក​ត្រាំង​ឬ​ទៅ​ធ្វើ​កម្ម​ករ​នៅ​តំ​បន់​ឧស្សា​ហក​ម្ម​អា​ង​ងីប។ រាល់​ថ្ងៃ​ខ្ញុំ​នៅ​ទីនេះ​ មា​នអា​រម្ម​ណ៍​សប្បាយ​រីក​រាយ​ ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​ទៅ​មក​ច្រើន​។ ទាំង​សង​ខាង​ព្រែក​និង​វាល​ស្រែ​។ ដល់​រដូវ​ប្រ​មូល​ផល​ស្រូវ​ ឈ្មួញ​មក​ប្រ​មូល​ទិញ​កសិផល​និង​លក់​បាន​តម្លៃ​ខ្ពស់​។

នា​ពេល​កន្លង​ គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​និង​អង្គ​ការ​មហា​ជន​នៅ​លើ​ភូមិ​ដ្ឋាន​ស្រុក​ចូវ​ថា​ញ់ខិត​ខំ​ប្រឹង​ប្រែង​អនុ​វត្ត​ល្អ​នូវ​គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ​ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​ដូច​ជា​ ឧប​ត្ថម្ភ​ សង់​ផ្ទះ​នៅ​ ជួយ​ឧប​ត្ថម្ភ​ទុន​ធ្វើ​ការ​រកស៊ី​ ផ្លាស់​ប្តូរ​របរ បណ្តុះ​បណ្តា​ល​របរ ឧទ្ទេស​នា​មការ​ងារ​ធ្វើ​ ឧប​ត្ថម្ភ​ពីបច្ចេក​ទេស​ផលិត​… បណ្តា​កម្ម​វិធី​ទិសដៅ​ជាតិ​ គោល​នយោ​បាយ​ជន​ជាតិ​ ជីវភាព​របស់​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​ស្រុក​ចូវ​ថា​ញ់បាន​សុខ​ដុម​ ភូមិ​ស្រុក​បាន​ផ្លាស់​ប្តូរ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​៕

ដាលីន