ជាគ្រួសារក្រគ្រួសារបងស្រីស៊ើងធីគីមសាង នៅភូមិតឹងលិត ឃុំតឹងហ៊ឹងរស់ក្នុងផ្ទះទ្រុឌទ្រោម។ ប៉ុន្តែក្តីរីករាយបានមកដល់ពេលរដ្ឋអំណាចភូមិភាគឧបត្ថម្ភ៤៤លានដុងជួយបងស្រីមានផ្ទះរឹងមាំ។ បានរដ្ឋអំណាចភូមិភាគនិងមាមីងជិតខាងទើបខ្ញុំមានផ្ទះនៅរឹងមាំ ដូច្នេះមិនបារម្ភពេលភ្លៀងខ្យល់ទៀតហើយ។ នេះជាកម្លាំងជម្រុញដើម្បីគ្រួសារខ្ញុំឈានឡើងក្នុងជីវភាព។ បងគីមសាងឱ្យដឹងដូច្នេះ។ ក្នុងប៉ុន្មានឆ្នាំកន្លងគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគស្រុកឡុងភូម្ចាស់ការអនុវត្តការងារបន្ថយក្រ បណ្តាគោលនយោបាយជនជាតិចំពោះតំបន់ជនជាតិភាគតិចលើភូមិដ្ឋានស្រុក។ ប្រើប្រាស់ប្រសិទ្ធភាពប្រភពទុន បណ្តាកម្មវិធី គម្រោងគួបផ្សំនិងវិនិយោគប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធប្រមូលផ្តុំដោះស្រាយសភាពខ្វះដីនៅ ផ្ទះនៅ ដីផលិត ទឹកប្រកបជីវភាពផ្សព្វផ្សាយគម្រោងរៀបចំស្ថេរភាពបណ្តាកន្លែងចាំបាច់ពង្រីកបណ្តាសក្តានុភាពរបស់ភូមិភាគដើម្បីផលិតមុខទំនិញតាមប្រព័ន្ធតម្លៃ យកចិត្តទុកដាក់អភិវឌ្ឍសេដ្ឋកិច្ចកសិ-រុក្ខកម្មស្ថេរភាពបង្កើនប្រាក់ចំណូលឱ្យប្រជាជន។
បណ្តាដងផ្លូវជនបទនៅស្រុកឡុងភូ(សុកត្រាំង)បានវិនិយោគរឹងមាំ ខៀវ ស្អាត។ |
ជាក់ស្តែងដើម្បីដោះស្រាយសភាពខ្វះដីនៅផ្ទះនៅដីផលិតទឹកប្រកបជីវភាពឱ្យមាមីងជនជាតិភាគតិចគិតដល់ចុងត្រីមាសទី២ឆ្នាំ២០២៤ភូមិភាគអនុវត្តផ្តល់ផ្ទេរប្រាក់ជាង១៦,៧ពាន់លានដុង សម្រេចអត្រា៩៧,០២%ក្នុងនោះថវិកាមជ្ឈិមជាង១៥,៥ពាន់លានដុងថវិកាភូមិភាគជាង១,១ពាន់លានដុង។ អនុវត្តការឧបត្ថម្ភអភិវឌ្ឍផលិតតាមប្រព័ន្ធតម្លៃគឺជាង៥.៧៩៣ពាន់លានដុងសម្រេចអត្រា៩៩,៥៩%។ ធនាគារគោលនយោបាយសង្គមស្រុកចែកបុល៣.០២៣គ្រួសារក្រនិងបណ្តាមុខសញ្ញាផ្សេងចំនួនប្រាក់ជិត៨២ពាន់លានដុង។ ការងារដោះស្រាយការធ្វើបណ្តុះបណ្តាលរបរបានយកចិត្តទុកដាក់ចង្អុលការពីដើមឆ្នាំមកដល់សព្វថ្ងៃស្រុកដោះស្រាយការធ្វើឱ្យពលករជនបទជិត២.៥០០រូប សម្រេចជាង១០០%ក្នុងនោះពលករធ្វើការនៅប្រទេសក្រៅគឺ២៩រូបសម្រេច១៤០%បណ្តុះបណ្តាលរបរឱ្យ៥៧៨រូបសម្រេច១៩៣%ផ្លោះ៦៥,៦២%។ តាំងពីនោះបង្កកម្លាំងជម្រុញដើម្បីគ្រួសារក្រខំប្រឹងពលកម្មផលិតឈានឡើងក្នុងជីវភាព។ ពីបណ្តាលទ្ធផលសម្រេចបាននោះរួមចំណែកបន្ថយអត្រាគ្រួសារក្រជនជាតិភាគតិច។ គិតដល់ខែតុលាឆ្នាំ២០២៤សរុបគ្រួសារក្រជនជាតិភាគតិច លើភូមិដ្ឋានស្រុកថយចុះនៅតែ១៥៣គ្រួស្រូបអត្រា២,២១%។ ពូថាច់ធឿងអ្នកមានប្រិយភាពឃុំតឹងហ៊ឹងនិយាយ៖គណៈកម្មាធិការបក្សរដ្ឋអំណាចតែងយកចិត្តទុកដាក់អនុវត្តគ្រប់គ្រាន់របបគោលនយោបាយថែទាំគិតអានជីវភាពជនជាតិភាគតិចលើភូមិដ្ឋាន។ ជីវភាពប្រជាជនមួយថ្ងៃកាន់តែមានភាពវិវឌ្ឍន៍។ ទិដ្ឋភាពជនបទថ្មីតំបន់ជនជាតិភាគតិចមួយថ្ងៃកាន់តែមានភាពផ្លាស់ថ្មីការងារអភិវឌ្ឍវប្បធម៌អប់រំថែទាំសុខភាពឱ្យមាមីងបានយកចិត្តទុកដាក់អត្តសញ្ញាណវប្បធម៌ប្រពៃណីល្អស្អាតរបស់មាមីងខ្មែរបន្តបានរក្សានិងពង្រីក ផែនមហាសាមគ្គីរវាងបណ្តាជនជាតិលើភូមិដ្ឋានស្រុកមិនបង្អង់បានពង្រឹងស្ថានភាព សន្តិសុខនយោបាយសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមរបស់ស្រុកតែងបានរក្សា។
ជីវភាពរបស់មាមីងខ្មែរនៅស្រុកឡុងភូ(សុកត្រាំង)ពីមួយថ្ងៃកាន់តែរីកចម្រើន។ |
ស.មឡេថាញ់ភឿង-អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកឡុងភូឱ្យដឹង៖កំណត់ការងារថែទាំគិតអានមាមីងជនជាតិភាគតិចជាភារកិច្ចសំខាន់ គណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគបន្តអនុវត្តល្អការងារជំនួយការសំណើជាមួយគណៈកម្មាធិការបក្សគ្រប់ថ្នាក់។ យកចិត្តទុកដាក់វិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់យកចិត្តទុកដាក់ជួសជុលបណ្តាដងផ្លូវជនបទ។ ឧបត្ថម្ភបណ្តាទម្រង់សេដ្ឋកិច្ចឆ្លងតាមបណ្តុះបណ្តាល ផ្លាស់ប្តូររបរនិងឧទ្ទេសនាមការធ្វើឱ្យពលករភូមិភាគ។ តាំងពីនោះប្តេជ្ញាលើកកម្ពស់គុណភាពជីវភាពមាមីងជនជាតិភាគតិចលើភូមិដ្ឋានបន្ថយក្រស្ថេរភាពរួមចំណែកអនុវត្តជ័យជំនះបណ្តាភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ៕
ធូថាវ
Thông tin bạn đọc
Đóng Lưu thông tin