ប៉ុន្មានឆ្នាំកន្លង អាស្រ័យការយកចិត្តទុកដាក់ គិតអាននៃរដ្ឋអំណាចភូមិភាគគ្រប់ថ្នាក់ ពិសេសគឺផ្សព្វផ្សាយប្រសិទ្ធភាពកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំដំណាក់កាលទី១(២០២១-២០២៥) មកដល់សព្វថ្ងៃ ជីវភាពរបស់ជនជាតិភាគតិចពីមួយថ្ងៃកាន់តែរីកចម្រើន។
តាមរបាយការណ៍លទ្ធផលអនុវត្តកម្មវិធីដំណាក់កាលទី១(២០២១-២០២៥) គិតមកដល់សព្វថ្ងៃ នៅលើភូមិដ្ឋានទីរួមខេត្តវិញចូវតាមផែនការបែងប្រភពទុនដើម្បីផ្សព្វផ្សាយអនុវត្តគឺជាង១២៧ពាន់លានដុង ក្នុងនោះ ថវិកាមជ្ឈិមគឺជាង១១៥ពាន់លានដុង ថវិកាភូមិភាគគឺជាង១២ពាន់លានដុង។ ទីរួមខេត្តផ្សព្វផ្សាយអនុវត្តបណ្តាគម្រោង កម្មវិធីលើភូមិដ្ឋានតែងនាំមកនូវប្រសិទ្ធភាពជាក់ស្តែងដូច ជំនួយផ្ទះចំនួន៦៩៣ខ្នងជាមួយថវិកាជាង៣០ពាន់លានដុង ជំនួយដីនៅចំនួន៨៤គ្រួសារជាមួយថវិកាជាង៣ពាន់លានដុង ជំនួយបង្វែររបរចំនួន១.០៥៣គ្រួសារជាមួយថវិកា ជាង១០ពាន់លានដុង ជំនួយទឹកស្អាតប្រើប្រាស់ចំនួន៣០១គ្រួសារជាមួយថវិកាជាង៩០០លានដុង ជំនួយ២៨ទម្រង់សម្រាប់ការចិញ្ចឹមសត្វ ដាំដុះ ជាមួយថវិកាជាង ៨ពាន់លានដុង។ មកដល់ ពេលនេះ ទីរួមខេត្តវិនិយោគ បានចំនួន១៨សំណង់គមនាគមន៍ជនបទ កសាង ផ្សារចំនួន១ ជួសជុលផ្សារចំនួន៣ដើម្បីឆ្លើយតបតម្រូវ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិ ភាគតិច។
លោកវឿងក្វុកលេ-អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ទី២ ទីរួមខេត្តវិញចូវបានឱ្យដឹង៖ ក្នុងឆ្នាំ ២០២៤ សង្កាត់ទី២បានប្រមូលផ្តុំជម្រុញប្រភពទុន ដើម្បីអនុវត្តបណ្តាគម្រោងចំណុះកម្មវិធី អាស្រ័យផ្សព្វផ្សាយមានប្រសិទ្ធភាពធ្វើឱ្យជីវភាពរបស់ប្រជាជនពីមួយថ្ងៃកាន់តែបានកែលម្អ សេដ្ឋកិច្ចមានភាព ឈាន ឡើង អត្រាគ្រួសារក្រពីមួយថ្ងៃកាន់បានថយចុះ តាម លទ្ធផលពិនិត្យគ្រួសារក្រ គ្រួសារក្បែរក្រចុងឆ្នាំ ២០២៤ គ្រួសារក្រថយចុះនៅត្រឹមតែ១៤៥គ្រួ ស្រូប អត្រា២,៥១% គ្រួសារក្បែរក្រនៅត្រឹមតែ៧៤៨គ្រួ ស្រូប អត្រា១២,៩៣% បើប្រៀបនឹងឆ្នាំ២០២៣ថយចុះគ្រួសារក្រចំនួន២១៥គ្រួនិងគ្រួសារក្បែរក្រចំនួន៣៥៨គ្រួ សម្រេចផែនការបន្ថយក្រអាស្រ័យទីរួមខេត្តប្រគល់។
បងឡឹមថាយយ័ញ នៅអនុសង្កាត់ក្រឡាំងអាបៀង សង្កាត់២ បានជំនួយម៉ាស៊ីនបូមដើម្បីបម្រើការផលិត។ |
ជាគ្រួសារទទួលពីប្រភពទុនគម្រោងជំនួយផ្ទះនៅនិងបង្វែររបរ គ្រួសារបងឡឹមថាយយ័ញនិងបងស្រីស៊ើងធីផាលី នៅអនុសង្កាត់ក្រឡាំងអាបៀង សង្កាត់២ មានក្តីរីករាយបងយ័ញបានឱ្យដឹង៖ ដោយឃើញ គ្រួសារខ្ញុំជួបការលំបាក រស់ក្នុងផ្ទះទ្រុឌទ្រោម ទើប រដ្ឋអំណាចភូមិភាគបានពិនិត្យជំនួយគ្រួសារខ្ញុំចំនួន៤៤លានដុងដើម្បីសង់ផ្ទះថ្មី ខ្ញុំមានក្តីរីករាយណាស់។ ទន្ទឹមនោះ សង្កាត់នៅទាំងជំនួយម៉ាស៊ីនបូមដើម្បីបម្រើការផលិតកសិកម្ម តាមនោះ ជីវភាពគ្រួសារខ្ញុំពីមួយថ្ងៃកាន់តែបានកែលម្អ។ ចំណែកគ្រួសារបងស្រីស៊ើងធីលេន នៅអនុសង្កាត់វត្តពេជ្រ សង្កាត់ វិញភឿកក៏ជាគ្រួសារក្រ ប្រកបរបរធ្វើការឈ្នួលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ក្រៅពីជំនួយផ្ទះនៅ បងស្រីនៅទាំងបានជំនួយជ្រូកចំនួន៦ក្បាលពីគម្រោងបង្វែររបរ។ បងស្រីលេនបានឱ្យដឹង៖ ពីមុនជីវភាពគ្រួសារតែងជួបការលំបាក សព្វថ្ងៃមានផ្ទះថ្មីនៅមានជ្រូកចិញ្ចឹមជីវភាពគ្រួសារគ្រាន់បើជាងមុន។ ខ្ញុំតែងដាស់តឿនកូនៗឱ្យខិតខំពលកម្មផលិតទើបជីវភាពបានល្អប្រសើរ។
លោកត្រឹងទ្រីវឹង-អនុប្រធានគណៈកម្មាធិការប្រជាជនទីរួមខេត្តវិញចូវបានឱ្យដឹង៖ ដោយបានការយកចិត្ត ទុកដាក់របស់មជ្ឈិម ខេត្ត គណៈផ្នែក ថ្នាក់ដឹកនាំ គណៈកម្មាធិការទីរួមខេត្ត គណៈកម្មាធិការប្រជាជនទីរួមខេត្តបានចង្អុលការទូទាំងប្រព័ន្ធនយោបាយរបស់ទីរួមខេត្តវិញចូវដើម្បីចូលរួមការងារអនុវត្តគោលនយោបាយជនជាតិ បំបាត់អត់បន្ថយក្រ លើកកម្ពស់ជីវភាពសម្ភារៈស្មារតីឱ្យប្រជាជន នេះជាភារកិច្ចតែងបានធ្វើជាប្រចាំ។
ជាមួយការផ្សព្វផ្សាយមានប្រសិទ្ធភាព ទាន់ពេលបណ្តាគោលនយោបាយជនជាតិផ្សារភ្ជាប់នឹងការ អភិវឌ្ឍសេដ្ឋកិច្ចធ្វើផ្លាស់ប្តូរទិដ្ឋភាពជនបទតំបន់ជនជាតិភាគតិចលើភូមិដ្ឋាន រួមចំណែកយ៉ាងសកម្មជាមួយបក្ខភាគរដ្ឋអំណាចនិងប្រជាជនទីរួមខេត្តវិញចូវសម្រេចបណ្តាផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពង្រឹងផែនការមហាសាមគ្គីទូទាំងជនជាតិក្នុងបណ្តា ឆ្នាំបន្តបន្ទាប់៕
ហុងទើ-សុផល
Thông tin bạn đọc
Đóng Lưu thông tin