គ្រួសារបងឡាងោហ្វាងនៅភូមិព្រែកថ្មីឃុំអាងនិញធូរធារឡើងអាស្រ័យបានជំនួយបុលទុនអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារពីការចិញ្ចឹមគោ។ |
ជាភូមិភាគមានជនរួមជាតិខ្មែររស់នៅកុះករ ឃុំធ្វឹងហ្វា ស្រុកចូវថាញ់បានយកចិត្តទុកដាក់ផ្សព្វផ្សាយមានប្រសិទ្ធភាពបណ្តាកម្មវិធី គម្រោង គោលនយោបាយជនជាតិ ជួយមាមីងខ្មែរជាជំហានកែលម្អជីវភាព ក្នុងនោះ មានកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ចសង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំដំណាក់កាល២០២១-២០៣០។ ចំពោះគម្រោង១បានដោះស្រាយស្ថានភាពខ្វះដីនៅ ផ្ទះនៅ ដីផលិត ទឹកស្អាតប្រើប្រាស់ជូនដល់២៧គ្រួសារដោយសរុបថវិកាគឺ៧៨៦លានដុង។ អនុវត្តកម្មវិធីទិសដៅជាតិបន្ថយក្រដោយចីរភាព ឃុំបានផ្ទេរថវិកាឱ្យគ្រួសារចំនួន១១គ្រួ ដោយថវិកា៣៨៦លានដុង។ ស្ថានភាពសន្តិសុខនយោបាយលើបណ្តាវិស័យនៅលើភូមិដ្ឋានតែងរក្សាបានលំនឹងសម្រាប់បម្រើការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គមនៅភូមិដ្ឋាន។ សមមិត្តដាំងធីយ៉ីមភឿង-ប្រធានគណៈកម្មាធិការប្រជាជនឃុំធ្វឹងហ្វាបានឱ្យដឹង៖ បណ្តាកម្មវិធីទិសដៅជាតិបានផ្សព្វផ្សាយលើភូមិដ្ឋានឃុំក្នុងពេលកន្លង ទទួលបានការយកចិត្តទុកដាក់របស់ប្រជាជន រួមចំណែកអភិវឌ្ឍទិដ្ឋភាពតំបន់ជនបទ។ ឃុំបានជំនួយវិនិយោគកសាងផ្លូវគមនាគមន៍ជនបទ គ្រួសារក្រជនជាតិភាគតិចបានជំនួយបង្វែររបរ ទឹកស្អាតប្រើប្រាស់។ ពេលខាងមុខ ធ្វឹងហ្វាបន្តផ្សព្វផ្សាយការជំនួយដីនៅ ដីផលិត ផ្ទះនៅតាមកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំចំពោះគ្រួសារក្រជាជនជាតិភាគតិចដើម្បីមាមីងមានលក្ខណៈឈានឡើងក្នុងជីវភាព។ ទន្ទឹមជំនួយអភិវឌ្ឍការផលិត មានគ្រួសារខ្មែរក្រជាច្រើននៅទាំងបានជំនួយពីវិទ្យាសាស្រ្តបច្ចេកទេស ជំនួយទុនបុលអាទិភាព។ ចាប់ពីថ្ងៃនេះតទៅមានទម្រង់ល្អៗ របៀបធ្វើពូកែមានប្រសិទ្ធភាពតែងបានបើកទូលាយ ដាស់ស្មារតីព្យាយាមក្នុងការពលកម្មផលិតនៃគ្រួសារទាំងឡាយ។
ពីមុនជាគ្រួសារក្រ សព្វថ្ងៃគ្រួសារបងឡាងោហ្វាង នៅភូមិព្រែកថ្មី ឃុំអាងនិញបានធូរធារគ្រាន់បើ អាស្រ័យប្រើមានប្រសិទ្ធភាពប្រភពទុនបុលអាទិភាពពីធនាគារគោលនយោបាយសង្គមស្រុក ក្រោយមកបងបានសន្សំប្រាក់ទិញបានគោ។ ដើមឆ្នាំ២០២៤ បងបានមូលនិធិជំនួយកសិករខេត្តជំនួយ២០លានដុង ដើម្បីគ្រួសារបងសង់ទ្រុងសម្រាប់ចិញ្ចឹមគោ។ អាស្រ័យចូលរួមបណ្តាថ្នាក់ហ្វឹកហាត់ពីបច្ចេកទេសចិញ្ចឹមសត្វ អនាម័យទ្រុង បង្ការជំងឺ រួមជាមួយបទពិសោធន៍របស់ខ្លួន ដូច្នេះ គោរបស់បងឆាប់ធំ។ សព្វថ្ងៃ គោរបស់ខ្ញុំកើនឡើងចំនួន១០ក្បាល។ ចិញ្ចឹមតាមរបៀបចាស់ បង្វែរមកចិញ្ចឹមគោមានបច្ចកទេស ដូច្នេះ ទើបគោមានគុណភាពល្អ បានទីផ្សារនិយមចូលចិត្ត ប្រាក់ចំណូលពីការចិញ្ចឹមគោកើនឡើងយ៉ាងច្បាស់ សព្វថ្ងៃ គ្រួសារខ្ញុំមានសេដ្ឋកិច្ចលំនឹង បងហ្វាងបានឱ្យដឹងដូច្នេះ។
មានជនជាតិខ្មែររស់នៅជិត៥០% ឆ្នាំ២០២៤ ចូវថាញ់បានបែងប្រភពទុនជាង១០,៧ពាន់លានដុង។ លទ្ធផលអនុវត្តផ្ទេរថវិកាដល់ថ្ងៃ៣០ កញ្ញា ឆ្នាំ២០២៤ គឺ៧,២ពាន់លានដុង (ទុនវិនិយោគជាង៥,៦ពាន់លានដុង ទុនបុព្វហេតុជាង១,៦ពាន់លានដុង) ក្នុងកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច។ ក្នុងនោះ បានវិនិយោគកសាងផ្លូវគមនាគមន៍ជនបទចំនួន២សំណង់ ជួសជុលសំណង់ហេដ្ឋារចនាសម្ព័ន្ធចំនួន១៣ រួមចំណែកជំរុញអភិវឌ្ឍសេដ្ឋកិច្ចរបស់ស្រុក។ ជំនួយគោលនយោបាយផ្ទះនៅបានចំនួន៦៦គ្រួ បង្វែររបរចំនួន៣០គ្រួ ប្រើប្រាស់ទឹកស្អាតចំនួន២៦គ្រួ ជំនួយគ្រួសារក្រ ក្បែរក្រចំនួន៣៣គ្រួឱ្យចូលរួមទម្រង់ចិញ្ចឹមគោ។ លោកង្វៀងវ៉ាំងមី-អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកជូវថាញ់បានឱ្យដឹង៖ រយៈពេលកន្លង គណៈកម្មាធិការបក្ស រដ្ឋអំណាចតែងយកចិត្តទុកដាក់ផ្សព្វផ្សាយអនុវត្តល្អបណ្តាកម្មវិធីទិសដៅជាតិក្នុងតំបន់ជនជាតិភាគតិចលើភូមិដ្ឋានស្រុក បំផុតគឺវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ទម្រង់បន្ថយក្រ បង្វែររបរទម្រង់អភិវឌ្ឍសេដ្ឋកិច្ច គោលនយោបាយធានារ៉ាប់រងសុខាភិបាល ជំនួយទុនផលិត។ល។ ទន្ទឹមនោះ រួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីជូនជនរួមជាតិខ្មែរ។
ជាមួយការយកចិត្តទុកដាក់និងបង្កលក្ខណៈងាយស្រួលរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាននិងជីវភាពក្នុងតំបន់ជនរួមជាតិខ្មែរស្រុកចូវថាញ់មានភាពផ្លាស់ថ្មី។ នេះជាកម្លាំងលើកទឹកចិត្ត ជាក្តីទំនុកចិត្តដើម្បីជនរួមជាតិខ្មែរចូវថាញ់ស្របចិត្ត ស្របមតិអភិវឌ្ឍសេដ្ឋកិច្ច បន្ថយក្រដោយចីរភាព កសាងភូមិស្រុកមួយថ្ងៃកាន់តែអភិវឌ្ឍន៍៕
ចន្ថា-សុផល
Thông tin bạn đọc
Đóng Lưu thông tin