បណ្តាសមមិត្តថ្នាក់ដឹកនាំតារាងនិមិត្តរូបឧបត្ថម្ភថវិកាឱ្យបណ្តាឃុំ ទីរួមស្រុកអនុវត្តបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម។ |
តាមរបាយការណ៍របស់អនុមន្ទីរពលកម្ម-យុទ្ធជនពិការនិងសង្គមស្រុក ទូទាំងស្រុកបម្រុងជំនួយបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមឱ្យគ្រួសារចំនួន៤៩៧គ្រួ ក្នុងនោះ ជំនួយផ្ទះឱ្យអ្នកមានគុណនឹងបដិវត្តន៍គឺ៥៥គ្រួ ផ្ទះជូនអ្នកមានគុណនឹងបដិវត្តន៍ដែលបានឧបត្ថម្ភតាមសេចក្តីសម្រេចលេខ២២/២០២៣/QĐ-TTg ដែលជួបការលំបាកពីផ្ទះនៅគឺចំនួន៤៣គ្រួ ផ្ទះជូនគ្រួសារក្រ គ្រួសារក្បែរក្រគឺ៣៨៤គ្រួ ផ្ទះនៅបណ្តាគ្រួសារចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចគឺ១៥គ្រួសារដោយសរុបថវិកាគឺ២៦,៤ពាន់លានដុង។
នៅក្នុងពិធីបណ្តាសមមិត្តថ្នាក់ដឹកនាំក៏បានប្រគល់តារាងនិមិត្តរូបជំនួយថវិកាដល់បណ្តាឃុំ ទីរួមស្រុកអនុវត្តបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម ប្រគល់តារាងនិមិត្តរូបជូនផ្ទះ៩ខ្នងតំណាងឱ្យ៩ឃុំ ទីរួមស្រុក ជូនអំណោយចំនួន២០ចំណែកឱ្យគ្រួសារជួបការលំបាក។ ទន្ទឹមនោះ ធនាគារគោលនយោបាយសង្គមស្រុក ធនាគារកសិកម្មនិងអភិវឌ្ឍជនបទស្រុកប្រគល់តារាងនិមិត្តរូបជំនួយដោយថវិកាគឺ៤៥០លានដុង។
បណ្តាសមមិត្តថ្នាក់ដឹកនាំធ្វើពិធីផ្តើមកសាងបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅភូមិកូវដូង ទីរួមស្រុកហ្វិញហ៊ឺវងៀ។ |
ក្រោយពីពិធីបំផុសតំណាងទាំងឡាយធ្វើពិធីផ្តើមកសាងបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅភូមិកូវដូង ទីរួមស្រុកហ្វិញហ៊ឺវងៀ ស្រុកមីទូ៕
តឹងផាក-សុផល
Thông tin bạn đọc
Đóng Lưu thông tin