បក្ខភាគឃុំតឹងហ៊ឹងរៀនសូត្រតាមអ៊ំដោយទង្វើជាក់ស្តែង

06:04, 27/12/2024

អនុវត្តសេចក្តីអនុម័តលេខ០១-KL/TW ចុះ ថ្ងៃទី១៨ ខែឧសាភា ឆ្នាំ២០២១ របស់ការិយាល័យនយោបាយស្តីពីបន្តការអនុវត្តបទបញ្ជាលេខ០៥-TC/TW ចុះថ្ងៃទី១៥ ឧសភា ឆ្នាំ ២០១៦របស់ការិយាល័យនយោបាយ (នីតិកាលXII) ស្តីពីបន្តជម្រុញការរៀនសូត្រនិងធ្វើតាម សតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ រយៈពេលកន្លង បក្ខភាគនិងប្រជាជនឃុំតឹងហ៊ឹង ស្រុកឡុងភូ (សុកត្រាំង) បានស៊ីជម្រៅ មានភាពសាយភាយ នឹងក្លាយជាទង្វើជាប្រចាំក្នុងកម្មាភិបាល បក្ខជននិងប្រជាជន។

តំបន់ជនរួមជាតិខ្មែរនៅតឹងហ៊ឹងមិនបង្អង់ក្នុងការអភិវឌ្ឍ។
តំបន់ជនរួមជាតិខ្មែរនៅតឹងហ៊ឹងមិនបង្អង់ក្នុងការអភិវឌ្ឍ។

មក​តឹង​ហ៊ឹង​សព្វ​ថ្ងៃ​ យើង​ខ្ញុំ​មាន​ក្តី​សប្បាយ​រីក​រាយ​ពេល​ឃើញ​ទិដ្ឋ​ភាព​នៅ​ភូមិ​ភាគ​កំ​ពុង​ “ផ្លាស់​ថ្មី​” រាល់​ថ្ងៃ​។ ផ្តើម​ពី​ឃុំ​ក្រ ជីវភាព​របស់​ប្រជាជន​ជួប​ការ​លំ​បាក​ សព្វ​ថ្ងៃ តឹង​ហ៊ឹង​បាន​ “ផ្លាស់​អាវ​ថ្មី​” ពី​ព្រោះ​មាន​ផ្ទះ​ថ្ម​សង់​ជា​ជួរ​ដង​ផ្លូវ​ក៏​បាន​ចាក់​បេ​តុង​រាប​រលូន​ ប្រ​ជា​ជន​ខិត​ខំ​ពល​កម្ម​ផលិត​ដើម្បី​លើក​កម្ពស់​ជីវភាព​ ធ្វើ​មាន​ក្នុង​ភូមិ​ស្រុក​។ សម្រេច​បាន​លទ្ធ​ផល​នោះ​ ប៉ុន្មាន​ឆ្នាំ​កន្លង​ បក្ខ​ភាគ​និង​ប្រ​ជា​ជន​ភូមិ​ភាគ​មិន​បង្អង់​ក្នុង​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ​សីល​ធម៌​ហូជីមិញ​។ សមមិត្ត​ដូ​ថុង​ញឹក​ លេខា​បក្ស​ឃុំ​តឹង​ហ៊ឹង​ឱ្យ​ដឹង​៖ សព្វ​ថ្ងៃ​បក្ខ​ភាគ​ឃុំ​មាន​សាខា​បក្ស​ចំ​នួន​១៣ ដោយ​មាន​បក្ខ​ជន​ចំ​នួន​២៥៤​រូប​។ កំ​ណត់​ការ​ងារ​រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ​សីល​ធម៌​ហូជីមិញ​ជា​កិច្ច​ប្រ​ជុំ​ជីវភាព​នយោ​បាយ​ទូលំ​ទូលាយ​ យូរ​អង្វែង​ ដូច្នេះ​ រាល់​ដើម​ឆ្នាំ បក្ខ​ភាគ​ឃុំ​បាន​ម្ចាស់​ការ​កសាង​ផែន​ការ​ ជម្រើស​ខ្លឹម​សារ​ឱ្យ​បាន​សម​ស្រប​ដើម្បី​ឱ្យ​កម្មា​ភិបាល​ បក្ខ​ជន​និង​ប្រ​ជា​ជន​រៀន​សូត្រ​និង​ធ្វើ​តាម​។ ទន្ទឹម​នឹង​នោះ​ ចង្អុល​ការ​បណ្តា​សាខា​បក្ស​និង​បក្ខ​ជន​ចុះ​ឈ្មោះ​ទង្វើ​ជាក់​ស្តែង​ជា​មួយ​គណៈ​កម្មា​ធិការ​បក្ស​ឃុំ បណ្តា​សាខា​បក្ស​គួប​ផ្សំ​បណ្តា​ពេល​ប្រ​ជុំ​ជីវភាព​បាន​នាំ​ខ្លឹម​សារ​រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ​ សីល​ធម៌​ហូជីមិញ​ លើក​ឡើង​បណ្តា​ទម្រង់​ល្អ​ៗ​និង​របៀប​ធ្វើ​ប្រ​សិទ្ធ​ភាព​ដើម្បី​បើក​ទូលាយ​។ តាម​នោះធ្វើ​ការ​តាម​ដាន​ត្រួត​ពិនិត្យ​ដាស់​តឿន​បណ្តា​សាខា​បក្ស​ សាខា​សមា​គម​នា​នា​ជម្រុញ​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ​របស់​អ៊ំ​។

ជា​សា​ខា​បក្ស​គំ​រូ​ក្នុង​រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អា​រម្ម​ណ៍ សីល​ធម៌​ ឥរិយា​បថ​ហូជីមិញ​។ សមមិត្ត​ផាង​ថាញ់​ភឿក លេខា​សាខា​បក្ស​ភូមិ​តឹង​លិត​ឱ្យ​ដឹង​៖ សា​ខា​បក្ស​មាន​បក្ខ​ជន​២៤​រូប​ ដើម្បី​រៀន​សូត្រ​និង​ធ្វើ​តាម​អ៊ំ​បាន​ចូល​ក្នុង​ជីវភាព​ មិន​ត្រូវ​និយាយ​ច្រើន​ និយាយ​ល្អ​ប្រ​ជា​ជន​ជឿ​ឡើយ​។ អា​ស្រ័យ​ហេតុ​នោះ​ ជា​មួយ​ការ​ចលនា​ដូច​ព្រួត​ដៃ​កសាង​ជន​បទ​ថ្មី​ ពង្រីក​ផលិត​កសិកម្ម​ ការ​ពារ​បរិស្ថាន​។ល។ ស្នូល​​របស់​បណ្តា​សាខា​សមា​គម បណ្តា​មហា​ជន​ឆ្នើម​​និង​កម្មា​ភិបាល​ បក្ខ​ជន​ត្រូវ​ធ្វើ​ឱ្យ​បាន​ពូ​កែ​ និយាយ​ត្រូវ​បំ​ណង​របស់​ប្រ​ជា​ជន​បាន​ដូច្នេះ​ទើប​ប្រ​ជា​ជន​ស្រប​មតិ​ធ្វើ​តាម​។ ចំ​ពោះ​សាខា​បក្ស​អនុ​វត្ត​ទម្រង់​ចលនា​បក្ខ​ជន​និង​ប្រ​ជា​ជន​គប់​វាល់កសាង​ “ដង​ផ្លូវ​មាន​អគ្គិ​សនី​អុជ​បំ​ភ្លឺ​និង​ដង​ទង់​”។ទម្រង់​បាន​អនុ​វត្ត​ក្នុង​ដើម​ឆ្នាំ​២០២២ទម្រង់​នេះ​មាន​ប្រ​វែង​៣.០០០​​ម៉ែត្រ​ដោយ​មាន​តម្លៃ​១៦០​លាន​ដុង​និង​នៅ​ទាំង​ចលនា​កម្មា​ភិបាល​បក្ខ​ជន​និង​ប្រ​ជា​ជន​ដាំ​ដើម​ឈើ​លម្អ​ដាំ​ផ្កា​ទាំង​សង​ខាង​ផ្លូវ​។ផ្តើម​ពី​ទម្រង់​នេះ​បង្ក​ភាព​ផ្សារ​ភ្ជាប់​រវាង​បក្ខ​ជន​ក្នុង​សាខា​បក្សជា​មួយ​ប្រ​ជា​ជន​រឹត​បន្តឹង​ចំ​ណង​សាមគ្គី​ភាព​បង្ក​ជា​កម្លាំង​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​បណ្តា​សំ​ណង់​ និង​ការ​ងារ​ដាក់​ចេញ​។ ជា​មួយ​ការ​បេ្តជ្ញា​ផ្លាស់​ថ្មី​ ច្នៃ​ប្រ​ឌិត​ ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​សេច​ក្តី​អនុ​ម័ត​​លេខ​០១ បក្ខ​ភាគ​ឃុំ​សម្រេច​បាន​បណ្តា​លទ្ធផល​យ៉ាង​សំ​ខាន់​ដូច​ អត្រា​គ្រួ​សារ​ក្រ​ថយ​ចុះ​នៅ​​ត្រឹម​៩,៧៤% ប្រាក់​ចំ​ណូល​មធ្យម​ក្នុង​មនុស្ស​ម្នាក់​សម្រេច​ជាង​៥០​លាន​ដុង​/ឆ្នាំ ប្រ​ជា​ជន​ប្រើ​ប្រាស់​អគ្គិ​សនី​និង​ទឹក​ស្អាត​សម្រេច​១០០% កសាង​ផ្ទះ​១០០​ខ្នង​​ជូន​គ្រួ​សារ​ក្រ​ លើក​កម្ពស់​ផ្ទះ​នៅ​ជា​សារ​វន្ត​របស់​ឃុំ​សម្រេច​ជាង​៩៥​% ផែន​ការ​កសាង​ជន​បទ​ថ្មី​របស់​តឹង​ហ៊ឹង​ជិត​បាន​សម្រេច​ និង​ខិត​ខំ​ដល់​ចុង​ឆ្នាំ​២០២៤នឹង​សម្រេច​ឃុំ​ជន​បទ​ថ្មី​។

នេះ​ជាមូល​ដ្ឋាន​រឹង​មាំបង្ក​ជាកម្លាំង​ដើម្បី​បក្ខ​ភាគ​ឃុំ​តឹង​ហ៊ឹង​បន្ត​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ​អ៊ំ​បាន​ក្លាយ​ជាការ​ងារ​ធ្វើ​ជាប្រ​ចាំ​របស់​កម្មា​ភិបាល​បក្ខ​ជន​និង​ប្រ​ជា​ជន​។ តាម​នោះ​រួម​ចំ​ណែក​អនុ​វត្ត​ ប្រ​សិទ្ធ​ភាព​ភារកិច្ច​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​ធា​នា​ ការ​ពារ​ប្រ​ទេស​-សន្តិ​សុខ​ កសាង​បក្ស​រឹង​មាំ កសាង​ឃុំ​តឹង​ហ៊ឹង​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន​៕

ចន្ថា