សមាគមនារីវិញភឿក មានសមាជិកាសរុបចំនួន២.២៣៥រូប ក្នុងនោះ ជនជាតិគិញមាន៥៦៤រូប ជនជាតិខ្មែរមាន១.៤៦១រូបនិងជនជាតិហ្វាមាន២២៨រូប។ លើកកម្ពស់ការចលនាប្រឡងប្រណាំង “កសាងនារីវៀតណាមក្នុងស្ថានភាពថ្មី” និង “កសាងនារីសុកត្រាំងប្រកបដោយមនោសញ្ចេតនា ទំនុកចិត្ត ច្នៃប្រឌិត”។ ចាប់ពីដើមឆ្នាំ២០២៤ សមាគមបានកសាងកម្មវិធីសកម្មភាព សហការជាមួយគណៈផ្នែក អង្គការមហាជន កិច្ចចង្អុលការនិងការណែនាំពីគណៈផ្នែកគ្រប់ថ្នាក់ ដើម្បីជំរុញការងារទំនាក់ទំនងដល់បងប្អូនសមាជិកាក្នុងតំបន់ជនជាតិភាគតិចលើគោលការណ៍ សេចក្តីសម្រេចរបស់បក្ស បណ្តាឯកសារទាក់ទងដល់នារីនិងកុមារ។
ជាមួយលក្ខណៈពិសេស ជាតំបន់ដែលមានជនជាតិភាគតិចរស់នៅជាច្រើន សមាគមបានផ្លាស់ថ្មី ច្នៃប្រឌិតជាច្រើនក្នុងអង្គការប្រព័ន្ធផ្សព្វផ្សាយជាមួយខ្លឹមសារ ទម្រង់ វិធីសាស្ត្រដែលសមស្របសម្រាប់មុខសញ្ញានីមួយៗ តែងផ្សារភ្ជាប់រាល់សកម្មភាពឃោសនាជាមួយការងារក្តាប់ស្ថានភាពមតិសង្គម តម្រង់ទិសសតិអារម្មណ៍ គួបផ្សំសកម្មភាពជាក់ស្តែងដើម្បីឃោសនាក្នុងសន្និបាត សកម្មភាពនៃក្លឹប ក្រុមនារី។ល។ មីងទឺធីថាវរី-លេខាអនុសង្កាត់សើតាយបេ ប្រធានក្រុមទំនាក់ទំនងអនុសង្កាត់សើតាយបេឱ្យដឹង៖ ខ្ញុំតែងចលនាបងប្អូនជនជាតិភាគតិចមកសាលាទានអនុសង្កាត់ អគារវប្បធម៌សង្កាត់ ដើម្បីចូលរួមក្នុងសកម្មភាព មកទីនេះបងប្អូនបានស្តាប់ការឃោសនាអំពីបញ្ហាជាច្រើនទាក់ទងចំពោះនារីនិងកុមារ ដើម្បីជួយបងប្អូនឱ្យយល់និងទទួលបានចំណេះដឹងជាច្រើនអំពីច្បាប់អាពាហ៍ពិពាហ៍និងគ្រួសារ សមភាពភេទ អំពើហិង្សាក្នុងគ្រួសារ។ល។
ចាត់តាំងព្រឹត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយស្តីពីបញ្ហានារីនិងកុមារ។ |
ក្នុងឆ្នាំ២០២៤ សមាគមបានបង្កើតក្រុមទំនាក់ទំនងសហគមន៍ចំនួន៨ ដើម្បីអនុវត្តគម្រោងទី៨ “អនុវត្តសមភាពភេទនិងការដោះស្រាយបញ្ហាបន្ទាន់សម្រាប់នារីនិងកុមារ” ផ្តោតលើ៨អនុសង្កាត់ដែលមានជនជាតិភាគតិចរស់នៅច្រើនដូចៈ វត្តពេជ្រ វិញថាញ់ សើតាយអា សើតាយបេ ស៊ាវម៉ែ បៀងជេនអា បៀងយឺយ បៀងជេន។ ក្រុមនីមួយៗមានសមាជិកចំនួន១០រូប រួមមានលេខាប្រធានគណៈបណ្តាសមាគមអង្គការអ្នកមានប្រិយភាពក្នុងអនុសង្កាត់ឃោសនាទំនាក់ទំនងឆ្លងតាមទម្រង់ល្ខោនៈ ការសម្តែង បទបង្ហាញ។ល។ ចាត់តាំងសកម្មាភាពតិចបំផុត១លើកក្នុងមួយខែ ដើម្បីទាក់ទាញប្រជាជនមកចូលរួមជាច្រើន។ ចូលរួមសកម្មភាពជាប្រចាំនៅអនុសង្កាត់ មីងថាច់ធីណាស៊ី នៅភូមិសើតាយបេចែករំលែក៖ ខ្ញុំតែងចូលរួមយ៉ាងសកម្មក្នុងគ្រប់សកម្មភាព ហេតុនេះ ខ្ញុំមានចំណេះដឹងជាច្រើនក្នុងការកសាងសុភមង្គលគ្រួសារ ជៀសវាងអំពើហិង្សាក្នុងគ្រួសារកុំឱ្យកើតមានឡើង។ ខ្ញុំតែងណែនាំបងប្អូនក្នុងអនុសង្កាត់ឱ្យចូលរួមដើម្បីរួមគ្នាកសាងគ្រួសារវប្បធម៌ និយាយថាទេជាមួយនឹងអំពើហិង្សាក្នុងគ្រួសារ រៀបការមិនទាន់គ្រប់អាយុនិងរៀបការក្នុងសាច់សាលោហិត។
ទន្ទឹមនឹងនោះ ដើម្បីធានាបាននូវការងារទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ក្រុមអ្នកឃោសនា ផ្តោតសំខាន់ គឺអ្នកឃោសនាជាជនជាតិភាគតិច។ សមាគមតែងមានផែនការពង្រឹងបំប៉នចំណេះដឹងជំនាញ គួបផ្សំជាមួយគណៈផ្នែកទាក់ទង បញ្ជូនក្រុមអ្នកឃោសនាឱ្យចូលរួមថ្នាក់ហ្វឹកហាត់ ដើម្បីលើកកម្ពស់ចំណេះដឹងជំនាញ ជួយអ្នកឃោសនាមានចំណេះដឹង បទពិសោធន៍ក្នុងការអនុវត្តការងារផ្សព្វផ្សាយ ទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព។
អ្នកឃោសនាចូលរួមថ្នាក់ហ្វឹកហាត់ស្តីពីជំនាញឃោសនា ទំនាក់ទំនងអំពីបញ្ហានារីនិងកុមារ។ |
តាមមីងលឿងធីប៊ិតស្វៀង-ប្រធានសមាគមនារីឃុំវិញភឿកឱ្យដឹង៖ បង្កើតក្រុមទំនាក់ទំនងសហគមន៍នៅតំបន់ជនជាតិភាគតិច បានជួយលើកកម្ពស់ការយល់ដឹង ផ្លាស់ប្តូររបៀបគិត របៀបធ្វើនិងបង្កការផ្លាស់ប្តូរដ៏រឹងមាំក្នុងការយល់ដឹង ក៏ដូចជាលើកកម្ពស់ការទទួលខុសត្រូវរបស់គណៈផ្នែកគ្រប់ថ្នាក់ គ្រួសារ សហគមន៍ក្នុងការអនុវត្តសមភាពភេទ រួមចំណែកកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ ការរំលោភបំពានចំពោះនារីនិងកុមារ ជំរុញការងារបង្ការ ទប់ស្កាត់និងដោះស្រាយករណីជួញដូរនារីនិងកុមារ។
នាពេលខាងមុខ សមាគមនារីឃុំវិញភឿក នឹងបន្តពង្រីកលទ្ធផលដែលសម្រេចបាន ផ្តោតសំខាន់លើការលើកកម្ពស់តួនាទីរបស់សមាជិកាក្នុងការអនុវត្តការងារទំនាក់ទំនងនៅតំបន់ជនជាតិភាគតិច រួមចំណែកប្រសិទ្ធភាពនូវទម្រង់ដូចៈ “កសាងគ្រួសារសុភមង្គល” “កសាងគ្រួសារគ្មាន៥ប្រការ ៣ប្រការស្អាត” “បង្ការអំពើហិង្សាក្នុងគ្រួសារ” “នារីជាមួយនឹងច្បាប់”…៕
ហុងទើ
Thông tin bạn đọc
Đóng Lưu thông tin