ស្រុកឡុងភូ(សុកត្រាំង) មានជនជាតិភាគតិចចំនួន២៧,៣% ប្រាក់ចំណូលបង្អែកលើការផលិតកសិកម្មនិងលក់ដូរតូចតាច ជីវភាពនៅជួបការលំបាក។ អាស្រ័យហេតុនោះ ប្រភពទុនពីកម្មវិធីជាកម្លាំងសំខាន់ជួយកែលម្អជីវភាពរបស់ជនជាតិភាគតិច។ តាមរបាយការណ៍អនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច ៩ខែដើមឆ្នាំ២០២៤ លើភូមិដ្ឋានស្រុកឡុងភូ ប្រភពទុនបានបែងសម្រាប់ស្រុកគឺជាង២០ពាន់លានដុង។ ស្រុកបានផ្សព្វផ្សាយអនុវត្តបណ្តាគម្រោងលំនឹងកន្លែងនៅឱ្យប្រជាជន ជំនួយពង្រីកការផលិត បណ្តាសំណង់ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានចាំបាច់តំបន់ជនជាតិភាគតិច ជំនួយដោះស្រាយស្ថានភាពផ្ទះនៅ ទឹកស្អាតប្រើប្រាស់ អភិវឌ្ឍការអប់រំ ពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ។ល។
មកសួរសុខទុក្ខគ្រួសារមីងធីហឿង នៅភូមិតឹងគ្វីបេ ឃុំតឹងហ៊ឹង ជាគ្រួសារក្រ គ្មានដីផលិត មីងរស់នៅជាមួយកូនប្រុសក្នុងផ្ទះទ្រុឌទ្រោម។ ក្រោយពីបានជំនួយផ្ទះមួយខ្នងថ្មីតម្លៃ៤៤លានដុងមីងរីករាយឱ្យដឹង៖ ពីមុនខ្ញុំនិងកូនប្រុសរស់នៅក្នុងផ្ទះទ្រុឌទ្រោម កូនខ្ញុំទៅធ្វើការឈ្នួលដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ ប៉ុន្តែដល់ពេលខ្ញុំពិការអាស្រ័យគ្រោះថ្នាក់ពលកម្ម ជីវភាពកាន់តែជួបការលំបាក ខ្វះមុខខ្វះក្រោយ មានមានផ្ទះថ្មីខ្ញុំរីករាយណាស់ អរគុណរដ្ឋអំណាចភូមិភាគដែលបានយកចិត្តទុកដាក់និងបង្កលក្ខណៈដើម្បីខ្ញុំមានជីវភាពល្អប្រសើរ។
មីងធីហឿង នៅភូមិតឹងគ្វីបេ ឃុំតឹងហ៊ឹងបានជំនួយផ្ទះនៅ។ |
ព្រមជាមួយនោះ ស្រុកនៅទាំងប្រមូលផ្តុំរាល់ប្រភពកម្លាំង ជម្រុញប្រភពទុនអនុវត្តគម្រោងវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់បម្រើការផលិត ជីវភាព ពិសេសក្នុងឆ្នាំ២០២៤ ស្រុកអនុវត្ត១សំណង់ផ្ទេរពីឆ្នាំមុន ១០សំណង់កសាងថ្មីនិងជួសជុល៣សំណង់ដោយសរុបថវិកាជាង១៥ពាន់លានដុង។ បណ្តាឃុំលើភូមិដ្ឋានស្រុកមានដងផ្លូវរថយន្តដល់មជ្ឈមណ្ឌល ភូមិនានាមានប្រព័ន្ធអគ្គិសនីជាតិ ឃុំមានអគារវប្បធម៌និងភូមិនានាមានអគារប្រជុំជីវភាពសហគមន៍ ឃុំ ទីរួមស្រុកមានបន្តវិទ្យុផ្សាយសម្លេង ធានាបម្រើតម្រូវការប្រជុំជីវភាពស្មារតីរបស់ប្រជាជន ជំនួយជនជាតិភាគតិចប្រើទឹកស្អាតស្របអនាម័យ។ល។
ដងផ្លូវជនបទថ្មីនៅភូមិទឹកប្រៃកណ្តាល ឃុំឡុងភូមានភាពបៃតង-ស្អាត។ |
ពូស៊ើងគេន អ្នកមានប្រិយភាពស្រុកឡុងភូបានឱ្យដឹង៖ ពីមុនផ្លូវចូលផ្ទះខ្ញុំជាផ្លូវដីធ្វើដំណើរទៅមកជួបការលំបាកបំផុតគឺរដូវភ្លៀងមានគ្រោះថ្នាក់ខ្លាំងណាស់ ប៉ុន្តែសព្វថ្ងៃ ដោយបានការយកចិត្តទុកដាក់របស់រដ្ឋអំណាចគ្រប់ថ្នាក់ ដូច្នេះភូមិនានាតែងមានផ្លូវដានភូមិតភ្ជាប់និងឃុំការធ្វើដំណើរទៅមកបាននិងដឹកជញ្ជូនបានងាយស្រួល។ យើងខ្ញុំបានចលនាមាមីងព្រួតដៃកសាងផ្លូវជនបទថ្មីដូច បោសសម្អាត ធ្វើស្មៅ ដាំផ្កា។ល។ ធ្វើឱ្យទិដ្ឋភាពពីមួយថ្ងៃកាន់តែបៃតង-ស្អាត។
លោកថាច់ហ្វាងថា-ប្រធានអនុមន្ទីជនជាតិស្រុកឡុងភូបានឱ្យដឹង៖ ការផ្សព្វផ្សាយអនុវត្តបណ្តាកម្មវិធីតែងបានយកចិត្តទុកដាក់របស់គណៈផ្នែកខេត្ត និងកិច្ចចង្អុលការទាន់ពេលរបស់គណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការប្រជាជនស្រុក ការខិតខំរបស់គណៈផ្នែកភូមិភាគម្ល៉ោះហើយនាំមកនូវប្រសិទ្ធភាពជាក់ស្តែង។ ដើម្បីពង្រីកប្រសិទ្ធភាពប្រភពទុនកម្មវិធីទិសដៅជាតិ សមាជិកនៃគណៈចង្អុលការបានប្រមូលផ្តុំអនុវត្តភារកិច្ចដែលបានប្រគល់ ធ្វើសេនាធិការឱ្យគណៈកម្មាធិការប្រជាជនស្រុកដាស់តឿនបណ្តាអ្នកវិនិយោគ អង្គភាពនានាអនុវត្តត្រឹមត្រូវ របបផ្សព្វផ្សាយរបាយការណ៍ ផ្សព្វផ្សាយអនុវត្តនិងផ្សព្វផ្សាយបណ្តាឯកសារច្បាប់របស់ថ្នាក់លើដល់ប្រជាជនបំផុតគឺមុខសញ្ញាទទួលពីកម្មវិធី៕
ហុងទើ-សុផល
Thông tin bạn đọc
Đóng Lưu thông tin