អស់រយៈពេលជិត១០ឆ្នាំ ផ្សារភ្ជាប់ជាមួយអង្គការសហជីព បងត្រឹងវ៉ាំងខើយ បានកាន់មុខតំណែងជាច្រើន សមាជិកគណៈអចិន្ត្រៃយ៍ ប្រធានគណៈត្រួតពិនិត្យបក្ស អនុប្រធានក្រុមប្រឹក្សាប្រជាជន ប្រធានសហជីពមូលដ្ឋាន ឃុំឡុងភូ ស្រុកឡុងភូ។ ក្នុងមុខតំណែងណាក៏ដោយ សមមិត្តក៏តែងសម្រេចឆ្នើមភារកិច្ច។ និយាយអំពីការងាររបស់ខ្លួន សមមិត្តត្រឹងវ៉ាំងខើយឱ្យដឹង៖ ក្នុងនាមជាកម្មាភិបាលសហជីព ត្រូវមានការឧស្សាហ៍ព្យាយាមនិងអស់ពីចិត្ត។ សហជីពជាទីបង្អែកស្មារតីដល់សមាជិកសហជីព ដូច្នេះ ខ្ញុំតែងរំលឹកខ្លួនឯងថាត្រូវមានការទទួលខុសត្រូវ ស្តាប់បំណងប្រាថ្នានិងស្វែងរកមធ្យោបាយដើម្បីដោះស្រាយការលំបាកក្នុងការងារនិងជីវភាព ដើម្បីឱ្យកម្មាភិបាល និយោជិត អ្នកពលកម្មស្ងប់ចិត្តធ្វើការ។ ជាមួយតួនាទី ភារកិច្ចរបស់ខ្លួន បងខើយតែងពិនិត្យការអនុវត្តរបប គោលនយោបាយសម្រាប់កម្មាភិបាល និយោជិត បុគ្គលិក អ្នកពលកម្ម ក្តាប់នូវបញ្ហាដែលកើតមានរបស់សមាជិកសហជីពឱ្យទាន់ពេល។ តាំងពីនោះ ស្នើនឹងគណៈកម្មាធិការបក្ស រដ្ឋអំណាចឃុំដើម្បីជួយឧបត្ថម្ភសមាជិកសហជីពឱ្យបានឆាប់។ សមមិត្តបានសហការយ៉ាងសកម្មជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាច ភូមិភាគ កៀរគរប្រភពកម្លាំងដើម្បីធ្វើល្អការងារសុខុមាលភាពសង្គម អនុវត្តល្អមុខងារ “គិតអាន” ដល់សមាជិកសហជីពនិងអ្នកពលកម្ម ជាមួយការងារធ្វើមានអត្ថន័យជាក់ស្តែងជាច្រើនដូចៈ បង្កើតក្រុមហ៊ុនទុនវិលជុំចំនួន២ក្រុមក្នុងមួយខែ ហ៊ុនទុនចំនួន៥០០ពាន់ដុង/សមាជិកសហជីព ដើម្បីជួយសមាជិកសហជីពដែលជួបការលំបាកក្នុងជីវភាព ក៏ដូចជាឧបត្ថម្ភ បង្កលក្ខណៈដល់សមាជិកសហជីពមានដើមទុនសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ តែងសួរសុខទុក្ខ លើកទឹកចិត្ត ជូនអំណោយដល់សមាជិកសហជីពជំងឺដង្កាត់។ល។ ទន្ទឹមនឹងនោះ បងខើយនៅទាំងឆ្លៀតជាមួយអង្គការសមាជិកសហជីពថ្នាក់លើ បណ្តាសម្បុរសជនចលនាសង់ផ្ទះចំនួន២ខ្នង “ផ្ទះសហជីព” ឱ្យសមាជិកសហជីព លំបាកអំពីផ្ទះនៅក្នុងមួយខ្នងតម្លៃ៥០លានដុង។ បច្ចុប្បន្ន សមាជិកសហជីពទាំងអស់តែងមានជីវភាពស្ថេរភាព ស្ងប់ចិត្តក្នុងការងារ ដោយទទួលបានប្រាក់បៀវត្សរ៍ទាបបំផុតជាង៥លានដុង/ខែ។
សហជីពមូលដ្ឋានឃុំឡុងភូ ចលនាជូន “ផ្ទះសហជីព” ដល់សមាជិកសហជីពដែលជួបការលំបាកអំពីផ្ទះនៅ |
ពិសេស សហជីពមូលដ្ឋានឃុំឡុងភូ នៅទាំងបានបង្កើតក្លឹបបាល់ទាត់ បាល់ទះ ក្លឹបវប្បធម៌ សិល្បៈដែលតែងរៀបចំការប្រកួត ដោះដូរវប្បធម៌ សិល្បៈ កីឡា ពិសេស ក្នុងឱកាសអំណរបុណ្យចូលឆ្នាំថ្មី បណ្តាថ្ងៃបុណ្យតេត តែងបានចាត់តាំង យ៉ាងរំភើបរីករាយ តាំងពីនោះ សហជីពមូលដ្ឋាន ឃុំឡុងភូ តែងឈានមុខក្នុងចលនាកីឡាវប្បធម៌ សិល្បៈរបស់សហព័ន្ធពលកម្មស្រុក។ សមមិត្តថាច់ធីគីវភឿង-អនុលេខាប្រចាំការបក្សឃុំឡុងភូធ្វើការបញ្ជាក់៖ សមមិត្តខើយជាថ្នាក់ដឹកនាំសហជីពដែលប្រមូលផ្តុំ ណែនាំសមាជិកសហជីពដើម្បីរួមគ្នាអនុវត្តទិសដៅរួម សមមិត្តខើយតែងជាគំរូ មិនខ្លាចការលំបាកតែងជិតស្និទ្ធជាមួយសមាជិកសហជីពរាល់ពេលជួបការលំបាក សមមិត្តខើយតែងអនុវត្តល្អលក្ខន្តិកៈប្រជាធិបតេយ្យក្នុងស្ថាប័នរាល់សកម្មភាពរបស់អង្គភាពតែងមានសណ្តាប់ធ្នាប់លក្ខណៈការងាររបស់បងប្អូនកាន់តែមានភាពល្អប្រសើរឡើង ជីវភាពរបស់សមាជិកសហជីពកាន់តែបានស្ថេរភាព។ ការខិតខំប្រឹងប្រែង គប់វាល់របស់សមមិត្តបានជួយពង្រឹងចំណងសាមគ្គី ឯកភាពនិងបញ្ចេញកម្លាំងប្រឡងប្រណាំងក្នុងកម្មាភិបាល សមាជិកសហជីព បង្កកម្លាំងជាមួយបក្ខភាគ រដ្ឋអំណាចនិងប្រជាជនកសាងឃុំឡុងភូឱ្យកាន់តែរីកចម្រើន។
ជាមួយនឹងការខិតខំប្រឹងប្រែង គប់វាល់មិនបង្អង់របស់បងត្រឹងវ៉ាំងខើយ សហជីពមូលដ្ឋានឃុំឡុងភូ បានសហព័ន្ធពលកម្មខេត្តសុកត្រាំងជូនទង់ប្រឡងប្រណាំងអង្គភាពឆ្នើមក្នុងចលនានិយោជិត បុគ្គលិក ពលកម្មនិងសកម្មភាពសហជីពឆ្នាំ២០២១។ ឆ្នាំ២០២២ ឆ្នាំ២០២៣ បានគណៈកម្មាធិការប្រជាជនស្រុកឡុងភូ ជូនកិត្តិនាមពលកម្មជឿនលឿន បានសហព័ន្ធពលកម្មស្រុកវាយតម្លៃសហជីពមូលដ្ឋាន “សម្រេចឆ្នើមភារកិច្ច” បានសហព័ន្ធ ពលកម្មស្រុកជូនលិខិតសរសើរ អង្គភាពសម្រេចស្នាដៃឆ្នើមក្នុងចលនាប្រឡងប្រណាំងនិងសកម្មភាពសហជីព។ ដោយឡែកឯកជនបងត្រឹងវ៉ាំងខើយ បានគណៈអចិន្ត្រៃយ៍បក្សខេត្ត ជូនប័ណ្ណសរសើរសម្រេចកម្រិត “សម្រេចឆ្នើមភារកិច្ច” ៥ឆ្នាំបន្តបន្ទាប់ បានសហព័ន្ធពលកម្មខេត្តជូន ប័ណ្ណសរសើរសម្រេចស្នាដៃឆ្នើមក្នុងចលនាប្រឡងប្រណាំងនិងសកម្មភាពសហជីព បានគណៈកម្មាធិការប្រជាជនស្រុក ជូនកិត្តិនាមយុទ្ធជនប្រឡងប្រណាំងមូលដ្ឋាន បានសហព័ន្ធពលកម្មស្រុក ជូនលិខិតសរសើរនិងលិខិតសរសើរជាច្រើនផ្សេងទៀតរបស់គណៈកម្មាធិការបក្សឃុំឡុងភូ សរសើរសម្រេចឆ្នើមភារកិច្ច ៕
ចន្ថា-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin