ត្រៀមចាត់តាំងពិធីប្រឡង “ស្វែងយល់ច្បាប់ពីវិស័យការងារជនជាតិឆ្នាំ២០២៤-២០២៥” លើភូមិដ្ឋានខេត្តសុកត្រាំង

08:23, 04/12/2024

រសៀលថ្ងៃទី៣ ធ្នូ គណៈជនជាតិខេត្តសុកត្រាំងបានចាត់តាំងអង្គប្រជុំដោះដូរខ្លឹមសារមួយចំនួនទាក់ទិនដល់ការងារចាត់តាំងពិធីប្រឡង“ស្វែងយល់ច្បាប់ពីវិស័យការងារជនជាតិឆ្នាំ២០២៤ -២០២៥” លើភូមិដ្ឋានខេត្តសុកត្រាំង។ ចូលរួមមានសមមិត្តឡឹមហ្វាងម៉ូវ-ប្រធានគណៈជនជាតិខេត្ត សមមិត្តថាច់គេរីន-អនុប្រធានគណៈជនជាតិខេត្ត តំណាងថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត។

ទិដ្ឋភាពនៃពិធីប្រជុំ។
ទិដ្ឋភាពនៃអង្គប្រជុំ។

នៅ​ក្នុង​ពិធី​ប្រ​ជុំ គណៈ​ចាត់​តាំង​ពិធី​ប្រ​ឡង​បាន​អនុម័ត​សេច​ក្តី​សម្រេច​បង្កើត​គណៈ​ចាត់​តាំង ក្រុម​លេ​ខាធិការ ក្រុម​ពិនិត្យ ចង​ក្រង​សំ​ណួរ-​ចម្លើយ​ពិធី​ប្រ​ឡង ផែន​ការ​ចាត់​តាំង​ពិធី​ប្រ​ឡង លក្ខន្តិកៈ ។ល។ តាម​ផែន​ការ ពិធី​ប្រ​ឡង​បម្រុង​នឹង​ប្រ​ព្រឹត្ត​ឡើង​និង​សម្រេច​មុន​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ២០២៤ បាន​ចាត់​តាំង​តាម​រូប​ភាព​វេទិកា​ឆាក រួម​មាន​៤​ផ្នែកប្រឡងៈ ឈុត​ជម្រាប​សួរ ប្រ​ឡង​ធ្វើពិសោធន៍ វិនិច្ឆ័យ​ហេតុ​ការណ៍ វណ្ណ​កម្ម​​ខ្លីផ្សព្វ​ផ្សាយ​គោល​ន​យោបាយ-ច្បាប់​តាម​ប្រ​ធាន​បទ។ ខ្លឹម​សារ​ពិធី​ប្រ​ឡង​ជុំ​វិញ​បណ្តា​សេច​ក្តី​កំណត់​ច្បាប់​ពី​វិស័យ​ជន​ជាតិ ចម្បង គឺ​កម្ម​វិធី​ទិស​ដៅជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​តំបន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល​២០២១-២០៣០ ដំ​ណាក់​កាល​ទី​១ (២០២១-២០២៥)។

បណ្តា​សេច​ក្តី​កំ​ណត់​របស់​ច្បាប់​ទាក់​ទិន​ផ្ទាល់​ដល់​ជីវ​ភាព​របស់​ជន​ជាតិ​ភាគ​តិច​ដូច អាពាហ៍​ពិពាហ៍​និង​គ្រួសារ បង្ការ​ទប់​ស្កាត់​បទ​ល្មើស បង្ការ ទប់​ស្កាត់​អំ​ពើ​ហឹង្សា​គ្រួ​សារ សម​ភាព​ភេទ ពង្រីក​តួ​នា​ទី​របស់​ប្រ​ជាជន​ក្នុង​ការ​ពារ​ប្រ​ទេស សន្តិ​សុខ ការ​ពារ​ព្រៃ បរិស្ថាន​ជីវ​ស្ថាន បណ្តាគោល​ន​យោ​បាយ​ទាក់​ទិន​ផ្ទាល់​ដល់​តំ​បន់​ជន​ជាតិ​ភាគ​តិច​សម​ស្រប​ជា​​មួយ​ស្ថាន​ភាព​ជាក់​ស្តែង​របស់​ភូមិ​ភាគ។

ថ្លែង​ការណ៍​ក្នុងអង្គ​ប្រ​ជុំ សម​មិត្ត​ឡឹម​ហ្វាង​ម៉ូវ បាន​អះ​អាង​ថា ពិធី​ប្រ​ឡង ស្វែង​យល់​ច្បាប់​ពី​វិស័យ​ការ​ងារ​ជន​ជាតិ​ឆ្នាំ​២០២៤​-​២០២៥ លើ​ភូមិ​ដ្ឋាន​ខេត្ត​សុក​ត្រាំង ជា​រូប​ភាព​មួយ​ដែល​អប់​រំច្បាប់​មាន​ប្រ​សិទ្ធ​ភាព​បំ​ផុត​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច។ ឆ្លង​តាម​ពិធី​ប្រ​ឡង​នេះ នឹង​ជួយ​កង​ជួរ​កម្មាភិ​បាល បុគ្គ​លិក ពល​ករ​និង​ប្រ​ជាជន​មាន​ឱកាស​ដោះ​ដូរ រៀន​សូត្រ ចែក​រំ​លែក​បទ​ពិសោធន៍ក្នុង​ការ​ងារ​ផ្សព្វ​ផ្សាយ​ច្បាប់​ដល់​ជន​​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​ដ្ឋាន​ខេត្ត។ ទន្ទឹម​នឹង​នោះ សមមិត្ត​ក៏​បាន​កត់​សំ​គាល់​ស្មារតី​ទទួល​បន្ទុក​របស់​តំ​ណាង​ទាំង​ឡាយ​ក្នុង​ការ​ចូល​រួម​បំ​ពេញ​បន្ថែម​ គប់​វាល់​យោ​បល់ ​ដើម្បី​សម្រេច​ផែន​ការ​នៃ​ពិធី​ប្រ​ឡង​៕     

  ហុងទើ-សុផល