បណ្តាផ្ទះនៅពីកម្មវិធីទិសដៅជាតិ

05:06, 04/12/2024

ពីប្រភពទុនកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាលទី១: ឆ្នាំ២០២១-២០២៥ (ហៅកាត់ថា កម្មវិធី) នាពេលកន្លង ឃុំធ្វឹងហ៊ឹងស្រុកមីទូ (សុកត្រាំង) បានផ្សព្វផ្សាយអនុវត្តយ៉ាងសកម្មនូវសំណង់ជាក់ស្តែងជាច្រើន ក្នុងនោះមានឧបត្ថម្ភផ្ទះនៅឱ្យគ្រួសារក្រដើម្បីជួយពួកគាត់ “មានផ្ទះនៅលំនឹង” ស្ងប់ចិត្តពលកម្មផលិត ឈានឡើងលំនឹងជីវភាព។

បងត្រឹងត្រើ ភូមិតាអង្គ A២ ឃុំធ្វឹងហ៊ឹង ស្រុកមីទូ (សុកត្រាំង) រីករាយចំពោះការឧបត្ថម្ភទាន់ពេលរបស់បក្សនិងរដ្ឋ
បងត្រឹងត្រើ ភូមិតាអង្គ A២ ឃុំធ្វឹងហ៊ឹង ស្រុកមីទូ (សុកត្រាំង) រីករាយចំពោះការឧបត្ថម្ភទាន់ពេលរបស់បក្សនិងរដ្ឋ

កម្ម​វិធី​បាន​បែង​ចែក​ជា១០គម្រោង​សមា​សភាគ​ជាមួយ​នឹង​គម្រោង​តូច​។ ក្នុង​នោះ​ គម្រោង​១ស្តីពី​ដោះ​ស្រាយ​គ្មា​ន​ដី​នៅ​  ផ្ទះ​នៅ​  ដី​ផលិត​  ទឹក​ស្អាត​ប្រើ​ប្រាស់​ ផ្លាស់​ប្តូរ​របរ​។ល។ សំ​ណេះ​សំ​ណាល​ជា​មួយ​យើង​ខ្ញុំ​ សមមិត្ត​យឿងថា​ញ់វូ-អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ធ្វឹង​ហ៊ឹង​ឱ្យ​ដឹង​៖ នា​ពេល​កន្លង​ ដើម្បី​ផ្សព្វ​ផ្សា​យ​គម្រោង​ខាង​លើ​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធភាព​ ឃុំ​បាន​ពិនិត្យ​យ៉ាង​សកម្ម​ សហកា​រ​ជា​មួយ​គណៈ​ផ្នែក​ អង្គ​ការ​នា​នា​ពិនិត្យ​សម្រេច​បញ្ជី​គ្រួ​សារ​ទទួល​ផល។ ពិនិត្យ​ជាក់​ស្តែង​ដើម្បី​ធានា​គ្រួ​សារ​ក្រទទួល​បាន​ការ​ឧប​ត្ថម្ភ​ទាន់​ពេល​ ទទួល​ផល​ចំ​មុខ​សញ្ញា​ តាំង​ពីនោះ​ ជួយ​ឱ្យ​ពួក​គាត់​ឆាប់​មា​នផ្ទះ​រឹង​មាំ​។

ឆ្នាំ​២០២២​-២០២៣ ឃុំ​ធ្វឹង​ហ៊ឹង​បាន​ផ្សព្វ​ផ្សា​យក​សាង​យ៉ាង​សកម្ម​និង​សម្រេច​បាន​ផ្ទះ​២២ខ្នង​ឱ្យ​មា​មីង​។ រីក​រាយ​ពេល​ដែល​បាន​ផ្ទះ​ថ្មី​ បង​ត្រឹង​ត្រើ នៅ​ភូមិ​តា​អង្គ​ A២​ ឱ្យ​ដឹង​៖ គ្រួ​សារ​ក្រគ្មា​ន​ដី​ផលិត​ ជា​មួយ​ប្រ​ភព​ចំ​ណូល​ពីធ្វើ​ការ​ឈ្នួល​របស់​ប្តី​ប្រ​ពន្ធ​គ្រាន់​តែគ្រប់​ចិញ្ចឹម​ជីវិត​ប្រ​ចាំ​ថ្ងៃ​ ដូច្នេះ​មិនហ៊ាន​ប្រាថ្នា​គិតចង់​សង់​ផ្ទះ​ថ្មី​។ ឆ្នាំ​២០២៣ បាន​បក្ស​ រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ឧប​ត្ថម្ភ​ថវិកា​៤៤លាន​ដុង គ្រួ​សារ​បន្ថែម​ប្រាក់​ដើម្បី​សង់​ផ្ទះ​រឹង​មាំ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ ព្រោះ​មិនបារម្ភ​ពេល​ភ្លៀង​ខ្យល់​ អរ​គុណ​ចំ​ពោះ​បក្ស​និងរដ្ឋ​។ ជាមួយ​ការ​ឧប​ត្ថម្ភ​ទាន់​ពេល​ នឹង​ជួយ​គ្រួ​សារ​បង​ត្រើ​ស្ងប់​ចិត្ត​ពល​កម្ម​ ផលិត​ឈាន​ឡើង​លំ​នឹង​ជីវភាព​។

ជា​គ្រួ​សារ​ទទួល​ផល​ពីប្រ​ភព​កម្ម​វិធី​ពូថា​ច់​ខាញ់​ នៅ​ភូមិ​តាអង្គ ​A២​ចែក​រំ​លែក​៖ បាន​រដ្ឋ​ជំ​នួយ​ឧប​ត្ថម្ភ​៤៤លាន​ដុង ខ្ញុំ​បន្ថែម​ថវិកា​សង់​ផ្ទះ​រឹង​មាំ ចាប់​ពី​ពេល​នេះ​ គ្រួ​សារ​ខ្ញុំ​មិនព្រួយ​បារម្ភ​ផ្ទះ​លេច​ទឹក​ពេល​មា​នភ្លៀង​។ បាន​ដឹងពូខាញ់​ជាគ្រួ​សារ​ក្រ គ្មា​ន​ដី​ផលិត​ រាល់​ថ្ងៃ​ពូទៅ​ធ្វើ​ជាង​កំ​បោរ​ ប្រាក់​ដែល​រក​បាន​គ្រាន់​តែ​គ្រប់​ហូប​ ដូច្នេះ​ គ្មា​ន​លទ្ធ​ភាព​សង់​ផ្ទះ​។ ឥឡូ​វបាន​រដ្ឋ​ឧប​ត្ថម្ភ​សង់​ផ្ទះ​រឹង​មាំ​បាន​ជួយ​គ្រួ​សារ​ពូខាញ់​មាន​កន្លែង​ជ្រក​ បាំង​ភ្លៀង​បាំង​ខ្យល់​។ តាម​សមមិត្ត​ទ្រឿង​ថា​ញ់វូ​ ចាប់​តាំង​ពីផ្សព្វ​ផ្សា​យក​ម្ម​វិធី​បាន​ជួយ​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ក្រ​ជា​ច្រើន​ឈាន​ឡើង​លំ​នឹង​ជីវ​ភាព​ ទិដ្ឋភាពជន​បទ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​កាន់​តែមា​ន​ភាព​រីក​ចម្រើន​។

ជាមួយ​នឹង​ការ​ផ្សព្វ​ផ្សា​យអនុ​វត្ត​មា​នប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​គោល​នយោ​បាយ​ជន​ជាតិ​របស់​បក្ស​ រដ្ឋ​ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​ ពិ​សេស​ គោល​នយោ​បាយ​ឧប​ត្ថម្ភ​ផ្ទះ​នៅ​ឱ្យ​គ្រួ​សារ​ក្រ បាន​ជួយ​ពួក​គាត់​មា​ន​ផ្ទះ​នៅ​រឹង​មាំ ឆ្លង​តាម​នោះ​ ជួយ​កម្លាំង​ចិត្ត​បន្ថែម​ដើម្បី​ពួក​គាត់​ខិត​ខំ​ពល​កម្ម​ផលិត​ ឈាន​ឡើង​ក្នុង​ជីវភាព​៕

ថា​ញ់វ៉ាង​