កម្មវិធីសិល្បៈបម្រើថ្ងៃបុណ្យមហាសាមគ្គីទូទាំងជនជាតិតំបន់អាសយជនភូមិភុងទឿង១ ឃុំសុងភុង ស្រុកឡុងភូ |
សព្វទីកន្លែងនៅតំបន់អាសយជនលើភូមិដ្ឋានស្រុកឡុងភូ (សុកត្រាំង) ក្នុងប៉ុន្មានថ្ងៃកន្លង នៅទីណាក៏ប្រទះឃើញបរិយាកាសសប្បាយរីករាយ គគ្រឹកគគ្រេងរបស់ថ្ងៃបុណ្យមហាសាមគ្គីទូទាំងជនជាតិ។ នេះជាឱកាសដើម្បីរំលឹកនូវប្រពៃណីប្រវត្តិសាស្ត្រត្រចះត្រចង់របស់រណសិរ្សជនជាតិឯកភាពវៀតណាម បច្ចុប្បន្នគឺរណសិរ្សមាតុភូមិវៀតណាម ឆ្លងតាមនោះពង្រីកស្មារតីស្នេហាជាតិនិងកម្លាំងផែនមហាសាមគ្គីទូទាំងជនជាតិ។ លោកយឿងថាញ់ត្វង សមាជិកគណៈអចិន្ត្រៃយ៍បក្ខស្រុក ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកឡុងភូ វាយតម្លៃៈ “តាមរយៈថ្ងៃបុណ្យ ដើម្បីផ្សព្វផ្សាយ ចលនាប្រជាជនគ្រប់លំដាប់ថ្នាក់អនុវត្តល្អបណ្តាគោលការណ៍របស់បក្ស គោលនយោបាយ ក្រិត្យច្បាប់របស់រដ្ឋ ពង្រីកសិទ្ធិធ្វើម្ចាស់របស់ប្រជាជន ជំរុញបណ្តាលើកបំផុស ចលនាប្រឡងប្រណាំងស្នេហាជាតិ ជាពិសេសគឺការបំផុស “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងអរិយធម៌” ចលនា “ដើម្បីអ្នកក្រ - មិនទុកចោលអ្នកណាម្នាក់ឡើយ” ចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌”។ ឆ្នាំនេះ តំបន់អាសយជនទាំង៦១របស់ស្រុកឡុងភូបានចាត់តាំងថ្ងៃបុណ្យដោយឱឡារិក បង្កបរិយាកាសសប្បាយ រីករាយក្នុងប្រជាជន លើកតម្កើងបណ្តាតម្លៃប្រពៃណីល្អស្អាតរបស់ជនជាតិ លក្ខណៈវប្បធម៌នៅសហគមន៍អាសយជនបានរក្សា អភិរក្សនិងពង្រីកបានកម្លាំងរបស់ផែនមហាសាមគ្គីទូទាំងជនជាតិនៅបណ្តាភូមិភាគ រួមចំណែកអភិរក្ស ពង្រីកបណ្តាតម្លៃវប្បធម៌ ប្រពៃណីល្អស្អាតនិងការសាមគ្គី មនោសញ្ចេតនាជនរួមជាតិក្នុងសហគមន៍។
នៅភូមិទឹកប្រៃកណ្តាល ឃុំឡុងភូ ស្រុកឡុងភូ ពីបណ្តាថ្ងៃដំបូងខែវិច្ឆិកា គ្រប់ច្រកល្ហកបានបោសសម្អាតយ៉ាងស្អាតបាត ទង់ជាតិបក់រវិច។ ប្រជាជនពីចាស់ដល់ក្មេងរូតរះចូលរួមសម្អាតគ្រប់ផ្លូវ ច្រកនៅក្នុងភូមិ។ សមមិត្តថាច់ឃូន អនុលេខាសាខាបក្ស ប្រធានគណៈរណសិរ្សភូមិទឹកប្រៃកណ្តាល ឱ្យដឹងៈ “ចាត់តាំង “ថ្ងៃបុណ្យមហាសាមគ្គីទូទាំងជនជាតិ” គឺជាឱកាសដើម្បីប្រជាជនជួបប្រាស្រ័យជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋអំណាចភូមិភាគ ដើម្បីចែករំលែកមនោសញ្ចេតនា បណ្តាលទ្ធផលសម្រេចបានលើគ្រប់វិស័យសេដ្ឋកិច្ច-វប្បធម៌-សង្គម សន្តិសុខ-ការពារជាតិ ជាពិសេសគឺការងារចលនា ប្រមូលផ្តុំមហាជនចូលរួមបណ្តាអង្គការ ចូលរួមបណ្តាទម្រង់ស្វ័យគ្រប់គ្រងនៅសហគមន៍អាសយជន។ល។”
នាឱកាសថ្ងៃបុណ្យឆ្នាំនេះ រដ្ឋអំណាចគ្រប់ថ្នាក់បានចលនាសប្បុរសជនក្នុងនិងក្រៅស្រុកឧបត្ថម្ភគប់វល់កសាងថ្មីបានស្ពានជនបទចំនួន៣ តម្លៃ៥០០លានដុង ចលនាប្រជាជនកាប់ឆ្ការលើបណ្តាផ្លូវគមនាគមន៍ លម្អផ្ទះសម្បែង ច្រកផ្លូវក្នុងភូមិ ចលនាបានផ្ទះមហាសាមគ្គី៧ខ្នងជូនឱ្យគ្រួសារក្រ ផ្ទះមួយខ្នងតម្លៃ៥០លានដុង។ ឆ្នាំនេះ ស្រុកឡុងភូមាន២៥តំបន់អាសយជនបានសរសើរនិងជូនរង្វាន់ ដោយទឹកប្រាក់ជិត២៣លានដុង គ្រួសារឆ្នើមជិត៣០០គ្រួបានសរសើរនិងជូនរង្វាន់ ដោយទឹកប្រាក់ជិត៦៦លានដុង នាឱកាសនេះគ្រប់ថ្នាក់បានទៅសួរសុខទុក្ខ លើកទឹកចិត្តនិងជូនអំណោយ៩៦៧នាក់ ដោយទឹកប្រាក់ជិត៣០០លានដុង និងប្រជាជនមកចូលរួមអបអរសាទរថ្ងៃបុណ្យចំនួន៣៦៣០នាក់។
សរសើរនិងជូនរង្វាន់គ្រួសារវប្បធម៌ឆ្នើមក្នុងថ្ងៃបុណ្យមហាសាមគ្គីទូទាំងជនជាតិ ពីការចាត់តាំងថ្ងៃបុណ្យមហាសាមគ្គីទូទាំងជនជាតិបានពង្រីកកម្លាំងសាមគ្កី ពញ្ញាក់ឆន្ទៈ ការប្តេជ្ញាបរិច្ចាគរបស់បុគ្គល គ្រួសារនីមួយៗនិងសហគមន៍ចូលរួមកសាងភូមិស្រុក រួមចំណែកអនុវត្តជោគជ័យភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សន្តិសុខ-ការពារជាតិរបស់ភូមិភាគនិងខេត្ត។ មកដល់ពេលនេះ ទូទាំងស្រុកមាន០៧/០៩ឃុំបានទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មី នៅឃុំ២គឺតឹងហ៊ឹងនិងឡុងភូនឹងបានទទួលស្គាល់នៅចុងឆ្នាំនេះ។ ចំណែកឃុំហ៊ូវថាញ់និងឡុងឌឹកក៏នឹងបានទទួលស្គាល់ជាឃុំជនបទថ្មីលើកកម្ពស់នៅចុងឆ្នាំនេះ។ ទីរួមស្រុកទាំង២គឺឡុងភូនិងដាយង៉ាយក៏បានទទួលស្គាល់សម្រេចបទដ្ឋាន “ទីក្រុងអរិយធម៌” នៅចុងឆ្នាំនេះ ស្រុកឡុងភូខិតខំសម្រេចបទដ្ឋានស្រុកជនបទថ្មីនៅឆ្នាំ២០២៥។ |
ជាង២០ឆ្នាំចាត់តាំង ថ្ងៃបុណ្យមហាសាមគ្គីទូទាំងជនជាតិបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម រក្សាខ្ជាប់សន្តិសុខសណ្តាប់ធ្នាប់របស់ភូមិភាគ។ សេដ្ឋកិច្ចអភិវឌ្ឍ ទិដ្ឋភាពជនបទផ្លាស់ថ្មី ជីវភាពរបស់ប្រជាជនគ្រប់លំដាប់ថ្នាក់បានកែលម្អ ប្រជាបញ្ញា ប្រជាធិបតេយ្យមានការអភិវឌ្ឍសកម្ម ផ្នត់រស់នៅនិងការប្រជុំជីវភាពសហគមន៍បានឈានឡើងអរិយធម៌ទំនើប ទំនុកចិត្តរបស់ប្រជាជនលើការដឹកនាំរបស់បក្ស ការគ្រប់គ្រងដឹកនាំរបស់រដ្ឋបានពង្រឹង ប្រភពកម្លាំងសង្គមបានទាញយកនិងពង្រីកមានប្រសិទ្ធភាព គ្រោះអបាយមុខសង្គមនិងអសកម្មបានទប់ស្កាត់បន្ថយ ប្រព័ន្ធនយោបាយគ្រប់ថ្នាក់មួយថ្ងៃកាន់តែបានពង្រឹងនិងដំណើរការមានប្រសិទ្ធភាព។
ក្រោយថ្ងៃបុណ្យ ស្មារតីមហាសាមគ្គីជនជាតិម្តងទៀតបានពង្រឹងនិងសាយភាយ ក្លាយជាមូលដ្ឋានគ្រឹះនៃស្មារតី កម្លាំងជំរុញជួយដាស់ជំនឿរបស់ប្រជាជនចំពោះបុព្វហេតុកសាងភូមិស្រុកនិងអភិវឌ្ឍប្រទេសជាតិ៕
ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin