ភាពផ្លាស់ថ្មីនៅឃុំជនបទថ្មីដាយតឹម​

05:33, 22/11/2024

ដាយតឹមពីមុន​ធ្លាប់​ជាឃុំ​ក្ររបស់​ស្រុក​មីស្វៀង ​(សុក​ត្រាំង​) ក៏​ប៉ុន្តែ​ជា​មួយ​ការ​ប្តេជ្ញា​ ប្រឹង​ប្រែង​របស់​កម្មា​ភិបាល​និង​ប្រ​ជា​ជន​ ដើមឆ្នាំ២០២៤​ដាយតឹមបានទទួល​ស្គាល់ឃុំ​ជនបទថ្មីគំរូ។​

ដងផ្លូវជនបទនៅភូមិនានារបស់ឃុំដាយតឹម បានប្រជាជនបោសសម្អាតនិងដាំផ្ការួមចំណែកជួយឱ្យដាយតឹមកាន់តែស្រស់បំព្រង
ដងផ្លូវជនបទនៅភូមិនានារបស់ឃុំដាយតឹម បាន​ប្រជាជន​បោស​សម្អាត​និងដាំ​ផ្កា​រួម​ចំណែក​ជួយ​ឱ្យ​ដាយ​តឹម​កាន់​តែ​ស្រស់​បំ​ព្រង​

ភូមិ​ទាំង​៨របស់​ឃុំ​ដាយតឹមមា​នដងផ្លូវ​ជាតិ​១Aឆ្លង​កាត់​ ព្រម​ជា​មួយ​បណ្តា​ដងផ្លូវ​ខេត្ត​ ស្រុក​ ផ្លូវ​ជន​បទ​និង​ច្រក​នា​នា​តែងបាន​តភ្ជាប់​នឹង​គ្នា​  បង្ក​ជាប្រ​ព័ន្ធ​ផ្លូវ​គមនា​គមន៍​យ៉ាង​សំ​ខាន់​ ឆ្លើ​យ​តប​តម្រូវ​ការ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​និង​ដឹក​ជញ្ជូន​កសិផល​។ បណ្តា​ដង​ផ្លូវ​ក្រោយ​​ពីបាន​ចាក់​បេតុង ចាក់​កៅ​ស៊ូ​រួច​រាល់​ បន្ទប់​មក​នៅ​ទាំង​បាន​ជួស​ជុល​បើ​ក​ទូលាយ​តាម​ដង​ផ្លូវ ​បាន​ដាំ​ផ្កា​ ដាំ​ឈើ​ជាម្លប់​និង​ធ្វើ​អនា​ម័យបរិស្ថាន​ តាម​ច្រក​ល្ហកចូល​ដល់​ផ្ទះ​ប្រ​ជា​ជន​។ល។ “ពីមុន​ដង​ផ្លូវ​តូច​ចង្អៀត​ ម៉ូតូ​ច្រើន​ ពេល​ខ្លះ​មនុស្ស​ចាស់​និង​កុមា​រដើរ​តាម​ផ្លូវ​ខ្លាច​គ្រោះ​ថ្នា​ក់ ​តែសព្វថ្ងៃ​មា​មីង​ដើរ​តាម​ផ្លូវ​មា​នភាព​សប្បាយ​រីក​រាយ​ ពីព្រោះ​ដងផ្លូវ​ជ្រះ​ស្អាត​ សុវត្ថិ​ភាព​ងាយ​ស្រួល​ណាស់​” លោក​ត្រឹង​វ៉ាំង​ប៉ុង​ នៅ​ភូមិ​ដាយជី ឃុំ​ដាយតឹមបាន​ឱ្យ​ដឹង​ដូច្នេះ​។ ជីវភាព​សម្ភារៈ​និង​ស្មា​រតី​បាន​កើន​ឡើង​ ប្រ​ជា​ជន​ជឿជាក់​និង​អនុ​វត្ត​ល្អ​តាម​គោល​ការ​ណ៍ គោល​នយោ​បាយ​របស់​បក្ស​និង​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ ពិសេស​គឺ​ការ​ស្រប​មតិ​​​ចូល​រួម​គប់​វាល់​ កម្លាំង​និង​ថវិកា​ដើម្បី​កសាង​បណ្តា​សំ​ណង់​នា​នា​នៅ​ភូមិ​ភាគ​។  បណ្តា​ការ​ចលនា​ទូទាំង​ប្រ​ជា​ជន​សាម​គ្គី​កសាង​ជីវភាព​វប្ប​ធម៌​ ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មា​តុប្រ​ទេស​។ល។ តែង​បាន​ប្រ​ជា​ជន​ចូល​រួម​យ៉ាង​សកម្ម​។ អា​ស្រ័យ​ហេតុ​នោះ​ ស្ថាន​ភាព​សន្តិ​សុខ​ សណ្តាប់​ធ្នា​ប់​ សុវត្ថិ​ភាព​សង្គម​នៅ​លើ​ភូមិ​ដ្ឋាន​បាន​លំ​នឹង​។ មក​ដល់​សព្វថ្ងៃ​ ទិដ្ឋភាពជន​បទ​នៅ​ដាយតឹមមា​នការ​វិវត្ត​ន៍យ៉ាង​ច្បាស់​។ លេច​ធ្លោ​គឺ​ប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​អប់​រំ​ សុខា​ភិបាល​ វប្ប​ធម៌​តែងបាន​វិនិ​យោ​គនិង​ជួស​ជុល​សម​ស្រប​ជាមួយ​អភិ​វឌ្ឍការ​ផលិត​និង​ប្រ​ជុំ​ជីវភាព​របស់​ប្រ​ជា​ជន​។ លោក​ត្រឹម​សាញ់ នៅ​ភូមិ​ដាយងៀថាំង ឃុំ​ដាយតឹមរីក​រាយ​ឱ្យ​ដឹង​៖ អា​ស្រ័យ​កសាង​ឃុំ​ជន​បទ​ថ្មី​និង​ជន​បទ​ថ្មី​លើ​កកម្ពស់ ​ម៉្លោះ​ហើយ ​ទិដ្ឋភាពជន​បទ​របស់​ភូមិ​ភាគ​នឹង​មា​នការ​អភិ​វឌ្ឍជាង​ទៀត​។

សព្វថ្ងៃ​ដាយតឹមមិននៅ​ជាឃុំ​ក្រទៀត​ឡើយ​ ទន្ទឹម​នឹង​បណ្តា​ទម្រង់​ផលិត​កសិកម្ម​មា​ន​ប្រ​សិទ្ធភាព​ ពាណិ​ជ្ជកម្ម​ សេវា​កម្ម​ជា​សក្តានុភាព​របស់​ភូមិ​ភាគ​ ពីព្រោះ​នៅ​លើ​ភូមិ​ដ្ឋាន​មា​នវត្ត​ស្រឡូ​ងដែល​បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ជិត​ឆ្ងាយ​យ៉ាង​ច្រើន​កុះ​ករ​មក​ទស្សនា​ទេស​ភាព​ សំ​ណង់​ក្នុង​វត្ត ​ទិញ​អតិផលរបស់​ភូមិ​ភាគ​។ តម្រង់​ទិសនៃ​ការ​អភិ​វឌ្ឍក្នុង​ពេល​ខាង​មុខ​ ដាយតឹមកំ​ពុង​ធ្វើ​ឱ្យ​សុក្រឹតប​ណ្តា​លក្ខ​ឋាន​ជន​បទ​ថ្មី​គំ​រូ​ ទន្ទឹម​នឹង​ការ​ងារ​រៀប​ចំ​ជួស​ជុល​ក្រុង​ផ្សា​រ។ សមមិត្ត​ត្រឹង​ជិញតឹម-ប្រ​ធាន​គណៈ​កម្មាធិ​ការ​ប្រ​ជា​ជន​ឃុំ​ដាយតឹមឱ្យ​ដឹង​៖ ដើម្បី​កសាង​ឃុំ​ជន​បទ​ថ្មី​គំ​រូ​ ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ឃុំ​ដាយតឹមបន្ត​ការ​ជំ​រុញ​អនុ​វត្ត​បណ្តា​វិធាន​ការ​កែលម្អ​ជីវភាព​សេដ្ឋ​កិច្ច​-សង្គម​របស់​ប្រ​ជា​ជន​ វិនិ​យោ​គព្រម​ៗគ្នា​ការ​រចនា​សម្ព័ន្ធ​គមនា​គមន៍​ អភិ​វឌ្ឍកសិកម្ម​​ទំ​នើប​និង​ចីរភាព​។ ក្នុង​នោះ​ការ​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​សកម្ម​ភាព​ទេស​ចរ​ណ៍សម្រេច​គុណ​ភាព​ខ្ពស់​និង​ការ​ចង​សម្ព័ន្ធ​ហើយ​បង្ក​ចំ​ណាប់​អា​រម្ម​ណ៍ពីទេស​ចរ​ណ៍សម្រាប់​ភូមិ​ភាគ​។ ​

ដើមឆ្នាំ២០២៤​ ជាមួយ​ការ​ខិត​ខំ​របស់​បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ ឃុំ​ដាយតឹមបាន​ទទួល​ស្គាល់ជា​ឃុំ​ជន​បទ​ថ្មី​គំ​រូ​ ​សង្ឃឹម​ថា​ទិដ្ឋភាពជន​បទ​របស់​ដាយ​តឹម​មួយ​ថ្ងៃ​កាន់​តែ​មា​ន​ការ​ផ្លាស់​ថ្មី​ គុណ​ភាព​ការ​រស់​នៅ​ កម្រិត​ទទួល​ផលពីជីវភាព​សម្ភារៈ​ ស្មា​រតី​ពីមួយ​ថ្ងៃ​កាន់​តែខ្ពស់​សម្រាប់​ប្រ​ជា​ជន​នៅ​ជន​បទ​៕

ចន្ថា