រៀនសូត្រតាមអ៊ំអនុវត្តល្អការងារប្រជាចលនា

21:19, 20/11/2024

សាខា​បក្ស​ភូមិ​ភុងទឿង១ ឃុំ​សុងភុង ស្រុក​​ឡុង​ភូ ដឹក​នាំ​កម្មា​ភិបាល​ បក្ខ​ជន​និង​ប្រ​ជា​ជន​រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​​អារម្មណ៍ សីល​ធម៌​ ឥរិយា​បថហូជីមិញ​ដោយ​មា​នទង្វើ​ជាក់​ស្តែងនិង​មា​នប្រ​សិ​ទ្ធភាព​។ អា​ស្រ័យ​ហេតុ​នោះ​ ដាស់​ស្មា​រតី​និង​ពង្រីក​កម្លាំង​ទូទាំង​ប្រ​ជា​ជន​ក្នុង​ការ​ កសាង​ប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ជីវភាព​របស់​​ប្រ​ជា​ជន​ជាជំ​ហាន​បាន​លើ​កកម្ពស់​។

សាខាបក្សភូមិភុងទឿង១ ប្រជុំសាខាបក្សភូមិរាល់ខែ
សាខាបក្សភូមិភុងទឿង១ ប្រជុំសាខាបក្សភូមិរាល់ខែ

នាំយើង​ខ្ញុំ​ទៅ​មណ្ឌល​អា​សយជន​លេខ​៤ ភូមិ​ភុងទឿង១ ឃុំ​សុងភុង ដងផ្លូវ​ជន​បទ​បាន​ចាក់​បេតុង​រាប​រលូន​ដោយ​ក្តី​សប្បាយ​រីក​រាយ​របស់​ប្រ​ជា​ជន​នៅ​ទីនេះ​ សម​ង្វៀង​វ៉ាំង​គឹង-លេ​ខាសាខា​បក្ស​ភូមិ​ភុងទឿង១ឱ្យ​ដឹង​៖ ពីមុន​ ដង​ផ្លូវ​នេះ​ជាផ្លូវ​ដី​ ពេល​ថ្ងៃ​ក្តៅ​គឺ​ធូលីហុយទ្រលោម ពេល​ខែភ្លៀង​ភក់​ល្បាប់​រអិល​ធ្វើ​ដំណើរមាន​​ការ​លំ​បាកខ្លាំង​។ ជាមួយ​នឹង​ពាក្យ​ស្លោ​ក រដ្ឋ​និង​ប្រ​ជា​​ជន​រួម​ធ្វើ​ ដើម្បី​កសាង​ដងផ្លូវ​បាន​ស្អាត​ដូច​សព្វថ្ងៃ​ សាខា​បក្ស​បាន​ចលនា​ប្រ​ជា​ជន​បរិច្ចាគ​ដី ​​របង ​​ដំណាំ​ព្រម​ទាំង​កម្លាំង​ពល​កម្ម​ដោយ​តម្លៃ​រាប់​រយ​លាន​ដុង។ លោក​ត្រឹង​ថា​ញ់ទូ-​ប្រ​ជា​ជន​​នៅ​មណ្ឌល​អា​សយជន​លេខ​៤ ភូមិ​ភុងទឿង១ រីក​រាយ​ឱ្យ​ដឹង​៖ រាល់​ការ​ងារ​ក្នុង​ភូមិ​តែងបាន​សា​ខាប​ក្សភូមិ​ចាត់​តាំង​ការ​ប្រ​ជុំ​ពិគ្រោះ​ បើ​ក​ចំ​ហ​ច្បាស់​លាស់ ​ម្ល៉ោះ​ហើយ ​មា​មីង​ស្រប​មតិ​គប់​​វាល់នូវ​បង្គោល​ភ្លើ​ង​ កាមេរ៉ាសុវត្ថិ​ភាព​ ដាំ​ផ្កា​ ដើម​ឈើ​ជាម្លប់​ធ្វើ​ឱ្យ​ត្រជាក់​ភូមិ​ស្រុក​ ចាប់​ពីមា​នដងផ្លូវ​នេះ​ជីវភាព​របស់​មា​មីង​ពីមួយ​ថ្ងៃ​កាន់​តែបាន​លើ​កកម្ពស់​​កូន​ចៅ​បាន​ទៅ​រៀន​គ្រប់​​គ្នា​ បណ្តា​មុខ​ទំ​និញ​កសិផល​តែងបាន​ឈ្មួញ​មក​ទិញ​ដល់​កន្លែង​ សន្តិ​សុខ​ សណ្តាប់​ធ្នា​ប់​ បាន​លំ​នឹង​ មា​មីង​ស្ងប់​ចិត្ត​ពល​កម្ម​ផលិត​ ធ្វើ​​អា​ជីវកម្ម​ រួម​ចំ​ណែក​​កសាង​​សម្រេច​ជោគ​ជ័យ​ឃុំ​ជន​បទ​ថ្មី​លើ​កកម្ពស់​។ ទូទាំង​ភូមិ​ភុងទឿង១ សព្វថ្ងៃ​មា​ន៤ដងផ្លូវ​ដានជន​បទ​ ដោយ​មា​នប្រ​​វែង​ជាង​៧គីឡូម៉ែត្រ​ ទទឹងពី២-៣,៥ម៉ែត្រ ផ្លូវ​ទូលាយ​ងាយ​ស្រួល​ឱ្យ​ការ​ដឹក​ជញ្ជូន​​កសិផល​របស់​មា​មីង​ សាខា​បក្ស​នៅ​ទាំង​ចលនា​ប្រ​ជា​ជន​គប់​វាល់កសាង​បង្គោល​ភ្លើ​ង​អុជ​បំ​ភ្លឺ​ចំ​នួន​៣៥០ដើម​ ដាំ​ផ្កា​ជាង​៤.០០០ដើម​  ប្រ​ជា​ជន​គប់​វាល់ដាក់​កាមេរ៉ា​សុវត្ថិ​ភាព​ចំ​នួន​២ រាល់​សប្តាហ៍​គណៈ​ផ្នែក​ អង្គ​ការ​មហា​ជន​ភូមិ​រួម​ជាមួយ​ប្រ​ជា​ជន​ចូល​រួម​ធ្វើ​ស្មៅ​ អនា​ម័យ បរិស្ថាន​ ថែទាំ​ដងផ្លូវ​ផ្កា​គំ​រូ​ តាម​នោះ​ រាល់​មណ្ឌល​អា​សយជន​​ក្នុង​ភូមិ​ពីមួយ​ថ្ងៃ​កាន់​តែរីក​​ចម្រើន​និង​ជ្រះ​-ស្អាត​-បៃតង​-​សុវត្ថិ​ភាព​។ បណ្តា​​សកម្ម​ភាព​គិតអា​នជីវភាព​ជូន​ប្រ​ជា​ជន​តែងបាន​សាខា​បក្ស​ បក្ខ​ជន​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ចាប់​ពីដើម​ឆ្នាំ​មក​ ដល់​សព្វថ្ងៃ​សាខា​បក្ស​ចលនា​បណ្តា​សប្បុរ​ស​ជន​ សាច់ញាតិ​គប់​វាល់កសាង​ផ្ទះ​មហា​សាម​គ្គី​៣ខ្នង​ឱ្យ​គ្រួ​សារ​ក្រជួប​លំ​បាក​ពីផ្ទះ​នៅ​ ក្នុង​មួយ​ខ្នង​​តម្លៃ​៦២លាន​ដុង សួរ​សុខ​ទុក្ខ លើ​កទឹក​ចិត្ត​ ជូន​​អំ​ណោយ​ដល់​គ្រួ​សារ​ក្រ ក្បែរ​ក្រ គ្រួ​សារ​គោល​​នយោ​បាយ​ មុខ​សញ្ញា​គាំ​ពារ​សង្គម​។ល។ សព្វថ្ងៃ​ ភូមិ​មា​ន៤៥៣គ្រួ​សារ​ ក្នុង​នោះ​មា​ន៣៦គ្រួ​សារ​ក្រ និង​២៤គ្រួ​សារ​​ក្បែរ​ក្រ។

សមមិត្ត​ង្វៀង​វ៉ាំង​គឹង-​លេខា​សាខា​បក្ស​​ភូមិ​ភុងទឿង១បាន​ឱ្យ​ដឹង​បន្ថែម​៖ សាខា​បក្ស​តែងជម្រុញ​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ​សីល​​ធម៌​ ឥរិយា​បថហូជីមិញ​។ ក្នុង​នោះ​ យក​ចិត្ត​ទុក​ដាក់​ពង្រីក​តួនា​ទីរបស់​កម្មា​ភិបាល​ បក្ខ​ជន​ក្នុង​ការ​គិតអា​នជីវភាព​ប្រ​ជា​ជន​ បន្ត​ការ​ចលនា​ប្រ​ជា​ជន​រួម​ជាមួយ​នឹង​រដ្ឋ​លើ​កកម្ពស់​បណ្តា​ដងផ្លូវ​គមនា​គមន៍​ជន​បទ​ ចលនា​ប្រ​ជា​ជន​អភិ​វឌ្ឍសេដ្ឋ​កិច្ច​រួម​ចំ​ណែក​កសាង​សាខា​បក្ស​សម្រេច​ភារកិច្ច​ឆ្នើម​ មណ្ឌល​អា​សយជន​ពីមួយ​ថ្ងៃ​កាន់​តែរីក​​ចម្រើន​៕

ចន្ថា