ជីវភាពជនរួមជាតិខ្មែរមានភាពអភិវឌ្ឍន៍

04:57, 12/11/2024

រយៈ​ពេល​កន្លង​ បណ្តា​កម្ម​វិធី​ទិស​ដៅ​ជាតិ​ គោល​នយោ​បាយ​ជន​ជាតិ​របស់​បក្ស​និង​រដ្ឋ​ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​តែង​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​។ បំ​ផុត​គឺ​ការ​ផ្សព្វ​ផ្សាយ​បណ្តា​គម្រោង​ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​ដំណាក់​កាល​ទី១ ឆ្នាំ​២០២១​-២០២៥  ទើប​ជីវភាព​សម្ភារៈ​ ស្មា​រ​តី​របស់​ជន​រួម​ជាតិ​ខ្មែរ​ នៅ​ឃុំ​ទ្វឹង​ទឹក​ ស្រុក​ថាញ់​ទ្រី (សុក​ត្រាំង​) បាន​លើ​ក​កម្ពស់ទិដ្ឋភាពតំ​បន់​ជន​បទ​មា​នភាព​អភិ​វឌ្ឍន៍។

បងស៊ើងហុងលិន នៅភូមិទ្រុងប៊ិញ ឃុំទ្វឹងទឹក មានភាពសប្បាយរីករាយពេលបានរដ្ឋសង់ផ្ទះជូន
បងស៊ើងហុងលិន នៅភូមិទ្រុងប៊ិញ ឃុំទ្វឹងទឹក មានភាពសប្បាយរីករាយពេលបានរដ្ឋសង់ផ្ទះជូន

ប៉ុន្មា​ន​ថ្ងៃ​ជិត​ៗ​នេះ​ មាន​ជន​រួម​ជាតិ​ខ្មែរ​ជា​ច្រើន​នៅ​ភូមិ​ទ្រុង​ប៊ិញ ឃុំ​ទ្វឹង​ទឹក​មាន​ភាព​សប្បាយ​រីក​រាយ​ព្រោះ​ទទួល​​ផ្ទះ​ថ្មី​ពីប្រ​ភព​ទុន​កម្ម​វិធី​។ ជា​គ្រួ​សារ​ដែល​បាន​ទទួល​ពី​គោល​នយោ​បាយ​ បង​ស៊ើង​ហុង​លិន នៅ​ភូមិ​ទ្រុង​ប៊ិញ ឃុំ​ទ្វឹង​ទឹក​រីក​រាយ​ឱ្យ​ដឹង​៖ ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​ជួប​ការ​លំ​បាក​ គ្មា​ន​ដី​ផលិត​ ប្រ​ពន្ធ​ក៏​ឈឺ​ទៀត​ ម៉្លោះ​ហើយ​ រាល់​ការ​ប្រ​ជុំ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​និង​ថ្នាំ​ពេទ្យ​សម្រាប់​ប្រ​ពន្ធ​តែង​ពឹង​លើ​ប្រាក់​ធ្វើ​ការ​ឈ្នួល​របស់​ខ្ញុំ​រក​បាន​មិន​គ្រប់​ចាយ​វាយ​ប្រ​ចាំ​ថ្ងៃ​ផង​ ម៉្លោះ​ហើយ​ខ្ញុំ​មិន​ដែល​ប្រាថ្នា​សង់​បាន​ផ្ទះ​ថ្មី​ឡើយ​។ សព្វ​ថ្ងៃ​បាន​បក្ស​និង​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ឧប​ត្ថម្ភ​៤៤​លាន​ដុង រួម​ជាមួយ​នឹង​ប្រាក់​ដែល​ខ្ញុំ​សន្សំ​បាន​២០​លាន​ដុង​ក៏​សង់​បាន​ផ្ទះ​មួយ​ខ្នង​យ៉ាង​សម​រម្យ​ ខ្ញុំ​មាន​ក្តី​សប្បាយ​រីក​រាយ​ណាស់​ មិន​ខ្លាច​ភ្លៀង​ខ្យល់​ ទឹក​លេច​ទៀត​ឡើយ​ ខ្ញុំ​អរ​គុណ​បក្ស​និង​រដ្ឋ​ណាស់​ ដែល​យក​ចិត្ត​ទុក​ដាក់​ដល់​គ្រួ​សារ​ខ្ញុំ​។

ប៉ុន្មា​ឆ្នាំ​កន្លង​ គ្រួ​សារ​បង​យ័ញ​ដាវ​ នៅ​ភូមិ​ទ្រុង​ប៊ិញ​ ឃុំ​ទ្វឹង​ទឹក​រស់​ក្នុង​ផ្ទះ​ទ្រុឌទ្រោម​ ប្រ​ពន្ធ​ឈឺ​ទៀត​ ការ​ចាយ​វាយ​ប្រ​ចាំ​ថ្ងៃ​ពឹង​លើ​ធ្វើ​ការ​ឈ្នួល​របស់​បង​ ចែក​រំ​លែក​ពី​ជីវ​ភាព​គ្រួ​សារ​ បង​ដាវ​ឱ្យ​ដឹង​៖ ប៉ុន្មាន​ឆ្នាំ​មុន​ គ្រួ​សារ​ខ្ញុំ​រស់​ក្នុង​ផ្ទះ​ទ្រុឌ​ទ្រោម​ ពេល​ភ្លៀង​ម្តង​ៗ​លេច​មុខ​លេច​ក្រោយ ​ពេល​ខ្លះ​ក៏​រត់ទៅ​ផ្ទះ​អ្នក​ជិត​ខាង​សុំ​ជ្រក​អា​ស្រ័យ​។ ចំ​ពោះ​ស្ថាន​ភាព​លំ​បាក​នោះ​ ដើម​ឆ្នាំ​២០២៣ គ្រួ​សារ​បង​បាន​រដ្ឋ​ជំ​នួយ​សង់​ផ្ទះ​ជូន​មួយ​ខ្នង ​សង្ឃឹម​ថា​នេះ​ជា​ការ​ជំ​នួយ​ប្រ​កប​ដោយ​អត្ថ​ន័យ​ជួយ​ឱ្យ​គ្រួ​សារ​បង​ស្ងប់​ចិត្ត​ពល​កម្ម​ផលិត​ ឈាន​ឡើង​ក្នុង​ជីវភាព​។ ដំណាក់​កាល​២០២២-​២០២៣ ដោយ​ការ​បែង​ប្រ​ភព​ទុន​ពី​កម្ម​វិធី​ គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ឃុំ​ទ្វឹង​ទឹក​គ្រប់​ថ្នាក់​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ គម្រោង​១ កសាង​សង់​ផ្ទះ​នៅ​ជូន​អ្នក​ក្រចំ​នួន​៣៨​ខ្នង​ ជំ​នួយ​ធុង​តម្កល់​ទឹក​ប្រ​ជុំ​ជីវ​ភាព​ជូន​គ្រួ​សារ​ចំ​នួន​៣៥​គ្រួ​ ដោយ​មាន​ទឹក​ប្រាក់​ជាង​៩៦​លាន​ដុង។ ដោយ​ឡែក​គម្រោង​៤​ឃុំ​បាន​វិនិ​យោគ​ កសាង​ផ្លូវ​ថា​ច់​កី​នៅ​ភូមិ​ទ្រុង​ប៊ិញ​មាន​ប្រ​វែង​១,៥​គីឡូ​ម៉ែត្រ​ សរុប​ថវិកា​ជាង​១​ពាន់​លាន​ដុង បើក​ទូ​លាយ​និង​ជួស​ជុល​ដង​ផ្លូវ​ជន​បទ​ដោយ​មា​ន​ប្រ​វែង​២,៥គីឡូ​ម៉ែត្រ ​ដោយ​សរុប​ថវិកា​២៦៨​លាន​ដុង។ តាម​សមមិត្ត​​លីធី-អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ទ្វឹង​ទឹក​ឱ្យ​ដឹង​៖ ការ​ផ្សព្វ​ផ្សាយ អនុ​វត្ត​កម្ម​វិធី​តែង​បាន​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​របស់​គណៈ​កម្មា​ធិការ​បក្ស​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​និង​ការ​ឧប​ត្ថម្ភ​របស់​ផ្នែក​នា​នា​ក្នុង​ស្រុ​ក​ ការ​សាម​គ្គី​ឯក​ភាព​របស់​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ការ​ស្រប​មតិ​របស់​ប្រ​ជា​ជន​ក្នុង​ការ​ចាត់​តាំង​អនុ​វត្ត​។ តាម​នោះ​ អនុ​វត្ត​មា​ន​ប្រ​សិទ្ធ​ភាព​ខ្លឹម​សារ​នៃ​កម្ម​វិធី​តាម​ផែន​ការ​ដែល​បាន​ដាក់​ចេញ​។ ឆ្នាំ​២០២៣​ ឃុំ​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ជិត​សម្រេច​គម្រោង​១ (ដោះ​ស្រាយ​ស្ថាន​ភាព​ខ្វះ​ដី​នៅ​ ផ្ទះ​នៅ​ បង្វែរ​របរ ទឹក​ស្អាត​)។

អាច​ឃើញ​ច្បាស់​ថា​ កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ បាន​រួម​ចំ​ណែក​លើក​កម្ពស់​ជីវភាព​សម្ភារៈ​និង​ស្មា​រតី​របស់​មា​មីង​ ទិដ្ឋភាពភូមិ​ស្រុក​ពីមួយ​ថ្ងៃ​កាន់​តែ​ផ្លាស់​ថ្មី​។ ដើម្បី​អនុ​វត្ត​ប្រ​សិទ្ធ​ភាព​កម្ម​វិធី​ក្នុង​ពេល​ខាង​មុខ​ គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​តែង​សហ​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ដើម្បី​ជន​រួម​ជាតិ​ខ្មែរ​មា​នលក្ខ​ណៈ​ពង្រីក​សេដ្ឋ​កិច្ច៕

ថាញ់​វ៉ាង​