បណ្តាតំណាងទាំងឡាយចូលរួមសន្និបាតហ្វឹកហាត់។ |
សន្និបាតហ្វឹកហាត់លើកកម្ពស់វិជ្ជាជីវៈផ្សព្វផ្សាយអនុវត្តអនុគម្រោង១ គម្រោង៥ ដើម្បីបំប៉នចំណេះដឹងទេពកោសល្យវិជ្ជាជីវៈមុខជំនាញសម្រាប់កម្មាភិបាលផ្សព្វផ្សាយអនុវត្ត អនុគម្រោង១ គម្រោង៥ ផ្លាស់ថ្មីសកម្មភាព ពង្រឹងអភិវឌ្ឍសាលាសកលជនជាតិអន្តេវាសិក សាលាសកលជនជាតិអឌ្ឍអន្តេវាសិក សាលាសកលដែលមានសិស្សរៀនអឌ្ឍអន្តេវាសិកនិងថ្នាក់បំបាត់គ្រោះមិនចេះអក្សរតំបន់ជនជាតិភាគតិចចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចដំណាក់កាល២០២១-២០៣០ ដំណាក់កាលទី១ (២០២១-២០២៥)។
នៅក្នុងសន្និបាត បណ្តាតំណាងបានស្តាប់របាយការណ៍ដែលផ្សព្វផ្សាយ២ខ្លឹមសារយ៉ាងសំខាន់របស់អនុគម្រោង១ គម្រោង៥ចំពោះតំបន់ជនជាតិភាគតិចខេត្តសុកត្រាំងឆ្នាំ២០២៤ គឺផ្លាស់ថ្មីសកម្មភាពបណ្តាសាលាសកលជនជាតិអន្តេវាសិក សាលាសកលជនជាតិអឌ្ឍអន្តេវាសិក សាលាសកលដែលមានសិស្សរៀនអឌ្ឍអន្តេវាសិកនិងថ្នាក់បំបាត់គ្រោះមិនចេះអក្សរ។ តាមនោះ ដាក់ចេញទិសដៅ ដំណោះស្រាយដើម្បីអនុវត្តសម្រេចប្រសិទ្ធភាពក្នុងដំណាក់កាលអនុវត្ត។ សន្និបាតនៅទាំងពិគ្រោះដើម្បីតំណាងទាំងឡាយចែករំលែកបទពិសោធន៍ សម្រាប់ដោះស្រាយការលំបាក ក្នុងដំណាក់កាលផ្សព្វផ្សាយអនុវត្ត។
ថ្លែងការណ៍សន្និបាត សមមិត្តត្រឹងខាក់ទ្រុង-អនុប្រធានគណៈជនជាតិខេត្តសង្កត់ធ្ងន់ ការចាត់តាំងសន្និបាតហ្វឹកហាត់លើកកម្ពស់វិជ្ជាជីវៈផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចមានអត្ថន័យយ៉ាងសំខាន់។ ក្រោយពីជ្រួតជ្រាបរួចរាល់ តំណាងទាំងឡាយធ្វើសេនាធិការយ៉ាងសកម្មក្នុងការងាររអនុវត្តបណ្តាគម្រោងចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចលើភូមិដ្ឋានខេត្តរួមចំណែកសម្រេចជោគជ័យភារកិច្ចទិសដៅនិងផែនការដែលបានដាក់ចេញ៕
ហុងទើ-សុផល
Thông tin bạn đọc
Đóng Lưu thông tin