ប្រភពទុនបុលពីគោលនយោបាយជួយជនជាតិភាគតិចឈានឡើង កែលម្អជីវភាព

04:56, 28/11/2024

សរុបទុនបុលពីគោលនយោបាយដល់ចុងខែកញ្ញា ២០២៤ នៅលើភូមិដ្ឋានខេត្តសុកត្រាំងសម្រេចជាង ៥.៦០០ពាន់លានដុង ដោយមាន១៦០.០០០នាក់ដែលបានបុល។ ថ្នាក់ដឹកនាំខេត្តបញ្ជាក់ថា ជាមួយការគប់វាល់មានប្រសិទ្ធភាពនិងជាក់ស្តែងពីប្រភពទុនបុលតាមគោលនយោបាយសង្គម រយៈពេលកន្លងរួមចំណែកអនុវត្តសម្រេចជោគជ័យទិសដៅបន្ថយក្រដោយចីរភាព កសាងជនបទថ្មី លំនឹងជីវភាព ប្រជាជនលើភូមិដ្ឋានខេត្ត។

ក្នុង​ផ្ទះ​តូច​ប្រ​ហែល​៦៥ម ប្រក់​ស័ង្ក​សី​ ក្រាល​ឥដ្ឋ​និង​ជញ្ចាំង​ថ្ម​មាន​សម្លេង​សើច​រីករាយរបស់​គ្រួ​សារ​បង​ត្រឹង​ភេន​ នៅ​ឃុំ​ វិញ​គ្វើយ​ ទី​រួម​ខេត្ត​ង៉ា​ណាំ​ (សុក​ត្រាំង​)។ បង​ភេន​ជាគ្រួសារ​ខ្មែរ​ក្រ​ គ្មាន​ដី​លិត​ មុខ​របរ​ធ្វើ​ការ​ឈ្នួល​ ដូច្នេះ​ដើម្បី​សង់​បាន​ផ្ទះ​រឹង​មាំ​សម្រាប់​នៅ​មាន​ការ​លំបាក​ណាស់​។ អាស្រ័យ​ទុន​បុល​អាទិ​ភាព​ចំនួន​៣០​លាន​ដុង ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​ស្រុក​ង៉ា​ណាំ​រួម​នឹង​ប្រាក់​ដែល​គ្រួសារ​សន្សំ​បាន​ពី​ធ្វើ​ការ​ឈ្នួល​បង​សង់​បាន​ផ្ទះ​​រឹង​មាំ​ដូច​សព្វ​ថ្ងៃ​។

ពីប្រភពទុនបុលធនាគារគោលនយោបាយសង្គម មានច្រើនគ្រួសារជនរួមជាតិខ្មែរ កសាងទម្រង់សេដ្ឋកិច្ចបង្កបង្កើនផលស្ថេរភាព។
ពីប្រភពទុនបុលធនាគារគោលនយោបាយសង្គម មានច្រើនគ្រួសារជនរួមជាតិខ្មែរ កសាងទម្រង់សេដ្ឋកិច្ចបង្កបង្កើនផលស្ថេរភាព។
បង​ភេន​ឱ្យ​ដឹង​៖ ពី​មុន​ពេល​មិន​ទាន់​សង់​ផ្ទះ​ថ្មី ​រាល់​ឆ្នាំ​ក្នុង​រដូវ​ភ្លៀង​គ្រួ​សារ​រស់​នៅ​ក្នុង​សភាព​ភ្លៀង​លេច​ប្រ​ជុំ​ជីវ​ភាព​ជូប​ការ​លំ​បាក​និង​បារម្ភ​ពី​ខ្យល់​ខ្លាំង​ទៀត​ផង។ សព្វ​ថ្ងៃ​ មានផ្ទះ​ថ្មី​គ្រួ​សារ​ខ្ញុំ​ស្ងប់​ចិត្ត​ក្នុង​ពល​កម្ម​ផលិត។

ចំណែក​គ្រួសារ​បង​ស្រី ​ថាច់​មី​ង៉ឹង នៅ​ឃុំ​មី​ធ្វឹង ​ស្រុក​មីទូ​ ពី​មុន​ លក់​ដូរ​តូច​តាច​ក្នុង​ផ្សារជន​បទម្ល៉៉៉ោះហើយ​ជីវ​ភាព​ជួប​ការ​លំបាក។​ ចុង​ឆ្នាំ​២០២២ បង​ស្រី​ថាច់​មី​ង៉ឹង​បាន​ទទួល​ពី​ប្រ​ភពបុល​ទុន​អាទិភាព​ចំនួន​២០​លាន​ដុង ដើម្បី​បង្វែរ​របរ​សម្រាប់​ផលិត។ បង​ង៉ឹង​បាន​ឱ្យ​ដឹង៖​ គ្រួសារ​បង​ស្រី​សម្រេច​ចិត្ត​ជួល​ដី​ស្រែ​៤​កុង​សម្រាប់​ដាំ​ឈូក​យក​មើម​ យក​ផ្កា ​យក​ក្រ​អ។ ក្រោយ​ពី​ដាំ​បាន​៣ខែ​ ប្រ​មូល​ផល​ក្រ​អៅ​ឈូក​ពី២០-៣០គ.ក​ រក​បាន​ប្រាក់​ចំណូល​ជិត​៥០០​ពាន់​ដុង/ថ្ងៃ​។

ក៏​តាម​បង​ស្រី​ង៉ឹង​ អាស្រ័យ​ប្រ​ភព​ទុន​បុល​អាទិភាព​ម្លោះហើយ​ទើប​គ្រួសារ​បង្វែរ​របរ​ផលិត និង​ជីវភាព​បាន​ធូរ​ធារ​ជា​បណ្តីរ​ៗ​ក្នុង​ប៉ុន្មាន​ឆ្នាំ​នេះ​ សព្វ​ថ្ងៃ​ គ្រួសារ​សន្សំ​ប្រាក់​សម្រាប់​ទិញ​ដីចំនួន​២.០០០មដើម្បី​ដាំ​ឈូក។

បង​ស្រី​ទ្រិញ​ប៉ិច​ទ្វៀង​-នាយ​ករង​ធនាគារ​គោល​នយោ​បាយ​សង្គម​ខេត្ត​សុក​ត្រាំង​បាន​ឱ្យ​ដឹង​ ប្រ​ភព​ទុន​បុល​អាទិភាព​បាន​អនុវត្ត​តាម​សេច​ក្តី​សម្រេច​លេខ​២៨​របស់​រដ្ឋា​ភិបាល​មានអត្ថន័យ​មនុស្ស​សាស្រ្ត​យ៉ាង​ជ្រាល​ជ្រៅ​ រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​អនុវត្ត​មាន​ប្រ​សិទ្ធភាព​បណ្តា​គោល​ការណ៍​ គោល​ន​យោ​បាយ​ ទិស​ដៅ​ភារ​កិច្ចដែល​បក្ស​និង​រដ្ឋ​ដើម្បី​បន្ថយ​ក្រចំពោះ​ជន​ជាតិ​ភាគ​តិច។

សរុប​ប្រ​ភព​ទុន​សម្រាប់​ឱ្យ​បុល​ចាប់​ពី​ឆ្នាំ​២០២៣​ដល់​ចុង​ខែក​ញ្ញាកន្លង​គឺ​ជាង​៣.០៣៩​ពាន់​លាន​ដុង​ដោយ​មាន​ប្រ​ជាជន​ក្រ​និង​មុខ​សញ្ញា​គោល​នយោ​បាយ​ដទៃ​ទៀត​បុល​ចំនួន​៨០.០០០​នាក់​។ សរុប​ប្រ​ភព​ទុន​សម្រាប់​ឱ្យ​បុល​ដល់​ចុង​ខែក​ញ្ញា​ ឆ្នាំ​២០២៤​ គឺ​៥.៦០៨ពាន់​លាន​ដុង​ ប្រ​មូល​ផ្តុំ​កម្ម​វិធី​ឱ្យ​បុល​ទុន​សម្រាប់​ផលិត​ ធ្វើ​អាជីវ​កម្ម​ បង្ក​ការ​ងារ​ធ្វើ ​បម្រើ​ជីវភាព​សម្ភារៈ​ កម្ម​វិធី​ឱ្យ​គ្រួសារ​ក្រ ក្បែរ​ក្រ ​សិស​្ស និស្សិត​បុល​និង​ជំ​នួយ​ផ្ទះ​នៅ​។ល។

តាម​មិត្ត​ហូ​ធី​កឹម​ដាវ​-អនុ​លេ​ខា​ប្រ​ចាំ​ការ​បក្ស​ខេត្ត​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជាជន​ខេត្ត​សុក​ត្រាំង​ ទន្ទឹម​៣​កម្ម​វិធី​ទិស​ដៅ​ជាតិ​រួម​មាន​ បន្ថយ​ក្រ​ដោយ​ចីរ​ភាព​ ក​សាង​ជន​បទ​ថ្មី​និង​អភិវឌ្ឍសេដ្ឋ​កិច្ច-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ​ប៉ុន្មាន​ឆ្នាំ​កន្លង ​ដោយ​ការ​យក​ចិត្តទុក​ដាក់​ដឹក​នាំ​ចង្អុល​ការ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​បណ្តា​សា​រា​ចរ ​សេច​ក្តី​សម្រេច​របស់​គណៈ​លេ​ខា​បក្ស ​នាយក​រដ្ឋ​មន្រី្ត​នៃ​រដ្ឋា​ភិបាល​ស្តី​ពី​ការ​អនុវត្ត​គោល​ន​យោបាយ​បុល​ទុន​សម្រាប់​គ្រួ​សារ​ក្រ និង​មុខ​សញ្ញា​ដទៃ​ ពិសេស​គឺ​ពេល​មាន​សា​រា​ចរ​លេខ​៤០​របស់​គណៈ​លេ​ខា​បក្ស ខេត្ត​បាន​បែង​បទ​ប្រ​ភព​កម្លាំង​សម្រាប់​អនុវត្ត​គោល​ន​យោ​បាយ​អាទិ​ភាព​សម្រេច​ផែន​ការដាក់​ចេញ​រាល់​ឆ្នាំ ​ចង្អុល​ការ​បណ្តា​គណៈ​កម្មា​ធិការ​បក្ស ​រដ្ឋ​អំ​ណាច​ រណ​សិរ្ស​មាតុ​ភូមិ​និង​អង្គ​ការ​មហាជន​ក្នុង​ខេត្ត​ផ្សព្វ​ផ្សាយ​អនុវត្ត​ល្អ​បណ្តា​ដំ​ណោះ​ស្រាយ​គ្រប់​គ្រង​ទុន​បុល​គោល​ន​យោបាយ​សង្គម ធា​នា​គ្រួ​សារ​បុល​ប្រើ​ប្រាស់​ទុន​ចំ​គោល​ដៅ​ ពង្រីក​ប្រ​សិទ្ធ​ភាព​បុល​ទុន ប្រ​មូល​ផ្តុំ​ដោះ​ស្រាយ​បំណុល​ចាស់​ដើម្បី​លើក​កម្ពស់​គុណ​ភាព​បុល​ទុន​តាម​គោល​នយោ​បាយ​សង្គម។

ជីវភាពជនរួមជាតិខ្មែរនៅខេត្តសុកត្រាំងមិនបង្អង់កែលម្អ។
ជីវភាពជនរួមជាតិខ្មែរនៅខេត្តសុកត្រាំងមិនបង្អង់កែលម្អ។
តាម​នោះ​ ជា​ជំ​ហាន​កែ​លម្អ​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​គ្រួសារ​ក្រ​ គ្រួសារ​ជន​ជាតិ​ភាគតិច​និង​ក​សាង​ជន​បទ​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច-សង្គម​សម​ស្រប​ រួម​ចំណែក​បម្រួញគម្លាត​ពី​ការ​រស់​នៅ​រវាង​ជន​បទ​និង​ក្រុង​ផ្សារ។

សព្វថ្ងៃ​ខេត្ត​សុក​ត្រាំង​ បន្ថយ​អត្រា​គ្រួ​សារ​ក្រ​រាល់​ឆ្នាំពី២-៣%​ ក្នុង​នោះ​ បន្ថយ​អត្រា​គ្រួ​សារជន​ជាតិ​ខ្មែរ​ពី៣-៤%។ គិត​ដល់​ចុង​ឆ្នាំ​២០២៣ ខេត្ត​នៅ​ប្រ​ហែល​៣០.០០០​គ្រួសារ​ក្រ​ និង​ក្បែរ​ក្រ ​និង​បន្ត​បន្ថយ​ក្នុង​ឆ្នាំ​នេះ​។ ក្រៅ​ពី​នោះ​ ខេត្ត​មាន​៤​អង្គ​ភាព​ថ្នាក់​ស្រុក​សម្រេច​បទដ្ឋាន/សម្រេច​ភារ​កិច្ច​ក​សាង​ជន​បទ​ថ្មី ​មាន​៧០/៨០​ឃុំ​សម្រេច​ជន​បទ​ថ្មី​ ក្នុង​នោះ​មាន២០ឃុំ​បាន​ទទួល​ស្គាល់​ឃុំ​ជន​បទ​ថ្មី​លើក​កម្ពស់​ ២ឃុំ​សម្រេច​ជន​បទ​ថ្មី​គំរូ។ល។

សម​មិត្ត​អនុ​លេ​ខា​ប្រ​ចាំ​ការ​បក្ស​ខេត្ត​ហូ​ធី​កឹម​ដាវ​ សង្កត់​ធ្ងន់​ ប្រ​ភព​ទុន​បុល​គោល​នយោបាយ​សង្គម​គឺ​ជា​គោល​ន​យោ​បាយ​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំ​ទូលាយ​បំផុត​ ឆ្លើយ​តបតម្រូវ​ការបុល​ទុន​របស់​គ្រួសារ​ក្រ​និង​នាំ​ម​កនូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​ជា បង្គោល​ ​យ៉ាង​សំខាន់​ជា ចំ​ណុច​ភ្លឺ ក្នុង​បណ្តា​គោល​នយោ​បាយ​បន្ថយ​ក្រ៕  

  ថាច់ហុង​-សុផល