ដងផ្លូវគំរូឃុំឡុងឌឹក ស្រុកឡុងភូ(សុកត្រាំង) |
តាមដងផ្លូវណាមសុងហូវមកឃុំសុងភុង ស្រុកឡុងភូ ជាភូមិភាគកំពុងក្នុងដំណាក់កាលឆ្ពោះដល់សម្រេចបទដ្ឋានឃុំជនបទថ្មីលើកកម្ពស់។ បណ្តាសំណង់ការងារជាសញ្ញាសំគាល់របស់រដ្ឋនិងប្រជាជនរួមគ្នាធ្វើ។ លោកង្វៀងវ៉ាំងគឹង-លេខាសាខាបក្សភូមិភុងទឿង១ ឃុំសុងភុងចែករំលែក៖ បើប្រជាជនមិនឯកភាពទេ គឺមិនងាយអនុវត្តលក្ខឋានឃុំជនបទថ្មី។ ប្រសិនដូច្នោះ បើចង់មានផ្លូវបេតុងដើម្បីផ្ទះភ្ជាប់ផ្ទះ ភូមិភ្ជាប់ភូមិប្រជាជននឹងពិភាក្សា ឯកភាពចាប់ពីពេលរៀបចំផ្លូវដី គប់វាល់កម្លាំង ទឹកប្រាក់ដើម្បីធ្វើផ្លូវបេតុង ត្រួតពិនិត្យសំណង់… រហូតដល់ពេលផ្លូវពិនិត្យបានទទួលស្គាល់។ ក្នុងដំណាក់កាលនីមួយៗ បើមិនមានប្រជាជនរួមកម្លាំងទេ នឹងពិបាកបានសម្រេចជោគជ័យ។
មកឃុំឡុងឌឹកបច្ចុប្បន្ន យើងឃើញច្បាស់តំបន់អាសយជននៅទីនេះកំពុងប្រែថ្មីរៀងរាល់ថ្ងៃមានផ្លូវបេតុងនិងស្ពានរឹងមាំ បង្កលក្ខណៈងាយស្រួលដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមលើភូមិដ្ឋាន។ ក្រោយរយៈពេលជិតមួយអាណត្តិកាលដែលឃុំបានទទួលស្គាល់ជនបទថ្មី កម្លាំងប្រជាជនបន្តបានជំរុញដើម្បីកសាងឡុងឌឹកឱ្យក្លាយឃុំជនបទថ្មីលើកកម្ពស់។ សមមិត្តហ្វិញធីថាញ់ធ្វី-អនុលេខាបក្សឃុំឡុងឌឹកឱ្យដឹង៖ ប្រជាចលនាបានក្លាយជាគន្លឹះនាំមកនូវភាពជោគជ័យក្នុងការងារចលនាមហាជននៅភូមិភាគ រួមកម្លាំងកសាងជនបទថ្មីនិងជនបទថ្មីលើកកម្ពស់។ យើងខ្ញុំតែងអនុវត្តល្អនូវពាក្យស្លោក “ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនធ្វើ ប្រជាជនពិនិត្យ ប្រជាជនតាមដាន ប្រជាជនទទួលផល”។ ទន្ទឹមនឹងនោះ ពង្រីកបានតួនាទីគំរូឈានមុខរបស់កម្មាភិបាល បក្ខជនក្នុងសហគមន៍និងកម្លាំងផ្ទៃក្នុងរបស់ភូមិភាគក្នុងការផ្សព្វផ្សាយអនុវត្តចលនា។ តាំងពីនោះ បង្កបានទំនុកចិត្តក្នុងប្រជាជន ទាក់ទាញមហាជនយ៉ាងច្រើនមកចូលរួមក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ នាំយកគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋចូលក្នុងជីវភាព។
ក៏ដូចឡុងឌឹក ចលនាប្រឡងប្រណាំង “ប្រជាចលនាប៉ិនប្រសប់” បាននាំមកនូវប្រសិទ្ធភាពយ៉ាងសកម្មនៅឃុំភូហ៊ឺវ រួមចំណែកធ្វើឱ្យទិដ្ឋភាពជនបទប្រែថ្មី លើកកម្ពស់ ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជន។ សមមិត្តង្វៀងវ៉ាំងយ៉ែ-លេខាបក្សឃុំភូហ៊ឺវចែករំលែក៖ ចាប់តាំងពីភូមិភាគបានទទួលស្គាល់ជាឃុំជនបទថ្មី បក្ខភាគកំណត់ច្បាស់ប្រជាចលនាប៉ិនប្រសប់គឺជាកត្តាមួយក្នុងការសម្រេចជោគជ័យ។ តាំងពីនោះ ផ្តោតលើវិធីឃោសនាក្នុងទិសដៅជិតស្និទ្ធនឹងប្រជាជន ស្តាប់ ក្តាប់បំណងប្រាថ្នាស្របច្បាប់របស់ប្រជាជន ដើម្បីប្រជាជនយល់ពីការសម្រេចនូវលក្ខឋានកសាងជនបទថ្មីគ្រាន់តែជាជំហានដំបូង ចាំបាច់ត្រូវរក្សានិងបន្តអភិវឌ្ឍន៍ លើកកម្ពស់គុណភាពនៃលក្ខឋាន។ បច្ចុប្បន្ន ឃុំភូហ៊ឺវកំពុងក្នុងដំណើរការកសាងជនបទថ្មីលើកកម្ពស់ តួនាទីរបស់ប្រជាជនកាន់តែបានលើកកម្ពស់។
ឆ្លងតាមការអនុវត្តចលនាប្រឡងប្រណាំងប្រជាចលនាប៉ិនប្រសប់ មិនត្រឹមតែលើកកម្ពស់តួនាទីគំរូរបស់កម្មាភិបាល បក្ខជនប៉ុណ្ណោះទេ នៅទាំងជំរុញកម្លាំងប្រជាជនអនុវត្តសំណង់សុខុមាលភាព តាំងពីនោះ ធ្វើឱ្យទិដ្ឋភាពភូមិភាគប្រែថ្មី រួមចំណែកលើកកម្ពស់ជីវភាពប្រជាជន៕
ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin