ជនរួមជាតិខ្មែរនៅភូមីព្រួតដៃកសាងជនបទថ្មី

04:16, 30/11/2024

មិន​ត្រឹម​តែ​ខិត​ខំ​ពល​កម្ម​ផលិត​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ ជន​រួម​ជាតិ​ខ្មែរ​នៅ​លើ​ភូមិ​ដ្ឋាន​ឃុំ​ភូមី ស្រុក​មីទូ(សុក​ត្រាំង​) នៅ​ទាំង​ចូល​រួម​ការ​ចលនា​កសាង​ជន​បទថ្មី​ រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ​។

ដងផ្លូវជនបទនៅភូមិបឹងកក់ ឃុំភូមី ស្រុកមីទូ(សុកត្រាំង) ដោយមានការគប់វាល់របស់ប្រជាជន
ដងផ្លូវជនបទនៅភូមិបឹងកក់ ឃុំភូមី ស្រុកមីទូ(សុកត្រាំង) ដោយមានការគប់វាល់របស់ប្រជាជន

រយៈ​ពេល​កន្លង​ ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​ភូមី​បាន​ពង្រីក​ល្អ​តួ​នា​ទី ​ចូល​រួម​ចលនា​កសាង​ដោយ​មាន​ទង្វើ​ជាក់​ស្តែង​ដើម្បី​ឱ្យ​ភូមិ​ស្រុក​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន​។ ផ្តើម​ពី​ការ​គប់​វាល់​កម្លាំង​ពល​កម្ម​ ថវិកា​សម្រាប់​កសាង​បណ្តា​សំ​ណង់​គមនា​គមន៍ បរិច្ចាគ​ដី​អនុ​វត្ត​បណ្តា​សំ​ណង់​ គម្រោង​ដើម្បី​ផល​ប្រ​យោជន៍​រួម​របស់​ភូមិ​ភាគ​។ បណ្តា​ទង្វើ​ជាក់​ស្តែង​នោះ​ មាន​អត្ថ​ន័យ​យ៉ាង​ធំ​ធេង​និង​មាន​ភាព​សាយ​ភាយ​ក្នុង​សហគមន៍​និង​សង្គម​។ លោក​ហ្វិញ​គីម​តៀង​ ជា​គ្រួ​សារ​ឆ្នើម​ក្នុង​ការ​ចលនា​កសាង​ជន​បទ​ថ្មី​នៅ​ភូមិ​ដើម​ស្វាយ​ ឃុំ​ភូមី​ឱ្យ​ដឹង​៖ ដើម្បី​រួម​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​ ខ្ញុំ​បាន​បរិច្ចាគ​ដី​ចំ​នួន​៣.០០០​ម​សម្រាប់​កសាង​សា​លា​រៀន​ ចលនា​ប្រ​ជា​ជន​គប់​វាល់​ជាង​២០០​លាន​ដុង​ ដាក់​អំ​ពូល​ភ្លើង​ចំ​នួន​៦៤ កសាង​ស្ពាន​ជន​បទ​ចំ​នួន​៣​ដោយ​តម្លៃ​ជាង​១០០​លាន​ដុង​និង​ចូល​រួម​ដាំ​ផ្កា​តាម​ដងផ្លូវ​ជន​បទ​។ល។ ក្រៅ​ពីគំ​រូ​របស់​លោក​ហ្វិញ​គីម​តៀង​ នៅ​មាន​គំ​រូ​ជា​ច្រើន​ ទៀត​នៅ​លើ​ភូមិ​ដ្ឋាន​ឃុំ​ភូមី​បាន​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​គប់​វាល់​ថវិកា​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​។ និយាយ​ដល់​ការ​កសាង​ជន​បទ​ថ្មី​នៅ​ឃុំ​ភូមី​ គឺ​ត្រូវ​រំ​លឹក​ដល់​បង​លី​ថាញ់ក៏​ជា​គ្រួ​សារ​គំ​រូ​ឆ្នើម​បាន​ជន​រួម​ជាតិ​ខ្មែរ​ស្ងើច​សរ​សើរ​និង​រៀន​សូត្រ​តាម​។​ សំ​ណេះ​សំ​ណាល​ជា​មួយ​យើង​ខ្ញុំ​ បង​ថាញ់​ចែក​រំ​លែក​៖ ចូល​រួម​​កសាង​ជន​បទ​ថ្មី​ ខ្ញុំ​ផ្សព្វ​ផ្សាយ​ចលនា​ប្រ​ជា​ជន​គប់​វាល់​ថវិកា​បាន​ជាង​៣០០​លាន​ដុង​ដាក់​បង្គោល​ភ្លើង​អុជ​បំ​ភ្លឺ​ដង​ផ្លូវ​ជន​បទ​បាន​ចំ​នួន​១០៦​ដើម​ ដាំ​ផ្កា​តាម​ដង​ផ្លូវ​ជន​បទ​ដោយ​មា​នប្រ​វែង​១.៥០០​ម​និង​ដាក់​កាមេរ៉ា​សុវត្ថិ​ភាព​ចំ​នួន​៣២។ ចំ​ណែក​លោក​ថាច់​សែន​ នៅ​ភូមិ​ដៃ​ដូន​អ៊ុយ​បាន​បរិច្ចាគ​ដី​ធ្វើ​ផ្លូវ​ជន​បទ​ដោយ​មាន​ប្រ​វែង​៣.០០០​ម​និង​ទទឹង​៣​ម។ លោក​ថាច់​សែន​ឱ្យ​ដឹង​៖ ពេល​បាន​រដ្ឋ​អំ​ណាច​ចលនា​ខ្ញុំ​និង​គ្រួ​សារ​បាន​សម្រេច​ចិត្ត​បរិច្ចាគ​ដី​មួយ​ចំ​ណែក​ដើម្បី​ធ្វើ​ផ្លូវ​ជន​បទ​សម្រាប់​មា​មីង​ធ្វើ​ដំណើរ​ទៅ​មក​បាន​ងាយ​ស្រួល​។ សមមិត្ត​ថា​ច់​ខេ​មរា​-អនុ​លេ​ខាប្រ​ចាំ​ការ​បក្ស​ឃុំ​ភូមីឱ្យ​ដឹង​៖ ទង្វើ​របស់​​លោក​ហ្វិញ​គីម​តៀង​ លី​ថា​ញ់​និង​ថាច់​សែន​ រយៈ​ពេល​កន្លង​ បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ជាមួយ​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ក្នុង​ចលនា​កសាង​ជន​បទ​ថ្មី​។

ទិដ្ឋភាពភូមិ​ស្រុក​មិន​បង្អង់​អភិ​វឌ្ឍ ហេដ្ឋា​រចនា​សម្ព័ន្ធ​មូល​ដ្ឋាន​ ផ្លូវ​ សា​លា​រៀន​ ដំ​ណាក់​សុខា​ភិបាល​តែង​បាន​វិនិ​យោគ​កសាង​រឹង​មាំ ជីវភាព​របស់​ប្រ​ជាជន​បាន​កែ​លម្អ​។ នេះ​ជាសក្ខី​ភាព​នៃ​គោល​ការណ៍ដ៏​ត្រឹម​ត្រូវ​ បណ្តា​ទង្វើ​ដ៏​សម​ស្រប​មាន​ប្រ​សិទ្ធ​ភាព​របស់​រដ្ឋ​អំ​ណាច​ ភូមិ​ភាគ​និង​ការ​ចូល​រួម​កម្លាំង​ ការ​ស្រប​មតិ​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទីនេះ​។ បណ្តា​លទ្ធ​ផល​ដែល​សម្រេច​បាន​នោះ​គឺ​ជាបុព្វ​ហេតុ​ដើម្បី​ភូមិ​ភាគ​ឆាប់​សម្រេច​បាន​ទិសដៅ​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​៕

ថា​ញ់វ៉ាង​