ពង្រីកនាទីបក្ខជនខ្មែរនៅមូលដ្ឋាន

05:18, 21/11/2024

មិន​ត្រឹម​តែជា​គំ​រូ​ក្នុង​ការ​អនុ​វត្ត​ល្អ​តាម​គោល​នយោ​បាយ​របស់​បក្ស​និង​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ បណ្តា​សមមិត្ត​​បក្ខ​ជន​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទាំង​ជាស្ពាន​តភ្ជាប់​រឹង​មាំ​រវាង​បក្ស​និង​ប្រ​ជា​ជន​ រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​ការ​ពារ​ប្រ​ទេស​ ជំ​រុញ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ​។

សមមិត្តទោមិញដេ (ខាងឆ្វេង) ចុះទស្សនាទម្រង់ផលិតរបស់សមាជិក
សមមិត្តទោមិញដេ (ខាងឆ្វេង) ទស្សនាទម្រង់ផលិតរបស់សមាជិក

បច្ចុ​ប្បន្ន​ បក្ខ​ភាគ​ឃុំ​ទ្វឹង​ទឹក​មា​ន១១សាខា​បក្ស​ ដោយ​មា​នបក្ខ​ជន​ចំ​នួន​២៥២រូប​ ក្នុង​នោះ​ បក្ខ​ជន​ជាជន​ជាតិ​ខ្មែរ​គឺ​១២៥រូប​។ កន្លង​ហើយ​ បក្ខ​ជន​ជាជន​ជាតិ​ខ្មែរ​តែងពង្រីក​នា​ទីក្នុង​ការ​ងារ​កសាង​បក្ស​នៅ​តាម​សាខា​បក្ស​និង​បក្ខ​ភាគ​មូល​ដ្ឋាន​ ជាកម្លាំង​ស្នូល​ក្នុង​ការ​ងារ​ផ្សព្វ​ផ្សា​យចលនា​ជន​រួម​ជាតិ​អនុ​វត្ត​ល្អ​តាម​គោល​ការ​ណ៍ គោល​នយោ​បាយ​របស់​បក្ស​ និង​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​។ គំ​រូ​ដូច​សមមិត្ត​ទោមិញ​ដេ​-ប្រ​ធាន​សមា​គមក​សិករ​ឃុំ​ទ្វឹង​ទឹក ​ជា​មួយ​នា​ទីជា​កម្មា​ភិបាល​ បក្ខ​ជន ​ក្រៅ​ពីសកម្ម​ធ្វើ​សេនា​ធិការ​ឱ្យ​គណៈ​កម្មា​ធិការ​បក្ស​និង​រដ្ឋ​អំ​ណាច​នៅ​ភូមិ​ភាគ​ក្នុងការ​​ផ្សព្វ​ផ្សា​យចលនា​សមា​ជិកកសិករ​ក្នុង​ការ​អនុ​វត្ត​គោល​ការ​ណ៍ គោល​នយោ​បាយ​របស់​បក្ស​និង​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ អនុ​វត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ចូល​ក្នុង​ការ​ផលិត​ សមមិត្ត​នៅ​ទាំង​សហកា​រ​ជាមួយ​គណៈ​ប្រ​តិបត្តិ​ការ​សមា​គមក​សាង​ទម្រង់​ផលិត​ផ្សា​រភ្ជាប់​ការ​ចលនា​​កសិករ​ប្រ​ឡង​ប្រ​ណាំង​ផលិត​និង​ធ្វើ​អា​ជីវកម្ម​ពូកែ​ សាម​គ្គី​ជួយ​គ្នា​ធ្វើ​មា​ននិង​បន្ថយ​ក្រ​ដោយ​ចីរភាព​។ សមមិត្ត​ទោមិញ​ដេបាន​ឱ្យ​ដឹង​៖ រាល់​ឆ្នាំ​ខ្ញុំ​តែង​ធ្វើ​សេនា​ធិការ​ឱ្យ​គណៈ​កម្មា​ធិការ​បក្ស​ពង្រឹង​សកម្ម​ភាព​របស់​ក្រុម​សហក​រ​ណ៍ ចលនា​កសិករ​ចូល​រួម​បង្កើត​ក្រុម​សហ​ការ​ណែនាំ​​ឱ្យ​សមា​ជិកកសិករ​បង្កើត​ក្រុម​របរដូច​ ក្រុម​ចិញ្ចឹម​អន្ទង់​ ចិញ្ចឹម​ត្រី​ បង្វែរ​ផ្ទៃ​ដី​ពីធ្វើ​ស្រែ​មិនសូវ​បាន​ផលមក​ដាំ​ក្រូច​ឆ្មា​រ​ ជំ​នួយ​ទុន​ ជំ​នួយ​ពូជ​ដាំ​ណាំ សត្វ​ចិញ្ចឹម​។ តាម​នោះ​ ជួយ​ឱ្យ​​សមា​ជិកជាច្រើន​បង្កើន​ប្រាក់​ចំ​ណូល​កែលម្អ​ជីវភាព​។

ក៏​ជាបក្ខ​ជន​អស់​ពីចិត្ត​ តែងលើ​កកម្ពស់​ស្មា​រតី​ ភារៈ​ក្នុង​ការ​ងារ​ សមមិត្ត​លីធីលៀង​ហឿង-លេខា​សាខា​បក្ស​ភូមិ​ទ្រុង​ថា​ញ់ ឃុំ​ទ្វឹង​ទឹក​ តែងសកម្ម​ធ្វើ​សេនា​ធិការ​ឱ្យ​គណៈ​កម្មាធិ​ការ​បក្ស​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ប្រ​មូល​ផ្តុំ​រាល់​ប្រ​ភព​កម្លាំង​ បង្វែរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​ កសិកម្ម​ គួប​ផ្សំ​មា​នប្រ​សិ​ទ្ធភាព​បណ្តា​កម្ម​វិធី​ គម្រោង​ចំ​ណុះ​កម្ម​វិធី​ទិសដៅ​ជាតិ​។ សមមិត្ត​លៀង​ហឿងបាន​ឱ្យ​ដឹង​៖ ជាមួយ​នា​ទីជាលេខា​សាខា​បក្ស​ភូមិ​ ខ្ញុំ​មា​នការ​ព្រួយ​បារម្ភ​ពីព្រោះ​ឃើញ​ជីវភាព​និង​ការ​យល់​ដឹង​របស់​មា​មីង​នៅ​អន់​ខ្សោយ​អា​ស្រ័យ​ហេតុ​នោះ​ ខ្ញុំ​ត្រូវ​ធ្វើ​ជាគំ​រូ​ក្នុង​ការ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​ អនុ​វត្ត​​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​ផលិត​នាំ​មក​នូវ​ប្រ​សិ​ទ្ធភាព​ ទន្ទឹម​នោះ​ យើង​ធ្វើ​ជាគំ​រូ​មុន​ គឺ​ការ​ងារ​​ផ្សព្វ​ផ្សា​យចលនា​ទើប​សម្រេច​បាន​ប្រ​សិ​ទ្ធភាព​។ ផ្តើម​​ពីអត្ថ​ន័យ​និង​ទង្វើ​ជាក់​ស្តែងនោះ​ ម៉្លោះ​ហើយ​ ប៉ុន្មា​ន​ឆ្នាំ​ជិត​ៗនេះ​ ការ​យល់​ដឹង​របស់​មា​មីង​មា​ន​ការ​វិវត្ត​ន៍ ខិត​ខំ​ធ្វើ​ការ​បង្ក​បង្កើន​ផល ឈាន​ឡើង​លំ​នឹង​ក្នុង​ជីវភាព​។ ទន្ទឹម​នឹង​នោះ​ សមមិត្ត​ហឿង​នៅ​ទាំង​​ចូល​រួម​ការ​ងារ​សម្រុះ​សម្រួល​ស្តាប់​មតិ​របស់​មា​មីង​​ដើម្បី​ធ្វើ​សេនា​ធិការ​ ស្នើ​​គណៈ​កម្មា​ធិការ​ បក្ស​ រដ្ឋ​អំ​ណាច​ដោះ​ស្រាយ​ការ​លំ​បាក​ រួម​ចំ​ណែក​​បង្ក​ភាព​ស្រប​មតិ​ក្នុង​សង្គម​ ពង្រឹង​ក្តី​ទំ​នុក​ចិត្ត​របស់​មា​មីង​ចំ​ពោះ​បក្ស​និង​រដ្ឋ​។

សមមិត្ត​​ថា​ច់​តឹម-អនុ​លេខា​ប្រ​ចាំ​ការ​បក្ស​ឃុំ​ទ្វឹង​ទឹក​ឱ្យ​ដឹង​៖ ដោយ​ការ​អស់​ពីចិត្ត​ ភារៈ​របស់​ខ្លួន​ បក្ខ​ជន​ជាជន​ជាតិ​ខ្មែរ​បាន​អះ​អា​ង​និង​ពង្រីក​ល្អ​នា​ទីស្នួល​ជួយ​ឱ្យ​បក្ស​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ផ្សព្វ​ផ្សា​យមា​នប្រ​សិ​ទ្ធភាព​បណ្តា​គោល​ការ​ណ៍ គោល​នយោ​បាយ​ ពិសេស​ គឺ​បណ្តា​គោល​នយោ​បាយ​ទាក់​ទិនដល់​ការ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​​នៅ​តំ​បន់​ជន​រួម​ជាតិ​។​ បណ្តា​បក្ខ​ជន​ទាំង​នេះ​ជាស្ពាន​តភ្ជាប់​ដ៏​រឹង​មាំ​ដើម្បី​ជំ​រុញ​ការ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​ ក​សាង​​ជីវភាព​វប្ប​ធម៌​ រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នា​ប់​សុវត្ថិ​ភាព​​សង្គម​នៅ​ភូមិ​ភាគ​៕

ថា​ញ់វ៉ាង​