លេខាសាខាបក្សអស់ពីចិត្តគិតអានជីវភាពប្រជាជន

04:56, 26/11/2024

ជិត​៧ឆ្នាំបំ​ពេញ​នា​ទីជាលេខា​សាខា​បក្ស​ភូមិ​ទឹក​ប្រៃក​ណ្តាល​ ឃុំ​ឡុង​ភូ ស្រុក​ឡុង​ភូ (សុក​ត្រាំង​) បង​ស៊ើង​ទុង តែង​បាន​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​ទំ​នុក​ចិត្ត​ ស្រ​ឡាញ់​រាប់​អាន​ពី​ព្រោះ​បង​អស់​ពី​ចិត្ត​នឹង​ការ​ងារ​ ជា​មួយ​ប្រ​ជា​ជន​។ សព្វ​ថ្ងៃ​ ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​របស់​ភូមិ​ពី​មួយ​ថ្ងៃ​កាន់​តែ​អភិ​វឌ្ឍន៍ ជីវ​ភាព​របស់​ប្រ​ជា​ជន​មិន​បង្អង់​កែ​លម្អ​។ សាខា​បក្ស​ភូមិ​ជា​សា​ខា​បក្ស​សម្រេច​ភារកិច្ច​ឆ្នើម​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​។

សាខាបក្សភូមិទឹកប្រៃកណ្តាល ធ្វើស្មៅនិងថែទាំផ្កាតាមដងផ្លូវ
សាខាបក្សភូមិទឹកប្រៃកណ្តាល ធ្វើស្មៅនិងថែទាំផ្កាតាមដងផ្លូវ

ភូមិ​ទឹក​ប្រៃ​កណ្តាល​សព្វ​ថ្ងៃ​មាន​៥២៤​គ្រួ​សារ​ ក្នុង​នោះ​ជន​រួម​ជាតិ​ខ្មែរ​មាន​ជិត​៩០% ជីវភាព​របស់​ប្រ​ជា​ជន​ពឹង​លើ​របរ​កសិកម្ម​ ដូច្នេះ​ ជីវភាព​នៅ​ជួប​ការ​លំ​បាក​ច្រើន​។ ពេល​ទទួល​នា​ទី​ជា​លេ​ខា​សា​ខា​បក្ស​ភូមិ​ ទូទាំង​ភូមិ​មាន​គ្រួ​សារ​ក្រ​ចំ​នួន​៥០​គ្រួ​ និង​គ្រួ​សារ​ក្បែរ​ក្រ​ចំ​នួន​៤៥​គ្រួ​។ រំ​ពឹង​គិត​ធ្វើ​យ៉ាង​ណា​ដើម្បី​ប្រ​ជា​ជន​មាន​លក្ខណៈ​ពង្រីក​សេដ្ឋ​កិច្ច​ឈាន​ឡើង​ចាក​ផុត​ក្រ បង​ទុង​តែង​សួរ​សុខ​ទុក្ខ​ ចលនា​និង​ក្តាប់​មតិ​យោបល់​របស់​ប្រ​ជា​ជន​។

តាម​នោះ​ រួម​ជា​មួយ​ថ្នា​ក់​ដឹក​នាំ​ភូមិ​ភាគ​ដាក់​ចេញ​ដំ​ណោះ​ស្រាយ​ជាក់​ស្តែង បង្ក​លក្ខណៈ​ដើម្បី​មា​មីង​បាន​ទទួល​ពី​ប្រ​ភព​ទុន​បុល​ ចលនា​ប្រ​ជា​ជន​ចូល​រួម​បណ្តា​ថ្នាក់​បណ្តុះ​បណ្តាល​របរ​ សហការ​បង្វែរ​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ពីការ​ចិញ្ចឹម​សត្វ​ ដាំ​ដុះ​និង​កសាង​ទម្រង់​មាន​ប្រ​សិទ្ធ​ភាព​ដូច​ ចិញ្ចឹម​មាន់​ក្នុង​ទ្រុង​ ចិញ្ចឹម​គោ ចិញ្ចឹម​ជ្រូក​ ដាំ​បន្លែ​។ល។ ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​គិត​អាន​សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រ គ្រួ​សារ​ក្បែរ​ក្រ គ្រួ​សារ​គោល​នយោ​បាយ​ ជួយ​ឱ្យ​ពួក​គាត់​លំ​នឹង​ជីវភាព​។ លោក​ហ្វិញ​ខេន​ នៅ​ភូមិ​ទឹក​ប្រៃ​កណ្តាល​ ឃុំ​ឡុង​ភូ​បាន​ឱ្យ​ដឹង​៖ បង​ទុង​តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ប្រ​ជា​ជន​ក្នុង​ភូមិ​ នរណា​ជួប​ការ​លំ​បាក​​បង​តែង​ជួយ​ភ្លាម​។ ខ្ញុំ​ក៏​បាន​បង​ទុង​ស្នើ​ថ្នា​ក់​លើ​ជំ​នួយ​សង់​ផ្ទះ​មួយ​ខ្នង​ តម្លៃ​៥០​លាន​ដុង​ ដូច្នេះ​ ខ្ញុំ​មា​ន​ក្តី​រីក​រាយ​ណាស់​ មាន​ផ្ទះ​ថ្មី​គ្រួ​សារ​នឹង​ខិត​ខំ​ធ្វើ​ការ​ បង្ក​បង្កើន​ផល។ ជា​អ្នក​អស់​ពី​ចិត្ត​ រហ័ស​រហួន​ នឹង​ការ​ងារ​ ក្នុង​ពេល​ចូល​រួម​បំ​ពេញ​ការ​ងារ​ បង​ទុង​បាន​ជ្រួត​ជ្រាប​បណ្តា​សា​រាចរ​ សេចក្តី​សម្រេច​របស់​បក្ស​ គំ​រូ​ចលនា​កម្មា​ភិបាល​ ប្រ​ជា​ជន​អនុ​វត្ត​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ដែល​ថ្នា​ក់​លើ​បំ​ផុស​ចលនា​។ ដើម្បី​លើក​កម្ពស់​សមត្ថ​ភាព​ដឹក​នាំ​ ចង្អុល​ការ​សាខា​បក្ស​ភូមិ​ទឹក​ប្រៃ​កណ្តាល​អនុ​វត្ត​ល្អ​ធ្វើ​ជា​គំ​រូ​ ពង្រីក​នា​ទី​ឈាន​មុខ​ គំ​រូ​របស់​បក្ខ​ជន​ តាម​នោះ​ ពង្រឹង​ក្តី​ទំ​នុក​ចិត្ត​ចំ​ពោះ​ប្រ​ជា​ជន​ កសាង​វប្ប​ធម៌​ សីល​ធម៌​ក្នុង​បក្ស​។ ដើម្បី​ព្រួត​ដៃ​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​ បំ​ផុត​គឺ​បង្ក​លក្ខណៈ​សម្រាប់​មា​មីង​ធ្វើ​ដំណើរ​ទៅ​មក​ ដឹក​ជញ្ជូន​កសិ​ផល​ កុមារ​ទៅ​រៀន​បាន​ងាយ​ស្រួល​ ពិសេស​ គឺ​ការ​គប់​វាល់​កម្លាំង​ដើម្បី​ឃុំ​ឡុង​ភូ​ឆាប់​សម្រេច​ឃុំ​ជន​បទ​ថ្មី​ សាខា​បក្ស​ចលនា​បក្ខ​ជន​និង​មា​មីង​បរិច្ចាគ​ដី​ គប់​វាល់​កម្លាំង​ពល​កម្ម​សម្រាប់​កសាង​ដង​ផ្លូវ​។ ក្រោយ​ពី​បាន​ដាក់​ឱ្យ​ប្រើ​ ប្រាស់​ដង​ផ្លូវ​នេះ​ សាខា​បក្ស​ភូមិ​នៅ​ទាំង​ចុះ​កិច្ច​សន្យា​ជា​មួយ​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ឡុង​ភូ​កសាង “ដង​ផ្លូវ​ផ្កា​គំ​រូ​” សមូហ​ភាព​សាខា​បក្ស​និង​មា​មីង​បាន​ដាំ​ផ្កា​និង​ថែទាំ​ផ្កា​តាម​ដង​ផ្លូវ​ ចលនា​គប់​វាល់​កសាង​បង្គោល​និង​អំ​ពូល​ភ្លើង​អគ្គិ​សនី​បាន​៩២​ដើម​និង​ខ្លោង​ទ្វារ​របស់​ភូមិ​ដោយ​តម្លៃ​ជាង​១០០​លាន​ដុង។ ដង​ផ្លូវ​ផ្កា​នេះ​មិនត្រឹម​តែជា​ការ​លម្អ​នៅ​ទាំង​បង្ក​ភាព​សាយ​ភាយ​សម្រាប់​ភូមិ​ដទៃ​យក​តម្រាប់​តាម​។ មីង​ហ្វិញ​ធី​សៀម​ ប្រ​ជា​ជន​នៅភូមិ​ទឹក​ប្រៃ​កណ្តាល​ ឃុំ​ឡុង​ភូ បាន​ឱ្យ​ដឹង​៖ រាល់​ថ្ងៃ​ ទោះ​បី​ភ្លៀង​ឬ​ក្តៅ​ខ្ញុំ​តែង​មក​មើល​និង​ថែ​ទាំ​ផ្កា​។ ប្រ​សិន​បើ​មា​ន​ឱ​កាស​មក​តំ​បន់​ជន​បទ​នេះ​នឹង​ឃើញ​វាល​ស្រែ​ចម្រុះ​ នឹង​ផ្កា​តាម​ដង​ផ្លូវ​រាប​រលូន​នេះ​។ មិន​ត្រឹម​តែខ្ញុំ​ មា​មីង​នៅ​ទី​នេះ​ក៏​មានក្តី​រីក​រាយ​និង​មាន​អត្ថ​ន័យ​ពេល​បាន​គប់​វាល់​កម្លាំង​របស់​ខ្លួន​ដើម្បី្ផ​ផ្លាស់​ថ្មី​ទិដ្ឋ​ភាព​ភូមិ​ស្រុក​។

សម​មិត្ត​ង្វៀង​វ៉ាំង​ធ្វឹង​-លេ​ខា​បក្ស​ឃុំ​ឡុង​ភូបាន​ឱ្យ​ដឹង​៖ ពី​មុន​ ទឹក​ប្រៃ​កណ្តាល​ជា​ភូមិ​ក្រ​របស់​ឃុំ​ សេដ្ឋ​កិច្ច​របស់​ប្រ​ជា​ជន​នៅ​ជួប​ការ​លំ​បាក​។ ក្រោម​ការ​ដឹក​នាំ​របស់​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​​ឃុំ​ ការ​ស្រប​មតិ​របស់​ប្រ​ជា​ជន​ បំ​ផុត​គឺ​ការ​ច្នៃ​ប្រ​ឌិត​ សាម​គ្គី​របស់​សា​ខា​បក្ស​ គណៈ​ប្រ​ជា​ជន​ភូមិ​ក៏​ដូច​អង្គ​ការ​មហា​ជន​ ក្នុង​នោះ​ មាន​ការ​គប់​វាល់​យ៉ាង​ច្រើន​របស់​លេខា​សាខា​បក្ស​ភូមិ​ បង​ស៊ើង​ទុង​មាន​ការ​ផ្លាស់​ថ្មី​ អភិ​វឌ្ឍន៍​ច្រើន​ ជីវភាព​របស់​ប្រ​ជា​ជន​តែង​បាន​លំ​នឹង​និង​ជា​ជំ​ហាន​លើក​កម្ពស់​សន្តិ​សុខ​សណ្តាប់​ធ្នា​ប់​តែងបាន​ធានា។

“ពល​រដ្ឋ​ល្អ​មួយ​រូប​ បក្ខ​ជន​គំ​រូ​មួយ​រូប​ លេខា​សាខា​បក្ស​អស់​ពីចិត្ត​គិត​អា​នប្រ​ជា​ជន​” នោះ​ជាការ​ស្ងើច​សរ​សើរ​របស់​ប្រ​ជា​ជន​នៅ​ភូមិ​ទឹក​ប្រៃ​កណ្តាល​និយាយ​ពីបង​ស៊ើង​ទុងគំ​រូ​ភ្លឺ​សម្រាប់​អ្នក​ដទៃ​រៀន​សូត្រ​និង​យក​តម្រាប់​តាម​៕

ចន្ថា-សុផល