ថ្នាក់ដឹកនាំភូមិភាគជួបជុំជាប្រចាំ ក្តាប់បំណងប្រាថ្នា ដោះស្រាយការលំបាកបញ្ហាទាក់ទិនជូនប្រជាជនទាន់ពេល |
តាមសមមិត្តត្រឹងវ៉ាំងកក-លេខាបក្សឃុំវិញតឹង: បក្ខភាគឃុំវិញតឹងមានសាខាបក្សចំនួន១៨ មានបក្ខជន៣១៧រូប ក្នុងនោះ បក្ខជនជាជនជាតិខ្មែរ១១៤រូប។ កំណត់ច្បាស់ការងារកសាងបក្សមានតួនាទីយ៉ាងសំខាន់ ដូច្នេះបក្ខភាគឃុំវិញតឹងបានយកចិត្តទុកដាក់ផ្តោតលើការអប់រំនយោបាយ ឧត្តមគតិ សីលធម៌ គុណសម្បត្តិ ផ្នត់រស់នៅឱ្យបក្ខជន។ បក្ខភាគឃុំបានចាត់តាំងឱ្យកម្មាភិបាល បក្ខជនចុះឈ្មោះចូលរួមរៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញពីពង្រីកប្រពៃណីសាមគ្គីជនជាតិតាមប្រធានបទប្រចាំឆ្នាំ ផ្សារភ្ជាប់ជាមួយនឹងការអនុវត្តសេចក្តីបូកសរុបលេខ២១-KL/TW ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១របស់គណៈប្រតិបត្តិការមជ្ឈិមស្តីពីជំរុញការកសាង កែទម្រង់បក្សនិងប្រព័ន្ធនយោបាយ ទប់ស្កាត់ វិនិច្ឆ័យយ៉ាងម៉ឹងម៉ាត់ដល់កម្មាភិបាល បក្ខជនអន់ថយពីសតិអារម្មណ៍នយោបាយ សីលធម៌ ផ្នត់រស់នៅ អាការៈ “ស្វ័យប្រែប្រួល” “ស្វ័យផ្លាស់ប្តូរ” ផ្ទៃក្នុង។ តាំងពីនោះ កម្មាភិបាល បក្ខជនតែងរក្សានូវទស្សនៈ គោលជំហរបដិវត្តន៍ ជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់បក្សរដ្ឋ។ដើម្បីលើកកម្ពស់គុណភាពប្រជុំសាខាបក្ស បក្ខភាគឃុំតែងផ្លាស់ថ្មីខ្លឹមសារ ទម្រង់សកម្មភាពតាមការណែនាំលេខ០៨-HD/BTCTUថ្ងៃទី៧ខែសីហាឆ្នាំ២០១៨របស់គណៈចាត់តាំងបក្សខេត្ត។ ចាត់គណៈកម្មាធិការបក្សចង្អុលការសាខាបក្សសហការជាមួយសមមិត្តប្រធានអនុប្រធានគណៈផ្នែកនៃទីរួមខេត្តចូលរួមប្រជុំប្រចាំខែដើម្បីដោះស្រាយការលំបាកឱ្យបានទាន់ពេល។ទន្ទឹមនោះលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការប្រជុំប្រធានបទជ្រើសបណ្តាខ្លឹមសារទម្រង់សកម្មភាពដែលសមស្របនឹងស្ថានភាពជាក់ស្តែងជាមួយភូមិភាគ ដើម្បីរួមចំណែកអនុវត្តប្រសិទ្ធភាព ភារកិច្ចនយោបាយនៅភូមិភាគ។
ក្រៅពីនេះ ការងារអភិវឌ្ឍន៍បក្ខជនក៏បានបក្ខភាគឃុំវិញតឹងយកចិត្តទុកដាក់។ ការអនុវត្តល្អការងារកសាងបក្ស បក្ខភាគឃុំវិញតឹងនៅទាំងចង្អុលការអនុវត្តមានប្រសិទ្ធភាពនូវភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចនៅភូមិភាគ។ ដោយជាតំបន់ផលិតកសិកម្ម ឃុំចលនាប្រជាជនយ៉ាងសកម្ម បង្វែររចនាសម្ព័ន្ធកសិកម្ម ប្រើពូជដំណាំ សត្វចិញ្ចឹមសមស្របជាមួយនឹងដីធ្លី ជំរុញផ្ទេរវិទ្យាសាស្ត្រ-បច្ចេកទេស។ ទន្ទឹមនឹងការរក្សាបានផ្ទៃដី ចិញ្ចឹមជលផលប្រហែល២.៩២៣ហិកតា/ឆ្នាំ ឃុំនៅទាំងចលនាប្រជាជនអនុវត្តទម្រង់ផលិតមានប្រសិទ្ធភាពដូច: ដាំដំណាំ ចិញ្ចឹមពពែ ចិញ្ចឹមជ្រូក។ ជាគ្រួសារអនុវត្តទម្រង់ចិញ្ចឹមជ្រួកមានប្រសិទ្ធភាព បងស្រីដាវធីម៉ាលី ភូមិផ្នោរធំ ឃុំវិញតឹងចែករំលែក៖ កាលពីមុន គ្រួសារខ្ញុំចិញ្ចឹមបង្គាជាចម្បង ប៉ុន្តែប៉ុន្មានឆ្នាំជិតៗនេះ ឃើញទម្រង់ចិញ្ចឹមជ្រូកមានប្រសិទ្ធភាព ដូច្នេះ ខ្ញុំបុលធនាគារគោលនយោបាយបាន៣០លានដុង វិនិយោគលើការចិញ្ចឹមជ្រូក ដំបូងចិញ្ចឹម១០ក្បាលសាកល្បង ក្រោយមកឃើញមានប្រសិទ្ធភាព ដូច្នេះខ្ញុំចិញ្ចឹមរហូតមកដល់សព្វថ្ងៃ។ ដើម្បីរកប្រាក់ចំណូលបន្ថែមនិងយកបាយស្រាឱ្យជ្រូក បងស្រីក៏បានវិនិយោគក្នុងការបិតស្រាបន្ថែម រាល់ថ្ងៃលក់ស្រា៣៥លីត្រ តម្លៃ១២.០០០ដុង/លីត្រ។ ជាមួយនឹងប្រាក់ចំណូលប្រហែល១២០លានដុង/ឆ្នាំ ជីវភាពគ្រួសារបងស្រីមួយជំហានម្តងៗឈានឡើងធូរធារ។
អនុវត្តកម្មវិធីទិសដៅជាតិស្តីពីកសាងជនបទថ្មី ឆ្នាំ២០១៩ ឃុំបានទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មី។ បច្ចុប្បន្ន ឃុំកំពុងសហការជាមួយគណៈផ្នែក អង្គការមហាជនដល់ភូមិនីមួយៗ ដើម្បីឃោសនាប្រសិទ្ធភាពនូវរាល់លក្ខឋានកសាងជនបទថ្មីលើកកម្ពស់។
ជាមួយនឹងលទ្ធផលដែលសម្រេចបានក្នុងការអនុវត្តភារកិច្ចនយោបាយនៅភូមិភាគនាពេលកន្លង បក្ខភាគឃុំវិញតឹងបង្កបានទំនុកចិត្តរបស់ប្រជាជនចំពោះការដឹកនាំរបស់បក្ស ជំរុញការឈានមុខ គំរូរបស់កងជួរកម្មាភិបាល បក្ខជន។ រួមចំណែកកសាងប្រព័ន្ធនយោបាយមួយថ្ងៃកាន់តែស្អាតស្អំ តម្លាភាព៕
ថាញ់វ៉ាង
Thông tin bạn đọc
Đóng Lưu thông tin