ជាង១០ឆ្នាំមានគ្រួសារនៅដោយឡែកប៉ុន្តែដោយសារជីវភាពជួបការលំបាក ម្ល៉ោះហើយប្តីប្រពន្ធបងស៊ើងគឿងនិងបងស្រីស៊ើងធីហាន់និងកូន២នាក់នៅភូមិហូយទ្រុង ទីរួមស្រុកលិតហូយធឿង ស្រុកត្រឹងដេរស់ក្នុងផ្ទះទ្រុឌទ្រោមអស់រយៈច្រើនឆ្នាំគ្មានលក្ខណៈសង់ផ្ទះថ្មី។ ពេលភ្លៀងម្តងៗប្តីប្រពន្ធបងតែងបារម្ភខ្លាំងណាស់ពីព្រោះផ្ទះមិនរឹងមាំ។
ក្តីបារម្ភនោះគ្មាននៅទៀតឡើយ ពេលផ្ទះបងបានប្រក់ស័ង្កសី ជញ្ជាំងថ្មរឹងមាំនិងធារក្រាលឥដ្ឋលើផ្ទៃដីចំនួន៤៥ម២បានសង់សម្រេចប្រហែល១ខែកន្លង។ ផ្ទះនេះអាស្រ័យគណៈកម្មាធិការប្រជាជនទីរួមស្រុកលិតហូយធឿងចលនាសប្បុរសជនជំនួយ៥០លានដុង។ បងស៊ើងគឿងសំឡឹងមើលផ្ទះថ្មីក្នុងក្តីរំភើបចិត្ត ពីព្រោះផ្ទះនេះបងប្រាថ្នាពីយូរណាស់មកហើយ មានផ្ទះថ្មីជួយឱ្យគ្រួសារបងគឿងខិតខំពលកម្ម គិតអានជីវភាពគ្រួសារ។
បងស៊ើងគឿងនិងប្រពន្ធស៊ើងធីហាន់(ឈរកណ្តាល)ទើបបានជំនួយផ្ទះថ្មីរឹងមាំ។ |
ដូចគ្រួសារពូស៊ើងបាវ ជាគ្រួសារក្រ នៅភូមិហូយទ្រុង ទីរួមស្រុកលិតហូយធឿង ស្រុកត្រឹងដេ។ ឆ្នាំទៅមិញ គ្រួសារពូបានពិនិត្យជំនួយផ្ទះនៅនិងដីនៅពីកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងតំបន់ភ្នំ ដំណាក់កាល២០២១-២០៣០ ដូច្នេះទើបពូមានផ្ទះនៅ រឹងមាំ ជីវភាពក៏បានលំនឹង។ ពូបាវសំណេះសំណាល៖ គ្រួសារខ្ញុំក្រ គ្មានដីផលិត គ្មានដីនៅ ពីមុនរស់អាស្រ័យលើដីអ្នកជិតខាងដើម្បីសង់ផ្ទះបណ្តោះអាសន្ននៅ។ ខ្ញុំនៅទាំងចិញ្ចឹមក្មួយ២នាក់ទៀត(ឪពុកម្តាយស្លាប់ចោល) ម្ល៉ោះហើយសេដ្ឋកិច្ចគ្រួសារតែងជួបការលំបាក។ សព្វថ្ងៃបានរដ្ឋឱ្យផ្ទះ ឱ្យដីហើយ នៅទាំងជំនួយគោ២ក្បាលទៀតដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ ជួយគ្រួសារខ្ញុំមានលក្ខណៈដើម្បីឆាប់ឈានឡើង លំនឹងជីវភាព។
ពីក្នុងបណ្តាភូមិដែលមានផ្ទះទ្រុឌទ្រោមនៃបណ្តាគ្រួសារក្រ គ្រួសារក្បែរក្រក្នុងប៉ុន្មានឆ្នាំមុន សព្វថ្ងៃជំនួសដោយផ្ទះថ្មរឹងមាំ។ ក្តីរីករាយពេលមានកន្លែងនៅលំនឹងមិនត្រឹមតែចំពោះគ្រួសារដែលបានទទួលផលពីគោលនយោបាយ តែនៅទាំងជាក្តីរីករាយរួមរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់ថ្នាក់ក្នុងខេត្តសុកត្រាំងនិងទូទាំងសហគមន៍។
សមមិត្តលីវមិញយ៉ាវ-អនុប្រធានគណៈកម្មាធិការប្រជាជនទីរួមស្រុកលិតហូយធឿង ស្រុកត្រឹមដេបានឱ្យដឹង៖ ការជំនួយផ្ទះនៅជូនគ្រួសារដែលមានជីវភាពជួបការលំបាកពីផ្ទះនៅតែងបានភូមិភាគយកចិត្តទុកដាក់ក្នុងរយៈពេលកន្លង។ ជាក់ស្តែងក្នុង៣ឆ្នាំកន្លង ពីបណ្តាប្រភពទុនចលនា ប្រភពទុនរបស់កម្មវិធីទិសដៅជាតិ ទីរួមស្រុកលិតហូយធឿង បានកសាងនិងជំនួយផ្ទះប្រហែល៥០ខ្នងសម្រាប់ជូនបណ្តាគ្រួសារក្រ ក្បែរក្រ។
សមមិត្តលីវមិញយ៉ាវបានឱ្យដឹងបន្ថែម គិតមកដល់សព្វថ្ងៃ នៅលើភូមិដ្ឋានទីរួមស្រុកលិតហូយធឿង តាមការពិនិត្យនៅប្រហែល១០គ្រួសារមានតម្រូវការជួសជុលនិងសង់ផ្ទះថ្មី។ ក្រោយការដឹកនាំរបស់គណៈកម្មាធិការបក្សនិងការចូលរួមរបស់រដ្ឋអំណាចភូមិភាគ បម្រុងក្នុងឆ្នាំ២០២៥ ឃុំនឹងប្រមូលផ្តុំទីមួយចលនាប្រភពទុនសប្បុរសជន ទីពីរត្រៀមពីប្រភពទុនរបស់រដ្ឋាភិបាលដើម្បីជំនួយផ្ទះជូនគ្រួសារក្រឱ្យមានកន្លែងនៅលំនឹង ធ្វើយ៉ាងណាធានាជីវភាពជូនមាមីង ស្ងប់ចិត្តពលកម្មផលិត។
ថ្នាក់ដឹកនាំខេត្តសុកត្រាំងក៏បានចង្អុលការបណ្តាភូមិភាគប្រញាប់កសាងផែនការជាក់ស្តែង ម្ចាស់ការចង្អុលការនិងកៀរគរបណ្តាប្រភពកម្លាំងដើម្បីអនុវត្តការបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមលើភូមិដ្ឋាន ធានាអនុវត្តទាន់ពេល ចំគោលដៅ មានប្រសិទ្ធភាពនិងជៀសវាងបង់ខាត ខ្ជាះខ្ជាយ។
សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំងប្រគល់ផ្ទះមហាសាមគ្គីជូនគ្រួសារជនជាតិខ្មែរក្រ។ |
ខេត្តសុកត្រាំងកំពុងចង្អុលការប្រមូលផ្តុំផ្សព្វផ្សាយមានប្រសិទ្ធភាពការចលនាប្រឡងប្រណាំង“ព្រួតដៃបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមលើទូទាំងប្រទេសដល់ឆ្នាំ២០២៥” ប្រឹងប្រែងដល់ចប់ត្រីមាសទី៣ ឆ្នាំ២០២៥ ខេត្តនឹងសម្រេចទិសដៅបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមលើភូមិដ្ឋានខេត្តដើម្បីអំណរមហាសន្និបាតបក្ខភាគខេត្តសុកត្រាំងលើកទី១៥ អាណត្តិកាល២០២៥-២០៣០៕
ថាច់ហុង-សុផល
Thông tin bạn đọc
Đóng Lưu thông tin