លោកដៀងវូន-គណៈកម្មការវត្តជ្រោយទឹមចាស់ សង្កាត់១០ ទីក្រុងសុកត្រាំង។ |
លោកដៀងវូនតែងបានមាមីងក្នុងភូមិស្រុកគោរពរាប់អានពីព្រោះស្មារតីស្រឡាញ់វប្បធម៌ជនជាតិនិងមួយឆាកជីវិតបានបរិច្ចាគក្នុងបុព្វហេតុសិក្សាអប់រំសម្រាប់កូនចៅជនរួមជាតិខ្មែរ។ មុននេះលោកជាគ្រូបង្រៀននៅសាលាបឋមសិក្សាសង្កាត់១ ទីក្រុងសុកត្រាំង ចាប់ពីឆ្នាំ១៩៧៥រហូតដល់ឆ្នាំ២០០១ទើបលោកចូលនិវត្តន៍។ ក្រោយមកបានប្រជាជនជ្រើសធ្វើជាអ្នកមានប្រិយភាពក្នុងតំបន់ជនជាតិភាគតិចនិងជាសមាជិកគណៈកម្មការវត្តជ្រោយទឹមចាស់ សង្កាត់១០ ទីក្រុងសុកត្រាំង ទន្ទឹមនោះលោកក៏ជាសមាជិកគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់១០ ទីក្រុងសុកត្រាំងអាណត្តិកាល២០២៤-២០២៧។ ប៉ុន្មានឆ្នាំកន្លង ជាមួយនាទីជាអ្នកមានប្រិយភាពក្នុងតំបន់ជន ជាតិភាគតិច លោកដៀងវូនរួមជាមួយសមាជិកគណៈកម្មការវត្តតែងចលនាមាមីងជនរួមជាតិឱ្យខិតខំអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌និងទំនៀមទម្លាប់ប្រពៃណីល្អប្រសើររបស់ជនជាតិ ប្រតិបត្តិខ្ជាប់ខ្ជួនតាមសេរីជំនឿពុទ្ធសាសនា។
ពិសេសការបង្រៀនអក្សរខ្មែរតែងបានលោកយកចិត្តទុកដាក់។ លោកវូនបានឱ្យដឹង៖ ពេលវិស្សមកាលរៀងរាល់ឆ្នាំ ខ្ញុំនិងគណៈកម្មការវត្តតែងសុំច្បាប់រដ្ឋអំណាចភូមិភាគនិងចៅអធិការវត្តបើកថ្នាក់បង្រៀនអក្សរខ្មែរឱ្យកូនចៅជនរួមជាតិខ្មែរ។ ឆ្នាំ២០២៤នេះ បើកបាន៣ថ្នាក់ ដោយមានសិស្សចូលរៀនចំនួន១៥០រូប។ បម្រុងឆ្នាំក្រោយយើងខ្ញុំនឹងបើកចំនួន៥ថ្នាក់និងបើកបន្ថែមថ្នាក់បាលីសម្រាប់ព្រះសង្ឃនិងកូនចៅមាមីងពុទ្ធបរិស័ទចូលរៀន។ សមមិត្តទ្រីវហ្វាងថាញ់-អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ទី១០បានឱ្យដឹង៖ អ្នកមានប្រិយភាពក្នុងតំបន់ជនជាតិភាគតិចមានតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីគោលការណ៍ សេចក្តីសម្រេចរបស់បក្សនិងក្រឹត្យច្បាប់របស់រដ្ឋដល់មាមីងជនរួមជាតិ ក្នុងនោះមានលោកដៀងវូនដែលបានបំពេញតួនាទីរបស់ខ្លួនបានល្អ។ក្រៅពីនោះ លោកវូននៅទាំងចូលរួមថ្នាក់ហ្វឹកហាត់សម្រាប់អ្នកមានប្រិយភាពនិងមានមតិស្នើថ្នាក់លើសម្រាប់ជំនួយដល់មាមីងជនរួមជាតិដើម្បីមាមីងកែលម្អជីវភាពនិងអភិវឌ្ឍសេដ្ឋកិច្ច។ ទន្ទឹមនោះ ក្នុងថ្ងៃសីលពេញបូណ៌ខែដាច់ បុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតា បុណ្យអកអំបុក។ល។ លោកនិងគណៈកម្មការវត្ត បានចលនាមាមីងពុទ្ធបរិស័ទនិងសប្បុរសជនគប់វាល់ថវិកាកសាងសំណង់ក្នុងវត្តដូច ចេតិយ កុដិ សាលា ផ្លូវដាន ខ្លោងទ្វារ។ល។ ថ្មីៗនេះគឺមានព្រះវិហារបានធ្វើបុណ្យបញ្ចុះខណ្ឌសីមា កាលដើមឆ្នាំ២០២៤ជាមួយថវិកាជាង១០ពាន់លានដុងសម្រាប់ព្រះសង្ឃនិងមាមីងពុទ្ធបរិស័ទធ្វើបុណ្យសុន្ទរ៍ទាន។
ពង្រីកប្រពៃណីល្អប្រសើរ “អ្នកមានរក្សាខ្សត់”លោកតែងចលនាមាមីងពុទ្ធបរិស័ទ សប្បុរសជន ក្រុមហ៊ុនក្នុងនិងក្រៅខេត្តដើម្បីធ្វើការងារសប្បុរសធម៌។ ចាប់ពីឆ្នាំ២០១៨-២០២៤ លោកចលនាក្នុងមួយឆ្នាំ២លើកមានអំណោយចំនួន៣០០ចំណែកសម្រាប់ជូនដល់គ្រួសារដែលមានជីវភាពលំបាក អ្នកពិការ អនាថា។ល។ ក្នុងមួយលើកសរុបទឹកប្រាក់ជិត១០០លានដុង។ ព្រះតេជគុណថាច់បេន-ចៅអធិការវត្តជ្រោយទឹមចាស់មានសង្ឃដីកា៖ លោកដៀងវូនជាអ្នកចេះដឹងជ្រៅជ្រះ សកម្មចូលរួមការងារក្នុងវត្ត តែងជួយដល់អ្នកក្រនិងយកចិត្តទុកដាក់ដល់ការបង្រៀនអក្សរខ្មែរ។ ទោះបីអាយុកាន់តែច្រើនប៉ុន្តែចំពោះការងារក្នុងវត្តអារាមនិងការគិតអានដល់មាមីងក្រលោកតែងជំនួយដោយអស់ពីចិត្ត។
ជាមួយការគប់វាល់យ៉ាងសកម្មនោះ លោកបានខេត្តជូនកិត្តិនាមជា“អ្នកមានប្រិយភាព” និងជា“បញ្ញវន្ត” សក្តិសមអ្វីដែលលោកបានបរិច្ចាគ ដទៃពីនោះ គឺមានការទំនុកចិត្តរបស់រដ្ឋអំណាចភូមិភាគនិងគណៈកម្មការវត្តពិសេសគឺមាមីងពុទ្ធបរិស័ទខ្មែរ៕
ហុងទើ-សុផល
Thông tin bạn đọc
Đóng Lưu thông tin