សប្បាយថ្ងៃបុណ្យមហាសាមគ្គីទូទាំងជនជាតិនៅភូមិភឿងប៊ិញ២ ឃុំហ៊ឹងភូ

17:12, 06/11/2024

ព្រឹក​ថ្ងៃ​ទី៦ ​ខែ​វិច្ឆិកា ​នៅ​ឃុំ​ហ៊ឹង​ ភូ​ស្រុក​មី​ទូ​(សុក​ត្រាំង)​ គណៈ​ការ​ងារ​រណ​សិរ្ស​ភូមិ​ភឿង​ប៊ិញ​២ ​បាន​ចាត់​តាំង​ថ្ងៃបុណ្យ​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​និង​ថ្ងៃ​បុណ្យ​វប្បធម៌​កង​ទ័ព​ប្រ​ជា​ជន ​ដោយ​ប្រ​ធាន​បទ​គុណ​សម្បត្តិ​កង​ទ័ព​អំ​ហូ​ភ្លឺជា​និច្ច​ ពង្រឹង​ការ​ងារ​សុខុមាលភាពសង្គម ​យក​ចិត្ត​ទុក​ដាក់​គិត​អាន​គ្រួសារ​គោល​នយោ​បាយ​។ ​អញ្ជើញ​ចូល​រួម​មាន​បណ្តា​ស.:​ងោ​ហុង​-​សមាជិក​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​ ង្វៀង​វ៉ាំង​ថុង-សមាជិក​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ត្រួត​ពិនិត្យ​បក្ស​ខេត្ត ​ថ្នាក់​ដឹក​នាំ​មន្ទីរ ​គណៈ​ផ្នែក ​អង្គ​ការ​មហា​ជន​ខេត្ត​ ថ្នាក់​ដឹក​នាំ​ស្រុក​មី​ទូ ​ឃុំ​ហ៊ឹង​ភូនិង​ប្រ​ជា​ជន​ភូមិ​ភឿង​ប៊ិញ​២។

នៅ​ថ្ងៃ​បុណ្យ ​តំណាង​ទាំង​ឡាយ​រីក​រាយទស្សនាសិល្បៈ​ពិសេស​ដែល​សម្តែង​ដោយ​ក្រុម​សិល្បៈ​អគ្គ​មេ​បញ្ជា​ការ​យោ​ធា​ខេត្ត។ ​បន្ទាប់​មក ​គណៈ​ការ​ងារ​រណ​សិរ្ស​ភូមិ​ភឿង​ប៊ិញ​២ ​បាន​រំលឹក​ឡើង​វិញ​នូវ​ប្រពៃណី​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ​បូក​សរុប​កិច្ច​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​កសាង​ជន​បទ​ថ្មី ​ទី​ក្រុង​អរិយ​ធម៌​ឆ្នាំ​២០២៤។ ​អនុវត្ត​ចលនា​នេះ​ គណៈ​ការ​ងារ​រណ​សិរ្ស​ភូមិ​បាន​សហការ​ឃោសនា​ ផ្សព្វ​ផ្សាយ​គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស ​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ ​បណ្តា​ការ​កំណត់​របស់​ភូមិ​ភាគ​ចំនួន​១៥​លើក ​មាន​ប្រ​ជា​ជន​ចូល​រួម​ចំនួន​៥៧២​នាក់។ ​កៀរ​គរ​២៧៣​គ្រួសារ​ឱ្យ​ចុះ​ឈ្មោះ​អនុវត្ត​លក្ខឋាន​គ្រួសារ​វប្បធម៌​ លទ្ធផល​មាន​២៦២​គ្រួសារ​សម្រេច​កិត្តិនាម​ជាគ្រួសារ​វប្បធម៌​ ១៨៥​គ្រួសារ​សម្រេច​កិត្តិនាម​ជា​គ្រួសារ​វប្បធម៌​ជន​បទ​ថ្មី។ ទន្ទឹម​នឹង​នោះ​ ចលនា​សង់​ស្ពាន​ជន​បទ​ចំនួន​២​ឧបត្ថម្ភ​អំណោយ​១៥០​ចំណែក​ ពិនិត្យ ​ព្យា​បាល​ជំងឺ ​ជូន​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រ​ជា​ជន​១២៥​នាក់​ សង់​ផ្ទះ​៥​ខ្នង​ដល់​គ្រួសារ​ក្បែរ​ក្រ​ គ្រួសារ​ដែល​ជួប​ការ​លំបាក​អំ​ពី​ផ្ទះ​នៅ។

ស.ម: ងោហុង-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ជូនអំណោយដល់គ្រួសារក្រគ្រួសារក្បែរក្រនៅភូមិភាគ។
ស.ម: ងោហុង-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ជូនអំណោយដល់គ្រួសារក្រគ្រួសារក្បែរក្រនៅភូមិភាគ។

ថ្លែង​ប្រសាសន៍​នៅ​ថ្ងៃ​បុណ្យ​ ស.ម​ង្វៀង​វ៉ាំង​ថុង បាន​កត់​សំគាល់​ ស្ងើច​សរ​សើរ​ចំពោះ​ស្នា​ដៃ​របស់​សហគមន៍​តំបន់​អាសយជន​ភឿង​ប៊ិញ​២ ​ក្នុង​ការ​អនុវត្ត​ចលនា​ប្រឡង​ប្រណាំង​ស្នេហា​ជាតិ​នា​ពេល​កន្លង។​ ស.មសង្ឃឹម​ថា ​សហគមន៍​តំបន់​អាសយ​ជន​ភូមិ​ភឿង​ប៊ិញ​២ ​ត្រូវ​បន្ត​លើក​កម្ពស់​ស្មារតី​សាមគ្គី ​ជួយ​គ្នាទៅ​វិញ​ទៅ​មក ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​នៅ​ភូមិ​ភាគ។

ក្នុង​ឱកាស​នេះ​ គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង ​ជូន​អំណោយ​១​ចំណែក​ដល់​តំបន់​អាសយ​ជន​ភូមិ​ភឿង​ប៊ិញ​២ ​អំណោយ​១០​ចំណែក​ដល់​គ្រួសារ​គោល​នយោ​បាយ​ អំណោយ៤០ចំណែក​ដល់​គ្រួសារក្រ គ្រួសារក្បែរក្រ អំណោយ១៥ចំណែក​ អាហារូបករណ៍​ដល់​ប្អូន​ៗ​សិស្សា​នុ​សិស្ស​នៅ​ភូមិ​ភាគ។ ​គណៈ​កម្មា​ធិ​ការ​បក្សស្រុក ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន ​គណៈ​កម្មាធិ​ការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ស្រុក​មី​ទូ ​ជូន​អំណោយ​១​ចំណែក​ដល់​តំបន់​អាសយ​ជន​ភូមិ​ភឿង​ប៊ិញ​២​ ផ្ទះ​មហា​សាមគ្គី​ចំនួន​២​ខ្នង ​អំណោយ​៤​ចំណែក​ដល់​គ្រួសារ​ក្រ​គ្រួសារ​ក្បែរ​ក្រ៕

តឹង​ផាក​-​លីហាន់​