ជាឃុំមានអត្រាជនរួមជាតិខ្មែរជាង៥០% ដើមឆ្នាំ២០២៤មកដល់ពេលនេះ ឃុំបានឧបត្ថម្ភផ្ទះ៩ខ្នងឱ្យគ្រួសារក្រលើភូមិដ្ឋានដោយសរុបថវិកាជិត៧០០លានដុង។
ជាគ្រួសារបានទទួលផលពីគោលនយោបាយឧបត្ថម្ភផ្ទះនៅពីគម្រោង១របស់កម្មវិធី គ្រួសារពូគីមលួងនិងមីងថាច់ធីសេននៅភូមិទ្រឿងប៊ិញ ឃុំទ្រឿងខាញ់ ត្រេកអរចែករំលែកៈ គ្រួសារខ្ញុំចំណុះគ្រួសារក្រ ស្ថានភាពគ្រួសារលំបាក ប្តីខ្ញុំធ្វើការសំណង់ ចំណូលមិនលំនឹង រស់នៅក្នុងផ្ទះមិនមាំមួន។ បានការយកចិត្តទុកដាក់អំពីរដ្ឋអំណាចភូមិភាគជំនួយគ្រួសារខ្ញុំផ្ទះមួយខ្នងតម្លៃជាង៤០លានដុង ខ្ញុំសប្បាយចិត្តខ្លាំងណាស់ សូមអរគុណរដ្ឋអំណាចគ្រប់ថ្នាក់តែងយកចិត្តទុកដាក់ដល់ជីវភាពរបស់ប្រជាជនដើម្បីយើងខ្ញុំមានផ្ទះនៅថ្មី ជីវភាពកាន់តែបានកែលម្អជាង។
គ្រួសារមីងថាច់ធីសេននៅភូមិទ្រឿងប៊ិញ ឃុំទ្រឿងខាញ់ ស្រុកឡុងភូ បានឧបត្ថម្ភផ្ទះថ្មី |
ទន្ទឹមនិងនោះ ឃុំនៅទាំងអនុវត្តគម្រោងផ្លាស់ប្តូររបរ ជំនួយមធ្យោបាយធ្វើដំណើរ មធ្យោបាយផលិតតាមតម្រូវការរបស់ប្រជាជនដូចៈ កង់ អគ្គិសនី ម៉ូតូ ម៉ាស៊ីនបូមទឹក ម៉ាស៊ីនបាញ់ថ្នាំ... នាពេលបច្ចុប្បន្ន ឃុំបានជំនួយផ្លាស់ប្តូររបរឱ្យ៥៦គ្រួសារដោយសរុបថវិកាជិត៦០០លានដុង។ គ្រួសារបងយ័ញថាយទុងនៅភូមិទ្រឿងថ ឃុំទ្រឿងខាញ់ជាគ្រួសារក្រ គ្មានមធ្យោបាយក្នុងការធ្វើដំណើរនិងធ្វើការ ប្រកបរបរធ្វើការឈ្នួលនិងធ្វើសំណង់។ ឃើញស្ថានភាពគ្រួសារលំបាកដូច្នេះ ឃុំបានជំនួយឱ្យគ្រួសារបងថវិកា១០លានដុងដើម្បីទិញម៉ូតូ បងទុងត្រេកអរចែករំលែក៖ រាល់ថ្ងៃ កូនប្រុសខ្ញុំទៅធ្វើការសំណង់ថ្ងៃណាក៏ទៅដោយសារបងប្អូនក្នុងភូមិ បានឃុំយកចិត្តទុកដាក់ឧបត្ថម្ភទើបគ្រួសារខ្ញុំទិញបានម៉ូតូ ហេតុនេះ ការធ្វើដំណើរនិងទៅធ្វើការក៏បានងាយស្រួលជាង។
គ្រួសារបងយ័ញថាយនៅភូមិទ្រឿងថ ឃុំទ្រឿងខាញ់ ស្រុកឡុងភូបានឧបត្ថម្ភទិញម៉ូតូ |
តាមសមមិត្ត ដាំងហុងផុង - អនុប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រឿងខាញ់ឱ្យដឹង៖ បក្សនិងរដ្ឋតែងយកចិត្តទុកដាក់យ៉ាងពិសេសដល់ជីវភាពរបស់ជនរួមជាតិខ្មែរ។ រាល់ឆ្នាំ ពីប្រភពទុនរបស់កម្មវិធី ឃុំបានជំនួយអនុវត្តច្រើនគម្រោងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមចំពោះគ្រួសារក្រ គ្រួសារក្បែរក្រ បានជួយសង្គមស្ថេរភាព ជំរុញកំណើនសេដ្ឋកិច្ច សុខុមាលភាពសង្គមបានធានា តាំងពីនោះអត្រាគ្រួសារក្ររបស់ឃុំថយចុះនៅត្រឹមតែ៥,៤៨%។
អាស្រ័យអនុវត្តមានប្រសិទ្ធភាពបណ្តាកម្មវិធី គម្រោង បានធ្វើឱ្យផ្លាស់ប្តូរជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជន ជួយឱ្យមាមីងក្រលំនឹងជីវភាព អភិវឌ្ឍសេដ្ឋកិច្ច។ ព្រមជាមួយនោះ រួមចំណែកពង្រឹងទំនុកចិត្តរបស់ប្រជាជនក្នុងការដឹកនាំរបស់បក្សនិងរដ្ឋក្នុងដំណាក់កាលនេះ។
ហុងទើ-អិនទ្វឹង
Thông tin bạn đọc
Đóng Lưu thông tin