សាមគ្គីកសាងជនបទថ្មី ក្រុងអរិយធម៌

Da lin 04:57, 28/11/2024

រយៈពេលកន្លង គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកគូឡាវយុង(សុកត្រាំង) បានពង្រីកតួនាទីក្នុងការចលនា ប្រមូលផ្តុំ សាមគ្គីប្រជាជនចូលរួមអនុវត្តបណ្តាការចលនាប្រឡងប្រណាំងពិសេស គឺការចលនា”ទូទាំងប្រ ជាជនសាមគ្គីកសាងជនបទថ្មី ក្រុងអរិយធម៌ “ រួមចំណែកពង្រីកកម្លាំងផែនមហាសាមគ្គីដើម្បីអនុវត្តសម្រេចជោគជ័យផែនការពីសេដ្ឋកិច្ច វប្បធម៌ សង្គមរបស់ភូមិភាគ។

បណ្តាបុគ្គលដែលមានស្នាដៃក្នុងការកសាងមហាសាមគ្គីជនជាតិនៅស្រុកគូវឡាវយុង(សុកត្រាំង) បានទទួលលិខិតសរសើរ។
បណ្តាបុគ្គលដែលមានស្នាដៃក្នុងការកសាងមហាសាមគ្គីជនជាតិនៅស្រុកគូឡាវយុង(សុកត្រាំង) បានទទួលលិខិតសរសើរ។
យល់​ច្បាស់​ពី​សារ​សំ​ខាន់​នៃ​ការ​ចលនា”ទូ​ទាំង​ប្រ​ជាជន​សាមគ្គី​កសាង​ជន​បទ​ថ្មី ក្រុង​អរិយ​ធម៌​ “ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ស្រុក​គូឡាវ​យុង​សហ​ការ​ជម្រុញ​ការ​ងារ​ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំ​ទូ​លាយ​ដល់​កម្មា​ភិបាល សមា​ជិក​និង​ប្រ​ជា​ជន ដោយ​ទង្វើ​យ៉ាង​សម្បូរ​បែប​។ តាម​នោះ​ គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ស្រុក​សហ​ការ​ជា​មួយ​បណ្តា​អង្គ​ការ​សមា​ជិក​ផ្សព្វ​ផ្សាយ​បាន​៦៥​លើក ដោយ​មាន​សមា​ជិក ប្រ​ជាជន​ចូល​រួម​ចំនួន​២.៣០០​នាក់​ ខ្លឹម​សារ​ផ្សព្វ​ផ្សាយ​ការ​ងារ​ដែល​ប្រ​ជាជន​អនុវត្ត​ក្នុង​ការកសាង​ជន​បទ​ថ្មី។ សព្វ​ថ្ងៃ​ គូវ​ឡាវ​យុង​បាន​សម្រេច​ស្រុក​ជន​បទ​ថ្មី ក្នុង​នោះ​ឃុំ​អាង​ថាញ់១ មាន​៣​លើក​បន្ត​បន្ទាប់​បាន​សម្រេច​ដំបូង​បង្អស់​ឃុំ​សម្រេច​ជន​បទ​ថ្មី ជន​បទ​ថ្មី​លើក​កម្ពស់​ ជន​បទ​ថ្មី​គំរូ​លើ​ភូមិ​ដ្ឋាន​ខេត្ត។ អំ​ណរ​អនុស្សា​វរីយ៍​៩៤​ឆ្នាំ​ទិវា​បង្កើត​រណសិរ្ស​ជន​ជាតិ​ឯក​ភាព​វៀត​ណាម-ទិវា​ប្រ​ពៃ​ណី​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម(១៨/​១១/​១៩៣០​-​១៨/​១១/​២០២៤) ស្រុក​គូឡាវ​យុង​បាន​ចាត់​តាំង​ជា​ច្រើន​សកម្ម​ភាព​សម្បូរ​បែប​ក្នុង​មណ្ឌល​អា​សយ​ជន។ ក្នុង​បរិយា​កាស​សប្បាយ​រីក​រាយ​ ទិវាបុណ្យ​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​នៅ​បណ្តា​មណ្ឌល​អាសយ​ជន​នៅ​លើ​ភូមិដ្ឋាន​ស្រុក​បានប្រ​ព្រឹត្ត​យ៉ាង​ផុល​ផុស​ រួម​ចំ​ណែក​ស្ងើច​សរ​សើរ​និង​លើក​ទឹក​ចិត្ត ក្នុង​ការ​ព្រួត​ដៃ​អនុវត្ត​កិច្ច​ចលនា​ទូ​ទាំង​ប្រ​ជាជន​សាមគ្គី​ក​សាង​ជន​បទ​ថ្មី ក្រុង​អរិយ​ធម៌​។

លោក​ឡឹម​វ៉ាំង​ហ៊ីប-នៅ​ឃុំ​អាង​ថាញ់​ដុង​បាន​ឱ្យ​ដឹង​៖ ពេល​កន្លង បក្ស​និង​រដ្ឋ បាន​ក​សាង​ទិស​ដៅ​អភិវឌ្ឍ​ភូមិ​ស្រុក​ស្រប​ចិត្ត​ប្រ​ជាជន។ តាម​នោះ​ប្រ​ជាជន​យើង​ខ្ញុំ​ត្រៀម​ខ្លួន​ចូល​រួម​បណ្តា​ការចលនា​នៅ​ភូមិ​ភាគ។ គំរូ​គឺ​ការ​ចលនា”ទូ​ទាំង​ប្រ​ជាជន​សាមគ្គី​ក​សាង​ជន​បទ​ថ្មី ក្រុង​អរិយ​ធម៌​“ ។ នេះ​ជា​ការ​ចលនា​មាន​អត្ថន័យ​ អាស្រ័យ​ហេតុ​នោះ​យើង​ខ្ញុំ​នឹង​ព្រួត​ដៃ​អនុវត្ត​ដើម្បី​ភូមិ​ស្រុក​ពីមួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន​។

តាម​សម​មិត្តង្វៀង​វ៉ាំង​អ៊ុក-ប្រ​ធាន​គណៈ​កម្មាធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ស្រុក​គូឡាវ​យុង ក្នុង​ទិវា​បុណ្យ​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ បណ្តា​សម​មិត្ត​ក្នុង​សមា​ជិក​គណៈ​អចិន្ត្រៃយ៍​ សមា​ជិក​គណៈ​ប្រ​តិបត្តិ​ការ​បក្ខ​ភាគ​ស្រុក​ក៏​បាន​ចូល​រួម​នៅ​តាម​មណ្ឌល​អា​សយ​ជន។ ក្នុង​ឱ​កាសនេះ​ ក៏​បាន​ជូន​ផ្ទះ​មហា​សាមគ្គី​៣​ខ្នង​ដល់​គ្រួសារ​ក្រ ក្បែរ​ក្រ​ជា​មួយ​ថវិកា​១៩០​លាន​ដុង។ ទន្ទឹម​នោះ​ ចាត់​តាំង​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​គោល​នយោ​បាយ​ គ្រួសារ​ក្រ គ្រួសារក្បែរ​ក្រ គ្រួ​សារ​ដែល​មាន​ជីវ​ភាព​លំ​បាក​លើ​ភូមិ​ដ្ឋាន​ស្រុក។

ថ្នាក់ដឹកនាំគណៈឃោសនាអប់រំបក្សស្រុកគូវឡាវយុង(សុកត្រាំង) និងថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកគូវឡាវយុងជូនអាហារូបករណ៍ដល់សិស្សក្រ រៀនពូកែ។
ថ្នាក់ដឹកនាំគណៈឃោសនាអប់រំបក្សស្រុកគូឡាវយុង(សុកត្រាំង) និងថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកគូឡាវយុងជូនអាហារូបករណ៍ដល់សិស្សក្រ រៀនពូកែ។

បណ្តា​សកម្ម​ភាព​ក្នុង​ការ​ចាត់​តាំង​ទិវាបុណ្យ​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​បានរួ​ម​ចំណែក​ពង្រីក​តួនាទី សក្តានុ​ភាព​របស់​បណ្តា​អង្គ​ការ​សមា​ជិក​ក្នុង​ការ​ចលនា​សមា​ជិក​ចូល​រួម​ចាត់​តាំង​អនុវត្ត​បណ្តា​ខ្លឹម​សារ​នៃ​ទិវា​បុណ្យ​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​។ បុណ្យ​មហា​សា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​នៅ​ទាំង​ជា​ឱកាស​ដើម្បី​ប្រ​ជាជន​យល់​ច្បាស់​ពី​ប្រ​វត្តិ​សាស្រ្ត ប្រ​ពៃ​ណី​របស់​រណសិរ្ស​មាតុ​ភូមិវៀត​ណាម​ពី​លទ្ធ​ផល​ដែល​សម្រេច​ក្នុង​ការ​ចលនា”ទូ​ទាំង​ប្រ​ជាជន​សាមគ្គី​កសាង​ជន​បទ​ថ្មី ក្រុង​អរិយ​ធម៌​“ គំរូ​ល្អ ការ​ងារ​ល្អ យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ស្ងើច​សរ​សើរ លើក​តម្កើង​បណ្តាសមូ​ហ​ភាព​ បុគ្គល​ដែល​មាន​ការ​គប់​វាល់​ច្រើន​ បណ្តា​ទម្រង់​មាន​ប្រ​យោជន៍​សម្រាប់​សហ​គមន៍​។ល។

ជា​មួយ​ការ​ចូល​រួម​យ៉ាង​សកម្ម មាន​ប្រសិ​ទ្ធ​ភាព​របស់​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀតណាម​ស្រុក​គូវ​ឡាវ​យុង ការ​ចលនា”ទូ​ទាំង​ប្រ​ជាជន​សាមគ្គី​កសាង​ជន​បទ​ថ្មី ក្រុង​អរិយធម៌​“ ពីមួយ​ថ្ងៃ​កាន់​តែ​ស៊ី​ជម្រៅ​និង​មាន​ភាព​ជាក់​ស្តែង​ សម​ស្រប​ជា​មួយ​លក្ខណៈ​ជាក់​ស្តែង​និង​សក្តានុ​ភាព​នៃ​ភូមិ​ភាគ​នី​មួយ​ៗ។ តាម​នោះ​ រួម​ចំណែក​ពង្រីក​កម្លាំង​ផែន​មហា​សាមគ្គី​ដើម្បី​កសាង​ភូមិ​ស្រុក​ពី​មួយ​ថ្ងៃ​កាន់​តែ​ល្អ​ប្រសើរ៕

ធៀង​ហាយ​-សុផល