ផ្លូវជនបទនៅតំបន់ជនរួមជាតិខ្មែរស្រុកថាញ់ទ្រី បានកសាងរឹងមាំ |
តាមអនុមន្ទីរជនជាតិស្រុកថាញ់ទ្រីអនុវត្តកម្មវិធីដំណាក់កាល១: ២០២១-២០២៥ស្រុកបានផ្តល់ផ្ទេរទុនជិត៦០ពាន់លានដុង។តាមនោះ ឧបត្ថម្ភដីនៅ ផ្ទះនៅឱ្យ៣៣៧គ្រួផ្លាស់ប្តូរមុខរបរ៤៧២គ្រួឧបត្ថម្ភទឹកប្រកបជីវភាព២៨៨គ្រួ។ ទន្ទឹមនោះ វិនិយោគសង់ថ្មី ជួសជុលសំណង់គមនាគមន៍ជនបទនៅបណ្តាឃុំ ភូមិលំបាក កសាងបណ្តាទម្រង់ចិញ្ចឹមជីវិត ចាត់តាំងបើកបណ្តាថ្នាក់បណ្តុះបណ្តាលរបរឱ្យពលករជាជនជាតិភាគតិច។ឆ្លងតាមនោះជីវភាពរបស់មាមីងខ្មែរបានកើនឡើងទិដ្ឋភាពជនបទមួយថ្ងៃកាន់តែមានសម្រស់។ពូថាច់ជៀងនៅភូមិទ្រុងញឹកឃុំឡឹមតឹងស្រុកថាញ់ទ្រីនិយាយ៖សព្វថ្ងៃផ្លូវគមនាគមន៍ជនបទតភ្ជាប់ភូមិតភ្ជាប់ឃុំនិងបណ្តាភូមិភាគជិតខាងប្រព័ន្ធធារាសាស្រ្តវិនិយោគសុក្រឹត ជួយមាមីងផលិតស្រូវ៣រដូវ/ឆ្នាំ អគ្គិសនី ទឹកអូសដល់ផ្ទះ។ល។ ទើបមាមីងងាយស្រួលក្នុងការផលិត លក់ដូរ។ សំខាន់កម្មវិធីនៅទាំងឧបត្ថម្ភផ្ទះនៅ បុលទុនរកស៊ី ផ្តល់ឈើពូជ សត្វចិញ្ចឹម តាំងពីនោះ មាមីងមានលក្ខណៈអភិវឌ្ឍផលិត នរណាក៏ខំប្រឹងរកស៊ី ទើបជីវភាពមួយថ្ងៃកាន់តែធូរធារ។ឯពូថាច់តឹមនៅឃុំទឹ្វងទឹកស្រុកថាញ់ទ្រីនិយាយ៖កម្មវិធីវិនិយោគធ្វើឱ្យតំបន់ជនបទអភិវឌ្ឍឥតឈប់ឈរ។ លេចធ្លោ សព្វថ្ងៃសាលាបានកសាងខែងរ៉ែងសម្រេចបទដ្ឋាន ទើបកូនចៅជនជាតិខ្មែរបានទៅរៀនគ្រប់ៗគ្នា ឃុំសារវ័ន្តបំបាត់ផ្ទះស្លឹក បេតិកភណ្ឌវប្បធម៌របស់ជនជាតិបានយកចិត្តទុកដាក់រក្សា ផ្លូវគមនាគមន៍បានកសាងរឹងមាំរាបរលូននិងរដ្ឋតែងបង្កលក្ខណៈបុលទុនអាទិភាពក្នុងផលិតអាជីវកម្ម ទើបតំបន់ជនបទទឹ្វងទឹកមានច្រើនអាជីវកម្ម ឯកជនជួញដូរដែលមាមីងខ្មែរធ្វើម្ចាស់។
តាមលោកលីវទ្រិនហ្វី-ប្រធានអនុមន្ទីរជនជាតិស្រុកថាញ់ទ្រី កម្មវិធីផ្សព្វផ្សាយលើភូមិដ្ឋានស្រុក បង្កបានជំហានវិវឌ្ឍន៍ច្បាស់ក្រឡែតក្នុងជីវភាព មាមីងខ្មែរ ធ្វើឱ្យទិដ្ឋភាពជនបទតំបន់ជនរួមជាតិខ្មែរអភិវឌ្ឍន៍។ តាំងពីនោះ អត្រាគ្រួសារក្រក្នុងជនជាតិភាគតិចរបស់ស្រុករាល់ឆ្នាំថយចុះជាង២% និងឆ្នាំ២០២៤ គ្រួសារខ្មែរក្រទូទាំងស្រុកនៅ៣,៨%។ ពីបណ្តាលទ្ធផលសម្រេចបាន រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម បន្ថយអត្រាគ្រួសារក្រជនជាតិខ្មែរនៅភូមិភាគ។ តាមនោះ ជីវភាពសម្ភារៈស្មារតីរបស់មាមីងខ្មែរបានកើនឡើង ជនបទមួយថ្ងៃកាន់តែផ្លាស់ថ្មី៕
ដាលីន-ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin