ភាពផ្លាស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរ

05:48, 15/11/2024

ប៉ុន្មាន​ឆ្នាំ​កន្លង​ គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់​និង​អង្គ​ការ​មហា​ជន​ក្នុង​ខេត្ត​បាន​កៀរ​គរប្រ​ភព​កម្លាំង​ ប្រ​មូល​ផ្តុំ​កម្ម​វិធី​ គម្រោង​ជា​ច្រើន​អនុ​វត្ត​ប្រ​សិទ្ធ​ភាព​នូវ​គោល​នយោ​បាយ​ជន​ជាតិ​របស់​បក្ស​និង​រដ្ឋ​។ បាន​ទទួល​ផល​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​ ដំ​ណាក់​កាល​២០២១​-២០៣០ ទិដ្ឋភាព​ជន​បទ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​កាន់​តែ​បាន​ប្រែ​ថ្មី​ ជីវ​ភាព​សម្ភារៈ​ ស្មា​រតី​របស់​ប្រ​ជា​ជន​បាន​លើក​កម្ពស់​។

ដងផ្លូវជនបទ នៅតំបន់ដែលមានជនរួមជាតិខ្មែររស់នៅច្រើនបានវិនិយោគរឹងមាំ
ដងផ្លូវជនបទ នៅតំបន់ដែលមានជនរួមជាតិខ្មែររស់នៅច្រើនបានវិនិយោគរឹងមាំ

សុក​ត្រាំង​ជា​ខេត្ត​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​ច្រើន​ ស្រូប​អត្រា​៣០,១៨​% ប្រ​ជា​ជន​ភាគ​ច្រើន​រស់​នៅ​ប្រ​មូល​ផ្តុំ​នៅ​តំ​បន់​ជន​បទ​។ ប៉ុន្មាន​ឆ្នាំ​ជិត​ៗនេះ​ ដោយ​យក​ចិត្ត​ទុក​ដាក់​​គិត​អា​នដល់​ជន​ជាតិ​ភាគ​តិ​ច​របស់​បក្ស​និង​រដ្ឋ​ ជន​រួម​ជាតិ​ខ្មែរ​សុក​ត្រាំង​បាន​អា​ទិភាព​ក្នុង​ការ​ទទួល​បាន​គោល​នយោ​បាយ​ឧប​ត្ថម្ភ​អភិ​វឌ្ឍ​ជា​ច្រើន​ ដើម្បី​ចាក​ផុត​ពី​ភាព​ក្រ បញ្ចូល​ផ្សំ​កម្ម​វិធី​ គម្រោង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ គួប​ផ្សំ​ជាមួយ​នឹង​ការ​ជំ​រុញ​ឧប​ត្ថម្ភ​ទុន​ ដើម្បី​មា​មីង​មា​នប្រ​ភព​កម្លាំង​វិនិ​យោគ​អនុ​វត្ត​ជឿន​លឿន​វិទ្យា​សាស្ត្រ បច្ចេក​ទេស​ក្នុង​ផលិត​។ ការគិត​អាន​សុខុ​មា​ល​ភាព​សង្គម​ មួយ​ជំ​ហាន​ម្តង​ៗ ផ្លាស់​ថ្មី​ទម្លាប់​អនុ​វត្ត​កសិ​កម្ម​អន់​ថយ​ រួម​ចំ​ណែក​យ៉ាង​សកម្ម​ដល់​ការ​បំ​បាត់​អត់​បន្ថយ​ក្រ លើក​កម្ពស់​ជីវភាព​ សម្ភារៈ​និង​ស្មា​រតី​របស់​ជន​រួម​ជាតិ​។ ហេតុ​ដូច្នេះ​  ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​សុក​ត្រាំង​បាន​អភិ​វឌ្ឍន៍​ឥត​ឈប់​ឈរ​ សេដ្ឋ​កិច្ច​គ្រួ​សារ​ឈាន​ឡើង​រៀង​រាល់​ថ្ងៃ​ ទិដ្ឋភាពជន​បទ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​កំ​ពុង​បាន​ផ្លាស់​ថ្មី​យ៉ាង​ឆាប់​រហ័ស​។ តាម​លោក​ឡឹមហ្វាងមូវ​ ​-​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ឱ្យ​ដឹង​៖ ប៉ុន្មា​ឆ្នាំ​កន្លង​ ខេត្ត​តែងយក​ចិត្ត​ទុក​ដាក់​​អា​ទិភាព​គិតអា​ន​ទាំង​សម្ភារៈ​ស្មា​រតី​ឱ្យ​ជន​ជាតិ​ភាគ​តិ​ច​និយាយ​រួម​ ជន​រួម​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក​។ ទន្ទឹម​នឹង​នោះ​ ខេត្ត​បាន​ផ្សព្វ​ផ្សា​យ​គោល​នយោ​បាយ​ជា​ច្រើន​ដើម្បី​ឧប​ត្ថម្ភ​ជន​ជាតិ​ភាគ​តិ​ច​ បង្ក​លក្ខ​ណៈ​ងាយ​ស្រួល​សម្រាប់​ជន​រួម​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ ឈាន​ឡើង​លំ​នឹង​ជីវ​ភាព​។ ក្រៅ​ពីនេះ​ ប្រ​មូល​ផ្តុំ​អា​ទិភាព​អនុ​វត្ត​នូវ​គោល​នយោ​បាយ​ គម្រោង​កម្ម​វិធី​។ ដោយ​ឡែក​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​ដំណាក់​កាល​២០២១-​២០៣០ សរុប​ថវិកា​២.១៣០​ពាន់​​៧៨១​លាន​ដុង ក្នុង​នោះ​ ឆ្នាំ​២០២២​-២០២៣​ បាន​បែង​ចែក​ជាង​៦៥៦​ពាន់​លាន​ ដុង បាន​អនុ​វត្ត​កសាង​១១៣​សំ​ណង់​ និង​ជួស​ជុល​ ថែទាំ​ហេដ្ឋា​រ​ចនា​សម្ព័ន្ធ​ចំ​នួន​៥០ នៅ​តំ​បន់​ដែល​មា​នជន​ជាតិ​ភាគ​តិ​ច​រស់​នៅ​ច្រើន​ ឧប​ត្ថម្ភ​ការ​អភិ​វឌ្ឍ​ផលិត​ ដោះ​ស្រាយ​ការ​ធ្វើ​ឱ្យ​ជន​ជាតិ​ភាគ​តិ​ច​... ឆ្លង​តាម​នោះ​ ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​មា​នការ​ប្រែ​ថ្មី​យ៉ាង​សកម្ម​ ជីវ​ភាព​សម្ភារៈ​ ស្មា​រតី​បាន​លើក​កម្ពស់​ ទិដ្ឋភាព​ជន​បទ​កាន់​តែ​រីក​ចម្រើន​។

ក្រៅ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ដឹក​នាំ​ចង្អុល​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​និង​គោល​នយោ​បាយ​ដទៃ​ផ្សេង​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ គណៈ​ជន​ជាតិ​ខេត្ត​ក៏​បាន​ជំ​នួយ​ការ​ជូន​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ធ្វើ​ល្អ​ការ​ងារ​គិតអា​នអភិ​វឌ្ឍ​បុព្វ​ហេតុ​អប់​រំ​ អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​ ណែ​នាំ​ជន​រួម​ជាតិ​អនុ​វត្ត​ល្អ​តាម​ការ​កំ​ណត់​របស់​ច្បាប់​ ធានា​សន្តិ​សុខ​សណ្តាប់​ធ្នា​ប់​ អនា​ម័យ​បរិស្ថាន​និង​អនុ​វត្ត​ផ្នត់​រស់​នៅ​វប្ប​ធម៌​ ធ្វើ​សេនា​ធិការ​អំ​ពី​ការ​ចាត់​តាំង​ពិធី​ជួប​ជុំ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ បុណ្យ​សែន​ដូន​តានិង​ពិធី​បុណ្យ​ធំ​ៗ​របស់​ជន​រួម​ជាតិ​ខ្មែរ​រៀង​រាល់​ឆ្នាំ។ ព្រះ​តេជគុណ​លីឌឹក-សមាជិកតំ​ណាង​រដ្ឋ​សភា​នីតិ​កាល​ទី១៥​ខេត្ត​សុក​ត្រាំង សមាជិក​ប្រ​ចាំ​ការ​ក្រុម​ប្រឹក្សា​អភិបាល​មជ្ឈិមសមាគម​ពុទ្ធ​សាសនា​វៀត​ណាម អនុប្រ​ធាន​គណៈ​អភិបាលសមាគម​ពុទ្ធ​សាសនា​វៀត​ណាម​ខេត្ត អនុ​ប្រ​ធាន​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត ព្រះ​ចៅ អធិការវត្ត​សំរោង (សង្កាត់៥) ទីក្រុង​សុក​ត្រាំង​មាន​សង្ឃ​ដី​កា​៖បច្ចុ​ប្បន្ន​បក្ស​និង​​រដ្ឋ​បាន​យក​ចិត្ត​ទុក​ដាក់​ដល់​ជីវភាព​ជន​រួម​ជាតិ​ខ្មែរ​ពិសេស​គិតអា​នឱ្យ​មា​មីង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ដូច​ជា​ ឧប​ត្ថម្ភ​ទុន​វិនិ​យោគ​អភិ​វឌ្ឍ​ផលិត​ ផ្លាស់​ប្តូរ​វិជ្ជា​ជីវៈ​ ចិញ្ចឹម​សត្វ​ ឧប​ត្ថម្ភ​ផ្ទះ​នៅ​ ដី​នៅ​ ដី​ផលិត​ អា​ទិ​ភាព​ផ្តោត​សំ​ខាន់​លើ​ប្រ​ភព​កម្លាំង​ ដើម្បី​ឧប​ត្ថម្ភ​វិនិ​យោ​គអភិ​វឌ្ឍគ្រប់​វិស័យ​នូវ​សំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​... តាំង​ពីនោះ​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​ទិដ្ឋភាពតំ​បន់​ជន​រួម​ជាតិ​មិន​បង្អង់​អភិ​វឌ្ឍន៍។

ជា​មួយ​គោល​នយោ​បាយក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​របស់​បក្ស​និង​រដ្ឋ​ ជីវ​ភាព​របស់​មា​មីង​ប្រែ​ថ្មី​រៀង​រាល់​ថ្ងៃ​ ច្រើន​គ្រួ​សារ​ដឹង​ពី​របៀប​អនុ​វត្ត​ល្អ​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ក្នុង​ផលិត​ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ គិត​គូរ​ធ្វើ​ការ​រក​ស៊ី​ប្រ​សិទ្ធ​ភាព​ ចំ​ណេះ​វិជ្ជា​បាន​លើក​កម្ពស់​។ មាន​គោល​នយោ​បាយ​ល្អ​ ជន​រួម​ជាតិ​តែង​រីក​រាយ​ ជឿ​ជាក់​លើ​ការ​ដឹក​នាំ​របស់​បក្ស​ ការ​គ្រប់​គ្រង​របស់​រដ្ឋ​និង​មា​នស្មា​រតី​ជាមួយ​សហគម​ន៍ រួម​កម្លាំង​កសាង​ជន​បទ​ថ្មី​ កសាង​មា​តុ​ភូមិ​សុក​ត្រាំង​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន​៕

ដាលីន