បណ្តាដងផ្លូវជនបទនៅស្រុកមីស្វៀង(សុកត្រាំង) កាន់តែរឹងមាំ ជីវភាពប្រជាជនកាន់តែរីកចម្រើន |
កសាងស្រុកជនបទថ្មីលើកកម្ពស់ជាភារកិច្ចសំខាន់ដំបូង នាពេលកន្លង ស្រុកមីស្វៀងបានបំផុសចលនាប្រឡងប្រណាំងយ៉ាងទូលំទូលាយក្នុងអង្គការនយោបាយសង្គមនិងទូទាំងប្រជាជន។ តាមលេខាបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនស្រុកមីស្វៀង ដាំងវ៉ាំងភឿង ភូមិភាគនឹងបន្តផ្តោតខ្លាំងលើការងារឃោសនាកសាងជនបទថ្មី សំខាន់គឺការផ្សព្វផ្សាយបណ្តាទម្រង់ល្អ របៀបធ្វើពូកែ។ ផ្លាស់ថ្មីនិងសម្បូរបែបទម្រង់ឃោសនា ដើម្បីឱ្យប្រជាជនយល់កាន់តែច្បាស់អំពីតួនាទី អត្ថប្រយោជន៍ជាក់ស្តែងក្នុងការកសាងជនបទថ្មីលើកកម្ពស់ ជនបទថ្មីគំរូ ដើម្បីប្រមូលផ្តុំការចូលរួមគប់វាល់យ៉ាងច្រើនពីប្រជាជន។ ស្រុកផ្តោតលើការចង្អុលការរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញផ្សារភ្ជាប់ជាមួយការកសាងជនបទថ្មីលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចក្នុងផលិតកសិកម្ម។ កៀរគរប្រជាជនយ៉ាងសកម្មដើម្បីផ្លាស់ប្តូររចនាសម័្ពន្ធដំណាំ សត្វចិញ្ចឹម រដូវ ជំរុញការផ្ទេរវិទ្យាសាស្ត្រ អនុវត្តការជឿនលឿនបច្ចេកទេសក្នុងផលិតផ្សារភ្ជាប់នឹងការប្រមូលទិញផលិតផល។ បណ្តាទម្រង់ចងសម្ព័ន្ធផលិតបានបើកទូលាយ គុណភាពផលិតផលកសិកម្មបានកែលម្អ រក្សាទម្រង់បង្គា-ស្រូវ ផ្ទៃដីធ្វើស្រូវពិសេស ស្រូវគុណភាពខ្ពស់ ស្រូបអត្រាខ្ពស់។ល។ ស្រុកអនុវត្តរចនាសម្ព័ន្ធឡើងវិញមានប្រសិទ្ធភាពនៃកសិកម្ម អភិវឌ្ឍសេដ្ឋកិច្ចជនបទ អនុវត្តល្អកម្មវិធីឃុំមួយផលិតផលមួយ (OCOP) ដើម្បីបង្កើនតម្លៃ អភិវឌ្ឍខ្លាំងរបរជនបទ ទេសចរណ៍ បង្កើនប្រសិទ្ធភាពសកម្មភាពរបស់សហករណ៍។ ឧបត្ថម្ភអាជីវកម្ម ផ្តើមអាជីព លើកកម្ពស់គុណភាពបណ្តុះបណ្តាល របរដល់ពលករ។ល។ រួមចំណែកបង្កើនប្រាក់ចំណូលដល់ប្រជាជនតាមទិសស្ថេរភាព។
ពិសេស កម្មវិធីទិសដៅជាតិកសាងជនបទថ្មី នៅតែបន្តផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាព ទិដ្ឋភាពជនបទកាន់តែរីកចម្រើន ជីវភាពប្រជាជន បានកែលម្អ។ គិតមកដល់ពេលនេះ ក្នុងចំណោម១០ ឃុំរបស់ស្រុក មាន១ឃុំជនបទថ្មីគំរូ (ឃុំដាយតឹម) ៧ឃុំជនបទថ្មីលើកកម្ពស់ រួមមានៈ (ង៉ុកដុង ហ្វាទូ១ ថាមដូង ហ្វាទូ២ ង៉ុកតូ យ៉ាហ្វា១និង យ៉ាហ្វា២) និង២ឃុំជនបទថ្មី។ តាមផែនការខិតខំ ដល់ចុងឆ្នាំ២០២៤ ឃុំហ្វាទូ១សម្រេចបទដ្ឋានជាតិ ឃុំជនបទថ្មីគំរូ កើនសរុបចំនួនឡើងដល់២ឃុំ ឃុំថាញ់គ្វើយបានសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់១៩/១៩កំហិត ឃុំថាញ់ភូបន្តលើកកម្ពស់នូវលក្ខឋានឃុំជនបទថ្មី ដោយឡែកចំពោះស្រុកមីស្វៀងកំពុងសម្រេចសំណុំបែបបទស្នើពិនិត្យ ទទួលស្គាល់ស្រុកសម្រេចបទដ្ឋានជនបទថ្មីលើកកម្ពស់នៅចុងឆ្នាំ២០២៤។ អាស្រ័យហេតុនេះ ទិដ្ឋភាពជនបទថ្មីនៅមីស្វៀងកាន់តេរីកចម្រើន ផ្លាស់ប្តូរយ៉ាងច្បាស់ក្រឡែត ជីវភាពសម្ភារៈ ស្មារតីរបស់ប្រជាជនកាន់តែមានភាពប្រសើរឡើង បរិស្ថានទេសភាពធានាបានភ្លឺ-បៃតង-ស្អាត-សុវត្ថិភាព ទីក្រុងបង្កើនការ វិនិយោគតាមទិសអរិយធម៌ ទំនើប សកម្មភាពវប្បធម៌ សិល្បៈ កីឡាបានរក្សាជាប្រចាំ បែបបទវប្បធម៌នៅមូលដ្ឋានបានពង្រឹង ប្រើប្រាស់មានប្រសិទ្ធភាព ហេដ្ឋារចនាសម្ព័ន្ធបានយកចិត្តទុកដាក់វិនិយោគ ធ្វើឱ្យប្រសើរឡើងព្រមៗគ្នា បង្កការលើកទឹកចិត្តដល់ការអភិវឌ្ឍ។
អាស្រ័យកម្មវិធីកសាងជនបទថ្មី ទិដ្ឋភាពជនបទបង្កបានភាពរឹងមាំ បៃតង ស្អាត បំពេញតាមតម្រូវការ ក្តីប្រាថ្នារបស់ប្រជាជន ធានាបានសុខុមាលភាពសង្គម វប្បធម៌ អប់រំ សុខាភិបាល អភិវឌ្ឍន៍ សន្តិសុខនយោបាយធានាបានសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនកាន់តែប្រសើរឡើង។ ការងារគិតអានដល់គ្រួសារគោលនយោបាយ គ្រួសារក្រ គ្រួសារដែលមានស្ថានភាពលំបាកនិងមុខសញ្ញាគាំពារសង្គមបានយកចិត្តទុកដាក់។ គិតដល់ចុងឆ្នាំ២០២៣ ស្រុកនៅគ្រួសារក្រត្រឹមតែ៣៦២គ្រួ ស្រូបអត្រា០,៨៨% ជាភូមិភាគដែលមានអត្រាគ្រួសារក្រទាបបំផុតរបស់ខេត្តសុកត្រាំង។ ដើម្បីលើកកម្ពស់គុណភាពលក្ខឋានអនុវត្តកម្មវិធីទិសដៅជាតិកសាងជនបទថ្មី លេខាបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនស្រុកមីស្វៀង ដាំងវ៉ាំងភឿង បានសង្កត់ធ្ងន់ថា ទិសដៅកសាងជនបទថ្មី ពិសេស គឺជនបទថ្មីគំរូត្រូវឆ្ពោះដល់ការយកគុណភាពជីវភាពរបស់ប្រជាជនធ្វើជាកត្តាសម្រាប់វាស់នូវលក្ខឋាន។ ដូច្នេះហើយ ទើបរួមចំណែកធ្វើឱ្យទិដ្ឋភាពជនបទថ្មីនៅលើភូមិដ្ឋានស្រុក ដើម្បីភូមិស្រុកកាន់តែមានភាពវិវឌ្ឍន៍។
ការផ្លាស់ប្តូររបស់មីស្វៀងនាបច្ចុប្បន្នគឺជាសក្ខីភាពនៃស្មារតីសាមគ្គី ម្ចាស់ការ ច្នៃប្រឌិត ផ្លាស់ថ្មី ក្នុងការគិតនិងសកម្មភាព ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវនៃគណៈកម្មាធិការបក្ស រដ្ឋអំណាច និងការសាមគ្គី រួមកម្លាំង ស្របមតិរបស់ប្រជាជនក្នុងការអនុវត្តចលនាកសាងជនបទថ្មី៕
ចន្ថា-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin