ដងផ្លូវជនបទនៅឃុំភូមីបានដាក់អំពូលភ្លើងអគ្គិសនី “អុជបំភ្លឺដងផ្លូវ” |
មានឱកាសមកដល់ឃុំភូមី ស្រុកមីទូ (សុកត្រាំង) ជាភូមិភាគដែលមានជនរួមជាតិខ្មែរ ស្រូបអត្រា៩២% ទិដ្ឋភាពជនបទនៅទីនេះមានភាពផ្លាស់ថ្មីដោយមានស្ពាន ផ្លូវបេតុងតភ្ជាប់ភូមិបម្រើការធ្វើដំណើរទៅមកបានងាយស្រួល អគារវប្បធម៌បានសាងសង់រឹងមាំរួមចំណែកធ្វើឱ្យតំបន់ជនបទមានភាពអភិវឌ្ឍន៍។ ជនរួមជាតិខ្មែរនៅភូមីមានការត្រេកអរយ៉ាងខ្លាំង ព្រោះទិដ្ឋភាពភូមិស្រុកមានភាពផ្លាស់ថ្មីយ៉ាងសកម្ម ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានពីមួយថ្ងៃកាន់តែសុក្រឹត មានគ្រួសារខ្មែរក្រជាច្រើនបានជំនួយផ្ទះនៅ ដីនៅ ដីផលិត ទុនអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ អូសខ្សែអគ្គិសនីសម្រាប់ប្រជុំជីវភាពនិងផលិត។ល។ ម៉្លោះហើយ ធ្វើឱ្យមានភាពវិវត្តន៍យ៉ាងច្បាស់នៃតំបន់ជនរួមជាតិខ្មែរ។ លោកថាច់សែន អ្នកមានប្រិយភាពតំបន់ជនជាតិខ្មែរឃុំភូមីឱ្យដឹង៖ មាមីងមានភាពសប្បាយរីករាយជាងរាល់ឆ្នាំ ពីព្រោះបានការយកចិត្តទុកដាក់របស់បក្ស រដ្ឋនឹងមានកម្មវិធីគោលនយោបាយជាច្រើនបានផ្សព្វផ្សាយល្អជូនជនរួមជាតិខ្មែរ ម៉្លោះហើយ ជីវភាពរបស់មាមីងមានភាពធូរធារគ្រាន់បើ។
ដងផ្លូវចូលទៅកាន់ភូមិស្រុករបស់ឃុំភូមីត្រង់រលូន ពីព្រោះបានដាំផ្កាលម្អ។ល។ ពេលយប់នៅតាមភូមិស្រុកមានអគ្គិសនីអុជបំភ្លឺ បង្កភាពងាយស្រួលសម្រាប់មាមីងធ្វើដំណើរទៅមក។ ចូលរួមកម្មវិធី “អុជបំភ្លឺដងផ្លូវ” របស់ភូមិភាគ ព្រះតេជគុណលីវហ្វៀង-ចៅអធិការវត្តពុទ្ធរង្សីបឹងកក់មានសង្ឃដីកា៖ ដោយឃើញគ្រឿងមធ្យោបាយបើកបរតាមដងផ្លូវច្រើន ម៉្លោះហើយ ទើបអាត្មាចលនាមាមីងពុទ្ធបរិស័ទគប់វាល់ជាង២០០លានដុង ដើម្បីកសាងបង្គោលអគ្គិសនីចំនួន៧០ដើមនិងដាក់អំពូលភ្លើងអគ្គិសនីចំនួន៧០ដោយប្រើថាមពលព្រះអាទិត្យ។ ដោយឃើញការនាំមកនូវផលប្រយោជន៍ច្រើនទើបមាមីងពុទ្ធបរិស័ទចូលរួមយ៉ាងសកម្ម។ សព្វថ្ងៃតាមដងផ្លូវពីផ្លូវខេត្ត ស្រុកមកមជ្ឈមណ្ឌលឃុំនិងតភ្ជាប់ភូមិនានាពេលយប់មានអគ្គិសនីអុជបំភ្លឺទាំងសងខាងផ្លូវ។ ថវិកាដែលចូលរួមកម្មវិធី “អុជបំភ្លឺដងផ្លូវ” តែងបានប្រជាជនស្ម័គ្រចិត្តគប់វាល់។ ទន្ទឹមនោះ រួមចំណែកធានាសន្តិសុខសណ្តាប់ធ្នាប់ បន្ថយគ្រោះថ្នាក់ចរាចរណ៍។ បងស្រីឡឹមសារឿងនៅឃុំភូមីឱ្យដឹង៖ ចូលរួមការចលនា រដ្ឋនិងប្រជាជនរួមគ្នាកសាងជនបទថ្មី ក្រុងអរិយធម៌ រយៈពេលកន្លង គ្រួសារខ្ញុំនិងមាមីងខ្មែរក្នុងភូមិតែងសកម្មចូលរួមពេលភូមិភាគបំផុសចលនា គប់វាល់រាប់រយលានដុងសម្រាប់កសាងស្ពាន ផ្លូវជនបទនិងដាក់អំពូលអគ្គិសនីអុជបំភ្លឺតាមដងផ្លូវជនបទ។ល។ លេខាបក្សឃុំភូមី-ស៊ើងសារ៉ាន់ឱ្យដឹង៖ ភូមីមានច្រើនភូមិមានជនរួមជាតិខ្មែរជិត១០០%។ សព្វថ្ងៃ តំបន់ជនបទនៅឃុំភូមីមានភាពវិវត្តន៍ ជីវភាពរបស់មាមីងតែងបានកែលម្អមិនឈប់ឈរ។ អាស្រ័យការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋទើបជីវភាពរបស់មាមីងខ្មែរពីមួយថ្ងៃកាន់តែមានភាពធូរធារ សុខដុមនិងសុភមង្គល។
ទិដ្ឋភាពជនបទនៅភូមីពីមួយថ្ងៃកាន់តែមានភាពអភិវឌ្ឍន៍ ភូមិស្រុកបានតភ្ជាប់គ្នាដោយមានដងផ្លូវគមនាគមន៍ជនបទអុជបំភ្លឺ ជាសក្ខីភាពនៃគោលការណ៍ដ៏ត្រឹមត្រូវនិងទង្វើយ៉ាងសមស្របមានប្រសិទ្ធភាពនៃរាល់គណៈកម្មាធិការបក្ស រដ្ឋអំណាច ព្រមទាំងការស្របចិត្តស្របគំនិតរបស់ជនរួមជាតិខ្មែរនៅទីនេះ៕
ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin