ដងផ្លូវជនបទបានចាក់បេតុងរឹងមាំ |
ដោយការប្តេជ្ញាចិត្តនិងការចូលរួមរបស់រដ្ឋអំណាចគ្រប់ថ្នាក់ពីខេត្តដល់មូលដ្ឋាន កម្មវិធីកសាងជនបទថ្មីបានក្លាយជាចលនាសាយភាយទូលំទូលាយ ទាក់ទាញការចូលរួមយ៉ាងសកម្មរបស់ទូទាំងប្រជាជន។
បណ្តាផ្លូវបេតុងត្រង់ភ្លឹង សាលារៀនខែងរ៉ែង ដំណាក់សុខាភិបាលទំនើប ប្រព័ន្ធផ្តល់ទឹកស្អាតនិងបណ្តាសំណង់ធារាសាស្ត្របានវិនិយោគព្រមៗគ្នា បានកែលម្អជីវភាពរបស់ប្រជាជន។ មកដល់ពេលនេះ ឃុំ១០០%ក្នុងខេត្តមានផ្លូវចាក់កៅស៊ូឬបេតុងដល់មជ្ឈមណ្ឌល គ្រួសារប្រជាជនជាង៩៨%បានប្រើប្រាស់អគ្គិសនីបម្រើឱ្យការរស់នៅនិងការផលិត។ ប្រពន្ធហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍខ្លាំង បានរួមចំណែកលើកកម្ពស់គុណភាពជីវភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងគ្រួសារក្របានថយចុះគួរកត់សំគាល់។ ពីគ្រួសារក្រ១០.៦៦១គ្រួនៅឆ្នាំ២០២១ មកដល់ចុងឆ្នាំ២០២៣ គ្រួសារក្របានថយចុះយ៉ាងច្រើន នៅត្រឹមតែ៤.១១៦គ្រួសារក្នុងជនជាតិភាគតិច។
លោកស៊ើងហៀង នៅភូមិតាយកុង ឃុំតាយវ៉ាំង ស្រុកត្រឹងដេ (សុកត្រាំង) ចែករំលែកក្តីរីករាយៈ “ប៉ុន្មានឆ្នាំកន្លង អាស្រ័យការយកចិត្តទុកដាក់និងវិនិយោគរបស់គ្រប់ថ្នាក់ បណ្តាផ្លូវតភ្ជាប់ភូមិ តភ្ជាប់ស្រុកបានកែលម្អយ៉ាងច្រើន។ ផ្លូវជនបទមួយថ្ងៃកាន់តែបានពង្រីក បណ្តាកំណត់ផ្លូវខូចខាតពីមុនបានជួសជុល។ មាមីងធ្វើដំណើរបានងាយស្រួល ដឹកជញ្ជូនទំនិញបានងាយស្រួលជាង អាស្រ័យហេតុនេះ កសិផលបានឈ្មួញប្រមូលទិញបានតម្លៃខ្ពស់ជាង”។
គិតមកដល់ខែកញ្ញាឆ្នាំ២០២៤ សុកត្រាំងសម្រេចបានបណ្តាសមិទ្ធិផលគួរចាប់អារម្មណ៍ក្នុងការអនុវត្តកម្មវិធីកសាងជនបទថ្មី។ ពីដើមឆ្នាំមកដល់ពេលនេះ ខេត្តបានកៀរគរថវិកាជាង២.៦៣២ពាន់លានដុងសម្រាប់កម្មវិធីនេះ។ មកដល់ពេលនេះ ៧០/៨០ឃុំរបស់ខេត្តបានសម្រេចលក្ខឋានជនបទថ្មី ក្នុងនោះមាន២០ឃុំសម្រេចបទដ្ឋានជនបទថ្មីលើកកម្ពស់និង២ឃុំសម្រេចបទដ្ឋានជនបទថ្មីគំរូ។ ជាពិសេស ៤ស្រុកនិងទីរួមខេត្តរបស់ខេត្តបានសម្រេចភារកិច្ចកសាងជនបទថ្មី បង្ហាញការប្តេជ្ញានិងខិតខំរបស់រដ្ឋអំណាចគ្រប់ថ្នាក់និងប្រជាជនក្នុងការលើកកម្ពស់គុណភាពនៃជីវភាព ហេដ្ឋារចនាសម្ព័ន្ធនិងអភិវឌ្ឍសហគមន៍ដោយចីរភាព។
មិនត្រឹមតែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ខេត្តនៅទាំងយកចិត្តទុកដាក់យ៉ាងពិសេសដល់ការអភិរក្សនិងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណី ជាពិសេសក្នុងជនរួមជាតិខ្មែរ។ បណ្តាពិធីបុណ្យដូចអកអំបុក-ប្រណាំងទូក ង និងបណ្តាពិធីបុណ្យធំរបស់ជនរួមជាតិខ្មែរបានចាត់តាំងជារៀងរាល់ឆ្នាំដោយទ្រង់ទ្រាយមួយថ្ងៃកាន់តែធំ។ ប្រការនេះមិនត្រឹមតែបង្ហាញនូវក្តីមោទនៈរបស់ប្រជាជននៅថែមទាំងជាកត្តាសំខាន់ជួយឱ្យខេត្តសុកត្រាំងក្លាយជាកន្លែងទេសចរណ៍ទាក់ទាញ រួមចំណែកលើកកម្ពស់តម្លៃវប្បធម៌ពិសេសរបស់ខេត្ត។
ឆុតសម្តែងក្នុងកម្មវិធីប្រគំភ្លេងពិណពាទ្យរបស់ជនរួមជាតិខ្មែរខេត្តសុកត្រាំងមានទ្រង់ទ្រាយច្រើនបំផុតវៀតណាម |
លោកកាវដូរ៉ា នៅឃុំថាញ់ភូ ស្រុកមីស្វៀង (សុកត្រាំង) ឱ្យដឹងៈ “ខ្ញុំឃើញថាបក្សនិងរដ្ឋយកចិត្តទុកដាក់ណាស់ចំពោះបណ្តាពិធីបុណ្យរបស់ជនរួមជាតិខ្មែរ ដូចជាបណ្តាពិធីបុណ្យក្នុងភូមិស្រុកនិងក្នុងវត្ត។ ជាពិសេស ពិធីបុណ្យអកអំបុក-ប្រណាំងទូកងរបស់ជនរួមជាតិខ្មែរបានទទួលស្គាល់ជាបេតិកភណ្ឌអរូបីថ្នាក់ជាតិ ពិសេសជាងនោះទៅទៀត ឆ្នាំនេះភ្លេងពិណពាទ្យរបស់ជនរួមជាតិខ្មែរនៅខេត្តសុកត្រាំងទើបបានទទួលស្គាល់ឯតទគ្គកម្មមានទ្រង់ទ្រាយសម្តែងច្រើនបំផុតវៀតណាម យើងខ្ញុំមានមោទនៈភាពណាស់”។
លោកហ្វិញង៉ុកញ៉ា-សមាជិកបក្សខេត្ត នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តឱ្យដឹង៖ យើងខ្ញុំកំណត់កសាងជនបទថ្មីដើម្បីគោលដៅក្រោយបង្អស់គឺលើកកម្ពស់ជីវភាពរបស់ប្រជាជននៅជនបទ។ ឆ្លងតាមនោះយើងខ្ញុំបានប្រមូលផ្តុំអនុវត្តមានប្រសិទ្ធភាពគម្រោងរចនាសម្ព័ន្ធឡើងវិញផ្នែកកសិកម្ម ជំរុញបើកទូលាយបណ្តាទម្រង់ផលិតសមស្របជាមួយសក្តានុភាពរបស់ភូមិភាគ។ លើកកម្ពស់តួនាទី បន្ទុករបស់រដ្ឋអំណាចគ្រប់ថ្នាក់ រណសិរ្សមាតុភូមិនិងបណ្តាអង្គការនយោបាយសង្គមក្នុងការងារដឹកនាំ ចង្អុលការនិងអនុវត្តកម្មវិធីកសាងជនបទថ្មី កៀរគររួមបញ្ចូលប្រភពកម្លាំង ជាពិសេសគឺរួមបញ្ចូលមានប្រសិទ្ធភាព៣កម្មវិធីទិសដៅជាតិ ជំរុញល្បឿនផ្ទេរប្រាក់បណ្តាប្រភពទុន។
ភាពផ្លាស់ថ្មីនៅភូមិស្រុករបស់សុកត្រាំងគឺជាសក្ខីភាពរស់រវើកឱ្យការរួមបញ្ចូលរវាងអត្តសញ្ញាណវប្បធម៌ប្រពៃណីនិងការអភិវឌ្ឍន៍ទំនើប។ បណ្តាដងផ្លូវបេតុងត្រង់ភ្លឹង បណ្តាសកម្មភាពអ៊ូអររបស់ពិធីបុណ្យនានា ទាំងអស់នោះឆ្លុះបញ្ចាំងឆន្ទៈឈានឡើងខ្លាំងក្លារបស់ប្រជាជន។ សុកត្រាំងថ្ងៃនេះមិនត្រឹមតែផ្លាស់ប្តូរទិដ្ឋភាពប៉ុណ្ណោះទេ ថែមទាំងសាយភាយភាពវិវឌ្ឍថ្មី មោទនៈឈានចូលដំណើរអភិវឌ្ឍស្ថិរភាព នាំមកនូវជីវភាពធូរធារនិងភាពសុខសាន្ត។
វឌ្ឍា
Thông tin bạn đọc
Đóng Lưu thông tin