ឆ្ពោះទៅកាន់ទិសដៅកសាងជនបទថ្មី

05:17, 08/11/2024

តាម​ផែន​ការ​ ស្រុក​ចូវ​ថា​ញ់ (សុក​ត្រាំង​) ខិត​ខំ​ដល់​ចុង​ឆ្នាំ២០២៤បាន​សម្រេច​ជាស្រុក​ជន​បទ​ថ្មី​។ ដើម្បី​អនុវត្ត​មាន​ប្រ​សិទ្ធភាព លើក​កម្ពស់​គុណ​ភាព​កម្ម​វិធី​ទិស​ដៅ​ជាតិ​​កសាង​ជន​បទ​ថ្មី ទីក្រុង​អរិយធម៌​។ ស្រុក​បាន​សម្រេច​បែប​បទ​ផ្ញើ​ជូន​មជ្ឈិម​វាយ​តម្លៃ​ ទទួល​ស្គាល់​ស្រុក​ចូវ​ថាញ់​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​។

ទិដ្ឋភាពតាមភូមិស្រុកដែលកសាងជនបទថ្មីនៅស្រុកចូវថាញ់ (សុកត្រាំង)
ទិដ្ឋភាពតាមភូមិស្រុកដែលកសាងជនបទថ្មីនៅស្រុកចូវថាញ់ (សុកត្រាំង)

ប៉ុន្មាន​ឆ្នាំ្ន​កន្លង​ ចូវ​ថា​ញ់​បាន​ប្រ​មូល​ផ្តុំ​វិនិ​យោគ​ប្រ​ព័ន្ធ​គមនា​គមន៍​ជន​បទ​ព្រម​ៗ​គ្នា​ បម្រើ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​បទ​។ គិត​មក​ដល់​សព្វ​ថ្ងៃ​ នៅ​លើ​ភូមិ​ដ្ឋាន​ស្រុក​មាន​ដង​ផ្លូវ​ចូល​ដល់​មជ្ឈ​មណ្ឌល​បាន​ចាក​បេតុង​សម្រេច​១០០%​ និង​មាន​ដង​ផ្លូវ​តាម​ភូមិ​បាន​ចាក់​បេតុង​រាប​រលូន​ទាំង​១០០% ធានា​ធ្វើ​ដំ​ណើរ​ទៅ​មក​បាន​ជុំ​ឆ្នាំ​។ ដល់​ចុង​ឆ្នាំ​២០២៣ ឃុំ​នា​នា​មានប្រ​ព័ន្ធ​ធារា​សាស្រ្ត​ស្តារ​ប្រ​ឡាយ​ ផ្គត់​ផ្គង់​ទឹក​សាប​សម្រាប់​បម្រើ​ ការ​ផលិត​កសិកម្ម​ក៏​ដូច​ជា​ការ​ចិញ្ចឹម​ជល​ផល​ ដាំ​ដុះ​។ បង​ទ្រឿង​ភូ​វិញ ឃុំ​អាង​ហ៊ីប ស្រុក​ចូវ​ ថាញ់​ឱ្យ​ដឹង​៖ ចាប់​ពីមាន​ប្រ​ឡាយ​ធារា​សាស្រ្ត​ មា​មីង​មិន​ខ្លាច​ខ្វះ​ទឹក​ស្រោច​ស្រព​មាន​ឱ​កាស​ដើម្បី​ថែទាំ​ការ​ដាំ​ដុះ ម្ល៉ោះ​ហើយ​ទិន្ន​ផល​ខ្ពស់​ សម្រេច​៦៣,៨​ថាំង​/ហិកតា។ អា​ស្រ័យ​ហេតុ​នោះ​ សេដ្ឋ​កិច្ច​គ្រួ​សារ​ពី​មួយ​ថ្ងៃ​កាន់​តែ​មាន​ភាព​ធូរ​ធារ។ ប្រ​ព័ន្ធ​មូល​ដ្ឋាន​សម្ភារៈ​វប្ប​ធម៌ កីឡា​នៅ​លើ​ភូមិ​ដ្ឋាន​ស្រុក​ពី​មួយ​ថ្ងៃ​កាន់​តែ​សុក្រឹត មាន​ភាព​រីក​ចម្រើន​ទាំង​បរិមាណ​។ ហេដ្ឋា​រចនា​សម្ព័ន្ធ​ពាណិជ្ជ​កម្ម​ជន​បទ​មាន​ការ​អភិ​វឌ្ឍ​ដោយ​មានផ្សា​រចំ​នួន​៥​បម្រើ​ការ​លក់​ដូរ​ទំ​និញ​។ អត្រា​ប្រ​ជា​ជន​ប្រើ​ប្រាស់​ទឹក​ស្អាត​សម្រេច​ជាង៨០%​ និង​ប្រើ​ប្រាស់​ទឹក​ស្រប​អនា​ម័យស​ម្រេច​១០០%​។ ព្រម​ជា​មួយ​នោះ​ស្រុក​នៅ​ទាំង​វិនិ​យោគ​ការ​ជួស​ជុល​មូល​ដ្ឋាន​សម្ភារៈ​សាលា​រៀន​ទើប​សាលា​សម្រេច​បទដ្ឋាន​ជាតិ​៩៧%។

លោក​ហា​យៀង នៅឃុំ​ភូតឹម ស្រុក​ចូវ​ថាញ់​បាន​ឱ្យ​ដឹង​៖ ចាប់​ពីមាន​កម្ម​វិធី​កសាង​ជន​បទ​ថ្មី ប្រ​ជា​ជន​យើង​ខ្ញុំ​ធ្វើ​ការ​បង្ក​បង្កើន​ផល​មាន​ភាព​ធូរ​ធារ ជីវភាព​ពី​មួយ​ថ្ងៃ​កាន់​តែ​លើក​កម្ពស់​។ ផ្ទះ​ទ្រុឌទ្រោម​ពីមុន​ បាន​ជំ​នួស​ដោយ​ផ្ទះ​ថ្ម ចំ​ណែក​គ្រួ​សារ​ក្របាន​រដ្ឋ​សង់​ផ្ទះ​មហា​សាម​គ្គី​ជូន​យ៉ាង​សម​រម្យ​។ បណ្តា​ទម្រង់​ផលិត​ថ្មី​ សេដ្ឋ​​កិច្ច​សហកា​រ​មួយ​ថ្ងៃ​កាន់​តែច្រើន​ជួយ​មា​មីង​មា​នលក្ខ​ណៈ​ជួយ​គ្នា​ទៅវិញទៅ​មក​ ទន្ទឹម​នោះ​ ជួយ​​បន្ថយ​ក្នុង​ការ​ផលិត​ លើកកម្ពស់​ទិន្ន​ផល​កែ​លម្អ​គុណ​ភាព​ផលិត​ផល អនុ​វត្ត​រចនា​សម្ព័ន្ធ​ កសិកម្ម​តាម​ទិស​តម្លៃ​ទីផ្សារ​និង​អភិ​វឌ្ឍ​ដោយ​ចីរភាព​។ ប៉ុន្មាន​ឆ្នាំ​​កន្លង​ ស្រុក​បាន​ម្ចាស់​ការ​ផ្សព្វ​ផ្សាយ​ផែន​ការ​ជម្រុញ​កសិករ​បង្វែរ​រចនា​សម្ព័ន្ធ​តាម​រដូវ​កាល​កសាង​ បង្ហាញ​បណ្តា​ទម្រង់​ជឿន​លឿន​ពី​កម្ម​វិធី​អភិ​វឌ្ឍ ​អនុ​វត្ត​វិទ្យា​សាស្រ្ត​បច្ចេក​វិជ្ជា​ដូច​ ទម្រង់​ត្រ​សក់​ស្រូវ​ក្នុង​រោង​សំ​ណាញ់​ ដាំ​ឈូក​យក​មើម ដាំ​ដំ​ណាំ​ក្នុង​វាល​ស្រែ​។ល។ មក​ដល់​សព្វ​ថ្ងៃ​ បង្កើត​បាន​ក្រុម​​សហ​ករណ៍​ចំ​នួន​១៦​ក្រុម​កំ​ពុង​សកម្ម​ភាព​លើ​​វិស័យ​កសិកម្ម​ដោយ​មាន​សមា​ជិក​ចំ​នួន​១.២០០​រូប​។ ផ្សព្វ​ផ្សា​យក​សាង​វាល​ស្រែ​ឈ្លាស​វៃ​នៅ​សហករ​ណ៍​ភឿក​អាង​ដោយ​មាន​ផ្ទៃ​ដី​ចំ​នួន​៦០​ហិក​តា បាន​អនុ​វត្ត​ដោយ​យន្ត​កម្ម​ព្រម​ៗ​គ្នា ស្រុក​កំ​ពុង​អភិ​វឌ្ឍ​ភូមិ​របរ​ផ្សារ​ភ្ជាប់​នឹង​ទេស​ចរណ៍​ជីវ​ស្ថាន​ដើម្បី​ទាញ​យក​ផល​ពី​សក្តា​នុ​ភាព​របស់​ភូមិ​ភាគ​លើក​កម្ពស់​តម្លៃ​កសិផល ផលិត​ផល​ប្រ​ពៃ​ណី​។

លោក​ទ្រឿង​ក្វុក​ឌៀង-​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ចូវ​ថាញ់​ឱ្យ​ដឹង​៖ ដើម្បី​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី ក្នុង​ឆ្នាំ​២០២៤ ស្រុក​នឹង​ខិត​ខំ​ ពង្រីក​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​បណ្តា​ប្រ​ភព​ទុន​របស់​មជ្ឈិម​ប្រ​ភព​កម្លាំង​ពី​អង្គ​ភាព​នា​នា​និង​កម្លាំង​ផ្ទៃ​ក្នុង​របស់​ភូមិ​ភាគ​ដើម្បី​ប្តេជ្ញា​ក្នុង​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ផ្លាស់​ប្តូរ​ការ​គិតរបស់​កសិករ​ បន្ថយ​ក្រ​ឱ្យ​បាន​ឆាប់​រហ័ស​ ចីរភាព​។ ក្នុង​នោះ​ ស្រុក​តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​កសាង​បណ្តា​ផលិត​ផល​ពិសេស​ ផលិត​ផល OCCOP ជំ​នួយ​សេដ្ឋ​កិច្ច​សមូហ​ភាព​។ល។ ជា​មួយ​បណ្តា​វិធាន​ការ​ព្រម​ៗគ្នា​ ចូវ​ថាញ់​ខិត​ខំ​​​នឹង​សម្រេច​ភារ​កិច្ច​កសាង​ស្រុក​ជន​បទ​ថ្មី​៕

ចន្ថា