ក្តីរីករាយពេលទទួលបានផ្ទះថ្មីរបស់គ្រួសារជនរួមជាតិខ្មែរនៅភូមិតឹងគ្វីបេ ឃុំតឹងហ៊ឹង ស្រុកឡុងភូ |
ជាឃុំដែលមានជនរួមជាតិខ្មែររស់នៅកុះករ ពេលកន្លង ថ្នាក់ដឹកនាំឃុំ ពិសេសគឺគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំតឹងហ៊ឹងបានចលនាសប្បុរសជនសម្រាប់គិតអានជនជាតិភាគតិច។ សមមិត្តឡឹមមិញតឹម-ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំតឹងហ៊ឹង ស្រុកឡុងភូបានឱ្យដឹង៖ ពេលកន្លង គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំសហការជាមួយផ្នែកនានា ចលនាបណ្តាអង្គការ បុគ្គលក្នុងនិងក្រៅភូមិភាគចាត់តាំងការងារជំនួយដល់គ្រួសារក្រ ក្បែរក្រ គ្រួសារជួបការលំបាក សិស្សក្រសង្វាតរៀននិងបណ្តាសំណង់សម្រាប់ប្រជាជនមួយចំនួនទៀតសរុបតម្លៃជិត១០ពាន់លានដុង។ ចំពោះស្ថានភាពលំបាករបស់គ្រួសារពូលីសៅ នៅភូមិតឹងគ្វីបេ ឃុំតឹងហ៊ឹងបានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំចលនាថវិកាសម្រាប់ជំនួយសង់ផ្ទះជូន តម្លៃ៥០លានដុង។ ពូលីសៅបានឱ្យដឹង៖ គ្រួសារខ្ញុំជាគ្រួសារក្រគ្មានលទ្ធភាពភាពសង់ផ្ទះនៅ បានរដ្ឋអំណាចភូមិភាគពិនិត្យសង់ផ្ទះមហាសាមគ្គី គ្រួសារខ្ញុំគប់វល់ថវិកាបន្ថែមដើម្បីសង់ផ្ទះមួយខ្នងបានសម្រេច គ្រួសារមានក្តីរីករាយណាស់និងអរគុណគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំនិងស្រុកដែលបានជំនួយគ្រួសារខ្ញុំមានកន្លែងនៅលំនឹង ស្ងប់ចិត្តខិតខំពលកម្មផលិត។ លោកង្វៀងហ៊ូវមិញ-ប្រធានគណៈការងាររណសិរ្សភូមិតឹងគ្វីបេ ឃុំតឹងហ៊ឹង ស្រុកឡុងភូបានឱ្យដឹង៖ គិតដោយឡែកអាណត្តិកាល២០១៩-២០២៤ ឆ្លងតាមការជំនួយរបស់រណសិរ្សគ្រប់ថ្នាក់ បណ្តាសប្បុរសជនបានសង់ថ្មីនិងជួសជុលផ្ទះមហាសាមគ្គីនិងផ្ទះមេត្តាធម៌ចំនួន៥០ខ្នង ជូនគ្រួសារខ្មែរក្រ ក្នុងមួយខ្នងតម្លៃ៤៤លានដុងដល់៥០លានដុង ជួយគ្រួសារមានផ្ទះនៅរឹងមាំ ស្ងប់ចិត្តពលកម្មផលិត ជាជំហានចាកផុតក្រ សព្វថ្ងៃ ក្នុងភូមិគ្មាននៅផ្ទះទ្រុឌទ្រោមទៀតឡើយ។ រាល់ឆ្នាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំតឹងហ៊ឹងបានកសាងផែនការចលនាមូលនិធី “ដើម្បីអ្នកក្រ” កម្មវិធីសុខុមាលភាពសង្គមដើម្បីគិតអានជូនអ្នកក្រ រួមចំណែកអនុវត្តទិសដៅបន្ថយក្រនិងអភិវឌ្ឍដោយចីរភាព។ ក្រៅពីនោះ ឃុំតឹងហ៊ឹងនៅទាំងផ្សព្វផ្សាយកសាងគម្រោង៣ពីការអភិវឌ្ឍផលិត ធ្វើការបង្កបង្កើនផលសហគមន៍ ចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចឆ្នាំ២០២២និងឆ្នាំ២០២៣ ឃុំបានជូនសត្វចិញ្ចឹមចំនួន៥៤ក្បាលឱ្យគ្រួសារចំនួន៣៤គ្រួ ដោយតម្លៃ៧៨៣លានដុង។ ជួសជុលផ្ទះមហាសាមគ្គីចំនួន៣ខ្នង ជួយគ្រួសារជួបការលំបាកពិនិត្យព្យាបាលជំងឺ ចំនួន១៤គ្រួសារនិងជូនអំណោយចំនួន១៧៩ ចំណែកឱ្យគ្រួសារក្រនិងក្បែរក្រ។ល។ ក្នុងប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំបានចលនាកសាងបង្កលក្ខណៈជួយគ្រួសារចំនួន១៨៧គ្រួមានផ្ទះនៅរឹងមាំ ដោយតម្លៃជិត៩ពាន់លានដុងដើម្បីលើកទឹកចិត្តមាមីងឈានឡើងចាកផុតក្រ។
បណ្តាទង្វើមានអត្ថន័យរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំបានការស្របមតិរបស់គណៈ ផ្នែក អង្គការមហាជនឃុំ។ តាមនោះ បណ្តាការចលនាមានភាពសាយភាយយ៉ាងខ្លាំង បង្កការស្របមតិ សាមគ្គី ព្រួតដៃទូទាំងប្រព័ន្ធនយោបាយក្នុងការអនុវត្តការងារសុខុមាលភាពសង្គម។ គិតដល់ចុងឆ្នាំ២០២៣ អត្រាគ្រួសារក្ររបស់ឃុំថយចុះនៅត្រឹមតែ១១១គ្រួ ស្រូបអត្រា៣,៩៦% និងគ្រួសារក្បែរក្រ៤៤គ្រួ ស្រូបអត្រា១,៥៧% ប្រាក់ចំណូលមធ្យមសម្រេចជិត៦០លានដុង/ម្នាក់/ឆ្នាំ៕
ចន្ថា-សុផល
Thông tin bạn đọc
Đóng Lưu thông tin