ជាភូមិភាគដែលមានជនរួមជាតិខ្មែររស់នៅជាង៧៤% រស់នៅប្រមូលផ្តុំដូចជា ដាវវៀង ឡាវយេន និងតាអុង ឃុំវៀងប៊ិញ ស្រុកត្រឹងដេ (សុកត្រាំង) ។ ប៉ុន្មានឆ្នាំកន្លង ដោយបានការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និង រដ្ឋអំណាចគ្រប់ថ្នាក់ក្នុងផ្សព្វផ្សាយអនុវត្តបណ្តាគោលនយោបាយជនជាតិ ពិសេស គឺកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាលទី១ (២០២១-២០២៥) បង្កកម្លាំងយ៉ាងធំធេងសម្រាប់ប្រជាជនឈានឡើង តាំងពីនោះ ជីវភាពរបស់មាមីងពីមួយថ្ងៃកាន់តែកែលម្អ សេដ្ឋកិច្ចជាជំហានអភិវឌ្ឍលំនឹង។
គ្រួសារបងឡឹមវណ្ណា នៅភូមិឡាវយេន ឃុំវៀងប៊ិញ (ស្រុកត្រឹងដេ)បានជំនួយផ្ទះនៅពីគម្រោង១ឆ្នាំ២០២៤ |
តាមរាយការណ៍លទ្ធផលអនុវត្តកម្មវិធីឆ្នាំ២០២៤ ឃុំបានបែងប្រភពទុនគឺចំនួន៧១០លានដុងក្នុងនោះថវិកាមជ្ឈិម គឺ៥៧៩លានដុងនិងប្រភពថវិកាភូមិភាគគឺ១៣១លានដុងដើម្បីអនុវត្តបណ្តាគម្រោង១ គម្រោង៣គម្រោង៤និងគម្រោង១០។ គ្រួសារបងឡឹមវណ្ណានៅភូមិឡាវយេនឃុំវៀងប៊ិញ (ស្រុកត្រឹងដេ) ជាគ្រួសារក្រ មានជីវភាពជួបការលំបាក គ្មានដីផលិត ប្តីប្រពន្ធបងធ្វើការឈ្នួលនៅទីក្រុងទុកកូននៅជាមួយជីដូន។ មុននេះ គ្រួសារបងរស់នៅផ្ទះទ្រុឌទ្រោមនិងមិនសុវត្ថិភាព យល់ច្បាស់ពីស្ថានភាពរបស់គ្រួសារបង ឃុំបានជំនួយសង់ផ្ទះដោយតម្លៃ៤០លានដុង។ មីងថាច់ធីយេត ម្តាយរបស់បងវណ្ណារីករាយឱ្យដឹង៖ កូនខ្ញុំទៅធ្វើការឈ្នួលនៅស្រុកឆ្ងាយ ខ្ញុំនៅផ្ទះនិងចៅ កាលមិនទាន់មានផ្ទះថ្មីពេលភ្លៀងមកខ្ញុំតែងខ្លាចផ្ទះរលំ ប៉ុន្តែដោយការយកចិត្តទុកដាក់របស់រដ្ឋអំណាចភូមិភាគបានកសាងផ្ទះថ្មីឱ្យគ្រួសារខ្ញុំ ខ្ញុំសប្បាយរីករាយនិងអរគុណណាស់។ ទន្ទឹមនោះឃុំនៅទាំងប្រមូលផ្តុំវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ បម្រើការផលិត ជីវភាពក្នុងតំបន់ជនជាតិភាគតិច។ ចាប់តាំងពីដើមឆ្នាំមកដល់សព្វថ្ងៃ ឃុំបានជួសជុលស្ពានចំនួន២របស់ភូមិដាវវៀង ឃុំវៀងប៊ិញជាមួយថវិកាជាង១០០លានដុង។ ពូថាច់មេន នៅភូមិដាវវៀង ឃុំវៀងប៊ិញបានឱ្យដឹង៖ពីមុនស្ពានទ្រិញសឿងបាក់បង្កាន់ដៃសងខាងនិងស្រុតក្បាលស្ពានដូច្នេះធ្វើដំណើរទៅមកនិងដឹកជញ្ជូនកសិផលតែងជួបការលំបាក។ឆ្នាំនេះដោយបានការយកចិត្តទុកដាក់របស់រដ្ឋអំណាចភូមិភាគឃុំជួសជុលស្ពានឡើងវិញតាមនោះការធ្វើដំណើរទៅមកបានងាយស្រួល។
ស្ពានទ្រិញសឿងនៅភូមិដាវវៀង ឃុំវៀងប៊ិញ បានជួសជុលរួចរាល់បង្កភាពងាយស្រួលសម្រាប់មាមីងធ្វើដំណើរទៅមកនិងដឹកជញ្ជូនកសិផល។ |
តាមសមមិត្តង្វៀងថាញ់ហូវ-ប្រធានគណៈកម្មាធិការប្រជាជនឃុំវៀងប៊ិញបានឱ្យដឹង៖ ការផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពនៃកម្មវិធី គម្រោងនានាលើភូមិដ្ឋានឃុំ រួមចំណែកជម្រុញអភិវឌ្ឍសេដ្ឋកិច្ចផ្សារភ្ជាប់នឹងដោះស្រាយល្អបណ្តាបញ្ហាសង្គម បន្ថយក្រឆាប់ ចីរភាព បម្រួញគម្លាតពីការរស់នៅ ប្រាក់ចំណូលរបស់តំបន់ជនជាតិភាគតិចប្រៀបនឹងមធ្យមរួមរបស់ឃុំ បន្ថយភូមិលំបាកពិសេស កសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមឆ្លើយតបសំណូមពរ ភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងជីវភាពរបស់ប្រជាជន រក្សាសន្តិសុខនយោបាយ សណ្តាប់ សុវត្ថិភាពសង្គម ពង្រឹង បង្កើនផែនមហាសាមគ្គីទូទាំងជនជាតិ លើកកម្ពស់ក្តីទំនុកចិត្តរបស់ជនរួមជាតិចំពោះបក្សនិងរដ្ឋ រួមចំណែកអនុវត្តជោគជ័យបណ្តាសេចក្តីសម្រេចលេខ៧០/NQ-HĐND ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ របស់ក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឆ្នាំ២០២៣៕
ហុងទើ-សុផល
Thông tin bạn đọc
Đóng Lưu thông tin