ជាភូមិភាគដែលមានជនរួមជាតិខ្មែររស់នៅច្រើន បច្ចុប្បន្ន ឃុំឡុងភូមានអ្នកមានប្រិយភាពក្នុងសហគមន៍ចំនួន៩រូប បានប្រជាជនទំនុកចិត្តបោះជ្រើសនិងមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជន។ ពង្រីកតួនាទីគំរូឈានមុខ អ្នកមានប្រិយភាពចលនាប្រជាជនយ៉ាងសកម្ម ដើម្បីគប់វាល់ថវិកា កម្លាំងពលកម្ម បរិច្ចាគដីធ្វើផ្លូវ កសាងហេដ្ឋារចនាសម្ព័ន្ធជនបទដោយមានសមត្ថភាព “និយាយប្រជាជនជឿ ធ្វើប្រជាជនធ្វើតាម”។
ពូថាច់សូផ អ្នកមានប្រិយភាពភូមិបឹងធំ ឃុំឡុងភូ ស្រុកឡុងភូ ជាកម្មាភិបាលចូលនិវត្តន៍ដែលមានច្រើនការគប់វាល់ក្នុងចលនានៅភូមិភាគ។ ពូសូផចែករំលែក៖ បានប្រជាជនទំនុកចិត្តជ្រើសធ្វើជាអ្នកមានប្រិយភាព ខ្ញុំតែងចូលរួមក្នុងការសម្រុះសម្រួលវិវាទ ជម្លោះក្នុងភូមិ។ ខ្ញុំនៅទាំងចលនាប្រជាជនចូលរួមសង់ស្ពានបេតុង ជួសជុលផ្លូវបេតុង ទីប៉ាឆានៅភូមិបឹងធំ សរុបថវិកាជិត៣០០លានដុង ដោយមានជាង១០០គ្រួសារចូលរួមសាងសង់។ ទន្ទឹមនឹងនោះ ក្នុងឱកាសបុណ្យធំៗរបស់ជនជាតិ ខ្ញុំក៏បានកៀរគរប្រជាជន សប្បុរសជនក្នុងនិងក្រៅឃុំ ចូលរួមគប់វាល់ឧបត្ថម្ភគ្រួសារក្រ គ្រួសារក្បែរក្រ គ្រួសារដែលមានស្ថានភាពលំបាក អ្នកវ័យចាស់ឯកោ។ល។ មានអង្ករជាង១,៥តោន ទឹកប្រាក់និងរបស់របរប្រើប្រាស់ សរុបថវិកាជាង៥០លានដុង/លើក។ ទន្ទឹមនឹងនោះ ជាមួយតួនាទីជាគណៈកម្មការវត្តកំពង់មានជ័យទឹកប្រៃ ទីរួមស្រុកឡុងភូ រៀងរាល់រដូវវិស្សមកាល ពូនិងគណៈកម្មការវត្តបើកថ្នាក់បង្រៀនអក្សរខ្មែរដល់ក្មួយៗក្នុងសហគមន៍ រួមចំណែកថែរក្សាភាសាអក្សររបស់ជនជាតិ។
ពូថាច់សូផ អ្នកមានប្រិយភាពភូមិបឹងធំ ឃុំឡុងភូ ស្រុកឡុងភូ (សុកត្រាំង) ជាកម្មាភិបាលចូលនិវត្តន៍។ |
ក្រៅពីកម្មាភិបាលចូលនិវត្តន៍ អ្នកមានប្រិយភាពឃុំឡុងភូក៏ជាអ្នកផលិត ធ្វើអាជីវកម្មពូកែ ក្នុងនោះ មានពូស៊ើងគេន នៅភូមិបឹងឡុង ឃុំឡុងភូ (ឡុងភូ) ដែលមានបទពិសោធន៍ច្រើនឆ្នាំធ្វើកសិកម្មនិងចិញ្ចឹមសត្វនាំមកនូវប្រសិទ្ធភាពខ្ពស់ ពូបានប្រជាជនទំនុកចិត្តជ្រើសធ្វើអ្នកមានប្រិយភាពក្នុងឃុំជាង៦ឆ្នាំកន្លង។ ពូបានចែករំលែកបទពិសោធន៍យ៉ាងសកម្មក្នុងការធ្វើស្រែចំណាយថវិកាតិច ប៉ុន្តែបានទិន្នផលខ្ពស់និងបច្ចេកទេសចិញ្ចឹមជ្រូក គោនាំមកនូវប្រាក់ចំណេញច្រើនដល់ប្រជាជនក្នុងភូមិ។ ចំពោះការចលនាកសាងជនបទថ្មី ពូកៀរគរនិងរួមកម្លាំងជាមួយប្រជាជនចូលរួមធ្វើស្មៅ ដាំដើមឈើនៅតាមសងខាងផ្លូវ ធ្វើឱ្យទិដ្ឋភាពផ្លូវជនបទកាន់តែបៃតង-ស្អាត។
ពូស៊ើងគេនអ្នកមានប្រិយភាពភូមិបឹងឡុង ឃុំឡុងភូ (ឡុងភូ) ផលិតធ្វើអាជីវកម្មពូកែ។ |
កំណត់ច្បាស់តួនាទីរបស់អ្នកមានប្រិយភាពក្នុងការកសាងប្រព័ន្ធនយោបាយនៅមូលដ្ឋាន រៀងរាល់ឆ្នាំ បក្ខភាគ រដ្ឋអំណាចគ្រប់ថ្នាក់ តែងចាត់តាំងសន្និបាតហ្វឹកហាត់ ដើម្បីផ្តល់ព័ត៌មានអំពីគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ ស្ថានភាពសេដ្ឋកិច្ច-សង្គមនិងបណ្តាភារកិច្ចទិសដៅអភិវឌ្ឍរបស់ខេត្ត។ ទន្ទឹមនឹងនោះ ខេត្តនៅទាំងចាត់តាំងបណ្តាសន្និបាតស្ងើចសរសើរអ្នកមានប្រិយភាពក្នុងការឃោសនា ចលនាមានប្រសិទ្ធភាពនូវគោលនយោបាយជនជាតិ ចំពោះជនជាតិភាគតិចក្នុងសហគមន៍។
ពូក្វិតគីមត្វង-ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងភូឱ្យដឹង៖ នាពេលកន្លង អ្នកមានប្រិយភាពបានពង្រីកតួនាទីរបស់ខ្លួនក្នុងការងារឃោសនា ចលនាប្រជាជនអនុវត្តគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ។ អ្នកមានប្រិយភាពក៏មានតួនាទីអភិរក្សនិងពង្រីកវប្បធម៌ជនជាតិ។ ចូលរួមចលនាបង្កមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធមូលនិធិជួយអ្នកក្រ រួមចំណែកកែលម្អជីវភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ធានាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមដល់ប្រជាជននៅលើភូមិដ្ឋាន៕
ហុងទើ
Thông tin bạn đọc
Đóng Lưu thông tin