អតីតយុទ្ធជនឃុំឡុងភូធ្វើល្អការងារសមាគម

04:58, 07/11/2024

សមា​គមអតីត​យុទ្ធ​ជន​ឃុំ​ឡុង​ភូ ស្រុក​ឡុង​ភូ (សុក​ត្រាំង​) តែង​ខិត​ខំ​បំ​ពេញ​ល្អ​ការ​ងារ​សមា​​គមពង្រីក​តួនា​ទីរបស់​កម្មា​ភិបាល​ សមា​ជិក ឆ្លង​តាម​ការ​ចូល​រួម​យ៉ាង​សកម្ម​មា​នប្រ​សិ​ទ្ធ​ភាព​ក្នុង​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ ​រួម​ចំ​ណែក​ជាមួយ​នឹង​រដ្ឋ​អំ​ណាច​សម្រេច​ជោគ​​ជ័យ​ភារកិច្ច​នយោ​បាយ​នៅ​ភូមិ​ភាគ​។

សមមិត្តគីមជីធៀង (ទីពីរពីឆ្វេង) ប្រធានសមាគមអតីតយុទ្ធជនឃុំឡុងភូតែងចុះសួរសុខទុក្ខ លើកទឹកចិត្តដល់សមាជិកអតីតយុទ្ធជន
សមមិត្តគីមជីធៀង (ទីពីរពីឆ្វេង) ប្រធានសមាគមអតីតយុទ្ធជនឃុំឡុងភូតែងចុះសួរសុខទុក្ខ លើកទឹកចិត្តដល់សមាជិកអតីតយុទ្ធជន

សមា​គមអតីត​យុទ្ធ​ជន​ឃុំ​ឡុង​ភូ បច្ចុ​ប្បន្ន​​មា​នសមា​ជិកចំ​នួន​២០៦រូប​ ក្នុង​នោះ​សមា​ជិក​ជាជន​ជាតិ​ខ្មែរ​ចំ​នួន​១៣០រូប​ ស្រូប​អត្រា​៦៣%​សរុប​ចំ​នួន​សមា​ជិកក្នុង​ទូទាំង​ឃុំ​។ ស្ថាន​ភាព​ជីវភាព​របស់​សមា​ជិក​អតីត​យុទ្ធ​ជន​ប៉ុន្មា​ន​ឆ្នាំ​កន្លង​​ជួប​ការ​លំ​បាក​ច្រើន​ អត្រា​សមា​ជិក​ក្រ​មាន​ចំ​នួន​៨,៧៣% អត្រា​សមា​ជិក​ បង្គួរ​ ធូរ​ធារមា​នត្រឹម​ជាង​១០% សមា​ជិកក្រ​ជាជន​ជាតិ​ខ្មែរ ស្រូប​អត្រា​១៤,៥៦%។ ផ្អែក​លើ​​មូល​ដ្ឋាន​នោះ​សមា​គមបាន​សហកា​រ​យ៉ាង​​សកម្ម​ជាមួយ​គណៈ​ផ្នែក​ អង្គ​ការ​មហា​ជន​និង​ធនា​គារ​គោល​នយោ​បាយ​សង្គម​ ដើម្ប​ស្វែង​រក​មធ្យោ​បាយ​ឱ្យ​សមា​ជិក​អតីត​យុទ្ធ​ជន​ទទួល​បាន​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ បុល​ទុន​សម្រាប់​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។ សមមិត្ត​គីម​ជី​ធៀង-ប្រ​ធាន​សមា​គម​អតីត​យុទ្ធ​ជន​ឃុំ​ឡុង​ភូឱ្យ​ដឹង​៖ សមា​គម​កៀរ​គរ​បាន​៣,៧៥៥​ពាន់​លាន​ដុង​ពី​បណ្តា​ប្រ​ភព​ទុន​ឱ្យ​សមា​ជិក​អតីត​យុទ្ធ​ជន​ចំ​នួន​១៥៨រូប​ បុល​ កសាង​ទម្រង់​សេដ្ឋ​កិច្ច​​ដូច​ជាៈ ចិញ្ចឹម​សត្វ​ ផលិត​ធ្វើ​អា​ជីវ​កម្ម ក្នុង​នោះ​ ទុន​ដែល​សមា​ជិក​គប់​វាល់​ជាង​១៦០​លាន​ដុង ឱ្យ​សមា​ជិក​៣៨រូប​ខ្ចី​ដោយ​ឥត​គិត​ប្រាក់​ចុង​ការ​ទុន​បុល​អា​ទិភាព​ពីធនា​គារ​គោល​នយោ​បាយ​សង្គម​​ស្រុក​មា​នចំ​នួន​១,៨៥១ពាន់​លាន​ដុង ឱ្យ​សមា​ជិក​ចំ​នួន​៦៦​រូប​បុល​ទុន​ដើម្បី​​អនុ​វត្ត​ទម្រង់​អភិ​វឌ្ឍសេដ្ឋ​កិច្ច​គ្រួ​សារ​។ តាំង​ពីនោះ​ សមា​ជិក​អតីត​យុទ្ធ​ជន​មាន​ប្រាក់​ចំ​ណូល​កើន​ជាបន្ត​បន្ទាប់​ ជីវភាព​សមា​ជិក​មួយ​​ជំ​ហាន​ម្តង​ៗ​បាន​កែ​លម្អ​។ បណ្តា​សមា​ជិក​បាន​ឧប​ត្ថម្ភ​ទុន​ដើម្បី​អភិ​វឌ្ឍសេដ្ឋ​កិច្ច​ ឈាន​ឡើង​ចាក​ផុត​ក្រ​ស្ថេរ​ភាព​គំ​រូ​ដូច​ជាៈ សមា​ជិក​ស៊ើង​ឡុក​សាខា​សមា​គម​ភូមិ​សុក​មើយ សមា​ជិក​ដាវ​ឌើ​ឡឹម​ហ្វាយ​​ឌិញ​លី​សាខា​សមា​គម​​ភូមិ​បឹង​ធំ​… ពេល​រៀប​ការ​ជួប​ការ​លំ​បាក​ច្រើន​តែ​ដោយ​កម្លាំង​ចិត្ត​ជា “កង​ទ័ព​អ៊ំ​ហូ” មិន​ខ្លាច​លំ​បាក ​ឧស្សាហ៍​ព្យា​យាម​ក្នុង​ពល​កម្ម​ផលិត​ពី​ធ្វើ​ការ​ឈ្នួល​ ចេះ​ប្រិត​សំ​ចៃ​សន្សំ​ទុន​ ដើម្បី​​អភិ​វឌ្ឍ​ចិញ្ចឹម​សត្វ​… ឆ្លង​កាត់​បណ្តា​សមា​ជិក​អតីត​យុទ្ធ​ជន​សន្សំ​ប្រាក់​ទិញ​ដី​ ទិញ​ឧប​ករណ៍​ផលិត​សង់​ផ្ទះ​ថ្មី​ស្អាត​រឹង​មាំ​ ទិញ​របស់​របរ​ប្រើ​ប្រាស់​ក្នុង​គ្រួ​សារ​និង​បម្រើ​ឱ្យ​ផលិត​កសិ​កម្ម​។ ប្រ​ការ​ដែល​គួរ​ឱ្យ​សរ​សើរ​សមា​ជិក​អតីត​យុទ្ធ​ជន​មិន​ត្រឹម​តែ​ជម្នះ​ការ​លំ​បាក​ដើម្បី​ឈាន​ឡើង​ក្នុង​ជីវ​ភាព​នៅ​ទាំង​សកម្ម​ចូល​រួម​បណ្តា​ចលនា​នៅ​ភូមិ​ភាគ​។

ពីលទ្ធ​ផល​សកម្ម​ភាព​ខាង​លើ ​សមា​គម​អតីត​យុទ្ធ​ជន​ឃុំ​ឡុង​ភូ​បាន​គប់​វាល់​យ៉ាង​សកម្ម​ក្នុង​ការ​អនុ​វត្ត​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ​បន្ត​ផ្លាស់​ថ្មី​ខ្លឹម​សារ វិធី​សកម្ម​ភាព​របស់​សមា​គម​ធានា​ជាក់​ស្តែង ប្រ​សិទ្ធ​ភាព ​ម្ចាស់​ការ​អនុ​វត្ត​ល្អ​ការ​ងារ​ប្រ​ជា​ចលនា​នៅ​មូល​ដ្ឋាន​ ពង្រីក​បាន​តួនា​ទី​របស់​ខ្លួន​ រួម​ចំ​ណែក​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ពង្រឹង​សន្តិ​សុខ​ការ​ពារ​ប្រ​ទេស​នៅ​ភូមិ​ភាគ​។

ដាលីន