យកចិត្តទុកដាក់គិតអានជីវភាពអភិវឌ្ឍសេដ្ឋកិច្ចដល់ជនជាតិភាគតិច

04:57, 18/11/2024

រួម​ជាមួយ​នឹង​គោល​នយោ​បាយ​ផ្តោត​លើ​ការ​អភិ​វឌ្ឍផលិត​ បង្កើន​ប្រាក់​ចំ​ណូល​ លើ​កកម្ពស់​​ជីវភាព​របស់​ជន​ជាតិ​ភាគ​តិ​ច​។ ក្នុង​ប៉ុន្មា​ន​ឆ្នាំ​កន្លង​ ឃុំ​តាយវ៉ាំង​ ស្រុក​ត្រឹង​ដេ (សុក​ត្រាំង​) បាន​ផ្សព្វ​ផ្សា​យគោល​នយោ​បាយ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​ ឱ្យ​គ្រួ​សារ​ក្រ ក្បែរ​ក្របាន​អនុ​វត្ត​ទាន់​ពេល​ បន្ត​ពង្រឹង​ទំ​នុក​ចិត្ត​របស់​ប្រ​ជា​ជន​លើ​ការ​ដឹក​នាំ​របស់​បក្ស​ តួនា​ទីដឹក​នាំ​របស់​រដ្ឋ​អំ​ណាច​គ្រប់​ថ្នា​ក់​។

មីងថាច់ធីចន្ធី នៅភូមិហាបូ ឃុំតាយវ៉ាំង ស្រុកត្រឹងដេ (សុកត្រាំង)បានឧបត្ថម្ភផ្ទះនៅឆ្នាំ២០២៣
មីងថាច់ធីចន្ធី នៅភូមិហាបូ ឃុំតាយវ៉ាំង ស្រុកត្រឹងដេ (សុកត្រាំង)បានឧបត្ថម្ភផ្ទះនៅឆ្នាំ២០២៣

ឃុំ​តាយវ៉ាំង​ ស្រុក​ត្រឹង​ដេ ជាភូមិ​ភាគ​ដែល​មា​ន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​ ស្រូប​អត្រា​ជា​ង​៧៥%។ ជាមួយ​នឹង​ការ​ប្តេជ្ញា​ ខិត​ខំ​ប្រឹង​ប្រែង​របស់​ភូមិ​ភាគ​គ្រប់​ថ្នា​ក់​ក្នុង​ការ​ផ្តោត​លើ​ការ​គិតអា​នអភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​ដល់​ជន​ជាតិ​ភាគ​តិ​ច​ បាន​នាំ​មក​នូវ​ប្រ​សិ​ទ្ធភាព​ជាក់​ស្តែង។ ពីប្រ​ភព​ទុន​នៃ​កម្ម​វិធី​ ទិសដៅ​ជាតិ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​ នៅ​តំ​បន់​ជន​​ជាតិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​ (២០២១- ២០២៥) ពីឆ្នាំ​២០២២ដល់​ឆ្នាំ​២០២៤ ផែន​ការ​បែង​ចែក​ទុន​ថវិកា​ដែល​បាន​ប្រ​គល់​ឱ្យ​ឃុំ​​គឺ​ជិត​១៦​ពាន់​លាន​ដុង (ទុន​ថវិកា​មជ្ឈិម​ជិត​១៤ពាន់​លាន​ដុង ទុន​ថវិកា​ភូមិ​ភាគ​ជិត​២ពាន់​លាន​ដុង) ដើម​ឆ្នាំ​២០២៤ ចំ​ពោះ​គម្រោង​១ ឃុំ​ផ្តោត​សំ​ខាន់​លើ​ការ​ឧប​ត្ថម្ភ​ ផ្ទះ​នៅ​ដល់​២០គ្រួ​សារ​ក្រ ក្បែរ​ក្រ សរុប​ថវិកា​ជាង​ ១ពាន់​លាន​ដុង។ ជាគ្រួ​សារ​បាន​ឧត្ថម្ភផ្ទះ​នៅ​ពីប្រ​ភព​ទុន​នៃ​កម្ម​វិធី​ មីង​ថា​ច់​ធីចន្ធី នៅ​ភូមិ​ហាបូ ឃុំ​តាយ​វ៉ាំង​ បាន​ចែក​រំ​លែក​យ៉ាង​សប្បាយ​រីក​រាយ​៖ ដោយ​ឃើញ​ស្ថាន​ភាព​លំ​បាក​រ​បស់​គ្រួ​សារ​ខ្ញុំ​ ពូក​ម្មា​ភិបាល​ឃុំ​បាន​ចុះ​មក​សួរ​សុខ​ទុក្ខ​ស្ថាន​ភាព​ បន្ទាប់​មក​បាន​ឧប​ត្ថម្ភ​ផ្ទះ​នៅ​​តម្លៃ​៤០លាន​ដុងខ្ញុំ​សប្បាយ​​ចិត្ត​ណាស់​ព្រោះ​ពីពេល​នេះ​ទៅ​គ្រួ​សារ​ខ្ញុំ​មា​នទី​កន្លែង​នៅ​រឹង​មាំអរ​គុណ​រដ្ឋ​ដែល​យក​ចិត្ត​ទុក​ដាក់​គិត    ​អា​ន​ជីវភាព​ប្រ​ជា​ជន​ ទើប​យើង​ខ្ញុំ​ស្ងប់​ចិត្ត​ក្នុង​ការ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​។

រួម​ជាមួយ​នោះ​ ឃុំ​នៅ​ទាំង​ឧប​ត្ថម្ភ​ផ្លាស់​ប្តូរ​របរ​ដល់​៤៩គ្រួ​សារ​ ជាគ្រួ​សារ​ក្រ គ្រួ​សារ​ក្បែរ​ក្រ គ្រួ​សារ​មា​នស្ថាន​ភាព​គ្រួ​សារ​លំ​បាក​តាម​ការ​កំ​ណត់​របស់​រដ្ឋ​ សរុប​ទុន​ជិត​៥០០លាន​ដុង។ គ្រួ​សារ​ពូគីមហួងនៅ​ភូមិ​ហាបូ ឃុំ​តាយវ៉ាំង​ មា​នស្ថាន​ភាព​គ្រួ​សារ​លំ​បាក​ គ្មា​ន​ដី​ផលិត​ រៀង​រាល់​ថ្ងៃ​​ប្រ​ពន្ធ​ពូជិះ​កង់​ទៅ​ធ្វើ​ការ​ឈ្នួល​ ពូឈឺ​មិនអា​ច​ធ្វើ​ការ​។ ឃើញ​ស្ថាន​ភាព​បែប​នោះ​ ឃុំ​បាន​ជួយ​ឧប​ត្ថម្ភ​គ្រួ​សារ​ពូ​ចំ​នួន​១០លាន​ដុង ទិញ​ម៉ូតូ​មួយ​គ្រឿង​ ដើម្បី​គ្រួ​សារ​ងាយ​ស្រួល​ទៅ​ធ្វើ​ការ​។ ពូហួង​ឱ្យ​ដឹង​៖ មា​នម៉ូតូ​ប្តី​ប្រ​ពន្ធ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ អរ​គុណ​រដ្ឋ​អំ​ណាច​​ភូមិ​ភាគ​ដែល​តែងបង្ក​លក្ខ​ណៈ​ងាយ​ស្រួល​​ដើម្បី​យើង​ខ្ញុំ​មា​នមធ្យោ​បាយ​ជួយ​ដល់​ការ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​គ្រួ​សារ​។

តាម​សមមិត្ត​ថា​ច់​ក្វុកថា​យ-ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​តាយវ៉ាំង​ឱ្យ​ដឹង​៖ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ដឹក​នាំ​ចង្អុល​ការ​របស់​រដ្ឋ​អំ​ណាច​គ្រប់​ថ្នា​ក់​ក្នុង​ការ​ប្រ​មូល​ផ្តុំ​គិតអា​នជីវភាព​សម្ភារៈ​និង​ស្មា​រតី​របស់​ប្រ​ជា​ជន​ គួប​ផ្សំ​ជាមួយ​ការ​ខិត​ខំ​ឈាន​ឡើង​របស់​ប្រ​ជា​ជន​ បាន​នាំ​មក​នូវ​ប្រ​សិ​ទ្ធ​ភាព​ជាក់​ស្តែង។ ពីប្រ​ភព​ទុន​កម្ម​វិធី​បាន​ជួយ​ឧប​ត្ថម្ភ​ការ​អនុ​វត្ត​គម្រោង​ដល់​មុខ​សញ្ញា​ទទួល​ផលជាគ្រួ​សារ​ក្រ ក្បែរ​ក្រ​នៅ​លើ​ភូមិ​ដ្ឋាន​ឃុំ​ រួម​ចំ​ណែក​ស្ថេរ​ភាព​សង្គម​ ជំ​រុញ​កំ​ណើន​សេដ្ឋ​កិច្ច​ ធា​នា​សុខុ​មា​ល​ភាព​សង្គម​។ ​ទន្ទឹម​នឹង​នោះ​ ឃុំ​នៅ​ទាំង​បន្ត​ជំ​រុញ​ផ្តល់​ផ្ទេរ​ថវិកា​សម្រាប់​អនុ​វត្ត​គម្រោង​ផ្សេង​ៗចំ​ណុះ​កម្ម​វិធី​ ត្រួត​ពិនិត្យ​ដំណើរ​ការ​អនុ​វត្ត​ វាយ​តម្លៃ​លទ្ធ​ផលការ​អនុ​វត្ត​គម្រោង​។ តាំង​ពីនោះ​ ដាក់​ចេញ​ទិសដៅ​ដំណោះ​ស្រាយ​ទាន់​ពេល​ អនុ​វត្ត​ទិស​ដៅ​ត្រឹម​ត្រូវ​ ចំ​មុខ​សញ្ញា​ដើម្បី​ឧប​ត្ថម្ភ​ទាន់​ពេល​ដល់​មា​មីង​កំ​ពុង​ជួប​ការ​លំ​បាក​ ទំ​នុក​ចិត្ត​ក្នុង​ការ​ឈាន​ឡើង​អភិ​វឌ្ឍសេដ្ឋ​កិច្ច​ កែលម្អ​ជីវភាព​គ្រួ​សារ​។

ដោយ​ការ​ផ្សព្វ​ផ្សា​យមា​នប្រ​សិ​ទ្ធភាព​ផ្តោត​លើ​ការ​គិតអា​នជីវភាព​ អភិ​វឌ្ឍសេដ្ឋ​កិច្ច​របស់​មា​មីង​​នៅ​លើ​ភូមិ​ដ្ឋាន​ បាន​រួម​ចំ​ណែក​ផ្លាស់​ប្តូរ​ទិដ្ឋ​ភាព​ជន​បទ​។ ដោយ​មា​នការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​និង​ស្មា​រតី​សាម​គ្គី​ ផ្សា​រភ្ជាប់​រវាង​បណ្តា​ជន​ជាតិ​ ជឿ​ជាក់​ថា​ ឃុំ​តាយវ៉ាំង​ នឹង​សម្រេច​​បាន​ជោគ​​ជ័យ​នូវ​ទិស​ដៅ​ ភារកិច្ច​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​កសាង​ជន​បទថ្មី​​នា​ពេល​ខាង​មុខ​៕

ហុង​ទើ-លីហាន់​