![]() |
កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត ជូនអំណោយដល់មាមីងក្រនៅឃុំវិញហាយ ទីរួមខេត្តវិញចូវ (សុកត្រាំង) |
ទម្រង់ “តូប០ដុងដើម្បីអ្នកក្រ” បានអនុវត្តនៅប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា ឃុំវិញហាយ ទីរួមខេត្តវិញចូវ (សុកត្រាំង)។ ទម្រង់នេះ បានអនុវត្តរៀងរាល់ខែដោយកម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្តចលនាបណ្តាអង្គការ បុគ្គលសប្បុរសជនចូលរួមគប់វាល់។ តូបរួមមានៈ អង្ករ ស្ករ ទឹកត្រី ប្រេងឆា ប៉ីចេង ទឹកស៊ីអ៊ីវ សម្លៀកបំពាក់។ល។ ព្រមទាំងមានបន្លែ ផ្លែឈើអាស្រ័យអង្គភាពផលិត។ វរសេនីយ៍ត្រីហូមិញធៀង ស្នងការនយោបាយប៉ុស្តិ៍ការពារព្រំដែនវិញហាយ ទីរួមខេត្តវិញចូវឱ្យដឹង៖ ទម្រង់អនុវត្តសម្រាប់ម្ហូបអាហារ បន្លែ ផ្លែឈើនិងរបស់របរប្រើប្រាស់គ្រប់ប្រភេទ ដើម្បីជួយដល់មាមីងដែលមានស្ថានភាពលំបាកខ្លាំង។ ចំណែកអ្នកវ័យចាស់ដែលឯកោ អ្នកពិការ អង្គភាពចាត់កម្មាភិបាលចុះទៅដល់ផ្ទះ។ ទម្រង់នេះមានអត្ថន័យជាក់ស្តែង រួមចំណែកលើកកម្ពស់គុណសម្បត្តិដ៏ថ្លៃថ្លារបស់ “កងទ័ពអ៊ំហូ” ក្នុងស្ថានភាពថ្មី។ ទន្ទឹមនឹងនោះ នៅទាំងពង្រីកភាពខ្នះខ្នែង ច្នៃប្រឌិតរបស់កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនក្នុងការកសាងកម្មវិធី ទម្រង់ ការអនុវត្តល្អអំពីការងារចលនាមហាជន។
រៀងរាល់ឆ្នាំ ប៉ុស្តិ៍ការពារព្រំដែនឡាយហ្វាទីរួមខេត្តវិញចូវ បានសហការជាមួយវត្តទេព្វារាមព្រៃជាប់ ឃុំឡាយហ្វា ទីរួមខេត្តវិញចូវ ចាត់តាំងឱ្យសិស្សចំនួន៣៣រូប ចូលរួមរៀនអក្សរខ្មែរថ្នាក់ទី១និងទី២។ ថ្នាក់រៀនមានរយៈពេល២ខែ បង្រៀនដោយកម្មាភិបាល យុទ្ធជនជាជនជាតិខ្មែរតាមកម្មវិធីក្រសួងអប់រំនិងបណ្តុះបណ្តាល។ ក្រៅពីរៀនអក្សរខ្មែរ សិស្សនៅទាំងបានកម្មាភិបាលប៉ុស្តិ៍ការពារព្រំដែនបង្រៀនពីរបៀប “បង្ការ ទប់ស្កាត់ការពារលង់ទឹក” និង “បង្ការ ទប់ស្កាត់ការពារការរំលោភបំពានផ្លូវភេទ” សុវត្ថិភាពចរាចរណ៍។ ឆ្លងតាមនោះ ជួយប្អូនៗសិស្សានុសិស្សក្តាប់និងអនុវត្តចំណេះដឹង ជំនាញជាមូលដ្ឋាន ដើម្បីជួយការពារខ្លួន។
អនុវត្តកម្មវិធី “ជួយប្អូនៗទៅសាលារៀន” កងទ័ពការពារព្រំដែនខេត្ត ជូនអាហារូបករណ៍ចំនួន៨៧២ចំណែក កង់១៦៥គ្រឿង សៀវភៅចំនួន៥០.០០០ក្បាលដល់សិស្សក្រនិងសិស្សជនជាតិខ្មែរដែលមានស្ថានលំបាក ជម្នះការលំបាករៀនបានល្អនៅលើភូមិដ្ឋានតំបន់ព្រំដែនសមុទ្រចំណុះទីរួមខេត្តវិញចូវ ស្រុកត្រឹងដេនិងស្រុកគូឡាវយុង។ វរសេនីយ៍ឯកង្វៀងទ្រីវមេន អគ្គស្នងការនយោបាយកងទ័ពការពារព្រំដេនសុកត្រាំង ឱ្យដឹង៖ ប្រសិទ្ធភាពនៃកម្មវិធី ទម្រង់បានជួយមាមីងជម្នះការលំបាកឈានឡើងក្នុងជីវភាព ពិសេស សិស្សក្រមានលក្ខណៈទៅសាលារៀន។ តាំងពីនោះ រូបភាពកងទ័ពផ្កាយពណ៌ខៀវបានភ្លឺចែងចាំង រួមចំណែកក្នុងការកសាងជំហរយុទ្ធសាស្ត្ររឹងមាំនៅតំបន់ព្រំដែនសមុទ្រ។ កងទ័ពការពារព្រំដែនខេត្តនឹងចង្អុលការដល់អង្គភាពបន្តកសាងទម្រង់ កម្មវិធីជាក់ស្តែងជាច្រើន ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ ស្មារតីរបស់ប្រជាជននិងកសាងភូមិដ្ឋានតំបន់ព្រំដែនសមុទ្ររឹងមាំលើគ្រប់វិស័យ។
នេះជាការងារដ៏មានអត្ថន័យជាក់ស្តែងរបស់កងទ័ពការពារព្រំដែនសុកត្រាំង តែងតែឆ្ពោះដល់សហគមន៍ដោយស្មារតី “មិនទុកចោលនរណាម្នាក់” ចែករំលែកក្តីស្រឡាញ់ ជួយអ្នកក្រជម្នះការលំបាក ឈានឡើងស្ថិរភាពជីវភាព៕
ដាលីន-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin