ចាកផុតក្រពីការចិញ្ចឹមសត្វ

16:14, 27/11/2024

បាន​ការ​ឧប​ត្ថម្ភ​ពីប្រ​ភព​គោល​នយោ​បាយ​និង​ការ​ខំ​ប្រឹង​ រួម​ជា​មួយ​ស្មា​រតី​ឆ្លង​កាត់​លំ​បាក​ហ៊ាន​គិត ហ៊ាន​ធ្វើ​ក្នុង​ជ្រើស​រើស​អនុ​វត្ត​ទម្រង់​សេដ្ឋ​កិច្ច​សម​ស្រប​ នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ពូ​ហ្វិញ​​ឃេន​ នៅ​ភូមិ​ទឹក​ប្រៃ​កណ្តាល​ ឃុំ​ឡុង​ភូ ស្រុក​ឡុង​ភូ (សុក​ត្រាំង​) ចាក​ផុត​ក្រពី​ទម្រង់​ចិញ្ចឹម​សត្វ​។

ពូហ្វិញឃេន នៅភូមិទឹកប្រៃកណ្តាល ឃុំឡុងភូ ស្រុកឡុងភូ (សុកត្រាំង)
ពូហ្វិញឃេន នៅភូមិទឹកប្រៃកណ្តាល ឃុំឡុងភូ ស្រុកឡុងភូ (សុកត្រាំង)

គ្រួ​សារ​ក្រ​កូន​ច្រើន​ ប្តី​ប្រ​ពន្ធ​ពូ​ឃេន​ទៅ​ធ្វើ​ការ​ឈ្នួល​ដើម្បី​គិត​អាន​ជីវភាព​គ្រួ​សារ​។ ប៉ុន្មា​ន​ឆ្នាំ​ជិត​ៗនេះ​ បាន​ការ​ឧបត្ថម្ភ​របស់​រដ្ឋ​ពី​ផ្ទះ​នៅ​ ទុន​បុល​អា​ទិ​ភាព​ដើម្បី​ចិញ្ចឹម​ជ្រូក​ គោ​បាន​ជួយ​គ្រួ​សារ​ពូ​ឃេន​មាន​លក្ខ​ណៈ​ឈាន​ឡើង​ក្នុង​ជីវភាព​។ តាម​ពូ​ឃេន​ប្រ​ហែល​៥​ឆ្នាំ​មក​នេះ​ គ្រួ​សារ​ពូបាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ឧទេ្ទស​នាម​បុល​ទុន​២​លើក​ ប្រ​ហែល​១០០​លាន​ដុង​ដើម្បី​ចិញ្ចឹម​សត្វ​ ឯ​កូន​ៗ​របស់​ពូ​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ឧទេ្ទស​នាម​ការ​ធ្វើ​នៅ​ក្រុម​ហ៊ុន​ក្នុង​និង​ក្រៅ​ខេត្ត​ ក៏​មាន​ចំ​ណូល​ ជីវភាព​ក៏​ចាប់​ផ្តើម​គ្រាន់​បើ​ជាង​។ ពូ​ឃេន​ឱ្យ​ដឹង​៖ ប៉ុន្មាន​ឆ្នាំ​កន្លង​ ខ្ញុំ​ធ្វើ​ការ​ឈ្នួល​មិន​ ឈប់​ដៃ​ក៏​គ្រប់​តែគិត​អាន​ជីវភាព​រាល់​ថ្ងៃ​។ ពេល​រដ្ឋ​ឱ្យ​បុល​ទុន​ឧប​ត្ថម្ភ​គោ​ពូជ​២​ក្បាល​ ជ្រូក​២​ក្បាល​និង​ណែ​នាំ​បចេក្ចទេស​ចិញ្ចឹម​ខ្ញុំ​ខំ​ប្រឹង​រក​ស៊ី​ដើម្បី​ចាក​ផុត​ក្រ។ ពូឃេន​វិនិ​យោគ​សង់​ទ្រុង​ជ្រូក​ ទ្រុង​គោ​និង​ដាំ​ស្មៅ​ ត្រ​កួន​ជុំ​វិញ​ផ្ទះ​ទុក​ឱ្យ​គោ​និង​ជ្រូក​ស៊ី​។ ដោយ​បាន​ថែ​ទាំ​ល្អ​ជ្រូក​មេ​២​ក្បាល​កើត​បាន​កូន​​២០​ក្បាល​ ពូ​ឃេន​ទុក​១០​ក្បាល​ចិញ្ចឹម​ នៅ​ប៉ុន្មាន​លក់​ជា​មួយ​តម្លៃ​១,៤លាន​ដុង​/ក្បាល​។ ឯ​គោ​ក្រោយ​​ពេល​កើត​ ពូ​ចិញ្ចឹម​ពី​៧-៨​ខែ​លក់​បាន​តម្លៃ​៧​លាន​ដុង​/ក្បាល​។ តាម​ពូ​ឃេន​គិត​មធ្យម​ជ្រូក​សាច់​១​ក្បាល​ពេល​លក់​ក៏​មា​នចំ​ណេញ​ប្រ​ហែល​៤,៥​លាន​ដុង។ ប្រិត​សំ​ចៃ​ ខំ​ប្រឹង​រក​ស៊ី​ច្រើន​ឆ្នាំ​សន្សែ​សន្សំ​និង​ចំ​នួន​ប្រាក់​កូន​ផ្ញើ​មក​ដើម​ឆ្នាំ​២០២៤ ពូ​ឃេន​សង់​ផ្ទះ​មួយ​ខ្នង​​តម្លៃ​ជាង​៤០០​លាន​ដុង។ ពូ​ឃេន​និយាយ​៖ អា​យុ​ជិត​៦០ឆ្នាំ ទើប​មាន​ផ្ទះ​ថ្មី​ខែង​រ៉ែង​នៅ​ កូន​ទាំង​បួន​អ្នក​មាន​ការ​ធ្វើ​នៅ​ក្រុម​ហ៊ុន​មាន​ចំ​ណូល​ស្ថេរ​ភាព​ កូន​ពៅ​រៀន​មហា​វិទ្យា​ល័យ​គរុ​កោ​សល្យ​។ បណ្តា​ក្តី​រីក​រាយ​សុភមង្គល​របស់​គ្រួ​សារ​ ខ្ញុំ​តែង​មាន​ការ​ឧប​ត្ថម្ភ​របស់​រដ្ឋ​និង​ការ​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ក្នុង​ការ​បង្ក​លក្ខ​ណៈ​ឱ្យ​អ្នក​ក្រអភិ​វឌ្ឍ​សេដ្ឋ​កិច្ច​។

ដើម្បី​ហ្វូង​ជ្រូក​ ហ្វូង​គោ​រីក​ចម្រើន​ល្អ​ ពូ​ឃេន​តែង​អនា​ម័យ​ទ្រុង​ស្អាត​បាត​ ថែទាំ​ ចាក់​វ៉ាក់​សាំង​គ្រប់​គ្រាន់​ឱ្យ​ហ្វូង​គោ​និង​ជ្រូក​។ តាំង​ពី​នោះ​ ហ្វូង​គោ​និង​ជ្រូក​ឆាប់​ធំ​ សព្វ​ថ្ងៃ​ ពូ​ឃេន​កំ​ពុង​បើក​ទូ​លាយ​ទម្រង់​ចិញ្ចឹម​។ លោក​ស៊ើង​ទុង-​លេខា​សាខា​បក្ស​ភូមិ​ទឹក​ប្រៃ​កណ្តាល​ ឃុំ​ឡុង​ភូ​ឱ្យ​ដឹង​៖ ប្តី​ប្រ​ពន្ធ​ពូ​ហ្វិញ​ឃេន​ទ្រាំ​លំ​បាក​ខំ​ប្រឹង​រក​ស៊ី​ប្រិត​សំ​ចៃ​ក្នុង​ជីវ​ភាព​ ទើប​មាន​សល់​ប្រាក់​ចិញ្ចឹម​កូន​រៀន​សូត្រ​និង​សង់​បាន​ផ្ទះ​។ សព្វថ្ងៃ​ ទម្រង់​ចិញ្ចឹម​សត្វ​របស់​ពូ​មិន​ត្រឹម​ជួយ​គ្រួ​សារ​ចាក​ផុត​ក្រ​ស្ថេរ​ភាព​តែ​នៅ​ឈាន​ឡើង​ក្លាយ​ជាគ្រួ​សារ​ធូរ​ធារ​នៅ​ភូមិ​ភាគ​។

ជា​មួយ​ឆន្ទៈ​ខំ​ប្រឹង​ជម្នះ​ការ​លំ​បាក​និង​ជ្រើស​ទម្រង់​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​សម​ស្រប​ ពូ​ហ្វិញ​ឃេន​ មិន​ត្រឹម​បង្កើន​ចំ​ណូល​ឱ្យ​គ្រួ​សារ​កែ​ប្រែ​ជីវ​ភាព​ឈាន​ឡើង​ចាក​ផុត​ក្រ នៅ​ទាំង​រួម​ចំ​ណែក​ជួយ​ភូមិ​ភាគ​អនុ​វត្ត​ល្អ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ពី​បន្ថយ​ក្រ​ស្ថេរ​ភាព​៕

ដាលីន-ចន្ថា