គូឡាវយុង“ផ្តុំកម្លាំង” សម្រាប់ការអភិវឌ្ឍតំបន់ជនរួមជាតិ

04:37, 01/10/2024

ស្រុក​គូវឡាវ​យុង​បាន​ផ្តុំ​កម្លាំង​ចង្អុល​ការ​អនុ​វត្ត​ព្រម​ៗ​គ្នា​បណ្តា​ភារ​កិច្ច​ ដំ​ណោះ​ស្រាយ​ដើម្បី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​និង​ចាត់​តាំង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​គោល​នយោ​បាយ​ពី​ការ​ងារ​ជន​ជាតិ​ បណ្តា​កម្ម​វិធី​ទិស​ដៅ​ជាតិ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។ តាម​នោះ​ រួម​​ចំណែក​ធា​នា​សុ​ខុ​មាល​ភាព​សង្គម​ លំនឹង​ជីវ​ភាព​របស់​ជន​រួម​ជាតិ​លើ​ភូមិ​ដ្ឋាន​។

គូឡាវយុងយកចិត្តទុកដាក់គិតអានជនជាតិភាគតិច
គូឡាវយុងយកចិត្តទុកដាក់គិតអានជនជាតិភាគតិច

ប្រ​សិទ្ធ​ភាព​ពី​គោល​នយោ​បាយ

ដើម្បី​ធ្វើ​ឱ្យ​ជាក់​ស្តែង​បណ្តា​គោល​ការណ៍​របស់​បក្ស ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ពី​គោល​នយោ​បាយ​ជន​ជាតិ​ ស្រុក​បាន​ផ្សព្វ​ផ្សាយ​បណ្តា​សេច​ក្តី​សម្រេច​ ផែន​ការ​ គម្រោង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​សម​ស្រប​ជា​មួយ​ស្ថាន​ភាព​ជាក់​ស្តែង​របស់​ភូមិ​ភាគ។ អា​ស្រ័យ​ការ​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​ ចំមុខ​សញ្ញា​បាន​រួម​ចំ​ណែក​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ធ្វើ​ឱ្យ​ផ្លាស់​ប្តូរ​ទិដ្ឋ​ភាព​ជន​បទ​របស់​ស្រុក​។ ដោយ​មាន​ការ​ប្រ​មូល​ផ្តុំ​ក​សាង​កង​ជួរ​កម្មា​ភិបាល​ជន​ជាតិ​ភាគ​តិច​ដើម្បី​នាំ​គោល​ការណ៍ សេច​ក្តី​សម្រេច​របស់​បក្ស ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ជិត​ដិត​នឹង​ជន​រួម​ជាតិ​។ លេច​ធ្លោ​បំ​ផុត​គឺ​ការ​ចលនា​ប្រជា​ជន​ឱ្យ​ផ្លាស់​ការ​គិត ទម្លាប់​ក្នុង​ការ​ផលិត​ដោយ​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​បណ្តា​កម្មវិធី​បង្វែរ​រចនា​សម្ព័ន្ធ​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​ផ្សារ​ភ្ជាប់​នឹង​រចនា​សម្ព័ន្ធ​ផ្នែក​កសិកម្ម​ដើម្បី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំបន់​ជន​រួម​ជាតិ​។ តាម​សមមិត្ត​ងោ​ថាញ់​ត្វង-អនុ​ប្រ​ធាន​អនុ​មន្ទីរ​កសិ​កម្ម​និង​អភិ​វឌ្ឍន៍​ជនបទ​ស្រុក​គូ​ឡាវ​យុង ពេល​កន្លង អនុ​មន្ទីរ​បាន​សហការ​ជា​មួយ​គណៈ​កម្មា​ធិការ​ប្រជា​ជន​ឃុំ​ ទីរួម​ស្រុក​នានា​ផ្សព្វ​ផ្សាយ​បណ្តា​កម្ម​វិធី​ ទម្រង់​ដូច ទម្រង់​ចិញ្ចឹម​គោ ពពែ​ ជ្រូក​ ទម្រង់​ដាំ​ឈើ​ហូប​ផ្លែ​ (មៀន​ ដូង)​ ទម្រង់​ចិញ្ចឹម​ក្តាម​ ខ្យង​ជា​មួយ​ថវិកា​ប្រ​ហែល​១,៧​ពាន់​លាន​ដុង។ ទន្ទឹម​នោះ​ នៅ​ទាំង​ចាត់​តាំង​បណ្តា​ថ្នាក់​ហ្វឹក​ហាត់​ពីវិទ្យា​សាស្រ្ត​បច្ចេក​ទេស ដើម្បី​ជួយ​មាមីង​លើក​កម្ពស់​ប្រសិទ្ធ​ភាព​ការ​ផលិត​។ លោកឡឹម​វ៉ាំង​យឿង នៅ​ភូមិ​ប៊ិញ​យ័ញ​អា​ ឃុំ​អាង​ថាញ់​២ ស្រុក​គូ​ឡាវ​យុង​រីក​រាយ​ឱ្យ​ដឹង​៖ ដោយ​បាន​ជំនួយ​បុល​ទុន​ អភិ​វឌ្ឍ​ការ​ផលិត​ បង្វែរ​វិទ្យា​សាស្រ្ត​បច្ចេក​ទេស ទើប​គ្រួ​សារ​បាន​វិនិ​យោគ​ចិញ្ចឹម​គោ​និង​កែ​លម្អ​ជីវភាព​គ្រួ​សារ​យ៉ាង​ល្អប្រ​សើរ​។ ក្នុង​ដំ​ណាក់​កាល​២០១៩​-២០២៤ ដោយ​ប្រភព​ទុន​ផ្សព្វ​ផ្សា​យ​អនុ​វត្ត​លើ​ភូមិ​ដ្ឋាន ​ស្រុក​បាន​វិនិ​យោ​គ​កសាង​ជាង​១០០​សំ​ណង់​ ជួស​ជុល​សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ​ កសាង​និង​ជួស​ជុល​ទី​ស្នាក់​ការ​គណៈ​កម្មា​ធិ​ការ​បក្ស គណៈ​កម្មា​ធិការ​ប្រជា​ជន​បណ្តា​ឃុំ​ តំ​បន់​ជន​រួម​ជាតិ​។ តាម​នោះ​ ទិដ្ឋ​ភាព​ជន​បទ​មាន​ភាព​ផ្លាស់​ថ្មី​ ហេដ្ឋា​រចនា​សម្ព័ន្ធ​បាន​វិនិ​យោគ គុណ​ភាព​អប់​រំ​ពី​មួយ​ថ្ងៃ​កាន់​តែ​បាន​លើក​កម្ពស់ ​ការ​ងារ​អនក្ខរ​កម្ម​ជូន​ជន​ជាតិ​ភាគ​តិច​បាន​យក​ចិត្ត​ទុក​ដាក់ ​(ឆ្នាំ​២០២៤​បើក​ថ្នាក់​អនក្ខរ​កម្ម​បាន​២​ថ្នាក់​) ការ​ងារ​ការ​ពារ​ជាតិ​ សន្តិ​សុខ​បាន​រក្សា​រឹង​មាំ ជីវ​ភាព​សម្ភារៈ​និង​ស្មារ​តី​របស់​ប្រជា​ជន​បាន​លើក​កម្ពស់​។ មីង​ត្រឹង​ធី​វិន នៅ​ភូមិ​ប៊ិញ​យ័ញ​បេ ឃុំ​អាង​ថាញ់​២ ស្រុក​គូ​ឡាវ​យុង​បាន​ឱ្យ​ដឹង​៖ បក្ស​និង​រដ្ឋមាន​ច្រើន​គោល​នយោ​បាយ​សម្រាប់​ជន​ជាតិ​ភាគ​តិច​យើង​ខ្ញុំ​ ម៉្លោះ​ហើយ​ ជីវ​ភាព​ប្រជា​ជន​តែង​បាន​កែ​លម្អ ដង​ផ្លូវ​តាម​ភូមិ​ស្រុក​បាន​វិនិ​យោគ​កសាង​ ដូចេ្នះ​ មាន​ភាព​ស្អាត​ស្អំ​ នរ​ណា​ក៏​មាន​ក្តី​សប្បាយ​រីក​រាយ។

កំ​ណត់​ទិស​អភិ​វឌ្ឍ​គ្រប់​វិស័យ​ក្នុង​តំបន់​ជន​រួម​ជាតិ​

ដើម្បី​អនុ​វត្ត​ល្អ​ការ​ងារ​ជន​ជាតិ​និង​គោល​នយោ​បាយ​ជន​ជាតិ​ សមមិត្ត​ឡេត្រុង​ង្វៀង​-សមាជិក​បក្ស​ខេត្ត​ លេខា​បក្ស​ស្រុក​គូ​ឡាវ​យុង​បាន​ឱ្យ​ដឹង​ ពេល​ខាង​មុខ​ នឹង​បង្កើន​កិច្ច​ចង្អុល​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់​បណ្តា​គោល​ការណ៍​របស់​បក្ស​និង​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ ខេត្ត​ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ ទទួល​ភារៈ​ចំ​ពោះ​អង្គ​ការ​ក្នុង​ប្រ​ព័ន្ធ​នយោ​បាយ​និង​ទូ​ទាំង​សង្គម​ពី​ការ​ងារ​ជន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី​។ បង្កើន​ការ​ងារ​ផ្សព្វ​ផ្សាយ​សៀវ​ភៅ​ “ពង្រីក​ប្រពៃណី​សាមគ្គី​ទូទាំង​ជន​ជាតិ​ កសាង​ប្រទេស​ជាតិ​យើង​ពីមួយ​ថ្ងៃ​កាន់​តែខ្លាំង​ពូកែ​ អរិយ​ធម៌​ សុភ​មង្គល​” របស់​សម​មិត្ត​អគ្គ​លេ​ខា​បក្ស​ង្វៀង​ភូ​ត្រុង ផែន​ការ​របស់​គណៈ​ប្រ​តិបត្តិ​ការ​បក្ស​ស្រុក​ពី​ការ​អនុ​វត្ត​សេច​ក្តី​សម្រេច​លេខ​០៤ ចុះ​ថ្ងៃ​ទី​៩ កក្កដា​ ឆ្នាំ​២០២១ របស់​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​ខេត្ត​សុក​ត្រាំង​នីតិ​កាល​ទី​១៤ ស្តី​ពី​ការ​ដឹក​នាំ​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​ ដំណាក់​កាល​២០២១-​២០២៥ នឹង​ឆ្ពោះ​ដល់​ឆ្នាំ​២០៣០​។

ពង្រីកនិងអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិ
ពង្រីកនិងអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិ

ប្រ​មូល​ផ្តុំ​ចង្អុល​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​បណ្តា​គម្រោង​ អនុ​គម្រោង​ស្ថិត​ក្នុង​កម្ម​វិធី​ទិស​ដៅ​ជាតិ​ពី​បន្ថយ​ក្រ​ដោយ​ចីរ​ភាព​និង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំបន់​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​ដ្ឋាន​ស្រុក​ លើក​កម្ពស់​ប្រាក់​ចំណូល​ឱ្យ​ប្រ​ជា​ជន។ ប្រ​មូល​ផ្តុំ​បណ្តា​ប្រភព​កម្លាំង​អាទិ​ភាព​ វិនិ​យោគ​ក​សាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​-សង្គម​ ដង​ផ្លូវ​គមនា​គមន៍​ជន​បទ​តំ​បន់​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ។ ប្រើ​ប្រាស់​ដោយ​ប្រ​សិទ្ធ​ភាព​រាល់​ប្រ​ភព​កម្លាំង​ ពង្រីក​សក្តា​នុភាព​ដើម្បី​អភិ​វឌ្ឍ​ដោយ​ចីរ​ភាព​សេដ្ឋកិច្ច​-សង្គម​តំបន់​ជន​ជាតិ​ភាគ​តិច។ ប្រឹង​ប្រែង​កម្រិត​ក្នុង​ប្រាក់​ចំ​ណូល​សម្រេច​ពី​៧០​លាន​ដុង​ឡើង​ទៅ​ អត្រា​គ្រួ​សារ​ក្រ​ក្នុង​ជន​ជាតិ​ភាគតិច​រាល់​ឆ្នាំ​ថយ​ចុះ​ពី​១-២%។

ស្រុក​គូឡាវ​យុង​នឹង​បន្ត​ការ​អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​រូបី​និង​អរូបី​បណ្តា​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​ដ្ឋាន​ស្រុក​។ ប្រ​មូល​ផ្តុំ​កៀរ​គរ​ប្រភព​កម្លាំង​នៃ​ទូ​ទាំង​សង្គម​ចូល​រួម​អភិ​រក្ស​និង​ពង្រីក​តម្លៃ​បេតិក​ភណ្ឌ​វប្ប​ធម៌​បណ្តា​ជន​ជាតិ​ភាគ​តិច​ដូច ភ្លេង​ពិណ​ពាទ្យ ចង្វាក់​រាំ​វង់​ ពិធី​បុណ្យ​អក​អំបុក​-ប្រ​ណាំង​ទូក​ង កេរ​ដំ​ណែល​វប្ប​ធម៌​នៃ​វត្ត​ទក្ខិណ​និកាយ​ខ្មែរ​(វត្តសុវណ្ណ​គង្គាមុនី​កោះ​ទុង)។ ពង្រីក​តម្លៃ​វប្ប​ធម៌​ ជីវភាព​បណ្តា​ជន​ជាតិ​រួម​ចំ​ណែក​ជំរុញ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ស្រុក​និយាយ​រួម តំបន់​ជន​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក​។

ជា​មួយ​ទិស​ដៅ​ជាក់​ស្តែង សង្ឃឹម​ថា ស្រុក​គូ​ឡាវ​យុង​នឹង​មាន​ការ​អភិ​វឌ្ឍ​សម្បូរ​រុងរឿង​។ ពិ​សេស​ ជីវ​ភាព​របស់​ជនរួម​ជាតិ​មិនបង្អង់​លើក​កម្ពស់​៕

ស៊ើមម៉ាយ​-សុផល