បងស្រីថាច់ធីផឿង នៅឃុំថាញ់ភូ មានចំណូលស្ថេរភាពពេលបានជំនួយទុនផ្លាស់ប្តូររបរលក់ទឹកអំពៅ |
បើមុននេះ បងស្រីថាច់ធីផឿងនៅភូមិបឹង ឃុំថាញ់ភូ ស្រុកមីស្វៀង ទៅធ្វើការឈ្នួលដើម្បីគិតអានជីវភាពគ្រួសារ តែសព្វថ្ងៃមានចំណូលលំនឹងជាងពីការលក់ទឹកអំពៅ។ នេះជាសន្ទូចដែលបងស្រីនិងគ្រួសារបានទទួលពីការជំនួយរបស់បក្ស រដ្ឋពីបណ្តាគម្រោង កម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំដំណាក់កាល២០២១-២០៣០។ បងផឿងឱ្យដឹង៖ ប្តីប្រពន្ធរៀបការគ្មានដីផលិត ជីវភាពជួបការលំបាក។ ដើម្បីមានប្រាក់គិតអានជីវភាព ប្តីខ្ញុំទៅធ្វើការឈ្នួលឱ្យមាមីងក្នុងភូមិភាគ ឯខ្ញុំទៅធ្វើកម្មករនៅក្រុមហ៊ុនដើម្បីគិតអានឱ្យកូនៗ។ ពេលពួកកូនធំទៅរៀន ជីវភាពកាន់តែលំបាកជាង។ ឃើញស្ថានភាពគ្រួសារខ្ញុំលំបាក ឆ្នាំ២០២៣ រដ្ឋអំណាចភូមិភាគឧបត្ថម្ភគ្រួសារខ្ញុំផ្ទះ១ខ្នងព្រមទាំងជួយទុនផ្លាស់ប្តូរមុខរបរ។ តាំងពីនោះ គ្រួសារខ្ញុំមានផ្ទះនៅកក់ក្តៅនិងមានទុនលក់ទឹកអំពៅ។ ឥឡូវរាល់ថ្ងៃ ខ្ញុំមានចំណូលជិត១០០ពាន់ដុង គ្រប់គិតអានជីវភាពគ្រួសារ។ ខ្ញុំអរគុណបក្ស រដ្ឋ តែងយកចិត្តទុកដាក់រួមដំណើរជាមួយមាមីងខ្មែរ។ ដើម្បីបង្កើនប្រាក់ចំណូល បងផឿងនៅទាំងឆ្លៀតលក់ថែមឆ្នោតជាតិ ឯប្តីបងផឿងរត់ម៊ូតូឌុប។ សព្វថ្ងៃ គ្រួសារបងផឿងចាកផុតក្រមានជីវភាពស្ថេរភាពនិងបានរដ្ឋអំណាចភូមិភាគវាយតម្លៃជាគ្រួសារខំប្រឹងរកស៊ី។ ក៏បានឧបត្ថម្ភជិត១០០លានដុង ពីកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច ដើម្បីទិញដីសង់ផ្ទះនៅនិងផ្លាស់ប្តូរមុខរបរ បងលីវខ្វែ នៅឃុំថាញ់ភូ ស្រុកមីស្វៀងមានកន្លែងនៅ ចំណូលស្ថេរភាពនិងចាកផុតក្រ។ បងខ្វែរីករាយឱ្យដឹង៖ ដោយបានរដ្ឋឧបត្ថម្ភផ្លាស់ប្តូរមុខរបរ បងវិនិយោគទិញឧបករណ៍ធ្វើជាងកំបោរ តាំងពីនោះ មានចំណូលជិត៤០០ពាន់ដុង/ថ្ងៃ។ ទន្ទឹមនោះ បងខ្វែនៅបានឧបត្ថម្ភអាងផ្ទុកទឹកទៀត។ ពីការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ គ្រួសារបងចាកផុតស្ថានភាពលំបាកនិងខំប្រឹងឈានឡើងក្នុងជីវភាព។ បងថាច់ធីផឿងនិង បងលីវខ្វែជាគ្រួសារក្នុងចំណោម ច្រើនគ្រួសារគំរូចាកផុតក្រពីការជំនួយរបស់បក្ស រដ្ឋលើភូមិដ្ឋានស្រុកមីស្វៀងនិយាយដោយឡែកនិងខេត្តសុកត្រាំងនិយាយរួម។
គ្រួសារក្រនៅស្រុកមីស្វៀងបានជំនួយគោ តាំងពីនោះ មានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ច ឈានឡើងចាកផុតក្រ |
តាមសមមិត្តង្វៀងមិញទ្រី-អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនស្រុកមីស្វៀង រយៈពេលកន្លង ដោយម្ចាស់ការក្នុងការផ្សព្វផ្សាយបញ្ចូលបណ្តាគោលនយោបាយ កម្មវិធី គម្រោងសំខាន់គឺកម្មវិធីទិសដៅជាតិពីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច ភូមិភាគបានឧបត្ថម្ភផ្ទះនៅ ប្រភពទុនផ្លាស់ប្តូរមុខរបរ ឧបត្ថម្ភឧបករណ៍បណ្តុះបណ្តាលរបរ ការធ្វើជួយមាមីងខ្មែរមានលក្ខណៈចាកផុតក្រ ឈានឡើងក្នុងជីវភាព។ សព្វថ្ងៃ ទូទាំងស្រុកនៅត្រឹម១,៣៦%គ្រួសារខ្មែរក្រនិងស្រុកមានចំនួនគ្រួសារខ្មែរក្រទាប ឈរទី២ក្នុង១១ស្រុកទីរួមខេត្តក្រុងរបស់ខេត្ត។
រយៈពេលខាងមុខ ស្រុកមីស្វៀងនឹងបន្តឆ្លៀតពង្រីកបណ្តាកម្មវិធី គម្រោងមើលនេះជាគំនាស់ដើម្បីជំរុញសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច សំខាន់គឺជីវភាពសម្ភារៈ ស្មារតីរបស់មាមីងខ្មែរមួយថ្ងៃកាន់តែមានសម្រស់ ស.មង្វៀងមិញទ្រីសង្កត់ធ្ងន់៕
មីលិន-ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin