ជាភូមិភាគដែលមានជនរួមជាតិខ្មែររស់នៅកុះករ ឃុំឡុងភូ ស្រុកឡុងភូតែងបានបក្ស រដ្ឋនិងរដ្ឋអំណាចយកចិត្តទុកដាក់។ តាមនោះ មានគោលការណ៍ គោលនយោបាយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមបង្កកម្លាំងលើកទឹកចិត្តដើម្បីមាមីងខិតខំឈានឡើងដោយចីរភាព។ គំរូដូចគ្រួសារបងគីមហៀង នៅភូមិបឹងឡុង ឃុំឡុងភូបានរដ្ឋអំណាចជំនួយគោពីប្រភពទុនកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច បងហៀងរីករាយឱ្យដឹង៖ គ្រួសារខ្ញុំគ្មានដីផលិត ប្រពន្ធឈឺ កូនៗមានគ្រួសារនៅដោយឡែកនិងទៅធ្វើការឈ្នួលនៅស្រុកឆ្ងាយដូច្នេះជីវភាពគ្រួសារជួបការលំបាក ពេលបានរដ្ឋអំណាចជំនួយគោ២ក្បាល ខ្ញុំឆ្លៀតដីក្រោយផ្ទះសម្រាប់ដាំស្មៅឱ្យគោស៊ី។ ដើម្បីការចិញ្ចឹមគោសម្រេចប្រសិទ្ធភាពខ្ពស់ ខ្ញុំនៅទាំងចូលរួមថ្នាក់ហ្វឹកហាត់ពីបច្ចេកទេសចិញ្ចឹមគោដូច វិធានការបង្ការជំងឺ ថែទាំគោ បច្ចេកទេសជម្រើសពូជអាស្រ័យឃុំចាត់តាំង។ល។ហេតុនោះទើបគោរបស់គ្រួសារខ្ញុំឆាប់ធំ។
បងគីមហៀង នៅភូមិបឹងឡុង ឃុំឡុងភូ បានជំនួយគោសម្រាប់ពង្រីកសេដ្ឋកិច្ចគ្រួសារ។ |
គម្រោងជំនួយគោឱ្យគ្រួសារក្រ ក្បែរក្រ គ្រួសារដែលជួបការលំបាកតែងបានឃុំផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាព។ ដើមឆ្នាំ២០២៤ ឃុំជំនួយគោឱ្យ២១គ្រួសារជាមួយថវិកាជាង១ពាន់លានដុង។ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនកែលម្អជីវភាព ឃុំបង្កលក្ខណៈឱ្យមាមីងបុលទុនសម្រាប់មាមីងធ្វើការបង្កបង្កើនផល ធានាចំមុខសញ្ញា ចំគោលដៅជួយមាមីងឈានឡើងចាកផុតក្រដោយចីរភាព។
ទន្ទឹមនោះគណៈកម្មាធិការបក្ស រដ្ឋអំណាចនៅទាំងអនុវត្តផ្សព្វផ្សាយច្រើនកម្មវិធី គម្រោងសម្រាប់ជំនួយគ្រួសារក្រ ក្បែរក្រដូចជំនួយផ្ទះនៅ ដីនៅ ដីផលិត បុលទុនពង្រីកសេដ្ឋកិច្ច វិនិយោគអភិវឌ្ឍសិក្សាអប់រំ វិនិយោគហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាននៅជនបទ អភិរក្ស ពង្រីកវប្បធម៌របស់ជនជាតិ ជំនួយផ្តល់ធានារ៉ាប់រងសុខាភិបាល ជំនួយទឹកស្អាតប្រើប្រាស់។ល។ តាមនោះ ទិដ្ឋភាពជនបទមានភាពស្រស់បំព្រង ជីវភាពសម្ភារៈរបស់មាមីងពីមួយថ្ងៃកាន់តែបានកែលម្អ សេដ្ឋកិច្ចបានលំនឹងនិងរីកចម្រើន។
ដងផ្លូវគមនាគមន៍ជនបទតភ្ជាប់ពីភូមិតឹងហ៊ីប-បឹងឡុង-បឹងធំ។ |
សមមិត្តក្វាច់គីមត្វង-ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងភូបានឱ្យដឹង៖ ឃុំបានផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពបណ្តាគម្រោងពិសេសគឺគម្រោង៤ រដ្ឋអំណាចគ្រប់ថ្នាក់ក្នុងឃុំតែងយកចិត្តទុកដាក់វិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានចាំបាច់ រួមចំណែកក្នុងការអភិវឌ្ឍកសិកម្ម ជនបទ ជួយឱ្យមាមីងធ្វើដំណើរទៅមកនិងដឹកជញ្ជូនកសិផលបានងាយស្រួល។ តាំងពីដើមឆ្នាំ២០២៤មកដល់សព្វថ្ងៃ ឃុំបានវិនិយោគកសាងសំណង់គមនាគមន៍ជនបទចំនួន៤ដោយសរុបថវិកាជាង៤ពាន់លានដុង។
អាចនិយាយបានថា ការផ្សព្វផ្សាយអនុវត្តបណ្តាគោលនយោបាយជនជាតិ កម្មវិធី គម្រោងនានាលើភូមិដ្ឋានឃុំឡុងភូបង្កភាពវិវត្តន៍គ្រប់វិស័យ ធ្វើឱ្យទិដ្ឋភាពជនបទមានការផ្លាស់ថ្មី។ បង្កកម្លាំងជួយជនរួមជាតិខ្មែរស្ងប់ចិត្តពលកម្មផលិត អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ កសាងភូមិភាគពីមួយថ្ងៃកាន់តែវិវឌ្ឍន៍៕
ហុងទើ-សុផល
Thông tin bạn đọc
Đóng Lưu thông tin