លេខាសាខាបក្សគំរូអស់ពីចិត្តនឹងការងារ

10:58, 09/10/2024

ជាង​១០​ឆ្នាំ​ទ​ទួល​នា​ទី​ជា​លេ​ខា​សា​ខា​បក្ស​ភូមិ​ព្រែក​ចាក ឃុំ​លីវ​ទូ ស្រុក​ត្រឹង​ដេ(សុក​ត្រាំង​) ពូ​យឿង​លន់​តែង​អស់​ពី​ចិត្ត​នឹង​ការ​ងារ​ សម្រេច​ភារកិច្ច​ល្អ​និង​បាន​ប្រ​ជា​ជន​ស្រ​ឡាញ់​រាប់​អាន។

ពូយឿងលន់-លេខាសាខាបក្សភូមិព្រែកចាក ឃុំលីវទូ ស្រុកត្រឹងដេ (សុកត្រាំង) កំពុងស្រាវជ្រាវឯកសារច្បាប់និងផែនការរបស់ថ្នាក់លើ
ពូយឿងលន់-លេខាសាខាបក្សភូមិព្រែកចាក ឃុំលីវទូ ស្រុកត្រឹងដេ (សុកត្រាំង) កំពុងស្រាវជ្រាវឯកសារច្បាប់និងផែនការរបស់ថ្នាក់លើ

មុន​ពេល​ទទួល​នាទី​លេខា​សាខា​បក្ស​ភូមិ​ព្រែក​ចាក ពូ​យឿង​លន់​ជា​កម្មា​ភិ​បាល​ឃុំ​ ទទួល​នាទី​ប្រធាន​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​លីវ​ទូ។ ពេល​ចូល​និវត្តន៍​ ឆ្នាំ​២០១៤​ពូ​បាន​បន្ត​ចូល​រួម​ការ​ងារ​នៅ​ភូមិ​បាន​រដ្ឋ​អំ​ណាច​និង​ប្រជា​ជន​ទំ​នុក​ចិត្ត​ជម្រើស​ធ្វើ​ជា​លេ​ខា​សា​ខា​បក្ស​ភូមិ​ព្រែក​ចាក​រហូត​មក​ដល់​សព្វ​ថ្ងៃ​។ ក្នុង​នា​ទី​ណា​ពូ​លន់​ក៏​សម្រេច​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​។ សព្វ​ថ្ងៃ​ភូមិ​ព្រែក​ចាក​មាន​ចំនួន​៨៤៨​គ្រួ​សារ មាន​ប្រ​ជា​ជន​៣.៥៧៥​រូប ក្នុង​នោះ​ ជន​រួម​ជាតិ​ខ្មែរ​ចំនួន​៦៣៣​គ្រួ​សារ ស្រូប​អត្រា​៧៤,៦៥%​។ ជា​មួយ​នាទី​ជា​លេ​ខា​សា​ខា​បក្ស​ភូមិ ពូ​លន់​តែង​ផ្សព្វ​ផ្សាយ​បណ្តា​កម្ម​វិធី​សកម្ម​ភាព​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ ក​សាង​ផែន​ការ​អនុ​វត្ត​ភារ​កិច្ច​ជាក់​ស្តែង ច្បាស់​លាស់​ជិត​ដិត​នឹង​ស្ថាន​ភាព​របស់​ភូមិ។ ក្នុង​ការ​ងារ​ពូ​តែង​ជា​គំរូ​ឈាន​មុខ​ អនុ​វត្ត​ល្អ​ភារ​កិច្ច​ ជម្នះ​ការ​លំ​បាក ស្តាប់​មតិ​យោ​បល់​របស់​បក្ខ​ជន ប្រ​ជា​ជន​ដើម្បី​រាយ​ការណ៍​ជូន​ថ្នាក់​លើ។ រាល់​ការ​ងារ​ពូ​តែង​ពិ​គ្រោះ​ដោយ​ប្រ​ជា​ធិបតេយ្យ​ ដោះ​ស្រាយ​ច្បាស់​លាស់​ សម​ស្រប។ ក្នុង​ដំ​ណាក់​កាល​អនុ​វត្ត​ភារ​កិច្ច​ ពូ​តែង​ដាក់​ចេញ​គោល​ការណ៍​ “និយាយ​ត្រូវ​តែ​ធ្វើ​” “គំរូ​ឈាន​មុខ​រាល់​សកម្ម​ភាព​របស់​សាខា​បក្ស”។ ក្នុង​ការ​កសាង​ភូមិ​ជនបទ​ថ្មី​ កំណត់​នាទី​ ភារៈ​​របស់​ខ្លួន​ ពូរួម​ជា​មួយ​សមមិត្ត​ក្នុង​សាខា​បក្ស​អនុ​វត្ត​តាម​ឯក​សារ​ច្បាប់​របស់​ថ្នាក់​លើ សកម្ម​ផ្សព្វ​ផ្សាយ​ចលនា​ប្រជា​ជន​ព្រួត​ដៃ​​ស្រប​មតិ​ កសាង​ជន​បទ​ថ្មី​។ ក្រៅ​ពីនោះ​ ពូនៅ​ទាំង​ចលនា​ប្រជា​ជន​ក្នុង​ភូមិ​បរិច្ចាគ​ដី​កសាង​សា​លា​រៀន​ គប់​វាល់​កសាង​ស្ពាន​ចំនួន​៣ ជា​មួយ​ថវិកា​៤៥០​លាន​ដុង​និង​ដង​ផ្លូវ​ក្នុង​ភូមិ​ប្រ​វែង​៣៣០ម៉ែត្រ សរុប​ថវិកា​១៥០​លាន​ដុង​។ ទន្ទឹម​នោះ​ ភូមិ​នៅ​ទាំង​ឆ្លៀត​ពី​ប្រភព​ទុន​របស់​ក្រ​សួង​នគរ​បាល រណសិរ្ស​មាតុ​ភូមិ ជំ​នួយ​ផ្ទះ​នៅ​ឱ្យ​គ្រួ​សារ​ក្រ​ជួប​លំ​បាក​ពី​ផ្ទះ​នៅ​សព្វ​ថ្ងៃ​លើ​ភូមិដ្ឋាន​ភូមិ​គ្មាន​នៅ​គ្រួ​សារ​ផ្ទះ​ទ្រុឌ​ទ្រោម​ទៀត​ឡើយ​។ ពូ​នៅ​ទាំង​ចលនា​ប្រជា​ជន​ដោយ​ទឹក​ប្រាក់​រាប់​រយ​លាន​ដុង​សម្រាប់​ជំនួយ​គ្រួ​សារ​ក្រ អ្នក​អនាថា ។ល។ជួយ​អ្នក​ទាំង​ឡាយ​ឈាន​ឡើង​ក្នុង​ជីវភាព​។

ជា​មួយ​នឹង​ការ​ខិតខំ​របស់​លេខា​សាខា​បក្ស​យឿងលន់​ សព្វ​ថ្ងៃ​ ដង​ផ្លូវ​ជន​បទ​របស់​ភូមិ​ព្រែក​ចាក​បាន​ចាក់​បេតុង​រាប​រលូន​ ប្រជា​ជនប្រើ​ប្រាស់​អគ្គិ​សនី​ចំនួន​៩៨% ប្រើ​ប្រាស់​ទឹក​ស្អាត​ចំនួន​៩៥%​និង​ប្រើ​ប្រាស់​បង្គន់​ស្រប​អនាម័យ​។ ពិ​សេស​ ជីវ​ភាព​របស់​ប្រជា​ជន​ពីមួយ​ថ្ងៃ​កាន់​តែ​បាន​កើន​ឡើង​ ទូ​ទាំង​ភូមិ​មានគ្រួ​សារ​ក្រ​នៅ​ត្រឹម​តែ​១៣​គ្រួ​។

តាម​ការ​វាយ​តម្លៃ​របស់​អនុ​លេខា​ប្រចាំ​ការ​បក្ស​ឃុំ​លីវ​ទូ ង្វៀង​វ៉ាំង​ម៉ឹម៖ សមមិត្ត​យឿង​លន់​ ជា​លេខា​សាខា​បក្ស​ភូមិ​គំរូ​អស់​ពី​ចិត្ត​នឹង​ការ​ងារ​។ ក្នុង​ការ​ងារ​ដឹក​នាំ​ ចង្អុល​ការ សមមិត្ត​មាន​បទ​ពិសោធន៍​ច្រើន​បាន​បក្ខ​ជន​និង​ប្រជា​ជន​វាយ​តម្លៃ​ខ្ពស់​និង​ចូល​រួម​យ៉ាង​សកម្ម។ តាម​នោះ​ ការ​ ចលនា​ សកម្ម​ភាព​នៃ​អង្គ​ការ​មហា​ជន​ក្នុង​សាខា​បក្ស​តែង​សម្រេច​លទ្ធ​ផល​ល្អ។ ព្រែក​ចាក​ជា​ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​អា​ស្រ័យ​ការ​ងារ​ដឹក​នាំ​បាន​ល្អ ម៉្លោះ​ហើយ​ ការ​ងារ​អនុ​វត្ត​លក្ខឋាន​កសាង​ជន​បទ​ថ្មី​ ភារ​កិច្ច​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ វប្ប​ធម៌​ សិល្បៈ​ កីឡា​តែង​ឈាន​មុខ​របស់​​​ឃុំ​។ ចំ​ពោះ​លេខា​សាខា​បក្ស​ភូមិ​យឿង​លន់​បាន​ទទួល​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​និង​លិខិត​សរ​សើរ​របស់​ស្រុក​និង​របស់​ឃុំ​លីវ​ទូ​ទៀត​ផង៕

លីហាន់​-សុផល