ព្រះតេជគុណអស់ពីព្រះទ័យគិតអានដល់វត្តអារាម ភូមិស្រុក

04:38, 01/10/2024

ព្រះ​តេជគុណ​ថាច់​ពេជ្រ​ ព្រះ​ចៅ​អធិ​ការ​វត្ត​ព្រហ្ម​វិ​សាល នៅ​ភូមិ​សុក​លាវ​បេ ឃុំ​លិត​ហូយ​ធឿង ស្រុក​ត្រឹង​ដេ (សុក​ត្រាំង) តែង​បាន​មា​មីង​ពុទ្ធ​បរិ​ស័ទ​គោរព​ស្រ​ឡាញ់​។ ពី​ព្រោះ​ព្រះ​អង្គ​តែង​អស់​ពី​ព្រះ​ទ័យ​ក្នុង​ការ​ក​សាង​វត្ត​អារាម​និង​គិត​អាន​ដល់​ការ​រៀន​សូត្រ​របស់​ព្រះ​សង្ឃ ចលនា​មា​មីង​ពុទ្ធ​បរិស័ទ​ឱ្យ​សា​មគ្គី​ សកម្ម​ចូល​រួម​ការ​ងារ​សង្គម​ កសាង​ភូមិ​ស្រុក​ពី​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន​។

ព្រះតេជគុណ ថាច់ពេជ្រ ព្រះចៅអធិការវត្តព្រហ្មវិសាល នៅភូមិសុកលាវបេ ឃុំលិតហូយធឿង ស្រុកត្រឹងដេ (សុកត្រាំង)
ព្រះតេជគុណ ថាច់ពេជ្រ ព្រះចៅអធិការវត្តព្រហ្មវិសាល នៅភូមិសុកលាវបេ ឃុំលិតហូយធឿង ស្រុកត្រឹងដេ (សុកត្រាំង)

អស់​រយៈ​កាល​ជាង​៤២​ឆ្នាំ​បួស​រៀន​ក្នុង​វត្ត ឆ្នាំ​១៩៨២ (អាយុ​១៦​ឆ្នាំ​) យុវជន​ថាច់​ពេជ្រ​បាន​សុំ​ឪ​ពុក​ម្តាយ​ទៅ​វត្ត​ព្រហ្ម​សាល​បួស​រៀន​។ អស់​រយៈ​ច្រើន​ឆ្នាំ​ខិត​ខំ​រៀន​សូត្រ​ធម៌​អាថ៌​និង​អក្សរ​សាស្រ្ត​ខ្មែរ​ រក្សា​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​ធម៌​វិន័យ​របស់​ព្រះ​ពុទ្ធ។ ឆ្នាំ​២០០២ ព្រះ​តេជ​គុណ​ថាច់​ពេជ្រ​បាន​គណៈ​កម្ម​ការ​និង​មា​មីង​ពុទ្ធ​បរិស័ទ​តែង​តាំង​ធ្វើ​ជា​ចៅ​អធិ​ការ​វត្តព្រហ្ម​សាល​រហូត​មក​ដល់​សព្វ​ថ្ងៃ​។ ពេល​ទទួល​នា​ទី​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត ព្រះ​អង្គ​តែងយក​ព្រះ​ទ័យ​ក្នុង​ការ​ក​សាង​វត្ត​អា​រាម​និង​គិត​អាន​ព្រះ​សង្ឃ​រៀន​សូត្រ​។ ព្រះ​តេជ​គុណ​ថាច់​ពេជ្រ​មាន​សង្ឃ​ដីកា​៖ ប៉ុន្មាន​ឆ្នាំ​កន្លង អាត្មា​តែង​ចលនា​មាមីង​ពុទ្ធ​បរិស័ទ​ក្នុង​និង​ក្រៅ​ភូមិ​ភាគ​ចំនួន​ទឹក​ប្រាក់​ជាង​២១​ពាន់​លាន​ដុង​ដើម្បី​កសាង​ ជួស​ជុល​​ព្រះ​វិហារ​ កុដិ សាលា​ ខ្លោង​ទ្វារ​ របង បង្គោល​ទង់​ ក្រាល​ឥដ្ឋ​ក្នុង​បរិវេណ​វត្ត កសាង​ឈាប​នដ្ឋាន​ កសាង​ចេតិយ​សង្គម​ រោង​ភត្ត​និង​សំ​ណង់​មួយ​ចំនួន​ទៀត​។ល។ រួម​ចំ​ណែក​ក​សាង​វត្ត​ព្រហ្ម​វិសាល​ពីមួយ​ថ្ងៃ​កាន់​តែ​ល្អ​ប្រណីត​។ ជា​មួយ​តួ​នាទី​ជា​សមាជិក​គណៈ​ប្រតិ​បត្តិ​ការ​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​និង​ជា​អនុ​ប្រ​ធាន​សា​ខា​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ស្រុក​ត្រឹង​ដេ។ ពេល​កន្លង ព្រះ​តេជ​គុណ​ថាច់​ពេជ្រ​បាន​សហ​ការ​ជា​មួយ​គណៈ​ផ្នែក​នានា​ ចាត់​តាំង​ផ្សព្វ​ផ្សាយ​ក្រឹត្យ​ច្បាប់​ដល់​ព្រះ​សង្ឃ គណៈ​កម្ម​ការ​វត្ត​និង​មា​មីង​ពុទ្ធ​បរិស័ទ​រាប់​រយ​អង្គ រូប​ចូល​រួម​។ នា​ឱ​កាស​បុណ្យ​ទាន​ ក្នុង​វត្ត​មាន​ពុទ្ធ​បរិស័ទ​មក​វត្ត​យ៉ាង​ច្រើន​កុះ​ករ ព្រះ​អង្គ​ឆ្លៀត​ពេល​ផ្សព្វ​ផ្សាយ​ចលនា​មា​មីង​ឱ្យ​អនុ​វត្ត​ល្អ​បណ្តា​គោល​នយោ​បាយ​របស់​បក្ស​និង​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​និង​ចូល​រួម​ការ​ចលនា​នៅ​ភូមិ​ភាគ ខិត​ខំ​ធ្វើ​ការ​បង្ក​បង្កើន​ផល ដើម្បី​ឈាន​ឡើង​លំ​នឹង​ជីវ​ភាព​ ចលនា​មាមីង​កសាង​ផ្នត់​រស់​នៅ​អរិ​យធម៌​ គ្រួ​សារ​វប្ប​ធម៌​ ជីដូន​ជីតា​គំរូ​ កូន​ចៅ​សុ​ភាព​រាប​សា បង្ការ​ទប់​ស្កាត់​បណ្តា​ល្បែង​អបាយ​មុខ​សង្គម​ រក្សា​សន្តិ​សុខ សណ្តាប់​សង្គម​នៅ​ភូមិ​ភាគ។ លោក​ស៊ើង​យ៉ែន បរិ​ស័ទ​នៅ​វត្ត​ព្រហ្ម​វិ​សាល​ឱ្យ​ដឹង​៖ ពេល​យើង​ខ្ញុំ​ទៅ​វត្ត ព្រះ​តេជគុណ​តែង​ណែ​នាំ​យើង​ខ្ញុំ​រស់​នៅ​ឱ្យ​ចេះ​ប្រិត​សំចៃ​ ខិតខំ​ពលកម្ម​​ផលិត​ អនុ​វត្តល្អ​តាម​គោល​នយោ​បាយ​របស់​បក្សនិង​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​និង​សេច​ក្តី​កំ​ណត់​របស់​ភូមិ​ភាគ​និង​ជៀស​ឆ្ងាយ​ពី​អបាយ​មុខ​សង្គម​។ ទន្ទឹម​នឹង​នោះ​ ព្រះ​អង្គ​នៅ​ទាំង​ចលនា​កសាង​វត្ត​អារាម​បាន​ស្អាត​សម​រម្យ​ សម្រាប់​មាមីង​ពុទ្ធ​បរិស័ទ​មាន​កន្លែង​ធ្វើ​បុណ្យ​ទាន។ល។ ក្រៅ​ពីការ​ងារ​កសាង​បណ្តា​សំណង់​ក្នុង​វត្ត ព្រះ​អង្គ​នៅ​ទាំង​គិត​អាន​ការ​រៀន​សូត្រ​របស់​ព្រះ​សង្ឃ​និង​កូន​ចៅ​ពុទ្ធបរិស័ទ​រក្សា​នូវ​ទំនៀម​ទម្លាប់​ប្រពៃណី​របស់​ជន​ជាតិ​និង​ពិធី​កិច្ច​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ ចាត់​តាំង​ថ្នាក់​បង្រៀន​អប់​រំ​វិន័យ​និង​ថ្នាក់​អនក្ខរ​កម្ម​ដល់​ព្រះ​សង្ឃ កូន​ចៅ​ពុទ្ធ​បរិស័ទ​ចំនួន​៦៥​អង្គ រូប​។ ទន្ទឹម​នឹង​នោះ​ ចលនា​មា​មីង​ពុទ្ធ​បរិ​ស័ទ​គប់​វាល់​សៀវ​ភៅ​ ប៊ិច។ល។ សម្រាប់​ជំនួយ​សិស្ស​ក្រ​រៀន​ពូកែ​ ដើម្បី​លើក​ទឹក​ចិត្ត​កូន​ចៅ​ពុទ្ធ​បរិ​ស័ទ​ក្រ។ ព្រះ​អង្គ​នៅ​ទាំង​ចល​នា​មាមីង​រួម​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​កសាង​ជន​បទ​ដូច គប់​វាល់​ថវិកា​កសាង​ស្ពាន​ជន​បទ​ សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រ​ក្នុង​ភូមិ​ ចលនា​មាមីង​ដាំ​ផ្កា​មុខ​ផ្ទះ​។ល។ រួម​ចំណែក​ក្នុង​ការ​កសាង​ភូមិ​ស្រុក​ស្អាត​ បៃតង​។

ព្រះតេជគុណថាច់ពេជ្រ ព្រះចៅអធិការវត្តព្រហ្មវិសាល នៅភូមិសុកលាវបេ ឃុំលិតហូយធឿង ស្រុកត្រឹងដេ(សុកត្រាំង) ជូនលិខិតបញ្ជាក់និងសិក្ខូបករណ៍ដល់សិស្សានុសិស្សរៀនភាសាខ្មែរ
ព្រះតេជគុណថាច់ពេជ្រ ព្រះចៅអធិការវត្តព្រហ្មវិសាល នៅភូមិសុកលាវបេ ឃុំលិតហូយធឿង ស្រុកត្រឹងដេ(សុកត្រាំង) ជូនលិខិតបញ្ជាក់និងសិក្ខូបករណ៍ដល់សិស្សានុសិស្សរៀនភាសាខ្មែរ

ព្រះ​ឧបជ្ឈាយ៍​ថាច់​សុង-ប្រធាន​សាខា​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ស្រុក​ត្រឹង​ដេមាន​សង្ឃ​ដីកា​៖ ព្រះ​តេជ​គុណ​ថាច់​ពេជ្រ​តែង​អនុ​វត្ត​ល្អ​តាម​ការ​ណែនាំ​របស់​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​ ប្រតិ​បត្តិ​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​ធម៌​វិន័យ​របស់​ព្រះ​ពុទ្ធ សកម្ម​ចលនា​មា​មីង​ពុទ្ធ​បរិស័ទ​អនុ​វត្ត​ល្អ​តាម​គោល​នយោ​បាយ​របស់​បក្ស​និង​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ លើក​ទឹក​ចិត្ត​មា​មីង​ឱ្យ​ខិ​តខំ​ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​កសាង​គ្រួ​សារ​វប្ប​ធម៌​ អប់​រំ​កូន​ចៅ​លុះ​ក្នុង​ដំ​បូន្មាន​ មិនលង់​ក្នុង​អាបា​យមុខ​សង្គម​ ចលនា​មាមីង​សាមគ្គី​ ជួយ​គ្នា​ក្នុង​គ្រា​លំបាក។ល។ ចំពោះ​ព្រះ​សង្ឃ ព្រះ​តេ​ជគុណ​តែង​អប់​រំ​ឱ្យ​ប្រតិបត្តិ​ល្អ​តាម​ធម៌​វិន័យ​របស់​អ្នក​បួស​។

ជា​មួយ​ទង្វើ​គិត​អាន​ដល់​វត្ត​អា​រាម​ ភូមិ​ស្រុក​ ព្រះ​តេជ​គុណ​ថាច់​ពេជ្រ​បាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង​ប្រគេន​ប័ណ្ណ​សរសើរ​ “ដោយ​សម្រេច​ស្នាព្រះ​ហស្ត​ឆ្នើម​ក្នុង​ការ​អនុ​វត្ត​បណ្តា​កម្ម​វិធី​សុខុមាល​ភាព​សង្គម​និង​ការ​ងារ​របស់​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​សុក​ត្រាំង​ដំ​ណាក់​កាល​២០១៧​-២០២២៕

លីហាន់​-សុផល