ជំនួយផ្ទះនៅឱ្យគ្រួសារក្រ ក្បែរក្រលើភូមិដ្ឋានឃុំតឹងហ៊ឹង

16:35, 08/10/2024

ប៉ុន្មាន​ឆ្នាំកន្លង គណៈ​កម្មាធិ​ការ​បក្ស រដ្ឋអំ​ណាច​គ្រប់​ថ្នាក់​ស្រុក​ឡុង​ភូ(សុក​ត្រាំង​) បានយក​ចិត្ត​ទុក​ដាក់​អនុវត្ត​មាន​ប្រ​សិទ្ធភាព​បណ្តា​គោល​នយោ​បាយ​របស់​បក្ស រដ្ឋអំ​ណាច​ដូច ជំនួយ​ផ្ទះ​នៅ​ ដីនៅ​ បង្វែរ​របរ បុល​ទុន​ពង្រី​កការ​ផលិត។ល។ ពិសេស​ កម្មវិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គមតំបន់​ជន​ជាតិ​ភាគ​តិច​ដំ​ណាក់​កាល​២០២១-២០២៥ ទើប​ជីវភាព​ជន​ជាតិ​ខ្មែរ​លើ​ភូមិ​ដ្ឋាន​ស្រុក​ពីមួយ​ថ្ងៃ​កាន់​តែ​អភិវឌ្ឍន៍​។

ដើម្បី​ជួយ​ជន​ជាតិ​ខ្មែរ​ឈាន​ឡើង​ក្នុង​ជីវ​ភាព​ អនុវត្ត​កម្មវិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ដំ​ណាក់​កាល​ឆ្នាំ​២០២១​-២០២៥ ឃុំ​តឹង​ហ៊ឹង ស្រុកឡុង​ភូ​បាន​ប្រ​មូល​ផ្តុំ​បណ្តា​ប្រ​ភព​កម្លាំង​វិនិ​យោគ​អភិវឌ្ឍ       បណ្តា​សំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចាំ​បាច់​សម្រាប់​បម្រើ​ប្រ​ជាជន​លើ​ភូមិដ្ឋាន​ឃុំ​។ ក្នុង​នោះ​ អនុវត្ត​គម្រោង​១ ដោះ​ស្រាយ​ស្ថាន​ភាព​ខ្វះ​ដីនៅ​ ផ្ទះ​នៅ​ ដី​ផលិត ទឹក​ស្អាត​ប្រើ​ប្រាស់​ ថវិកា​ដែល​ថ្នាក់​លើ​ប្រ​គល់​តាំង​ពីឆ្នាំ​២០២២-២០២៤​គឺ​ជាង​៦ពាន់​លាន​ដុង​(ទុន​របស់​មជ្ឈិម​៥,៥ពាន់​លាន​ដុង​និង​ទុន​របស់​ភូមិភាគ​គឺ​ជាង​៥០០​លាន​ដុង)។​លោក​ដាំង​ថាញ់​ញាំង-អនុប្រធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជាជនឃុំ​តឹង​ហ៊ឹង​បាន​ឱ្យ​ដឹង​៖ បក្ស​និង​រដ្ឋ​តែង​យក​ចិត្ត​ទុក​ដាក់​គិត​អាន​ដល់​ជីវភាព​របស់​ជន​ជាតិ​ភាគ​តិច បំផុត​គឺ​គម្រោង​ជំនួយ​ក​សាង​ផ្ទះ​នៅ​ឱ្យ​គ្រួសារ​ក្រ ក្បែរ​ក្រ។ ភូមិ​ភាគ​បាន​ពិនិត្យ​បណ្តា​គ្រួសារ​ដែល​បាន​ជំនួយ​ធា​នា​ចំមុខ​សញ្ញា ត្រឹម​ត្រូវ​តាម​គោល​នយោ​បាយ​ ដើម្បី​ដោះ​ស្រាយ​ការ​លំបាក​បាន​ទាន់​ពេល​ឆ្លើយ​តប​តម្រូវ​ការ​ចាំ​បាច់​ពី​ជីវ​ភាព​របស់​ប្រ​ជា​ជន ដើម្បី​ប្រ​ជា​ជន​មាន​ជីវ​ភាព​លំ​នឹង ឈាន​ឡើង​ចាក​ផុត​ក្រ។

បងស្រីថាច់ធីដេវ នៅភូមិតឹងក្វីអា ឃុំតឹងហ៊ឹងបានជំនួយផ្ទះនៅ។
បងស្រីថាច់ធីដេវ នៅភូមិតឹងក្វីអា ឃុំតឹងហ៊ឹងបានជំនួយផ្ទះនៅ

ភូមិតឹង​ក្វីអា ឃុំ​តឹង​ហ៊ឹង(ឡុង​ភូ) មាន​ជន​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៨០% ទូទាំង​ភូមិ​មាន​៤០គ្រួ​សារក្រ ក្បែរ​ក្រ។ តាំង​ពី​ឆ្នាំ​២០២៣-២០២៤ ភូមិ​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ជំ​នួយ​ផ្ទះ​នៅ​ឱ្យ​គ្រួសារ​ក្រ ក្បែរ​ក្រ​ចំនួន​១៥ខ្នង​សរុប​ថវិកា​ជាង​៦០០​លានដុង។ ជា​គ្រួសារ​បានជំនួយ​ផ្ទះ​នៅ​ បង​ស្រី​ថាច់​ធី​ដេវ​ នៅ​ភូមិ​តឹង​ក្វី​អា ឃុំ​តឹង​ហ៊ឹង​រីក​រាយ​ឱ្យ​ដឹង​៖ គ្រួសារ​ខ្ញុំ​មានជីវ​ភាព​ជួប​ការ​លំ​បាក គ្មាន​ការ​ងារ​ធ្វើលំនឹង គ្មាន​ដី​ផលិត គ្រួ​សារ​រស់​នៅ​ក្នុង​ផ្ទះ​ទ្រុឌ​ទ្រោម​ មិន​សុវត្ថិ​ភាព​។ អាស្រ័យ​បាន​រដ្ឋ​ជំនួយ​ផ្ទះ​នៅ​ខ្ញុំ​មាន​ក្តី​សប្បាយ​រីក​​រាយ​ណាស់​។ តាំង​ពី​មាន​ផ្ទះ​ថ្មី​ទើប​ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​ពី​មួយ​ថ្ងៃ​កាន់​តែ​បាន​កែ​លម្អ។

រួម​ជា​មួយ​ក្តី​រីក​រាយ​នោះ​ គ្រួសារ​បង​ស្រី​តាំង​ធី​ឡាង នៅ​ភូមិ​តឹង​ក្វី​បេ ឃុំ​តឹង​ហ៊ឹង​(ឡុង​ភូ) ក៏​បាន​ជំនួយ​ផ្ទះ​នៅ​ពី​ដើម​ឆ្នាំ​២០២៤ បង​ស្រី​បាន​ឱ្យ​ដឹង​៖ ប្តី​ប្រ​ពន្ធខ្ញុំ​ធ្វើ​ការ​ឈ្នួល​ នរ​ណា​ជួល​អី​ធ្វើ​ហ្នឹង​សម្រាប់​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួ​សារ ប្រ​សិន​បើ​គ្មាន​រដ្ឋ​អំ​ណាច​ជំ​នួយ​ផ្ទះ​នៅ​យើង​ខ្ញុំ​បារម្ភ​ណាស់​ពេល​ភ្លៀង​មក។អរ​គុណ​រដ្ឋ​អំណាច​ដែល​បាន​យក​ចិត្ត​ទុ​កដាក់​ជំនួយ​យើង​ខ្ញុំ​មាន​ផ្ទះ​រឹង​មាំ ដើម្បី​គ្រួ​សារ​ខ្ញុំ​ស្ងប់​ចិត្ត​ពល​កម្ម​ផលិត។

បងស្រីតាំងធីឡាង នៅភូមិតឹងក្វីបេ ឃុំតឹងហ៊ឹងបានជំនួយផ្ទះនៅ
បងស្រីតាំងធីឡាង នៅភូមិតឹងក្វីបេ ឃុំតឹងហ៊ឹងបានជំនួយផ្ទះនៅ

បណ្តា​គោល​នយោ​បាយ​ជំនួយ​ពីកម្មវិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​តំបន់​ជន​ជាតិ​ភាគ​តិច ផ្ទះ​ទ្រុឌ​ទ្រោម​លើ          ភូមិដ្ឋាន​ឃុំ​បាន​ជំនួស​ដោយ​ផ្ទះ​សង់​រឹង​មាំ។ គម្រោង​ជំនួយ​ផ្ទះ​នៅ​ជូន​គ្រួសារ​ក្រ ក្បែរ​ក្រ​បាន​រួម​ចំណែក​ជម្រុញ​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម កែល​ម្អ​ជីវ​ភាព​ប្រ​ជា​ជន ជួយ​មា​មីង​មាន​កន្លែង​នៅ​ត្រឹម​ត្រូវ​៕

ហុង​ទើ-សុផល