ភាពអភិវឌ្ឍបណ្តាឃុំជនបទថ្មីតំបន់ជនជាតិខ្មែរនៅស្រុកមីស្វៀង |
មកឃុំថាញ់ភូ ស្រុកមីស្វៀង កន្លែងដែលមានជនរួមជាតិខ្មែររស់នៅកុះករ។ ដក់អារម្មណ៍របស់យើងខ្ញុំនៅទីនេះគឺការផ្លាស់ថ្មីដងផ្លូវបានកសាងរាបរលូន បរិស្ថានបៃតង-ស្អាត ផ្ទះថ្មបានសង់ជាជួរ។ល។ សម្រេចបានលទ្ធផលនេះ ដោយការខិតខំរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចនិងប្រជាជនប្តេជ្ញាផ្លាស់ថ្មីរបៀបគិត របៀបធ្វើនិងផ្នត់រស់នៅ។ ដើម្បីកៀរគរកម្លាំងចម្រុះរបស់ប្រជាជនក្នុងការចូលរួមកសាងជនបទថ្មី ថាញ់ភូបានសកម្មចលនាដោយច្រើនទម្រង់សម្បូរបែប ប្រជាជនយល់ច្បាស់ពីគោលការណ៍សារៈសំខាន់ក្នុងការកសាងជនបទថ្មី តាមនោះ សកម្មចូលរួមក្នុងកម្មវិធី។ មិនត្រឹមតែរៀបចំផ្ទះសម្បែង ដាំផ្កាតាមដងផ្លូវ កសាងផ្លូវគមនាគមន៍គំរូ ប្រជាជននៅទាំងគប់វាល់ប្រភពថវិកាសម្រាប់វិនិយោគបណ្តាសំណង់តាមផែនការនិងទិសដៅរបស់រដ្ឋអំណាចភូមិភាគ។ ពូថាច់ក្វាង នៅភូមិឃូ២ ឃុំថាញ់ភូបានឱ្យដឹង៖ តំបន់ជនបទសព្វថ្ងៃមានភាពផ្លាស់ថ្មីយ៉ាងខ្លាំង។ ពីមុន ដងផ្លូវភក់ល្បាប់ប៉ុន្តែសព្វថ្ងៃបានចាក់បេតុងរឹងមាំ។ សេដ្ឋកិច្ចរបស់មាមីងនៅជនបទមានភាពធូរធារជាងមុន ម្ល៉ោះហើយ ទើបមានលក្ខណៈជួសជុលផ្ទះសម្បែង។
ចាកពីថាញ់ភូ យើងខ្ញុំបានមកដល់ឃុំជនបទថ្មីលើកកម្ពស់ថាមដូង ស្រុកមីស្វៀងនិងយល់ច្បាស់ពីតំបន់សុខដុមនៃតំបន់ជនបទនេះ។ តាមដងផ្លូវមជ្ឈមណ្ឌលរបស់ឃុំបានដាំផ្ការីកស្គុះស្គាយនិងផ្ទះថ្មសង់ជាជួរ។ ដងផ្លូវតភ្ជាប់ពីភូមិមួយទៅភូមិមួយ ពីឃុំមួយទៅឃុំមួយបានចាក់បេតុងរាបរលូននិងដាក់អំពូលភ្លើងអុជបំភ្លឺ។ បណ្តាសំណង់សុខុមាលភាពសង្គមដូច សាលារៀន ដំណាក់សុខាភិបាល អគារវប្បធម៌។ល។ បាន វិនិយោគកសាងរឹងមាំ។ ពេលកន្លង ដោយររៀបធ្វើល្អៗ ច្នៃប្រឌិតព្រមទាំងការខិតខំនៃទូទាំងប្រព័ន្ធនយោបាយ ការស្របមតិចូលរួមរបស់ប្រជាជន ទើបទិដ្ឋភាពជនបទឃុំថាមដូងមានភាពផ្លាស់ថ្មីយ៉ាងខ្លាំង។ សព្វថ្ងៃ ថាមដូងបានវាយតម្លៃជាភូមិភាគរបស់ស្រុកមីស្វៀងមានការអភិវឌ្ឍយ៉ាងឆាប់។ លោកតាំងទ្រុងបាវ-លេខាបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំថាមដូងបានឱ្យដឹង៖ សម្រេចបានលទ្ធផលខាងលើគឺការរួមកម្លាំង ស្របមតិរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចនិងប្រជាជនឃុំក្នុងដំណាក់កាលកសាងជនបទថ្មីផ្សារភ្ជាប់ជាមួយទិសដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ គណៈកម្មាធិការបក្ស រដ្ឋអំណាចប្រមូលផ្តុំចង្អុលការផ្សព្វផ្សាយចលនាប្រជាជនក្នុងការផលិតតាមទិសលើកកម្ពស់តម្លៃផលិតផលកសិកម្មផ្សារភ្ជាប់នឹងការកសាងជនបទថ្មី។ ព្រមជាមួយនោះ សុក្រឹតហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានគមនាគមន៍ជនបទ អនុវត្តល្អបណ្តាលក្ខឋានវប្បធម៌ក្នុងការកសាងជនបទថ្មីលើកកម្ពស់ជនបទថ្មីគំរូ។ល។ ហេដ្ឋារចនាសម្ព័ន្ធតំបន់ជនរួមជាតិខ្មែរបានវិនិយោគកសាងឆ្លើយតបតម្រូវការរបស់ប្រជាជន។ បណ្តាឃុំដែលមានជនរួមជាតិខ្មែររស់នៅកុះករសុទ្ធតែមានសាលាអនុវិទ្យាល័យដំណាក់សុខាភិបាលនិងដងផ្លូវរថយន្តដល់មជ្ឈមណ្ឌលឃុំ។ គុណភាពអប់រំ-បណ្តុះបណ្តាលកន្លែងដែលមានជនរួមជាតិខ្មែររស់នៅមានភាពកើនឡើង។ ការងារថែទាំសុខភាពជូនជនរួមជាតិខ្មែរតែងបានយកចិត្តទុកដាក់។ អត្តសញ្ញាណវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិខ្មែរតែងបានអភិរក្សនិងពង្រីក។ ប្រព័ន្ធនយោបាយតែងបានពង្រឹង ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម រក្សាបានលំនឹង។ លោកថាច់យឿងញ៉ាញ់-ប្រធានអនុមន្ទីរជនជាតិស្រុកមីស្វៀងឱ្យដឹង៖ តាំងពីបណ្តាកម្មវិធី គម្រោង គោលនយោបាយរបស់បក្សនិងរដ្ឋបានពង្រីកមានប្រសិទ្ធភាព ទិដ្ឋភាពភូមិស្រុកមានភាពផ្លាស់ថ្មី ជីវភាពរបស់ប្រជាជនបានកែលម្អយ៉ាងច្បាស់។ នេះជាកម្លាំងលើកទឹកចិត្តជួយឱ្យជនរួមជាតិប្រឡងប្រណាំងក្នុងការពលកម្មផលិតនិងកសាងជីវភាពវប្បធម៌។
ភាពផ្លាស់ថ្មីនៅភូមិស្រុកសព្វថ្ងៃជាសក្ខីភាពនៃការយកចិត្តទុកដាក់គិតអានរបស់បក្សនិងរដ្ឋ ភូមិភាគក្នុងពេលកន្លង។ នេះជាកម្លាំងលើកទឹកចិត្តជួយឱ្យជនរួមជាតិប្រឡងប្រណាំងក្នុងពលកម្មផលិត អភិវឌ្ឍសេដ្ឋកិច្ចរួមចំណែកកសាង ភូមិស្រុកពីមួយថ្ងៃកាន់តែល្អប្រសើរ៕
ចន្ថា - សុផល
Thông tin bạn đọc
Đóng Lưu thông tin