ភាពរីកចម្រើននៅតំបន់ជនរួមជាតិខ្មែរផោ្នរកញ្ជើថ្មី

04:08, 10/10/2024

មាន​ឱ​កាស​មក​ភូមិ​ផ្នោរ​កញ្ជើ​ថ្មី ឃុំ​ថាម​ដូង​ ស្រុក​មី​ស្វៀង (សុក​ត្រាំង​) ប្រ​ការ​ដែល​ធ្វើ​ឱ្យ​យើង​​ខ្ញុំ​ចាប់​អា​រម្ម​ណ៍​នៅ​ទីនេះ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្រើន​ ចាប់​តាំង​ពី​ផ្លូវ​កសាង​រឹង​មាំ ទេស​ភាព​ បរិស្ថាន​បៃ​តង​-ស្អាត​ ផ្ទះ​នៅ​សង់​ជាជួរ​។ល។ ជា​សញ្ញា​នៃ​ការ​រីក​ចម្រើន​នៅ​តំ​បន់​ជន​បទ​ក្រ។

ផ្លូវជនបទចូលភូមិផ្នោរកញ្ជើថ្មី ឃុំថាមដូង ស្រុកមីស្វៀងបានវិនិយោគកសាងរឹងមាំ
ផ្លូវជនបទចូលភូមិផ្នោរកញ្ជើថ្មី ឃុំថាមដូង ស្រុកមីស្វៀងបានវិនិយោគកសាងរឹងមាំ

ដើម្បី​ទទួល​បាន​នូវ​ប្រ​ការ​នេះ​គឺ​ដោយ​គោល​នយោ​បាយ​បុល​ទុនផលិត​របស់​រដ្ឋា​ភិបាល​ដូច​ កម្ម​វិធី​វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន​ ទេស​ភាព​បរិស្ថាន​ផ្សារ​ភ្ជាប់​ជា​មួយ​ការ​កសាង​ជន​បទ​ថ្មី​បាន​គ្រប់​ថ្នាក់​ប្រ​មូល​ផ្តុំ​វិនិ​យោគ​នា​ពេល​កន្លង​។ តាំង​ពី​នោះ​ ជីវ​ភាព​សម្ភារៈ​ ស្មារ​តី​របស់​ប្រ​ជា​ជន​ និ​យាយ​រួម ​ជន​រួម​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក​នៅ​ភូមិ​ផ្នោរ​កញ្ជើ​ថ្មី​បាន​កែ​លម្អ​ឥត​ឈប់​ឈរ​។ បច្ចុ​ប្បន្ន​ ទូ​ទាំង​ភូមិ​មាន​ប្រ​ហែល​៣៧៥​គ្រួ​សារ​ ក្នុង​នោះ​ ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​ប្រ​ហែល​៩៩% ភាគ​ច្រើន​មាមីង​រស់​នៅ​ប្រ​កប​របរ​កសិកម្ម​និង​​ចិញ្ចឹម​សត្វ​ លក់​ដូរ​តូច​។ល។ តាម​លោក​តា​ថាញ់​តឹម​-ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ផ្នោរ​កញ្ជើ​ថ្មី​ ឃុំ​​ថា​មដូង​ឱ្យ​ដឹង​៖ ខ្ញុំ​និង​សា​ខា​បក្ស​ភូមិ​តែង​សហការ​ជា​មួយ​អង្គ​ការ​មហា​ជន​ភូមិ​ ឃុំ​ចុះដល់​គ្រួ​សារ​នី​មួយ​ៗ​​ចែក​រំ​លែក​បទ​ពិសោធន៍​ធ្វើ​ការ​រក​ស៊ី​ ជំ​នួយ​ ឧប​ត្ថម្ភ​ដើម​ទុន​ដើម្បី​ឱ្យ​ប្រ​ជា​ជន​មាន​លក្ខ​ណៈ​​ផលិត​​កែ​លម្អ​ជីវ​ភាព​។ តាំង​ពី​នោះ​ ជីវ​ភាព​របស់​មាមីង​បាន​កែលម្អ​គួរ​ឱ្យ​កត់​សំ​គាល់​ អត្រា​គ្រួ​សារ​​ក្រ​ថយ​នៅ​ត្រឹម​២​គ្រួ​សារ​ ក្បែរ​ក្រ​នៅ​ត្រឹម​៤​គ្រួ​សារ​។ល។ ពេល​សួរ​អំ​ពី​ការ​កៀរ​គរ​ប្រ​ជា​ជន​គប់​​វាល់​កសាង​ជន​បទ​ថ្មី​។ លោក​តឹម​ចែក​រំ​លែក​៖ សា​ទរ​ចលនា​ការ​កសាង​ជន​បទ​ថ្មី​ នា​ពេល​កន្លង​ ខ្ញុំ​និង​បណ្តា​សម​មិត្ត​ក្នុង​សា​ខា​បក្ស​ចលនា​គប់​វាល់​ ដាំ​ផ្កា​ប្រ​វែង​៦០០​ម៉ែត្រ​។ ទន្ទឹម​នឹង​នោះ​ គប់​វាល់​ថវិកា​អនុ​វត្ត​សំ​ណង់​អគ្គិ​សនី​ភ្លើង​អុជ​បំ​ភ្លឺ​ផ្លូវ​ជន​បទ​ មាន​បង្គោល​ចំ​នួន​៦៤​ដើម​ បង្ក​លក្ខ​ណៈ​ឱ្យ​មាមីង​ធ្វើ​ដំណើរ​ពេល​យប់​និង​រួម​ចំ​ណែក​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ​។ ក្រៅ​ពីនេះ​ យើង​ខ្ញុំ​នៅ​ទាំង​ចលនា​ប្រ​ជា​ជន​ដែល​រង​ឥទ្ធិពល​ពី​ផ្លូវ​ល្បឿន​លឿន​តែង​បាន​មាមីង​គោរព​តាម​គោល​ការ​ណ៍​របស់​រដ្ឋ​ ដោយ​ឯក​ភាព​តម្លៃ​សំ​ណង​តាម​ការ​កំ​ណត់​ ដើម្បី​រំ​ដោះ​ផ្ទៃ​ដី​សម្រាប់​អនុ​វត្ត​គម្រោង​សំ​ខាន់​ៗ​តាម​ផែន​ការ​។ បច្ចុ​ប្បន្ន​ ទូទាំង​ភូមិ​មាន​១២​គ្រួ​សារ​ដែល​រង​ឥទ្ធិពល​ត្រូវ​រុះ​រើ​ទៅ​កន្លែង​ផ្សេង​និង​៣២​គ្រួ​សារ​ឥទ្ធិពល​ដី​ផលិត​កសិកម្ម​។ សប្បាយ​រីក​រាយ​ចំ​ពោះ​ការ​យក​ចិត្ត​ទុក​ដាក់​គិត​អាន​របស់​រដ្ឋ​ចំ​ពោះ​តំ​បន់​ជន​ជាតិ​ភាគ​តិច បង​ត្រា​ហ៊ីវ ភូមិ​ផ្នោរ​កញ្ជើ​ថ្មី​ ឃុំ​ថាម​ដូង​ ឱ្យ​ដឹង​៖ ដោយ​គោល​នយោ​បាយ​ឧប​ត្ថម្ភ​របស់​​រដ្ឋ​ ម៉្លោះ​ហើយ​ ផ្លូវ​ជន​បទ​បាន​ចាក់​បេ​តុង​ធ្វើ​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំ​ណើរ​និង​ដឹក​ជញ្ជូន​ទំ​និញ​ ប្រ​ព័ន្ធ​ធា​រា​សាស្ត្រ​ក៏​បាន​ជីក​ស្តារ​​ដើម្បី​បម្រើ​ដល់​ការ​ស្រោច​ស្រពផលិត​កសិ​កម្ម​ ប្រ​ជា​ជន​យើង​ខ្ញុំ​មាន​ការ​យល់​ស្រប​ខ្លាំង​ស្ងប់​ចិត្ត​និង​ខិត​ខំ​ ប្រឹង​ប្រែង​ពល​កម្ម​ផលិត​។ បាន​ដឹង​ សាខា​បក្ស​ភូមិ​ផ្នោរ​កញ្ជើ​ថ្មី​ឆ្លៀត​ការ​ឧប​ត្ថម្ភ​របស់​ថ្នាក់​លើ ក្នុង​ឆ្នាំ​២០២៣ ឧប​ត្ថម្ភ​ផ្ទះ​មហា​សាម​គ្គី​ចំ​នួន​២​ខ្នង​ដល់​គ្រួ​សារ​ក្រ​ដែល​លំ​បាក​អំ​ពី​ផ្ទះ​នៅ​ ពីប្រ​ភព​មូល​​និធិ “ដើម្បី​អ្នក​ក្រ” របស់​ខេត្ត​ ផ្ទះ​នី​មួយ​ៗ​មាន​តម្លៃ​៥០​លាន​ដុង​ ឧប​ត្ថម្ភ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ទូ​ទាំង​ជន​រួម​ជាតិ​ខ្មែរ​-ហ្វា សម្រេច​១០០% រៀង​រាល់​ឆ្នាំ​ ចលនា​សប្បុរស​ជន​ជូន​អំ​ណោយ​១០០​ចំ​ណែក​ ដល់​គ្រួ​សារ​ក្រ ក្បែរ​ក្រ សរុប​ថវិកា​ជាង​២០​លាន​ដុង​។ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ បក្ស​ រដ្ឋ​ក្នុង​ការ​គិត​អាន​ជីវភាព​  សម្ភារៈ​និង​ស្មារ​តី​របស់​មាមី​ងក្នុង​ភូមិ​កាន់​តែ​បាន​លើក​កម្ពស់​និង​សង់​ផ្ទះ​រឹង​មាំ​មាន​គ្រួ​សារ​ជាច្រើន​ឈាន​ឡើង​ធូរ​ធារ។

មក​ផោ្នរ​កញ្ជើ​ថ្មី​សព្វ​ថ្ងៃ​បាន​ឃើញ​ទិដ្ឋ​ភាព​ជន​​បទ​ផ្លាស់​ថ្មី​ ជាមួយ​នឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ​រឹង​មាំ​ វាល​ស្រែ​ធំ​ល្វឹង​ល្វើយ​ ប្រ​កប​ដោយ​ភាព​សប្បាយ​រីក​រាយ​របស់​ប្រ​ជា​ជន​សមិទ្ធ​ផល​ទាំង​នោះ​រួម​ចំ​ណែក​ដល់​បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ ឃុំ​ថាម​ដូង​​សម្រេច​បាន​នូវ​ទិស​ដៅ​កម្ម​វិធី​កសាង​ជន​បទ​ថ្មី​គំ​រូ​នា​ពេល​ខាង​មុខ​៕

ដាលីន​-លីហាន់​